ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ កិត្តសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោគដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ចូលទៅរមណីយដ្នានប្រាសាទព្រៃបាក់ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
Mon,07 October 2019 (Time 08:35 AM)
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវ ម៉ែន សំអន ៖ ខេត្តស្វាយរៀងពុំមានតំបន់ទេសចរច្រើនប៉ុន្តែមានទួលបុរាណជាច្រើនដូចជាប្រាសាទព្រៃបាសាក់ និងទួលយាយដូនដែលជាទួលមានបារមីដ៏ពូកែស័ក្តសិទ្ធ ខេត្តស្វាយរៀង : លោកជំទាវកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀងបានមានប្រសាសន៍ថាខេត្តស្វាយរៀងពុំសូវមានតំបន់ទេសចរណ៍ច្រើនទេ ប៉ុន្តែមានទួលបុរាណជាច្រើនកន្លែង ដូចជាប្រាសាទព្រៃបាសាក់ ទួលយាយដូននៅក្រុងបាវិត និងទួលជាច្រើនទៀតដែលមានបារមីសក្ក័សិទ្ធ ដូច្នេះយើងរួមគ្នាថែរក្សា អភិរក្ស និងកុំកាប់ដើមឈើទុកជាទីកន្លែងទេសចរណ៍ សម្រាប់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិមកទស្សនាកំសាន្តផងដែរ។ ការថ្លែងលើកឡើងបែបនេះនៅគ្រាដែលលោកជំទាវបានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ចូលទៅរមណីយដ្ឋានប្រាសាទព្រៃបាក់នៅព្រឹកថ្ងៃអាទិត្យ ៨កើត ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៩ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកជំទាវបានថ្លែងអំណរគុណ ជូន​ចំពោះ លោកជំទាវ ហង់ ភារី ព្រមទាំងក្រុមគ្រួសារ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជនទាំងអស់ដែលបា​ន​រួមចំ​ណែ​ក​ឧបត្ថម្ភ ក្នុងការកសា​ងផ្លូវបេតុងមួយនេះ​ឱ្យលេចជាសមិទ្ធផលរួចរាល់ជាស្ថាពរ ហើយរៀ​ប​ចំពិធីសម្ពោធឆ្លងយ៉ាងអ​ធិ​កអ​ធ​ម​នាឱកាសនេះ។ ចំពោះតំបន់ប្រវត្តិសាស្ត្រព្រៃបាសាក់នេះ ត្រូវបានផ្តួចផ្តើមកសាងឡើងវិញ ពីសំណាក់ឯកឧត្តម អ៊ឹម សិទ្ធី (បានទទួលមរណភាព) និងលោកជំទាវ ហង់ ភារី ដែលគ្រួសាររបស់លោកជំទាវមានទឹកចិត្តជ្រះថ្លាក្នុងការកសាងផ្លូវបេតុង សាលាបុណ្យ រូបសំណាកព្រះអង្គធំ និង ផ្លូវលំជាប់បឹង ។ល។ លោកជំទាវបានបន្ត​​ថា សមិទ្ធិផលនានា​ក្នុងស្រុកស្វាយជ្រំ ​ក៏ដូចក្នុង​ខេត្ដស្វាយ​រៀងទាំងមូល​​​មានការ​រីកចម្រើន​គ្រប់​វិស័យ​គួរឲ្យក​ត់​សម្គាល់ ជាពិសេស លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ពាន ផ្លូវ ថ្នល់ ជាដើម ការកែ​លម្អ​​ជួសជុល​សំណង់អ​គារ ផ្លូវថ្នល់ ផ្លូវខេត្ត ផ្លូវលំ ទំនប់ទឹក ប្រឡាយទឹក មាន​តំបន់សេដ្ឋកិច្ចពិសេ​ស ​មាន​រោងចក្រឧស្សាហកម្ម ដែលបាន​​បង្កើត​ការងារ​ជូន​ដល់កម្មករ កម្មកា​រិនីចំនួនជិត ប្រាំម៉ឺននាក់ ​ជូនដល់​កូនចៅប្រជាពលរដ្ឋ ធ្វើឱ្យជីវភាព​រស់​នៅរបស់​ប្រជាជន​កាន់តែប្រសើរ​ឡើងជា​​លំដាប់ ហើយបណ្តា​សមិទ្ធិផល​ទាំងអស់​នេះ បានធ្វើឱ្យខេត្ត​ស្វាយរៀង​ប្រែមុខ​មាត់ថ្មី​យ៉ាង​ស្រស់​បំព្រង និងមាន​​សកម្មភាព​​សង្គម​​សេដ្ឋកិច្ច ប្រទាក់ក្រ​ឡា​​គ្នា​យ៉ាងសកម្ម​ និងរស់រវើកគួរជាទីមោទនៈភាពក្រៃលែង។ លោកជំទាវបានថ្លែងនូវការផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឱ្យបានគង់​វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។ ចំណែកឯមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេ​វាសាធារណៈឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាពិសេស នៅមូលដ្ឋានត្រូវពង្រឹងសុវត្ថិភាពភូមិ ឃុំ មិនត្រូវឲ្យមានបងតូច បងធំ និងចោរកម្មផ្សេងៗកើតឡើងឡើយ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាទាំងសេវាសំណូមពរនិងសេវាតម្រូវការ ។ ចំណែកឯប្រជាពលរដ្ឋត្រូវ ត្រូវរួមគ្នាកាសាង និងអភិវឌ្ឍន៍ ភូមិ ឃុំ​ ឲ្យមានភាពរីកចម្រើន ទប់ស្កាត់រាល់ឧបាយកលដែលក្រុមអគតិមានបំណងអាក្រក់ចង់បង្ករ ចលាចល អសន្តិសុខ អនាធិបតេយ្យ ថ្ងៃ ០៩ វិច្ឆិកា ២០១៩។ លោកជំទាវបានបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ សូមឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសយកថ្ងៃនេះ​ទទួលអំបុកទាំងអស់គ្នា ដើម្បីបង្ហាញអំពីសាមគ្គីភាព ការពារព្រះមហាក្សត្រ និង ជាតិសាសនា ។ ជាមួយគ្នានេះលោកជំទាវក៏បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង សមាជិក សមាជិកា គណបក្សប្រជាជន ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាហូបអំបុកទាំងអស់គ្នា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចូលរួមឲ្យបានច្រើនកុះករក្នុងព្រះរាជពិធីបុណ្យអុំទូក អកបំបុក និងសំពះព្រះខែ ដែលឈានមកដល់នាពេលខាងមុខនេះហើយសម្រាប់ខេត្តស្វាយរៀងនិងមានព្រឹត្តការណ៍អ៊ំទូកនៅថ្ងៃទី២៧ខែតុលាខាងនេះផងដែរដូច្នេះចូលរួមសប្បាយទាំងអស់គ្នា៕

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមគោរពជូនពរ និង អបអរសាទរចំពោះ មហាឧបាសិកា ប៊ុន ស៊ាងលី ត្រូវបានព្រះមហាក្សត្រ ប្រោសរាជទានគោរមងារ ជាអ្នកឧញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមប្រារព្វទិវា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាព ប្រារព្វទិវាពិភពលោក ប្រយុទ្ធជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៩ នៅសាលមហាស្រពចតុមុខ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកតំបែរ អញ្ចើញជាអធិបតីភាពប្រារព្វពិធីមីទ្ទីញមហាជន អបអរសាទរខួបលើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ចើញជាអធិបតីភាពក្នុងពិធី អបអរសាទរខួបលើកទី៤១ថ្ងែកំណើត ស ស យ ក ២ធ្នូ ១៩៧៨ ២ធ្នូ ២០១៩

រដ្នមន្ត្រីក្រសួងកសិកម្ម បានលើកទឹកចិត្តឲ្យប្រជានេសាទ បង្កើនការចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយក៏ត្រូវចូលរួមអភិរក្ស ប្រភេទត្រីជិតផុតពូជ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ អញ្ចើញចុះពិនិត្យដំណាំបន្លែរបស់កសិករ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម អញ្ចើញជាអធិបតីភាពប្រារព្វពិធីមីទ្ទីញមហាជន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ២ធ្នូ-១៩៧៨ -២ធ្នូ ២០១៩ នៅស្រុកកំពង់សៀម

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទអង្គសិក្ខាសាលាស្ដីពីប្រតិបត្តិការបច្ចេកវិទ្យា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះប្រជាជន និងរាជរដ្នាភិបាលចិន ដែលបានរួមចំណែក ឧបត្ថម្ភគាំទ្រ ដល់ដំណើរការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអនុញាតឲ្យលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅអគារមិត្តភាពទីស្ដីការគណៈរដ្នមន្ត្រី

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជប់លៀងទទួលស្វាគមន៍គណៈប្រតិភូសន្និសីទ្ធសេដ្នកិច្ច ប្រចាំឆ្នាំ២០១៩នៃសហព័ន្ធពាណិជ្ជករចិន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាព ក្នុងពិធីចែក ទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យ ជូនភ្នាក់ងារផ្សព្វផ្សាយ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពបើក សិក្ខាសាលាស្ដីពីបច្ចេកវិទ្យា នៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ចើញចុះសួរសុខទុក្ខនិងនាំយកថវិកា ចំនួន២០លានរៀល ផ្ដល់ជូនលោក ជ្រុន ធឿន ដែលរងគ្រោះថ្នាក់ដាច់ដៃស្ដាំ ដោយសារផ្ទុះមីន នៅស្រុកអូជ្រៅ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ចើញចុះសួរសុខទុក្ខនិងនាំយកថវិកា ផ្ដល់ជូនលោកវរសេនីយ៍ទោ មាន សុឃឿន ដែលមានជំងឺសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារ បុគ្គលិក រយៈពេល៥ឆ្នាំ និងទិសដៅបន្ត៥ឆ្នាំបន្តឆ្នាំ២០២០-២០២៤

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមក្នុងសម័យប្រជុំ រដ្នសភាលើកទី៣ នីតិកាលទី៦ នៅវិមានរដ្នសភា

ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្នមន្ត្រី ក្រសួងព័ត៏មាន បានផ្ដល់ថវិកា ចំនួន៤លានរៀល និងសម្ភារៈមួយចំនួន ជូនគ្រួសាររងគ្រោះភ្លើងឆេះផ្ទះ នៅក្នុងខណ្ឌមានជ័យ

លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារ សិក្សាស្រាវជ្រាវការងារបច្ចេកវិទ្យា និងនគរបាលយុត្តិធម៍

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1613 នាក់
ម្សិលមិញ :
1661 នាក់
សប្តាហ៍នេះ :
9927 នាក់
សរុប :
1514800 នាក់