ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារ បុគ្គលិក រយៈពេល៥ឆ្នាំ និងទិសដៅបន្ត៥ឆ្នាំបន្តឆ្នាំ២០២០-២០២៤
Mi,27 November 2019 (Time 10:53 )
ដោយ ៖ ដើម្បីប្រជាជន


មិន​ត្រូវតម្លើង​ឲ្យឡើង​ប៉ោង និងមិនអាចកាត់បញ្ចុះឋានន្តរ សក្តិយោធិន ដែលបានបំពាក់នាពេលកន្លង

ភ្នំពេញៈ សិក្ខាសាលាបូកសរុបលទ្ធផលការងារបុគ្គលិក រយៈ ពេល៥ឆ្នាំ (២០១៥- ២០១៩) និងលើក​ទិសដៅការងារ ៥ឆ្នាំបន្ត (២០២០- ២០២៤) ប្រារព្ធពិធីបើកនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិ កានេះ នៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជា ការកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ។

សិក្ខាសាលា រៀបចំឡើងដោយនាយកដ្ឋានបុគ្គលិក ក្រសួង ការពារជាតិ មាន​សមាជិក​ចូលរួមចំនួន ៣៤០នាក់ ជាមេប ញ្ជាការ មេបញ្ជាការរង គ្រប់ស្ថាប័ន កងឯកភាព និងនាយទា ហានជំនាញបុគ្គលិក មកពីស្ថាប័នកងឯកភាពនៅទូទាំង (ខ. ភ.ម​)។

សិក្ខាសាលា មានរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បី​បូកសរុបលើការងារបុគ្គ លិករយៈពេល៥ ឆ្នាំកន្លងមក និងវាយតម្លៃ សម្លឹង​មើលទៅ​អនាគតលើមូលដ្ឋាន បច្ចុប្បន្នកាល និងដកបទពិសោធន៍ចំនុចខ្លាំង-ខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាព (ខ.ភ. ម) ដើម្បីដោះស្រាយរាល់បញ្ហានានាស្របទៅ​តាម​ការវិវត្តន៍សភាពការណ៍ថ្មីៗរយៈពេល ៥ ឆ្នាំទៅមុខ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករង អគ្គ នាយកដ្ឋាន​យោធសេវា ក្រសួងការពារជាតិនិងជានាយក នាយកដ្ឋានបុគ្គលិកឲ្យដឹងថា:អនុវត្តតាមផែនការកំណែទម្រង់ (ខ.ភ.ម)រយៈពេល៥ឆ្នាំកន្លងមក ជំនាញបុគ្គលិកយកចិត្ត​ទុក ដាក់អនុវត្តការងារ ជាអាទិភាពមួយចំនួន ។

មានជាអាទិ៍ការកែ សម្រួល ចាត់តាំង​ឲ្យសមស្រប​ទៅនឹងតម្រូវការ និងវិសាល ភាព ទទួលខុសត្រូវក្នុងការ​អនុវត្តភារកិច្ចរបស់​ស្ថាប័ន​កងឯក ភាព​នីមួយៗទន្ទឹមនឹងនេះ ធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំ លេីការងារត្រួតពិនិត្យចំនួនទ័ព-កូន តាម​រយះយន្តការដែលមាន ស្រាប់ កាត់បន្ថយភាពអសកម្មនានាក្នុង(ខ.ភ.ម)។

ជានិច្ចកាល​យក ចិត្តទុកដាក់កសាងធនធានមនុស្សក្នុងវិស័ យការពារជាតិ តាម រយៈការពង្រឹង​គុណ​ភាព​ក្នុងការអប់រំ បណ្តុះបណ្តាលបំប៉ន កសាងសមត្ថភាពយោធិនអាជីព ក្នុងនោះផ្តោត​សំខាន់លើការកសាងនាយទាហានវ័យ ក្មេងជាប្រភពបន្តវេន។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេនអគ្គមេបញ្ជាការ (ខ. ភ.ម)កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃនិងសមិទ្ធ ផលជាច្រើន ដែលនាយកដ្ឋានបុគ្គលិក ក្រសួង​ការពារ​ជាតិ និងទីចាត់ការបុគ្គលិក អគ្គបញ្ជាការ (ខ.ភ.ម)ព្រមទាំងជំនាញ​បុគ្គ លិកបណ្តា​ស្ថាប័ន កងឯកភាពនានាទូទាំង(ខ.ភ.ម)ប្រឹង ប្រែង​សម្រេចភារកិច្ច​របស់​ខ្លួន​នារយៈពេលកន្លងមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ ថ្លែងទៀតថា: ក្នុងរយៈពេល៥ ឆ្នាំកន្លងមក(ខ.ភ.ម)យកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងមាត់តាមកម្មវិធីកំណែទម្រង់ ផែនការ​សកម្មភាព​ការងារ និងគោល ការណ៍នានាក្រោមការដឹកនាំ​ ចង្អុលបង្ហាញរបស់​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ អគ្គបញ្ជាការ ក្នុងគោលដៅកសាង(ខ. ភ.ម)

មាន​សមត្ថភាព ប្រសិទ្ធភាពទាំងការដឹកនាំបញ្ជា ទាំងជំនាញបច្ចេកទេស ធានាទាំង​បរិមាណគុណភាព ឆ្លើយតប ទៅនឹងសេចក្តីត្រូវការ ចាំបាច់ នៃការរីកចម្រើនរបស់សង្គម ជាតិ រួមចំណែកធានារ៉ាប់រងក្នុងបុព្វហេតុការពារ សន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និង​បូរណភាពទឹកដី ព្រះរាជា ណាចក្រកម្ពុជា

ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និង​ប្រឆាំងដាច់ខាត រាល់សកម្មភាពដែលពាក់ព័ន្ធនឹងចលនាបដិវត្តន៍ពណ៌ ឬការញុះញង់​ណា​មួយ បង្កឲ្យមានអស្ថិរភាពនយោបាយឬចលាចលក្នុងសង្គមជាតិកម្ពុជា។

ជាមួយនេះ ពាក់ព័ន្ធទៅនឹងការកែទំរង់(ខ.ភ.ម)ខាងមុខ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រកាសថាៈ អគ្គបញ្ជា ការដ្ឋាន(ខ.ភ.ម) មិនជ្រើសរើសទាហានបំពេញឲ្យ​ក្របខណ្ឌ​របស់​អគ្គបញ្ជាការដ្ឋាន។ លើកលែងតែបណ្តាប្រភេទទ័ព និងទ័ពជំនាញ​មាន​ការ​ចាំបាច់ត្រូវពិចារណា គិតគូរច្បាស់លាស់ជាមុន។

ការតែងតាំងមុខងារ និងតម្លើងឋានន្តរសិក្តត្រូវពិនិត្យ និងមានការឯកភាពគ្នា ច្បាស់លាស់​ចាប់ពី​ពេលនេះ​ទៅមុខ សម្រាប់រយៈពេល៥ឆ្នាំ និង១០ឆ្នាំទៀត ដោយមិន​ត្រូវតម្លើង​ឲ្យប៉ោងចំនួន មិនកាត់បញ្ចុះឋានន្តរសក្តិយោធិន ដែលបានបំពាក់នាពេលកន្លងមកហេីយដែរ៕

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមគោរពជូនពរ និង អបអរសាទរចំពោះ មហាឧបាសិកា ប៊ុន ស៊ាងលី ត្រូវបានព្រះមហាក្សត្រ ប្រោសរាជទានគោរមងារ ជាអ្នកឧញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមប្រារព្វទិវា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាព ប្រារព្វទិវាពិភពលោក ប្រយុទ្ធជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៩ នៅសាលមហាស្រពចតុមុខ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកតំបែរ អញ្ចើញជាអធិបតីភាពប្រារព្វពិធីមីទ្ទីញមហាជន អបអរសាទរខួបលើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ចើញជាអធិបតីភាពក្នុងពិធី អបអរសាទរខួបលើកទី៤១ថ្ងែកំណើត ស ស យ ក ២ធ្នូ ១៩៧៨ ២ធ្នូ ២០១៩

រដ្នមន្ត្រីក្រសួងកសិកម្ម បានលើកទឹកចិត្តឲ្យប្រជានេសាទ បង្កើនការចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយក៏ត្រូវចូលរួមអភិរក្ស ប្រភេទត្រីជិតផុតពូជ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ អញ្ចើញចុះពិនិត្យដំណាំបន្លែរបស់កសិករ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម អញ្ចើញជាអធិបតីភាពប្រារព្វពិធីមីទ្ទីញមហាជន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ២ធ្នូ-១៩៧៨ -២ធ្នូ ២០១៩ នៅស្រុកកំពង់សៀម

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទអង្គសិក្ខាសាលាស្ដីពីប្រតិបត្តិការបច្ចេកវិទ្យា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះប្រជាជន និងរាជរដ្នាភិបាលចិន ដែលបានរួមចំណែក ឧបត្ថម្ភគាំទ្រ ដល់ដំណើរការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអនុញាតឲ្យលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅអគារមិត្តភាពទីស្ដីការគណៈរដ្នមន្ត្រី

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជប់លៀងទទួលស្វាគមន៍គណៈប្រតិភូសន្និសីទ្ធសេដ្នកិច្ច ប្រចាំឆ្នាំ២០១៩នៃសហព័ន្ធពាណិជ្ជករចិន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាព ក្នុងពិធីចែក ទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យ ជូនភ្នាក់ងារផ្សព្វផ្សាយ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពបើក សិក្ខាសាលាស្ដីពីបច្ចេកវិទ្យា នៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ចើញចុះសួរសុខទុក្ខនិងនាំយកថវិកា ចំនួន២០លានរៀល ផ្ដល់ជូនលោក ជ្រុន ធឿន ដែលរងគ្រោះថ្នាក់ដាច់ដៃស្ដាំ ដោយសារផ្ទុះមីន នៅស្រុកអូជ្រៅ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ចើញចុះសួរសុខទុក្ខនិងនាំយកថវិកា ផ្ដល់ជូនលោកវរសេនីយ៍ទោ មាន សុឃឿន ដែលមានជំងឺសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារ បុគ្គលិក រយៈពេល៥ឆ្នាំ និងទិសដៅបន្ត៥ឆ្នាំបន្តឆ្នាំ២០២០-២០២៤

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមក្នុងសម័យប្រជុំ រដ្នសភាលើកទី៣ នីតិកាលទី៦ នៅវិមានរដ្នសភា

ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្នមន្ត្រី ក្រសួងព័ត៏មាន បានផ្ដល់ថវិកា ចំនួន៤លានរៀល និងសម្ភារៈមួយចំនួន ជូនគ្រួសាររងគ្រោះភ្លើងឆេះផ្ទះ នៅក្នុងខណ្ឌមានជ័យ

លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារ សិក្សាស្រាវជ្រាវការងារបច្ចេកវិទ្យា និងនគរបាលយុត្តិធម៍

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1607 នាក់
ម្សិលមិញ :
1661 នាក់
សប្តាហ៍នេះ :
9921 នាក់
សរុប :
1514794 នាក់