ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានគូសបញ្ចាក់ថា វិស័យកសិកម្មបាន និងកំពុងអភិវឌ្ឍន៍គួរជាទីមោទនៈ និងលើកទឹកចិត្តដល់វិស័យឯកជន ដៃគូអភិវឌ្ឍនានា
Wed,02 October 2019 (Time 06:29 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅសណ្ឋាគារ Raffles le Royal ភ្នំពេញ នាព្រឹកថ្ងៃពុធ ០៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ អញ្ជើញចូលរួមក្នុងពិធីមានឯកឧត្ដម លោកជំទាវអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធ លោក Matthew Stephenson ក្រុមការងារវេទិកាសេដ្ឋកិច្ចពិភពលោក ឯកឧត្ដម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។ ជាបឋម ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះវត្តមានរបស់ភ្ញៀវជាតិ និងអន្តរជាតិទាំង អស់ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ និងបានចែករំលែកបទពិសោធន៍ពាក់ព័ន្ធទៅនឹងប្រធានបទខាងលើដើម្បីពិនិត្យលើទិដ្ឋភាពជារួមនៃការវិនិយោគទាំងក្របខ័ណ្ឌច្បាប់ បច្ចេកទេស និងសហប្រតិបត្តការបំណងលើកទឹកចិត្តដល់វិនិយោគិនធ្វើការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនាពេលអនាគត។ ទន្ទឹមនឹងនេះ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អ និងការជួយឧបត្ថម្ភគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម ហើយសង្ឃឹមថាសិក្ខាសាលានេះពិតជាបានផ្តល់នូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅឲ្យទទួលបានជោគជ័យ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា វិស័យកសិកម្មបាននិងកំពុងអភិវឌ្ឍន៍គួរជាទីមោទនៈ បច្ចុប្បន្នក្រសួងកំពុងគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានាឲ្យចូលរួមវិនិយោគលើការកែច្នៃ ដើម្បីធានានូវនិរន្តរភាពនៃការផលិត ស្ថិរភាពទីផ្សារ តម្លៃបន្ថែម គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុងនិងក្រៅប្រទេស និងកំពុងជំរុញបន្ថែមទៀតលើការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ទន្ទឹមនឹងសមិទ្ធផលជាវិជ្ជមានដែលក្រសួងសម្រេចបាន ក៏នៅមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាគិតគូ ដោះស្រាយ កែសម្រួល និងបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាតធ្វើយ៉ាងណាឲ្យមានភាពប្រទាក់ក្រឡាគ្នា និងរលូន ហើយដែលយន្តការទាំងអស់នេះវេទិកាសាធារណ:រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន បានអនុវត្តរួចមកហើយដោយទទួលស្គាល់ថាមានប្រសិទ្ធភាពខ្ពស់ និងមានការពេញចិត្តពីអ្នកវិនិយោគ។ នាពេលថ្មីៗកន្លងទៅនេះ ដើម្បីជួយសម្រួលដល់ការវិនិយោគក្នុងវិស័យកសិកម្ម និងការអភវិឌ្ឍន៍វិស័យនេះ ក៏ដូចជាការឆ្លើយតបនឹងសំណូមពរពីវិស័យឯកជន វេទិកាសាធារណ:លើកទី១៨ បានដាក់ចេញវិធានការឲ្យក្រសួងស្ថាប័នពាក់ព័ន្ធអនុវត្តបន្តជាអាទិ៍៖ ទី១. ដាក់អាករលើតម្លៃបន្ថែមសម្រាប់ការផ្គត់ផ្គង់ទំនិញ ឬសេវាដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញនូវស្រូវ-អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ជាបន្ទុករបស់រដ្ឋរហូតដល់ដំណាច់ឆ្នាំ២០២៣។ ទី២. អនុគ្រោះដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ នូវស្រូវ-អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ឲ្យរួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាសរហូតដល់ដំណាច់ឆ្នាំ២០៣០។ ទី៣. អគ្គនាយកដ្ឋានពន្ធដារចេញវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋដល់សហ គ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញនូវស្រូវ-អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូដែលមានសុពលភាព១ឆ្នាំម្តង ក្នុងករណីដែលសហគ្រាសនោះកាន់បញ្ជិកាគណនេយ្យស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។ រាជរដ្ឋាភិបាលបានជំរុញឲ្យបន្តយកចិត្តទុកដាក់បង្កើនតម្លៃបន្ថែមលើការផលិត ការនាំចេញអង្ករ កសិផលកែច្នៃឲ្យបាន១២% នៅត្រឹមឆ្នាំ២០២៥ ក្នុងនោះមានផលិតផលសត្វ និងវារីវប្បកម្ម ព្រមទាំងការលើកទឹកចិត្តដល់វិនិយោគិនក្នុងវិស័យកសិ-ឧស្សាហកម្ម ដែលមានអាទិភាពចម្បងដូចបានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ចំណុចគន្លឹះមួយចំនួនដើម្បីជាមូលដ្ឋានក្នុងការពិចារណាពាក់ព័ន្ធនឹងគោលនយោបាយសម្រាប់ជំរុញការវិនិយោគដើម្បីអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នឲ្យទទួលបានជោគជ័យ ក្នុងនោះរួមមាន៖ ទី១. បន្តជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រេចឲ្យបាននូវការនាំចេញកសិផលកែច្នៃឲ្យបាន១២% នៃទំហំការនាំចេញសរុបនៅឆ្នាំ២០២៥។ ទី២. ជំរុញអនុវត្តគោលនយោបាយអភិវឌ្ឍន៍ SME តាមរយៈការលើកទឹកចិត្តផ្នែកពន្ធដារ ការ បង្កើតធនាគារសហគ្រាស (SMEs Bank) និងមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។ ទី៣. បន្តអនុវត្តគោលនយោបាយកែទម្រង់រចនាសម្ព័ន្ធគាំទ្រ គោលនយោបាយពន្ធជំរុញកំណើន តាមរយៈការធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាបង់ពន្ធ ការសម្រួលពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្ម ឡូជីស្ទីក ការកាត់បន្ថយថ្លៃអគ្គិសនី។ ទី៤. គាំទ្រការផ្សារភ្ជាប់វិស័យកសិកម្មទៅនឹងវិស័យកសិ-ឧស្សាហកម្ម ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់កែច្នៃកសិផលនាំចេញ តាមទម្រង់ភាពជាដៃគូរវាងវិស័យសាធារណៈ និងផ្នែក ឯកជន (Agri-PPP)។ ការអភិវឌ្ឍប្រព័ន្ធផ្តល់វិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យ(SPS) ជាលក្ខណៈអេឡិចត្រូនិក (E-Certificate) ក៏នឹងត្រូវរៀបចំឲ្យអនុវត្តនាពេលខាងមុខផងដែរ។ ទី៥. ជំរុញរៀបចំ និងអនុវត្តស្តង់ដារកសិផល និងការបង្កើតឲ្យមានស្ថាប័នបញ្ជាក់គុណភាពដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ពង្រឹងសមត្ថភាពដល់អង្គភាពពាក់ព័ន្ធក្នុងការពិនិត្យ និងបញ្ជាក់គុណភាព ស្របតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ (Good Agricultural Practices) និងការអនុវត្តការផលិតល្អ (Good Manufacturing Practices) ពិសេសត្រូវជំរុញឲ្យការអនុម័ត និងអនុវត្តច្បាប់ស្តីពីការការពារដំណាំ និង SPS ជំរុញបង្កើត “សហគ្រិនភាពកសិកម្មថ្មីៗ - Agri-Entrepreneurship Incubators”។ ទី៦. គាំទ្រការតភ្ជាប់រវាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ថាមពល និងឌីជីថល។ ប្រព័ន្ធស្រោចស្រព ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធបញ្ជាផលិតតាមរយៈឌីជីថល។ ទី៧. គាំទ្រការធានាចីរភាពបរិស្ថានស្របតាមគោលការណ៍ “អភិវឌ្ឍន៍បៃតង” និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សំដៅកាត់បន្ថយផលអវិជ្ជមានជាអតិបរមាមកលើកំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន។ “ការវិនិយោគបៃតង- Green Investment” សំដៅធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានលក្ខណៈជាសេដ្ឋកិច្ចបៃតងប្រកបដោយភាតរបរិស្ថានផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមពិធីបុណ្យសពកូនប្រុស ឯកឧត្តម នាយឧត្តមសេនីយ៏ ទូច ណារ៉ុថ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីដឹកនាំកិច្ច ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង ការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ និងលើក ទិសដៅខែមីនា ឆ្នាំ២០២០

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាស ដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលខណ្ឌមានជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំពិភាក្សាការងារ រវាងតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងក្រសួងការពារជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអនុញ្ញាតឲ្យលោកស្រី Ophelie BOURHIS ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មីនៃរដ្នបាលខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពបញ្ហាប្រឈម និងទិសបន្តដៅក្នុងការ អនុវត្តផលិតកម្មកសិកម្ម

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្នមន្ត្រីក្រសួងព័ត៏មាន អញ្ចើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយព័ត៏មានប្រកបដោយវិជ្ជាជីវៈ និង ក្រមសីលធម៍ ដល់បណ្ដាលអ្នកសារព័ត៏មាន នៅប្រទេសកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការជាតិលើកទី៣ នៅទីស្ដីការក្រសួងការបទេស

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម ឈ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវអង្ករ ក្រុម ឈ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលស្រុកស្រីសន្ធរ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ និងការរៀបចំវេទិការសាធារណៈប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្នានខេត្តស្វាយរៀង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង ឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំក្រុមការងារ ជាមួយវិស័យឯកជនក្រុមការងារ ផ្នែកកសិកម្ម កសិ ឧស្សាហកម្ម ក្រុម ក

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លងសមិទ្អិផលនានា នៅវត្តស្វាយទោង ក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពក្នុង វេទិកាផ្សព្វផ្សាយយេនឌ័រ ក្រោមប្រធានបទ ស្ត្រីបង្វិលចង្ក្រានមិនជុំ នៅមជ្ឈមណ្ឌលកោះពេជ្រ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងកិច្ច ប្រជុំបូកសរុបការងារ គណបក្សនិងក្រុមការងារចុះជួយខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៩ និង លើកទិសដៅបន្តឆ្នាំ២០២០

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្មារតី សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី៥

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញក្នុងពិធីពុទ្ធបរិស័ទបុណ្យមាឃបូជា ស្ថិតនៅវត្តភ្នំព្រះរាជទ្រព្យ ភ្នំឥដ្ឋរឹស្ស ឬភ្នំឧត្តុង្គ ក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាពដឹកនាំ វេទិការសាធារណៈជាមួយប្រជាពលរដ្ន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន និង លោកជំទាវ អញ្ចើញ ក្នុងពិធីពុទ្ឌបរិស័ទបុណ្យមាឃបូជា ស្ថិតនៅប្រាសាទបន្ទាយឆ្មារ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1012 នាក់
ម្សិលមិញ :
1662 នាក់
សប្តាហ៍នេះ :
10766 នាក់
សរុប :
1614217 នាក់