ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ស សុខា ចេញសេចក្ដីបដិសេធ និងថ្កោលទោស ព្រមទាំងស្នើសុំឲ្យអាជ្ជាធរមានសមត្ថកិច្ច មេត្តាចាត់ វិធានការតាមផ្លូវច្បាប់ចំពោះជនដែលបាន យកឈ្មោះឯកឧត្តម ស សុខា ទៅពាក់ព័ន្ធនឹងល្បែងភ្នាល់ល្មើសច្បាប់តាមអនឡាញ
Mon,07 October 2019 (Time 08:50 PM)
ដោយ ៖ ដើម្បីប្រជាជន


សេចក្ដីបដិសេធ និងថ្កោលទោសចំពោះអ្នកដែលយកឈ្មោះ ឯកឧត្តម “ស សុខា” ទៅពាក់ព័ន្ធនឹងល្បែងភ្នាល់​ល្មេីសច្បាប់តាមអនឡាញ ! ភ្នំពេញ៖​ ក្នុងប្រតិបត្តិការបង្ក្រាបល្បែងភ្នាល់តាមអនឡាញខុសច្បាប់ប្រកបដោយប្រសិទ្ធភាព ថ្មីៗនេះ មានលេចឮជនខិលខូច​មួយចំនួនបានយកឈ្មោះបុគ្គលនេះបុគ្គលនោះជាខ្នងបង្អែក។ ក្នុងនោះក៏មានជនឆ្លៀតឱកាសមួយក្ដាប់តូច បង្កើតពាក្យចចាមអារ៉ាមលាបពណ៌មកលើរូប ឯកឧត្តម ស សុខា ថានៅពីក្រោយ និងបានជួយសម្រួលដល់អាជីវកម្មខុសច្បាប់នេះ-នោះ មួយចំណែកដែរ។ ទី១.​ ការចោទប្រកាន់ និង​ពាក្យចចាមអារ៉ាមខាងលើនេះ គឺជាល្បិចកាងអាជីវកម្មខុសច្បាប់របស់ខ្លួន​ បង្អាក់បន្ទុចការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចតែប៉ុណ្ណោះ។ នេះគឺជាបទល្មេីសព្រហ្មទណ្ឌ​ ដែលត្រូវផ្ដន្ទាទោស! និងទី២​. ការបង្កេីតពាក្យចចាមអារ៉ាមពីជនអគតិមួយចំនួននោះ​ គឺជាការលាបពណ៌​ក្នុងចរិតព័ត៌មានក្លែងក្លាយ(fake news) បង្ខូចកេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូរ​របស់ ឯកឧត្តម ស សុខា ក្នុងបំណងយកចំណេញរឿងអ្វីមួយ​ និងបំពុលសង្គមតែប៉ុណ្ណោះ។ នេះមិនមែនជាសេរីភាពបញ្ចេញមតិតាមច្បាប់ទេ​ គឺជាបទល្មេីសព្រហ្មទណ្ឌ​ ដែលត្រូវផ្ដន្ទាទោស។ ឯកឧត្តម ស សុខា រដ្នលេខាធិការក្រសួងអប់រំយុទ្ធជន និងកីឡា សូមបដិសេធទាំងស្រុង និងសូមថ្កោលទោសជនទាំងនោះយ៉ាងដាច់អហង្ការ ព្រមទាំងស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការផ្លូវច្បាប់ ឲ្យបានធ្ងន់ធ្ងរជាទីបំផុត។ ជាថ្មីម្តងទៀត ឯកឧត្តម ស សុខា សូមលេីកទឹកចិត្ត​ គាំទ្រ​ និងស្នេីឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បង្កើនការទប់ស្កាត់ និងអនុវត្តច្បាប់តាមសារាចរណែនាំរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ដោយកុំខ្វល់ថា ជានរណា ឬកូននរណា ចំពោះជនទាំងឡាយណាដែលយកឈ្មោះថ្នាក់ដឹកនាំ ឬកូនថ្នាក់ដឹកនាំណាមួយទៅប្រើ ធ្វេីឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ ដូចដែលប៉ុន្មានថ្ងៃមុន ឯកឧត្តម ស សុខា ធ្លាប់បានផ្ញើសារមួយអន្លើរួចមកហើយ។

ពិធីសូត្រមន្តចម្រើនអាយុវឌ្ឍន មង្គល ជូនលោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ ហេង ក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពោធិ៍វ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបន្តដឹកនាំសហការី អញ្ជើញចុះពិនិត្យការចិញ្ចឹមបង្កងទឹកសាប ឬបង្កងដៃវែង ជាលក្ខណធម្មជាតិ របស់លោកពូ ជា អឿន នៅឃុំអង្គពពេល ស្រុកគងពីសី

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានបន្តដឹកនាំសហការី អញ្ជើញចុះពិនិត្យការ ភ្ញាស់កង្កែប របស់យុវជន ឈុន ហ៊ួ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បាន ដឹកនាំ ប្រតិភូអញ្ជើញជួបសំណេះសំណាល និងនាំយកកូនត្រីអណ្ដែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួន ចែកជូនកសិករ ចំនួន ៥៣គ្រួសារ នៅខេត្តកំពង់ស្ពឺ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង ឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី តំណាងអោយមហាឧបាសិកាទាំង២១រូប សូមចូលរួមអបអរសាទរ ព្រះមេគណគ្រប់ រាជធានី ខេត្ត ក្រុង

លោកជំទាវ ញ៉ែម សាខន ស ខេង និង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញសម្ភោធកាត់ខ្សែបូដាក់អោយប្រើប្រាស់ សមិទ្ធផលនានា នៅប្រាសាទបន្ទាយព្រាវ ខេត្តបន្ទាយមានជ័យ

ឯកឧត្តម សួស គង់ ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំស្រួច អញ្ចើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយទិសដៅការងារសំខាន់ៗ របស់គណបក្ស អំឡុងពេលប្រយុទប្រឆាំងនឹងជំងឺកូវីត-១៩

លោកឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពង្រឹង ការងារសន្តិសុខ និង ផ្សព្វផ្សាយផែនការ ដែលត្រូវអនុវត្តចំពោះមុខ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញបន្តចុះជួបសំណេះសំណាល និងពិនិត្យការចិញ្ចឹមកូនត្រី និងកង្កែបជាលក្ខណៈគ្រួសារ របស់លោកពូ ហឹម វ៉ន នៅស្រុកកោះអណ្ដែត ខេត្តតាកែវ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាព អបអរសាទរ ពិធីជួបជុំមហាគ្រួសារ សំឡេងសន្តិភាព

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង លោកជំទាវ បានបន្តដំណើរ ចុះពិនិត្យកសិដ្នានភ្ញាស់កូនមាន់ស្រែ និង សិប្បកម្មទូភ្ញាស់ ជាលក្ខណគ្រួសារ របស់បងស្រី កង ភារម្យ នៅខេត្តតាកែវ

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយមន្ទីរអង្គភាព ពាក់ព័ន្ធ ដើម្បីពិភាក្សាលើកការងារ ស្ដីពីការរៀបចំកម្មវិធី សម្រាកសៀមរាប ក្នុងថ្ងែសងឈប់សម្រាក

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានដឹកនាំប្រតិភូអញ្ជើញចុះជួបសំណេះសំណាល និង នាំយកកូនត្រីអណ្ដែង កូនកង្កែប និង សម្ភារៈចិញ្ចឹមដូចជាតង់ និង ចំណីចែកជូនកសិករ ចំនួន៥០ គ្រួសារ នៅខេត្តកំពត

លោកជំទាវឧកញ៉ានាងវិសាខាកិត្តិបណ្ឌិត សៀង ចាន់ហេង បានដឹកនាំមហាឧបាសិកាទាំង២១រូប បានចូលថ្វាយបង្គំ សម្ដេចព្រះឧត្តមញ្ញាកិត្តិបណ្ឌិត ដួង ផង់

គណៈសង្ឃនាយក ព្រះរាជាណាចក្រកម្ពុជា នៃគណៈធម្មយុត្តិកនិកាយ បានរៀបចំពិធីអបអរសាទរ ជូនចំពោះលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកានាងវិសាខានូបត្ថម្ភក៏កិត្តិបណ្ឌិត សៀង ចាន់ហេង និងមហាឧបាសិកាទាំង ២១រូប

ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសថ្ងែឈប់សំរាក សងថ្ងែបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ឯកត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីផ្ដល់ប័ណ្ណ សម្គាល់សិទ្ធិកាន់ កាប់អចលនទ្រព្យ ដែលជាចំណែកដីកម្មសិទ្ធិរបស់ក្រុមហ៊ុនហ្គ្រីនត្រេន នៃក្រសួងពាណិជ្ជកម្ម បានធ្វើសម្បទានជូនប្រជាពលរដ្នចំនួន១១ គ្រួសារ នៅក្រុងព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជំនាញ ថ្នាក់ការពារផ្ទាល់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរពិធីប្រកាស ជូនរង្វាន់ជ័យលាភី Logo -Mascot SEA GAMES- ASIAN PARA GAMES 2023 និងពិធីរាប់ថយក្រោយ១០០០ថ្ងែ -1000 days countdown

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ អញ្ជើញបន្តចុះជួបសំណេះសំណាល និង នាំយកកូនឈើហូបផ្លែ និងពូជមាន់ និងចំណីមាន់ មកចែកជូនប្រជាពលរដ្ន ចំនួន២០០ គ្រួសារ សម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចំរុៈ នៅខេត្តកំពង់ឆ្នាំង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
656 នាក់
ម្សិលមិញ :
1739 នាក់
សប្តាហ៍នេះ :
11681 នាក់
សរុប :
1900569 នាក់