ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី ចំរើន មុទិតា នាយកគម្រោង LASEDII របស់ធនាគារពិភពលោក WB ប្រចាំកម្ពុជា នៅទីស្ដីការក្រសួង
Fri,04 October 2019 (Time 12:17 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ០៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលលោកស្រី ចំរើន មុទិតា នាយកគម្រោង LASED II របស់ធនាគារពិភពលោក (WB) ប្រចាំកម្ពុជា និងសហការីដើម្បីចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២ (LASED II)។ ជាបឋម លោកស្រីបានរាយកាណ៍ជូនជ្រាបថាក្រុមបេសកកម្មរបស់ WB បានចុះមកវាយតម្លៃលទ្ធផលពាក់កណ្តាលគម្រោងនៅខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ ត្បូងឃ្មុំ និងខេត្តក្រចេះ ជារួមឃើញថាពីមុនពួកគាត់គ្រាន់ជាកម្មករប្រើកំលាំង ខ្វះការគិតគូពិចារណា ធ្វើមួយថ្ងៃសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ ផ្ទុយទៅវិញបច្ចុប្បន្នសម្បទានិកបានក្លាយជាម្ចាស់ដី ម្ចាស់កសិដ្ឋាន ចេះគិតគូ ដឹកនាំ គ្រប់គ្រង រៀបចំទុកដាក់កូនឲ្យមានគូស្រករ ក្មេងៗបានចូលរៀន ធានាបាននូវសន្តិស្បៀង និងអាហារូបត្ថម្ភ និងជាពិសេសនោះមានគ្រួសារប្រហែល ៣០-៤០% នៃគម្រោង មានចំណូលរហូត ដល់ទៅ ៣០០០ដុល្លារ/ឆ្នាំ ហើយគ្រួសារខ្លះមានលទ្ធភាពទិញរថយន្ត និងត្រាក់ទ័រមកប្រើប្រាស់ផ្ទាល់ខ្លួន។ លោកស្រីបន្តទៀតថា ទាក់ទងនឹងការងារបង្កបង្កើនដំបូងពួកគាត់ពិបាកទទួលយកនូវបច្ចេកទេសកសិកម្មដែលក្រុមការងារបានផ្តល់ជូន ប៉ុន្តែឥឡូវពួកគាត់អាចចាប់យកបានល្អ យល់ និងយកទៅអនុវត្តទទួលបានផលយ៉ាងគាប់ប្រសើរ និងខ្លះទៀតឈានទៅប្រែក្លាយជាកសិ-ពាណិជ្ជករ។ ទាក់ទងរឿងនេះ គម្រោងកំពុងស្វះស្វែងរកដៃគូជួយនាំយកកសិផលទាំងនោះមកកាន់ទីផ្សារ ដើម្បីបង្កើនការផលិត ធានានិរន្តរភាពផលិត និងបង្កើនចំណូលគ្រួសារ។ សម្រាប់ LASED III លោកស្រីជម្រាបជូនថា គម្រោងនឹងពិនិត្យលើតុល្យភាពនៃប្រាក់ចំណូលរបស់ពួកគាត់ សិក្សានិងវាយតម្លៃលើហេតុផលពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាបង្កើនភាគរយនៃគ្រួសារដែលមានប្រាក់ចំណូល ៣០០០ដុល្លារ/ឆ្នាំ ឲ្យឡើងដល់ជាង ៥០% និងកើនឡើងជាបន្តបន្ទាប់ សមស្របការកើនឡើងសមាជិកគ្រួសារ និងសេដ្ឋកិច្ចសង្គម។ ករណីនេះ លោកស្រីក៏បានស្នើឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ពិនិត្យពិចារណាបង្កើនទំហំដីផ្តល់ជូនពួកគាត់ឲ្យបានពី ២-៣ហ.ត ចំពោះគ្រួសារដែលយកទៅបង្កបង្កើនផលពិតប្រាកដ។ ក្តាប់បានពីវឌ្ឍនភាពរបស់គម្រោង ដែលលោកស្រីបានរាយការណ៍ជូនជាយ៉ៗខាងលើ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លៃងអំណរគុណជូនចំពោះ WB ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអនុវត្តគម្រោងក្នុងគោលបំណងអភិវឌ្ឍដីសម្បទានសង្គមកិច្ចដែលរដ្ឋបានចែកជូនឲ្យប្រជាពលរដ្ឋក្រីក្រយកទៅ កសាងលំនៅឋានថ្មី និងបង្កបង្កើនផល។ លោកបានកោតសរសើរ និងវាយតម្លៃចំពោះលទ្ធផលដែលគម្រោងសម្រេចបាន ហើយវាបានមកដោយសារការខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្ត ឈរលើស្មារតីទទួលខុសត្រូវ សហការពីគ្រប់ភាគីពាក់ព័ន្ធ។ តាមអ្វីដែលលោកស្រីបានលើកឡើង ឯកឧត្តមរដ្ឋមន្រ្តីបានទទួលយកក្នុងក្តីសោមនស្ស ដោយសារគម្រោងបានធ្វើឲ្យស្ថានភាពជីវភាពរបស់ពួកគាត់មានលក្ខណ:ល្អប្រសើរជាបន្តបន្ទាប់ តាមរយ:ការកើនឡើងផលិតផលកសិកម្មដែលពួកគាត់បានដាំដំណាំ បន្លែបង្កា និងចិញ្ចឹមសត្វលើដីនោះ ហើយពិតណាស់ចំណូល ដែលទទួលបានពីភោគផលទាំងនេះ បានកែប្រែកម្រិតជីវភាពពីមួយជំហាន ទៅមួយជំហានឆ្ពោះទៅកាន់គ្រួសារមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ ២០៥០ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ លោកបានបញ្ជាក់ថាផ្លូវទៅកាន់គោលដៅនៅវែងឆ្ងាយ ដែលទាមទារឲ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួម សហការឲ្យបានពេញលេញ មានឆន្ទ: និងឧត្តមគតិ ធ្វើយ៉ាងណាឲ្យសម្បទានិកទាំងអស់នោះកើតមកត្រូវរស់បានយ៉ាងរឹងមាំទាំងផ្លូវចិត្ត ផ្លូវកាយ និងសេដ្ឋកិច្ចគ្រួសារ ស្របតាមគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល។ ទាក់ទងទីផ្សារកសិផល រដ្ឋមន្រ្តីបានផ្តល់មតិឲ្យគម្រោងសហការជាមួយវិស័យឯកជនដើម្បីរកដំណោះស្រាយ មានទីផ្សារមានការផលិត មានទីផ្សារមានបរិមាណ គុណភាព និងតម្លៃត្រូវបានធានា បើកត្តាទាំងបីដើរព្រមគ្នាហើយនោះ និរន្តរភាពនៃប្រាក់ចំណូលគ្រួសារត្រូវបានលើកកម្ពស់។ ហេតុនេះ រដ្ឋមន្រ្តីស្នើសុំឲ្យគម្រោងសិក្សាពីលទ្ធភាពនៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីឲ្យស្របតាមអភិក្រម "រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ-សហគមន៍" ហើយក៏គួរសិក្សាពីកម្ចីឥណទានការប្រាក់ទាបផងដែរដើម្បីផ្តល់ឲ្យកាសឲ្យពួកគាត់ពង្រីកផលិតកម្ម ឬអាជីវកម្មបន្ថែម។ សូមបញ្ជាក់ជូនថា គោលបំណងចំបងរបស់គម្រោង LASED II នេះគឺជួយលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលគម្រោងនេះបានជួយគាំទ្រដល់គម្រោងសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការចែកដីឲ្យកសិករគ្មាន និងមានដីតិចតួចដើម្បីប្រកបរបបកសិកម្មចិញ្ចឹមគ្រួសារ។ គម្រោងបានអនុវត្តលើខេត្តគោលដីចំនួន០៥ មានខេត្តត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំ កំពង់ស្ពឺ និងកំពង់ធំ ដោយបានផ្តល់ប្រយោជន៍ជូន ៤ ៤៤១ គ្រួសារ តាមរយ:ការរៀប ចំប្រព័ន្ធធារាសាស្រ្តខ្នាតតូច និងផ្តល់សេវាគាំទ្របច្ចេកទេសកសិកម្មមូលដ្ឋានដើម្បីកែលម្អ កម្រិតជីវភាពតាមរយ:ការបង្កើនប្រាក់ចំណូល។ គម្រោងមានរយ:ពេល ០៥ឆ្នាំ ដោយចាប់ពីឆ្នាំ ២០១៧-២០២២ ដែលត្រូវចំណាយថវិកាសរុប ២៥លានដុល្លារ។

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអនុញាតឲ្យ Mr Wang yeqiao នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន មកពីខេត្តហាយណាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន អញ្ចើញជាអធិបតីភាពដឹកនាំ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីឆ្លងផែនការជាតិ៥ឆ្នាំ នៅសាលប្រជុំក្រសួងមហាផ្ទៃ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញចូលរួមឡើងធ្វើបទអន្តរាគមន៍ដើម្បីចែករំលែកនូវបទពិសោធិ៍លើការងារ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញចូលរួមមហាសន្និបាតប្រចាំឆ្នាំ នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំង

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ អញ្ចើញជាអធិបតីក្នុងពិធីចុះ ហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នា MOU ស្ដីពីការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាពក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិកម្ម

ឯកឧត្តម ទេសរដ្នមន្ត្រី បណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានស្នើឲ្យផ្សព្វផ្សាយខ្លឹមសារអំពើពុករលួយ១៣ចំណុចតាមទីតាំង របងក្រសួង ស្ថាប័ន និងអង្គភាពចំណុះ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពបើកបវេសនកាល ឆ្នាំសិស្សា២០១៩ -២០២០ នៃវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមគោរពជូនពរ និង អបអរសាទរចំពោះ មហាឧបាសិកា ប៊ុន ស៊ាងលី ត្រូវបានព្រះមហាក្សត្រ ប្រោសរាជទានគោរមងារ ជាអ្នកឧញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមប្រារព្វទិវា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាព ប្រារព្វទិវាពិភពលោក ប្រយុទ្ធជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៩ នៅសាលមហាស្រពចតុមុខ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកតំបែរ អញ្ចើញជាអធិបតីភាពប្រារព្វពិធីមីទ្ទីញមហាជន អបអរសាទរខួបលើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ចើញជាអធិបតីភាពក្នុងពិធី អបអរសាទរខួបលើកទី៤១ថ្ងែកំណើត ស ស យ ក ២ធ្នូ ១៩៧៨ ២ធ្នូ ២០១៩

រដ្នមន្ត្រីក្រសួងកសិកម្ម បានលើកទឹកចិត្តឲ្យប្រជានេសាទ បង្កើនការចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយក៏ត្រូវចូលរួមអភិរក្ស ប្រភេទត្រីជិតផុតពូជ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ អញ្ចើញចុះពិនិត្យដំណាំបន្លែរបស់កសិករ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម អញ្ចើញជាអធិបតីភាពប្រារព្វពិធីមីទ្ទីញមហាជន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ២ធ្នូ-១៩៧៨ -២ធ្នូ ២០១៩ នៅស្រុកកំពង់សៀម

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទអង្គសិក្ខាសាលាស្ដីពីប្រតិបត្តិការបច្ចេកវិទ្យា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះប្រជាជន និងរាជរដ្នាភិបាលចិន ដែលបានរួមចំណែក ឧបត្ថម្ភគាំទ្រ ដល់ដំណើរការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអនុញាតឲ្យលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅអគារមិត្តភាពទីស្ដីការគណៈរដ្នមន្ត្រី

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជប់លៀងទទួលស្វាគមន៍គណៈប្រតិភូសន្និសីទ្ធសេដ្នកិច្ច ប្រចាំឆ្នាំ២០១៩នៃសហព័ន្ធពាណិជ្ជករចិន

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1325 នាក់
ម្សិលមិញ :
2203 នាក់
សប្តាហ៍នេះ :
10152 នាក់
សរុប :
1516715 នាក់