ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាព ក្នុងពិធីសន្និសីទ វិទ្យាសាស្ត្រ ថ្នាក់ជាតិលើកទី៦ ស្ដីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៅវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម
Fr,22 November 2019 (Time 12:08 )
ដោយ ៖ ដើម្បីប្រជាជន


នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់

និងនេសាទ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ និងនិស្សិតប្រមាណ ២៥០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សួន សេរី នាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមបានអាន របាយការណ៍ដោយសង្ខេបជូនអង្គពិធីជ្រាបអំពីស្ថានភាពទូទៅរបស់វិទ្យាស្ថាន និស្សិត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ កម្មវិធីសិក្សា ការងារអប់រំ បណ្តះបណ្តាល ស្រាវជ្រាវ ផ្សព្វផ្សាយ កិច្ចសហ ប្រតិបត្តិការអន្តរជាតិ និងលទ្ធផលសំខាន់ៗដែលវិទ្យាស្ថានសម្រេចបានក្នុងរយ:ពេលកន្លងមក។

ថ្ងៃនេះ វិទ្យាស្ថានបានរួមសហការ៉ឥគ្រឹះស្ថានឧត្តមសិក្សា និងដៃគូអភិវឌ្ឍន៍ដែលបាននិងកំពុងធ្វើការបណ្តុះបណ្តាលជំនាញកសិកម្ម និងអភិវឌ្ឍន៍ជនបទ តាមរយៈការរៀបចំសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ន,ថ្មីៗទាក់ទងវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ

សម្រាប់ទុកជាទុន និងពុទ្ធិគ្រឹះរឹងមាំក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឆ្លើយតបទៅនឹងបរិបទនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ចក្ខុវិស័យនៃការអភិវឌ្ឍន៍វិស័យកសិកម្មបែបទំនើបកម្ម មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ និងកាត់បន្ថយភាពក្រីក្រ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្ត និងលោកនាយកកម្មវិធីគម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាហៅកាត់ថា CAVAC បានធ្វើចំណាប់អារម្មណ៍ប្រកបដោយខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅ ទូលំទូលាយពាក់ព័ន្ធនឹងកម្មវិធីនាពេលនេះ និងបានសម្តែងនូវឆន្ទ:យ៉ាងមុតមាំក្នុងការបន្តការឧបត្ថម្ភ គាំទ្រ និងសហការពេញលេញក្នុងការកសាង និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មដែលកំពុងចូលរួមថែរក្សាកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព និងចីរភាព។

មានមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរចំពោះសមិទ្ធផលនានាដែលវិទ្យាស្ថានជាតិសម្រេចបាននាពេលកន្លងមក ហើយផ្លែផ្កានេះក្រសួងសូមធ្វើការវាយតម្លៃខ្ពស់ជូនចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានដៃគូអភិវឌ្ឍន៍ វិស័យឯកជន អាជ្ញាធរខេត្ត ជាពិសេសរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ខ្ពស់ គាំទ្រ និងផ្តល់អាទិភាពជូនវិទ្យាស្ថានជាតិក្នុងការបណ្តុះបណ្តាលធនធានមនុស្សបម្រើឲ្យវិស័យកសិកម្ម។

លោកក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយបានមកចូលរួមក្នុងពិធីបើកសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់ការស្រាវជ្រាវដើម្បីបង្កើនផលិតភាពផលិតកម្មកសិកម្ម និងការអភិវឌ្ឍជនបទប្រកបដោយនិរន្តរភាព ភាពប្រកួតប្រជែង និងបរិយាប័ន្ន។

សន្និសីទនេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ជីវភាពរបស់កសិករ ហើយបានឆ្លុះបញ្ចាំងពីសក្តានុពលនៃធនធាន មនុស្សសម្រាប់អភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្ម ធានាបាននូវការអភិវឌ្ឍជនបទប្រកបដោយនិរន្តរភាព ។

ហើយពិតណាស់ថាគោលដៅនេះអាចឈានទៅសម្រេចបាន ល្គឹកណាប្រទេសយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជានាពេលអនាគត។

ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមជាសេនាធិការបាននិងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្មតាមរយៈការអប់រំបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សគ្រប់កម្រិតបម្រើឲ្យវិស័យកសិកម្ម និងអន្តរវិស័យពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជួយគាំទ្រ និងជំរុញវិស័យទាំងនោះឲ្យមានការអភិវឌ្ឍរីកចម្រើន ចូលរួមចំណែកប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។

ជាសក្ខីភាព ថ្ងៃនេះមានការជួបជុំអ្នកវិទ្យាសាស្រ្តកសិកម្មគ្រប់វ័យ មកពីគ្រប់គ្រឹះស្ថានឧត្តមសិក្សា បានបង្ហាញអំពីមូលធនមនុស្សកម្ពុជាគឺពិតជាមាន ចំណេះដឹងទូលំទូលាយ ច្នៃប្រឌិត និងមានជំនាញច្បាស់លាស់ដែលរាជរដ្ឋាភិបាលចាត់ទុកជា អាទិភាព និងជាកូនសោសម្រាប់ការលើកកម្ពស់ប្រសិទ្ធភាពការងារ ធានាបាននូវភាពជោគជ័យនៃដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងការលូតលាស់នៃបច្ចេកវិទ្យាកសិកម្មនាពេលបច្ចុប្បន្ននេះ។

ម៉្យាងវិញទៀត ព្រឹត្តិការណ៍នេះ បានចូលរួមលើកកម្ពស់គុណភាពបណ្តុះបណ្តាល សមត្ថភាពស្រាវជ្រាវ ការបង្កើនសមត្ថភាពសាស្ត្រាចារ្យ សំដៅទៅនឹងការអនុវត្តកសិកម្មប្រកបដោយភាពវៃឆ្លាតឆ្លើយតបទៅតាមការវិវឌ្ឍនៃតម្រូវការទីផ្សារ។

ដើម្បីធានាឲ្យដំណើរការនៃអង្គសន្និសីទវិទ្យាសាស្រ្តនេះ ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កាឆ្លើយតប ទៅនឹងមុំទី១ ស្តីពីការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា

ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនទាក់ទងនឹងប្រធានបទខាងលើ ជូនសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងអ្នកវិទ្យាសាស្រ្តគ្រប់វ័យ ធ្វើយ៉ាងណាពង្រឹង និងពង្រីកការអភិវឌ្ឍធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ទេពកោសល្យ គុណភាព សមត្ថភាព និងសីលធម៌ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល ហើយត្រូវរួមគ្នាដើរឲ្យទាន់ទៅនឹងបរិបទនៃសកលភាវូបនីយកម្ម មានជាអាទិ៍៖

ទី១. ត្រូវពង្រឹងជំនាញបច្ចេកវិទ្យាជំនាញឌីជីថលនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនីមួយៗប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ទី២. ត្រូវខិតខំបន្តការធ្វើកំណែទម្រង់ប្រព័ន្ធសិក្សាឲ្យបានកាន់តែល្អប្រសើរជាងមុន ដូចជាកម្មវិធីសិក្សា មធ្យោបាយសម្ភារបង្រៀន និងឯកសារឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍នានា ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤ សម័យបច្ចេកវិទ្យាឌីជីថល និងសម័យបញ្ញាសិប្បនិម្មិត។

ទី៣. ពង្រឹង និងពង្រីកកិច្ចសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់តាមអភិក្រម រដ្ឋ - ឯកជន - ដៃគូអភិវឌ្ឍន៍ - និងសហគមន៍ ឲ្យបានរឹងមាំ ដើម្បីអភិវឌ្ឍន៍កម្មវិធីសិក្សា ការផ្លាស់ប្តូរបច្ចេកទេសវិទ្យាសាស្ត្រ សាស្រ្តាចារ្យ និស្សិត និងការស្រាវជ្រាវ។ ទី៥. និស្សិតទាំងអស់ត្រូវខិតខំពង្រឹងវិន័យសិក្សា ស្វះស្វែងរៀនសូត្រ សិក្សាស្រាវជ្រាវចំណេះដឹងថ្មីៗតាមប្រព័ន្ធព័ត៌មានវិទ្យាបន្ថែមលើទ្រឹស្ដីដែលបានសិក្សាកន្លងមក។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមគោរពជូនពរ និង អបអរសាទរចំពោះ មហាឧបាសិកា ប៊ុន ស៊ាងលី ត្រូវបានព្រះមហាក្សត្រ ប្រោសរាជទានគោរមងារ ជាអ្នកឧញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមប្រារព្វទិវា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាព ប្រារព្វទិវាពិភពលោក ប្រយុទ្ធជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៩ នៅសាលមហាស្រពចតុមុខ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកតំបែរ អញ្ចើញជាអធិបតីភាពប្រារព្វពិធីមីទ្ទីញមហាជន អបអរសាទរខួបលើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ចើញជាអធិបតីភាពក្នុងពិធី អបអរសាទរខួបលើកទី៤១ថ្ងែកំណើត ស ស យ ក ២ធ្នូ ១៩៧៨ ២ធ្នូ ២០១៩

រដ្នមន្ត្រីក្រសួងកសិកម្ម បានលើកទឹកចិត្តឲ្យប្រជានេសាទ បង្កើនការចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយក៏ត្រូវចូលរួមអភិរក្ស ប្រភេទត្រីជិតផុតពូជ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ អញ្ចើញចុះពិនិត្យដំណាំបន្លែរបស់កសិករ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម អញ្ចើញជាអធិបតីភាពប្រារព្វពិធីមីទ្ទីញមហាជន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ២ធ្នូ-១៩៧៨ -២ធ្នូ ២០១៩ នៅស្រុកកំពង់សៀម

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទអង្គសិក្ខាសាលាស្ដីពីប្រតិបត្តិការបច្ចេកវិទ្យា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះប្រជាជន និងរាជរដ្នាភិបាលចិន ដែលបានរួមចំណែក ឧបត្ថម្ភគាំទ្រ ដល់ដំណើរការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអនុញាតឲ្យលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅអគារមិត្តភាពទីស្ដីការគណៈរដ្នមន្ត្រី

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជប់លៀងទទួលស្វាគមន៍គណៈប្រតិភូសន្និសីទ្ធសេដ្នកិច្ច ប្រចាំឆ្នាំ២០១៩នៃសហព័ន្ធពាណិជ្ជករចិន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាព ក្នុងពិធីចែក ទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យ ជូនភ្នាក់ងារផ្សព្វផ្សាយ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពបើក សិក្ខាសាលាស្ដីពីបច្ចេកវិទ្យា នៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ចើញចុះសួរសុខទុក្ខនិងនាំយកថវិកា ចំនួន២០លានរៀល ផ្ដល់ជូនលោក ជ្រុន ធឿន ដែលរងគ្រោះថ្នាក់ដាច់ដៃស្ដាំ ដោយសារផ្ទុះមីន នៅស្រុកអូជ្រៅ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ចើញចុះសួរសុខទុក្ខនិងនាំយកថវិកា ផ្ដល់ជូនលោកវរសេនីយ៍ទោ មាន សុឃឿន ដែលមានជំងឺសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារ បុគ្គលិក រយៈពេល៥ឆ្នាំ និងទិសដៅបន្ត៥ឆ្នាំបន្តឆ្នាំ២០២០-២០២៤

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមក្នុងសម័យប្រជុំ រដ្នសភាលើកទី៣ នីតិកាលទី៦ នៅវិមានរដ្នសភា

ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្នមន្ត្រី ក្រសួងព័ត៏មាន បានផ្ដល់ថវិកា ចំនួន៤លានរៀល និងសម្ភារៈមួយចំនួន ជូនគ្រួសាររងគ្រោះភ្លើងឆេះផ្ទះ នៅក្នុងខណ្ឌមានជ័យ

លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារ សិក្សាស្រាវជ្រាវការងារបច្ចេកវិទ្យា និងនគរបាលយុត្តិធម៍

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1559 នាក់
ម្សិលមិញ :
1661 នាក់
សប្តាហ៍នេះ :
9873 នាក់
សរុប :
1514746 នាក់