ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ហុង វិណុល ប្រធានក្រុមការងារចុះជួយឃុំដូង បានដឹកនាំសហការរី អញ្ចើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនប្អូនប្រុស ប៊ី រិន ពិការដៃទាំងសងខាង រស់នៅក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង
Wed,09 October 2019 (Time 01:34 PM)
ដោយ ៖ ដើម្បីប្រជាជន


ស្រុករមាសហែក: នៅព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៩ នេះ ក្រុមការងារគណៈពង្រឹងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុករមាសហែក និងជាប្រធានក្រុមការងារចុះជួយឃុំដូង និងសហការី បានអញ្ចើញចុះសួរសុខទុក្ខប្អូនប្រុសឈ្មោះ ប៊ី រិន អាយុ៣២ឆ្នាំ រស់នៅភូមិថ្លុកព្រីង ឃុំដូង ស្រុករមាសហែក ដែលមានប្រពន្ធឈ្មោះ ហាំ សុីនួន អាយុ២៨ឆ្នាំ ជាគ្រូជាប់កិច្ចសន្យាសាលា៧មករាព្រៃព្រះ ស្ថិតនៅភូមិ​គ្រញូង​ឃុំដូង មានកូនប្រុស១នាក់ អាយុ២ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយឪពុក ម្តាយក្មេក។

ដោយ ប្អូនប្រុស ប៊ី រិន ពិការដៃទាំងសងខាងដោយសារឡើងផ្សាដែកត្រូវខ្សែភ្លើងឆក់កាលគាត់ជាជាងសំណង់នៅខេត្តព្រះសីហនុ។
គាត់មានសំណូមពរ
1-សុំឲ្យប្រពន្ធបានជាប់ជាគ្រូកិច្ចសន្យាបន្តទៀត ដើម្បីបានប្រាក់ចិញ្ចឹមជីវភាពប្រចាំថ្ងៃ។
2-សុំដៃសិប្បនិមិត្ត។
3-សុំផ្ទះសម្រាប់រស់នៅជាមួយប្រពន្ធនិងកូន.ព្រោះឪពុកម្តាយក្មេកចែកដីឲ្យគ្មានលទ្ធភាពធ្វើផ្ទះ។
*ក្រុមការងារបានទទួលយក នឹងដោះស្រាយជូនគាត់តាមសំណូមពរ។ ឆ្លៀតក្នុងឱកាសនោះដែរក្រុមការងារក៏បានជូនសម្ភារៈជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ។

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន អញ្ចើញជាអធិបតីភាព សំណេះសំណាលជាមួយប្រជាពលរដ្នរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ Mr. Arnaud Darc ប្រធានសភាពាណិជ្ជកម្មអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពជា

ឯកឧត្តម ស សុខា ចេញសេចក្ដីបដិសេធ និងថ្កោលទោស ព្រមទាំងស្នើសុំឲ្យអាជ្ជាធរមានសមត្ថកិច្ច មេត្តាចាត់ វិធានការតាមផ្លូវច្បាប់ចំពោះជនដែលបាន យកឈ្មោះឯកឧត្តម ស សុខា ទៅពាក់ព័ន្ធនឹងល្បែងភ្នាល់ល្មើសច្បាប់តាមអនឡាញ

សម្ដេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាកុសុមារាម បានឧបត្ថមនូវកុំព្យូទ័រ ចំនួន១២គ្រឿងជូនផ្នែកពុទ្ធិកមធ្យម សិក្សា នៃអគ្គធិការដ្នានពុទ្ធិកសិក្សាជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Kanji KATO អនុរដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជប៉ុន នៅទីស្ដីការក្រសួង

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពក្នុងពិធី បិទវត្តបំប៉នបើកបរ រថពាសដែក ប្រើប្រាស់គ្រឿងសព្វាវុធ និងបាញ់គ្រាប់ពិតរថពាសដែក ជំនាន់ទី២ នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអា វុធហត្ថភ្នំជំរាយ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលនិងផ្ដល់រង្វាន់ លើកទឹកចិត្តដល់សិស្សនិទ្ទេសA ចំនួន៤៤៣នាក់ នៅវិមានសន្តិភាព

លោកជំទាវ កិត្តសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោគដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ចូលទៅរមណីយដ្នានប្រាសាទព្រៃបាក់ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចុះជួបសំណេះសំណាលនិងពិសារនំបញ្ចុកសាមគ្គីជាមួយប្រជាពលរដ្ន នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ មូលដ្នានស្រុកជើងព្រៃ អញ្ចើញជាអធិបតី ភាពបើកវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ន ប្រមាណ៤០០នាក់ នៅក្នុងឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានអនុញាតឲ្យMr Ung Kim នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CamMJ Agricultural Park Co Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ចើញបំពាក់មេដាយសហមេត្រីថ្នាក់សេនាជូនលោក JOHN D. WILSON និងលោកSEANL.YAN

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី ចំរើន មុទិតា នាយកគម្រោង LASEDII របស់ធនាគារពិភពលោក WB ប្រចាំកម្ពុជា នៅទីស្ដីការក្រសួង

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មាធិការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្នសភា អញ្ចើញចូលរួមសម័យប្រជុំរដ្នសភា លើកទី៣ នីតិកាលទី៦ នៅវិមានរដ្នសភា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចុះសួរសុខទុក្ខលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមក្នុងសម័យប្រជុំ រដ្នសភាលើកទី៣ នីតិកាលទី៦ នៅវិមាន រដ្នសភា

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចនិងការងារ កងរាជអាវុធហត្ថ៩ខែ និងផ្សព្វផ្សាយទិសដៅត្រីមាសទី៤ ឆ្នាំ២០១៩

ឯកឧត្តម សួស គង់ រដ្នលេខាធិការប្រចាំការ ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ វឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អ ផ្លូវជនបទជំហានទី២ នៅទីស្ដីការក្រសួង

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្នសភា បានអនុញាតឲ្យឯកឧត្តម សាអ៊ួត អាល់ សូវ៉េលីម ឯកអគ្គរដ្នទូត អារ៉ាប៊ី សាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមានរដ្នសភា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានជម្រាបជូនអង្គប្រជុំថាចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍វិស័យកសិកម្ មគឺត្រូវប្រែក្លាយ កសិកម្មឲ្យទៅជាកសិកម្មទំនើបមាន លក្ខណៈប្រកួតប្រជែងបរិប័ន្ន លើកស្ទួយកំណើនប្រាក់ចំណូលគ្រួសារកសិករ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
145 នាក់
ម្សិលមិញ :
1221 នាក់
សប្តាហ៍នេះ :
8096 នាក់
សរុប :
1461396 នាក់