ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ នៅស្រុកបាធាយ
So,24 November 2019 (Time 11:42 )
ដោយ ៖ ដើម្បីប្រជាជន


នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែកក្តិក ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣,កំពង់ចាម,ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាលយ័
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាធាយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត
បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤។

ដែលរៀបចំឡើងដោយ លេខាធិការដ្ឋានអនុ គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និង មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ចាម រួមទាំងកាកបាទក្រហមកម្ពុជានៅវិទ្យាលយ័ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាធាយ ៕

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត លោកស្នងការរងខេត្ត មេបញ្ជាការសឹករងខេត្ត មេបញ្ជាការរងអាវុធហត្ថខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ជុំវិញ ខេត្ត ស្រុក ឃុំ និង បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅស្រុកបាធាយ សរុបប្រមាណ ៥៦៦ នាក់ ។

ក្នុងកម្មវិធីនេះ បាននិមន្ត ព្រះសង្ឃសូត្រ បទនមសិកា និង សូត្រជយន្តោ ប្រោះព្រហ្ម ដល់គណៈអធិបតី ភ្ញៀវកិត្តិយស សមាជិកសមាជិកា និង អង្គពិធីទាំងមូល សុំសេចក្តីសុខសេចក្តីចំរើន និង ធ្វើពិធីសូត្រមន្ត បង្សុកូលឧទ្ទិសកុសដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍កន្លងមក បានទៅសោយសុខក្នុងសុគតិភពជារៀងរហូត ។

កម្មវិធីនេះមានចែករង្វាន់មួកសុវត្ថិភាពជូនដល់អ្នកចូលរួមឆ្លើយត្រូវនឹងសំនួរចរាចរ ចំនួន ៥០មួក និង ចែកឯកសារ សៀវភៅ ច្បាប់ចរាចរណ៍ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងផ្តាំផ្ញើទៅកាន់អង្គពិធីទាំមូល ធ្វើយ៉ាងណាត្រូវគោរពច្បាប់ចរាចរអោយបានត្រឹមត្រូវ ដោយជិះម៉ូតូ ត្រូវមានមួកសុវត្ថិភាព និងកញ្ចក់ ,ចំពោះអ្នកបើកបរ ទាំងរថយន្ត និង ម៉ូតូ កុំបើកលើសល្បឿនកំណត់ វ៉ាជែងខុសច្បាប់ ជាពិសេសត្រូវមានការយោគយល់អធ្យាស្រយ័គ្នា

ទៅវិញទៅមក ជៀសវាងករណី បង្កគ្រោះថ្នាក់ចរាចរ ដល់អ្នកដទៃ និង ខ្លួនឯង ដោយសារតែ ការមិនបានគោរពច្បាប់ចរាចរ ហើយអាច បណ្តាលអោយមានករណីបង្កគ្រោះថ្នាក់ ធ្វើអោយមាន របួសមនុស្ស សត្វ និង , ខូចខាតទ្រព្យសម្បត្តិ រដ្ឋ និងឯកជន,ប៉ះពាល់ បរិស្ថាន , រងរបួសពិកា និង បាត់បង់អាយុជីវិត។ល។

ដែលយើងចាត់ទុកថា គ្រោះថ្នាក់ចរាចរជាឃាតករលាក់មុខ ហេតុនេះ យើងត្រូវមានសមានចិត្តអាណិតអាសូរដល់អ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ដែលបន្សល់ទុកកុមារកំព្រា ជនពិកា កាន់តែច្រើនឡើង និង សូមបងសួងដល់ដួងវិញ្ញាណក្ខន្ធ អ្នកស្លាប់បាត់បង់អាយុជីវិត សូមបានសោយសុខក្នុងសុគតិភពជារៀងរហូត។

ឯកឧត្តមអភិបាលខេត្ត រំលឹកឡើងអំពីអត្ថនយ័ នៃទិវាអន្តរជាតិ លើកទី១៤ នៅស្រុកបាធាយ គឺ ដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរ ដែលកើតឡើងស្ទើររាល់ថ្ងៃ ដែលជារឿយៗ បានកើតឡើងខ្ពស់ នៅស្រុកបាធាយ , ស្រុកជើងព្រៃ និង ស្រុកចំការលើ ក្នុងចំណោមស្រុក-ក្រុងទាំង១០ នៃខេត្តកំពង់ចាម ហើយហេតុ ដែលកើតឡើងដោយសារៈ កត្តាមនុស្ស, កត្តាផ្លូវថ្នល់ និង កត្តាយានយន្ត។

ដូច្នេះ ដើម្បីចូលរួមបញ្ជៀស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ គឺមានតែយើងត្រូវចូលរួមអោយបានទាំងអស់គ្នា ត្រូវគោរពច្បាប់ បើស្រវឹង ឬងងុយដេក កុំបើកបរ និង បើកបរត្រូវប្រុងប្រយត្ន័ជានិច្ច គ្រប់ពេលវេលា កុំប្រើទូរសព្ទពេលបើកបរ ហើយបើកបរកុំអោយ លើសល្បឿនកំណត់ ឬវ៉ាជែងខុសច្បាប់ និងយើងត្រូវចូលរួម

អនុវត្តអោយបានតាមពាក្យស្លោក 《ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរ》ដែល សម្តេចអគ្គមហាសេនាបតីតេជោយ ហ៊ុន សែន បានលើកឡើងកន្លងមក តាមរយៈការ បន្តចូលរួមការផ្សព្វផ្សាយនៅតាមផ្ទះ,តាមភូមិនិមួយៗ បន្ថែមទៀត ដល់សាច់ញាតិ មិត្តភក្ត្រ័ បងប្អូន អ្នកជិតខាង មន្ត្រីរាជការ កងកំលាំង នៅគ្រប់អង្គភាព និង ដល់សិស្សានុសិស្សនៅ តាមសាលានានាអោយបានយល់ដឹង និងអនុវត្តច្បាប់ចរាចរទាំងអស់គ្នា៕

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកភ្នំស្រួច អញ្ចើញក្នុងពិធីដង្ហែរព្រះមុនី សត្ថាកោសលចារ្យ កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យ អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីជូនដំណឹងលេខ ០២២/ ២០ ស.ជ.ណ. ច្រ ចុះថ្ងែទី១៨ ខែឧសភា ឆ្នាំ២០២០ របស់សាលារាជធានី ភ្នំពេញ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាល ចុះជួយស្រុកបាណន់ បានឧបត្ថម្ភសម្ភារៈ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជូនដល់យុវជន ស.ស.យ.ក ស្រុកបាណន់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជួបសំណេះ សំណាល និងចែកអំណោយ មនុស្សធម៍ជូនប្រជាពលរដ្ន ខ្វះខាតចំនួន៦០នាក់ រស់នៅក្នុងស្រុកបាធាយ

លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ អញ្ចើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៍ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ផ្ដល់ជូនលោកយាយ គឹម លី អាយុ ៩៦ ឆ្នាំ មានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ព្រែកប្រា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មការជាតិលើកទី៤ នៅទីស្ដីការក្រសួងការបរទេស

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបើក វគ្គហ្វឹកហ្វឺនបំប៉នជំនាញលើកទី២ ឆ្នាំ ២០២០

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្ត្រៃរដ្នសភា

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ចើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៍ ចែកជូនប្រជាពលរដ្នងាយរងគ្រោះ ចំនួន៦៦ គ្រួសារ នៅស្រុកឧដុង្គ

លោកស្រីឧត្តមសេនីយ៍ត្រី ចាន់ សុឃុន នាយករងនាយកដ្នានបញ្ជួន សារ បានដឹកនាំសហការរី ចុះសួរសុខទុក្ខ និង នាំយកសម្ភារៈ និងថវិកា ផ្ដល់ជូនលោកអនុសេនីយ៍ទោ ទេព ពិសិទ្ធ ដែលកំពុងមានជំងឺ សម្រាកព្យាកបាល នៅគេហដ្នាន

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញជួបសំណេះ សំណាល និងចែកអំណោយអាហារ ស្រាយបួសខែ រ៉ាម៉ាឌន ជូនប្រជាពលរដ្ន សាសនិក ឥស្លាមចំនួន១៨៧ គ្រួសារ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ប្រធានគណៈ ចលនា មហាជន នៃគណៈកម្មាធិការកណ្ដាល បានដឹកនាំកិច្ចប្រជុំស្ដីពីការងារគណៈចលនាហាជន

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ អញ្ចើញជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ន សាសនិកឥស្លាម ចំនួន១៣៧ គ្រួសារ នៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

ឯកឧត្តម រដ្នមន្ត្រី វេង សា ខុន អញ្ចើញជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើ ឯកសារផែនការ ៤ឆ្នាំ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាមួយវិទ្យាស្ថានស្រាវជ្រាវ ដំណាំស្រូវអន្តរជាតិ នៅទីស្ដីការក្រសួង

ឯកឧត្តម គួច ចំរើន និង ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អញ្ចើញជាអធិបតីភាពក្នុងពិធីបិទ វគ្គហ្វឹកហ្វឺន បណ្ដុះបណ្ដាល នាវិកថ្មីឆ្នាំ២០១៩ និងបើកវគ្គហ្វឹកហ្វឺនបន្តឆ្នាំ២០២០ នៅសាលាទ័ពជើងទឹក មូលដ្នានសមុទ្រ

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ចើញគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្នមន្ត្រីទទួលបន្ទុកបេសកម្មពិសេស អតីតរដ្នមន្ត្រីក្រសួងធម្មការនិងសាសនា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយនូវសេចក្ដីណែនាំ ស្ដីពីការបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩

ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្នមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ចើញចុះត្រួតពិនិត្យការដ្នានស្ថាបនាផ្លូវ ក្រាលកៅស៊ូពីរជាន់ ប្រភេទDBST មួយខ្សែប្រវែង ១១,៥០ គីឡូម៉ែត្រ នៅខេត្តកំពង់ឆ្នាំង

លោក សែម គន្ធា បានទទួលសម្ភារការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីសប្បុរសជន សម្រាប់ចែកជូនប្រជាពលរដ្ន ចំនួន៣ខេត្គ គឺខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ចើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ឌសព ឯកឧត្តម ទេសរដ្នមន្ត្រី ហ៊ឹម ឆែម នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
622 នាក់
ម្សិលមិញ :
904 នាក់
សប្តាហ៍នេះ :
11250 នាក់
សរុប :
1775052 នាក់