ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ Mr. Arnaud Darc ប្រធានសភាពាណិជ្ជកម្មអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពជា
Wed,09 October 2019 (Time 07:44 AM)
ដោយ ៖ សហការី


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ តម្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយ Mr. Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (European Chamber of Commerce in Cambodia) និងសហការី។

ជំនួបនាពេលនេះមានគោលបំណងសំខាន់គឺធ្វើការពិនិត្យ និងពិភាក្សាលើជំពូកថ្មីស្តីពី "វិស័យធុរកិច្ចកសិកម្ម" ដែលមាននៅក្នុង The EuroCham White Book។ ជាបឋម Mr. Arnaud Darc បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយ EuroCham នាប៉ុន្មានឆ្នាំកន្លងមក និងជាពិសេសឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកនូវទស្សនវិស័យ និងគោលនយោបាយសំខាន់ៗសម្រាប់ធ្វើការអភិវឌ្ឍវិស័យធុរកិច្ចកសិកម្មកម្ពុជា។

ថ្មីៗនេះ EuroCham បានបោះពុម្ភសៀវភៅជាលើកទី០៣ ដែលលើកនេះបានបញ្ចូលជំពូកថ្មីមួយនិយាយអំពី " វិស័យធុរកិច្ចកសិកម្ម " ហើយថ្ងៃនេះ មានឱកាសបានមកជួបឯកឧត្តមរដ្ឋមន្ត្រីដើម្បីពិភាក្សាឲ្យបានលម្អិត និងស្នើសុំជួយវាយតម្លៃបន្ថែមលើជំពូកនេះ ធ្វើយ៉ាងណាបង្កើតបរិយាកាសមួយល្អក្នុងវិស័យនេះ ដោះស្រាយបញ្ហាជូនធុរកិច្ចជនឲ្យបានសមស្រប ល្អប្រសើរ ដើម្បីលើកកម្ពស់ការប្រកួតប្រជែង។

លោកបានបន្តថា គណ:កម្មាធិការធុរកិច្ចកសិកម្មរបស់ EuroCham ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្រោយពីសមាជិកសភាពាណិជ្ជកម្មបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធវិស័យកែច្នៃចំណីអាហារ និងកសិកម្ម។ នៅក្នុងជំពូកថ្មីនេះ មានប្រធាបបទសំខាន់ៗចំនួន០៥ រួមមាន៖ ១. សារធាតុហាមឃាត់ ២. ការប្រយុទ្ធប្រឆាំងនឹងសម្ភារកសិកម្មខុសច្បាប់ ៣. បទប្បញ្ញត្តិការងារ ៤. ពិពិធកម្មកសិកម្ម និងទី៥. ការធ្វើតេស្តទឹកក្នុងវិស័យកសិកម្ម តាមលក្ខខណ្ឌតម្រូវច្បាប់។

នៅក្នុងប្រធានបទនីមួយៗ គណ:កម្មាធិការធុរកិច្ចកសិកម្ម បានជូនអនុសាសន៍សំខាន់ៗដល់អគ្គនាយកដ្ឋានដែលស្ថិតនៅក្រោយដំបូលរបស់ក្រសួង ដើម្បីយកទៅពិនិត្យ ពិចារណាឲ្យបានស៊ីជម្រៅ និងធ្វើការកែលម្អរាល់ចំណុចខ្វះខាត ឬបញ្ហាដែលផ្សេងៗ ធ្វើយ៉ាងណាលើកកម្ពស់បរិយាកាសការធ្វើធុរកិច្ចកសិកម្មឲ្យបានល្អប្រសើរដោយឈរលើគោលការណ៍ច្បាប់ បច្ចេកទេស តម្លាភាព គុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។ល។

នាឱកាសនេះ សមាជិកក្រុមការងារ ក៏បានលើកយកប្រធានបទមួយចំនួនទាក់ទងនឹងការអនុវត្តច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ការនាំចូល និងការធ្វើអាជីវកម្មសម្ភារកសិកម្មខុសច្បាប់ ការអនុម័តប្រាក់ឈ្នួលអប្បបរមាស្តង់ដា ការដាំដុះពូជស្រូវហាយប្រីត និងលក្ខខណ្ឌតម្រូវរបស់ក្រសួងបរិស្ថានដែលកំណត់ឲ្យក្រុមហ៊ុនធុរកិច្ចកសិកម្មត្រូវតែធ្វើតរស្តគុណភាពទឹកនៅក្រសួងបរិស្ថានផ្ទាល់។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ EuroCham ជាពិសេស Mr. Arnaud Darc ផ្ទាល់ ដែលបានរៀបចំចងក្រង បោះពុម្ភ The EuroCham White Book ជាលើកទី០៣ ដោយរួមបញ្ចូលជំពូកថ្មីមួយទៀតស្តីពី " ធុរកិច្ចកសិកម្ម " ស្របពេលដែលក្រសួងកំពុងលើកទឹកចិត្តជំរុញ និងគាំទ្រឲ្យដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្ម ចូលរួមអភិវឌ្ឍន៍វិស័យធុរកិច្ចកសិកម្មនេះ តាមរយ:ការវិនិយោគលើវិស័យផលិតកម្មកសិកម្ម ការកែច្នៃ និងទីផ្សារ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ដោយឈរលើគោលការណ៍ច្បាប់ និងបច្ចេកទេស ធានាតម្លាភាព និងយុត្តិធម៌ជូនអ្នកផលិត និងអ្នកបរិភោគ។

ចំពោះប្រធានបទទាំង០៥ ខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនក្រុមប្រតិភូដោយសង្ខេបមួយជំហាន និងបន្ទាប់លោកបានអនុញ្ញាតឲ្យឯកឧត្តម និងអស់លោកដែលទទួល បន្ទុកការងារបច្ចេកទេសទាក់ទងនឹងប្រធានបទនេះ បន្តបកស្រាយយ៉ាងពិស្តារជូនក្រុមប្រតិភូបន្ថែមទៀត។

ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្រ្តីបានទទួលស្គាល់ថា ការធ្វើធុរកិច្ចកសិកម្មនៅមានបញ្ហាប្រឈមមួយចំនួនដែលក្រសួង ក៏ដូចជាស្ថាប័នពាក់ព័ន្ធកំពុងតែត្រិះរិះពិចារណា ស្វែងរកយន្តការដោះស្រាយឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ធ្វើយ៉ាងណារក្សាបរិយាកាសវិនិយោគលើវិស័យធុរកិច្ចកសិកម្មឲ្យបានល្អប្រសើរទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្តមរដ្ឋមន្រ្តីនឹងប្រគល់ឲ្យអង្គភាពជំនាញពាក់ព័ន្ធសហការជាមួយក្រុមជំនាញនៃ EuroCham យកទៅពិនិត្យ ពិចារណា ធ្វើការកែលម្អ និងដោះស្រាយជាបណ្តើរៗដោយឈរលើគោលការណ៍ច្បាប់ និងបច្ចេកទេស។

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអនុញាតឲ្យ Mr Wang yeqiao នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន មកពីខេត្តហាយណាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន អញ្ចើញជាអធិបតីភាពដឹកនាំ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីឆ្លងផែនការជាតិ៥ឆ្នាំ នៅសាលប្រជុំក្រសួងមហាផ្ទៃ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញចូលរួមឡើងធ្វើបទអន្តរាគមន៍ដើម្បីចែករំលែកនូវបទពិសោធិ៍លើការងារ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញចូលរួមមហាសន្និបាតប្រចាំឆ្នាំ នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំង

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ អញ្ចើញជាអធិបតីក្នុងពិធីចុះ ហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នា MOU ស្ដីពីការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាពក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិកម្ម

ឯកឧត្តម ទេសរដ្នមន្ត្រី បណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានស្នើឲ្យផ្សព្វផ្សាយខ្លឹមសារអំពើពុករលួយ១៣ចំណុចតាមទីតាំង របងក្រសួង ស្ថាប័ន និងអង្គភាពចំណុះ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពបើកបវេសនកាល ឆ្នាំសិស្សា២០១៩ -២០២០ នៃវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមគោរពជូនពរ និង អបអរសាទរចំពោះ មហាឧបាសិកា ប៊ុន ស៊ាងលី ត្រូវបានព្រះមហាក្សត្រ ប្រោសរាជទានគោរមងារ ជាអ្នកឧញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមប្រារព្វទិវា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាព ប្រារព្វទិវាពិភពលោក ប្រយុទ្ធជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៩ នៅសាលមហាស្រពចតុមុខ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកតំបែរ អញ្ចើញជាអធិបតីភាពប្រារព្វពិធីមីទ្ទីញមហាជន អបអរសាទរខួបលើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ចើញជាអធិបតីភាពក្នុងពិធី អបអរសាទរខួបលើកទី៤១ថ្ងែកំណើត ស ស យ ក ២ធ្នូ ១៩៧៨ ២ធ្នូ ២០១៩

រដ្នមន្ត្រីក្រសួងកសិកម្ម បានលើកទឹកចិត្តឲ្យប្រជានេសាទ បង្កើនការចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយក៏ត្រូវចូលរួមអភិរក្ស ប្រភេទត្រីជិតផុតពូជ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ អញ្ចើញចុះពិនិត្យដំណាំបន្លែរបស់កសិករ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម អញ្ចើញជាអធិបតីភាពប្រារព្វពិធីមីទ្ទីញមហាជន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ២ធ្នូ-១៩៧៨ -២ធ្នូ ២០១៩ នៅស្រុកកំពង់សៀម

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទអង្គសិក្ខាសាលាស្ដីពីប្រតិបត្តិការបច្ចេកវិទ្យា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះប្រជាជន និងរាជរដ្នាភិបាលចិន ដែលបានរួមចំណែក ឧបត្ថម្ភគាំទ្រ ដល់ដំណើរការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអនុញាតឲ្យលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅអគារមិត្តភាពទីស្ដីការគណៈរដ្នមន្ត្រី

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជប់លៀងទទួលស្វាគមន៍គណៈប្រតិភូសន្និសីទ្ធសេដ្នកិច្ច ប្រចាំឆ្នាំ២០១៩នៃសហព័ន្ធពាណិជ្ជករចិន

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1286 នាក់
ម្សិលមិញ :
2203 នាក់
សប្តាហ៍នេះ :
10113 នាក់
សរុប :
1516676 នាក់