ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានជម្រាបជូនអង្គប្រជុំថាចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍វិស័យកសិកម្ មគឺត្រូវប្រែក្លាយ កសិកម្មឲ្យទៅជាកសិកម្មទំនើបមាន លក្ខណៈប្រកួតប្រជែងបរិប័ន្ន លើកស្ទួយកំណើនប្រាក់ចំណូលគ្រួសារកសិករ
Thu,03 October 2019 (Time 12:05 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃព្រហស្បតិ៍ ០៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំផ្តើមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) និងទិសដៅអនុវត្តបន្តក្នុងក្របខណ្ឌគម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងគម្រោងការកសាងសមត្ថភាពបន្ស៊ាំតាមរយៈការ ពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញនៅតំបន់ជនបទក្នុងប្រទេសកម្ពុជា (S-RET) ។

ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការចូលរួមពីឯកឧត្តមអញ្ជើញមកពីក្រសួងពាក់ព័ន្ធ លោកបណ្ឌិត Kaushik Barua ប្រធានក្រុមបេសកកម្មអង្គការ IFAD ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ។

ជាបឋម ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជានាយកគម្រោង ASPIRE និងគម្រោង S-RET បានធ្វើថ្លែងមតិស្វាគមន៍ និងរាយការណ៍ដោយសង្ខេបជូនអង្គប្រជុំបានជ្រាបអំពីវឌ្ឍនភាពរបស់គម្រោង សមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងលទ្ធផលរំពឹងទុកបន្ទាប់ពីគម្រោងបញ្ចប់។

បន្ទាប់មក លោកបណ្ឌិត Kaushik Barua ប្រធានក្រុមបេសកកម្មអង្គការ IFAD ក៏បានធ្វើចំណាប់អារម្មណ៍ពោរពេញដោយអត្ថន័យ និងខ្លឹមសារលើសមិទ្ធផលដែលគម្រោងសម្រេចបានក្នុងរយៈពេលកន្លងមក ហើយបានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែង កិច្ចសហការយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទតែម្តង។


លោកសង្ឃឹម និងជឿជាក់ថាតាមរយៈគម្រោងនេះ ប្រជាកសិករ សហគមន៍កសិកម្ម ប្រជានេសាទ សហគមន៍ព្រៃឈើ នឹងទទួលបានផលជាអតិបរិមាពីគម្រោងហើយធ្វើឲ្យមានការកែប្រែកម្រិតជីវភាព ស្ថិរភាពសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។ ទន្ទឹមនឹងនេះ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ជាពិសេសនាយកគម្រោង និងមន្រ្តីគម្រោងនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អៗទាក់ទងនឹងការដឹកនាំ ការគ្រប់គ្រង ការពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងផងដែរ។



ឆ្លៀតយកឱកាសនេះ ក្នុងនាមក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះអង្គការ IFAD ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៦ រហូតមកទល់បច្ចុប្បន្នតាមរយៈការផ្តល់នូវជំនួយហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោងជាច្រើនក្នុងបំណងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនក្រីក្រនៅជនបទ ជាពិសេសកសិករដែលមានដីតិច តាមរយៈការបង្កើនផលិតភាពកសិកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើបឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ការកសាងសមត្ថភាពរបស់មន្រ្តីអនុវត្តគម្រោងក៏ដូចជាការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងសហគមន៍ (កសិកម្ម នេសាទ និងព្រៃឈើ) ដែលនៅដាច់ស្រយាល ដោយឈរលើសុឆន្ទៈ និងឧត្តមគតិគិតគូរដល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ទន្ទឹមនឹងនេះ លោកបានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ឯកឧត្តមនាយកគម្រោង ASPIRE និង S-RET និងទស្សនវិស័យដ៏មានអត្ថន័យរបស់លោកបណ្ឌិត Kaushik Barua ប្រធានក្រុមបេសកកម្មតំណាងមូលនិធិ IFAD។


ព្រមជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃជាវិជ្ជមានចំពោះភាគីពាក់ព័ន្ធទាំងអស់ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដែលរួមចំណែកលើកកម្ពស់ និងផ្តល់កិច្ចសហការប្រកបដោយផ្លែផ្កាធ្វើឲ្យគម្រោងសម្រេចទទួលបានលទ្ធផលគួរជាទីមោទនៈ ហើយលោលស្នើសុំឲ្យគ្រប់តួអង្គមេត្តាពង្រឹង និងពង្រីកវប្បធម៍នេះកាន់តែល្អប្រសើរថែមទៀតដើម្បីរួមគ្នាបម្រើ និងការពារនូវឧត្តមប្រយោជន៍ជាតិឱ្យកាន់តែមានសកម្មភាពខ្លាំងក្លា រស់រវើក និងប្រទាក់ក្រឡាគ្នាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងនិយាយដោយឡែកសម្រាប់វិស័យកសិកម្មឲ្យមានការរីកចម្រើនតាមរយៈការទាញយកប្រយោជន៍ពីមូលនិធិ IFAD មកប្រើប្រកបដោយតម្លាភាព ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន ក្នុងបរិបទបច្ចុប្បន្ននេះ។


ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំថាចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍វិស័យកសិកម្មគឺត្រូវប្រែក្លាយ “កសិកម្មឲ្យទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពឈានទៅលើកស្ទួយកំណើនប្រាក់ចំណូលគ្រួសារកសិករ" ស្របតាមក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍កម្ពុជាឲ្យសម្រេចបាននូវគោលដៅរបស់ខ្លួនគឺប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដែលយន្តការ ឬយុទ្ធសាស្រ្តសម្រាប់ធ្វើការអភិវឌ្ឍន៍រួមមាន៖


១. ជំរុញកំណើនផលិតកម្មកសិកម្មតាមរយៈការធ្វើពិពិធកម្មដែលមានសក្តានុពល និងបង្កើនការនាំចេញ ដោយពង្រឹង និងពង្រីកការធ្វើទំនើបកម្មកសិកម្ម ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង ដោយអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ និងការបន្ស៉ាំទៅនឹងបម្រែបម្រួលអាកាសធាតុ។២. ជំរុញកំណើនផលិតកម្មសត្វឲ្យកើន ៣%/ឆ្នាំ និងបង្កើនការចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្មឲ្យកើនដល់ ២២% ព្រមទាំងជំរុញការចិញ្ចឹមគោពូជល្អៗឲ្យបានប្រមាណ ៣០% នៅឆ្នាំ២០២៣។

៣. បង្កើនការគ្រប់គ្រងធនធានជលផលឲ្យមានប្រសិទ្ធភាពនិងនិរន្តរភាព ដោយពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល រក្សា ស្ថិរភាពនៃផលចាប់ពីធម្មជាតិក្នុងរង្វង់៦០០ពាន់តោន/ឆ្នាំ បង្កើនផលវារីវប្បកម្ម២០%/ឆ្នាំ។


៤. បន្តគ្រប់គ្រងធនធានព្រៃឈើនិងសត្វព្រៃប្រកបដោយចីរភាព ចូលរួមជំរុញការថែរក្សាគម្របព្រៃឈើឲ្យបានល្អប្រសើរ ព្រមទាំងបង្កើនចំណូលរបស់សហគមន៍ព្រៃឈើឲ្យកើន២០%/ឆ្នាំ តាមរយៈការធ្វើពិពិធកម្មកសិកម្ម និងជំរុញការស្តារព្រៃឈើឡើងវិញ ព្រមទាំងបន្តអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីចូលរួមចំណែកធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីមានចីរភាព។

ព្រមជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានរំលេចពីបញ្ហាប្រឈមមួយចំនួនផងដែរ ដែលជាឧបសគ្គរាំងស្ទះដល់ការអភិវឌ្ឍន៍ វិស័យកសិកម្មទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ដូច្នេះ ឆ្លៀតយកឱកាសនេះ លោកបានស្នើឲ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយបញ្ហាទាំងនោះឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាជាអន្តរវិស័យ ប្រកបដោយប្រសិទ្ធភាព រួមទាំង វិស័យឯកជនដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច សមស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។


លោកក៏បានណែនាំឲ្យអង្គភាពអនុវត្តគម្រោងត្រូវធ្វើបច្ចុប្បន្នភាពគោលដៅ គោលបំណង សកម្មភាព ជាពិសេសសហការជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀតដែលកំពុងអនុវត្តគម្រោងលើវិស័យកសិកម្មដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត កែសម្រួលលើចំណុចខ្សោយ ឈានទៅសម្រេចបានគោលដៅចំបងគឺអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព និងនិរន្តរភាព
ស្របនឹងការវិវត្តនៃបច្ចេកវិទ្យា និងស្ថានភាពសេដ្ឋកិច្ចថ្មីៗក្នុងបរិបទនៃសាកលភាវូបនីយកម្ម។


ដោយឡែក ស្នើក្រុមបេសកកម្មយោគយល់ ជួយតម្រង់ទិស និងផ្តល់អនុសាសន៍សម្រាប់ក្រុមអនុវត្តគម្រោងយកទៅអនុវត្តបន្តឲ្យទទួលបានជោគជ័យ ដើម្បីផ្តល់ប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា មូលនិធិ IFAD គឺគាំទ្រគម្រោង ASPIRE គម្រោង AIMS និង គម្រោង S-RET ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមដូចបានរៀបរាប់ខាងលើ។


ហេតុផលនេះ លោកមានសង្ឃឹម និងជំនឿជាក់ថា របកគំហើញដែលនឹងទទួលបានពីការចុះវាយតម្លៃរបស់បេសកជន IFAD នាពេលនេះ គឺជាយន្តការមួយនៃការរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាកសិករ និងធុរជនក្នុងវិស័យកសិកម្ម។

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអនុញាតឲ្យ Mr Wang yeqiao នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន មកពីខេត្តហាយណាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន អញ្ចើញជាអធិបតីភាពដឹកនាំ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីឆ្លងផែនការជាតិ៥ឆ្នាំ នៅសាលប្រជុំក្រសួងមហាផ្ទៃ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញចូលរួមឡើងធ្វើបទអន្តរាគមន៍ដើម្បីចែករំលែកនូវបទពិសោធិ៍លើការងារ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញចូលរួមមហាសន្និបាតប្រចាំឆ្នាំ នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំង

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ អញ្ចើញជាអធិបតីក្នុងពិធីចុះ ហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នា MOU ស្ដីពីការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាពក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិកម្ម

ឯកឧត្តម ទេសរដ្នមន្ត្រី បណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានស្នើឲ្យផ្សព្វផ្សាយខ្លឹមសារអំពើពុករលួយ១៣ចំណុចតាមទីតាំង របងក្រសួង ស្ថាប័ន និងអង្គភាពចំណុះ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពបើកបវេសនកាល ឆ្នាំសិស្សា២០១៩ -២០២០ នៃវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមគោរពជូនពរ និង អបអរសាទរចំពោះ មហាឧបាសិកា ប៊ុន ស៊ាងលី ត្រូវបានព្រះមហាក្សត្រ ប្រោសរាជទានគោរមងារ ជាអ្នកឧញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមប្រារព្វទិវា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាព ប្រារព្វទិវាពិភពលោក ប្រយុទ្ធជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៩ នៅសាលមហាស្រពចតុមុខ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកតំបែរ អញ្ចើញជាអធិបតីភាពប្រារព្វពិធីមីទ្ទីញមហាជន អបអរសាទរខួបលើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ចើញជាអធិបតីភាពក្នុងពិធី អបអរសាទរខួបលើកទី៤១ថ្ងែកំណើត ស ស យ ក ២ធ្នូ ១៩៧៨ ២ធ្នូ ២០១៩

រដ្នមន្ត្រីក្រសួងកសិកម្ម បានលើកទឹកចិត្តឲ្យប្រជានេសាទ បង្កើនការចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយក៏ត្រូវចូលរួមអភិរក្ស ប្រភេទត្រីជិតផុតពូជ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ អញ្ចើញចុះពិនិត្យដំណាំបន្លែរបស់កសិករ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម អញ្ចើញជាអធិបតីភាពប្រារព្វពិធីមីទ្ទីញមហាជន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ២ធ្នូ-១៩៧៨ -២ធ្នូ ២០១៩ នៅស្រុកកំពង់សៀម

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទអង្គសិក្ខាសាលាស្ដីពីប្រតិបត្តិការបច្ចេកវិទ្យា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះប្រជាជន និងរាជរដ្នាភិបាលចិន ដែលបានរួមចំណែក ឧបត្ថម្ភគាំទ្រ ដល់ដំណើរការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអនុញាតឲ្យលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅអគារមិត្តភាពទីស្ដីការគណៈរដ្នមន្ត្រី

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជប់លៀងទទួលស្វាគមន៍គណៈប្រតិភូសន្និសីទ្ធសេដ្នកិច្ច ប្រចាំឆ្នាំ២០១៩នៃសហព័ន្ធពាណិជ្ជករចិន

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1323 នាក់
ម្សិលមិញ :
2203 នាក់
សប្តាហ៍នេះ :
10150 នាក់
សរុប :
1516713 នាក់