ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះប្រជាជន និងរាជរដ្នាភិបាលចិន ដែលបានរួមចំណែក ឧបត្ថម្ភគាំទ្រ ដល់ដំណើរការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា
Fr,29 November 2019 (Time 05:59 )
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មនៃសាធារណ:រដ្ឋប្រជាមានិតចិនដឹកនាំដោយលោកជំទាវ Wang Chunxia សាកលវិទ្យាធិការរងសាលាក្រោយឧត្តមនៃ

រាជ បណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្ម ដើម្បីសម្តែងការគួរសម និងពិភាក្សាអំពីការបង្កើតកិច្ចសហ ប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្ម លើការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ ការគ្រប់គ្រងគុណភាពកសិផល ការកែច្នៃ និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។ល។

នាឱកាសនេះលោកជំទាវ Wang បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការវិវឌ្ឍន៍រីក ចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី។

លោកជំទាវបានបញ្ជាក់បន្ថែមថា នេះពិតជាបានមកដោយសារចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការពេញលេញ គ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយលោកជំទាវក៏បានសម្តែងនូវអំណរសាទរចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមក។

នៅខណ:នេះដែរ លោកជំទាវបានជម្រាបពីគោលបំណងរបស់គណ:ប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺដើម្បីធ្វើការសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅបន្ថែមទៀតពីការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម ការស្រាវជ្រាវ ការកែច្នៃ និងគ្រប់គ្រងគុណភាពកសិផល និងផលិតផលកសិកម្មទាំងនៅជាវត្ថុធាតុដើម និងកែច្នៃរួម។

ទាំងអស់នេះគឺដើម្បីពិនិត្យពិចារណាបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយរាជ បណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មចិនក្នុងការបណ្តុះបណ្តាលធនធានមនុស្សបម្រើឲ្យវិស័យកសិកម្មនាពេលអនាគតដ៏ខ្លី។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចជូនគណ:ប្រតិភូបានឃើញផងដែរនូវសមិទ្ធផល សំខាន់ៗជាច្រើនដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ គ្រប់ជ្រុងជ្រោយ និងជាពិសេសនោះគឺចំណងសាមគ្គីភាព មិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ហើយក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងរយ:ពេលកន្លងមក រហូតមកទល់បច្ចុប្បន្ន ហើយនេះគឺជាគោល នយោបាយ "ខ្សែក្រវាត់ និងផ្លូវ" របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់រាជបណ្ឌិតសភានាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងគាំទ្រចំពោះឆន្ទៈបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការបណ្តុះ បណ្តាលធនធានមនុស្សគ្រប់កម្រិត រួមទាំងវគ្គបណ្តុះបណ្តាលសម្រាប់រយ:ពេលខ្លី វែង និងការផ្លាស់ប្តូរសាស្រ្តាចារ្យ និងនិស្សិតដើម្បីសិក្សាស្រាវជ្រាវ រៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ និងបំពេញបន្ថែមនូវរាល់ចំណេះដឹង

ធ្វើយ៉ាងណាអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើនថែមទៀត ស្របតាមអ្វីដែលក្រសួងកំពុងជំរុញ និងយកចិត្តទុកដាក់ក្នុងការអនុវត្តទំនើបកម្មកសិកម្មតាមរយៈប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ ប្រព័ន្ធឌីជីថល និងយន្តូបនីកម្មកសិកម្មដើម្បីបង្កើនតម្លៃបន្ថែមលើការផលិត កាត់បន្ថយពេលវេលា ពលកម្ម ធានាប្រសិទ្ធភាពការងារ គុណភាព និងសុវត្ថិភាពផលិតផល។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យរាជបណ្ឌិតសភាពិចារណាផ្តល់អាហារូប ករណ៍សម្រាប់រយ:ពេលខ្លី ឬវែងគ្រប់កម្រិត ឬជាលក្ខណបណ្តុះបណ្តាលរយ:ពេលខ្លី ឬវែងសម្រាប់និស្សិតកម្ពុជាឲ្យបានទៅបន្តការសិក្សានៅសាធារណរដ្ឋប្រមានិតចិនក្នុងវិស័យកសិកម្មឲ្យបានកាន់តែច្រើននាពេលអនាគត។

ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីស្នើសុំឲ្យរាជបណ្ឌិតសភាពរៀបចំឯកសារអនុស្សរណនៃការយោគយល់គ្នា (MOU) ឲ្យបានឆាប់ដើម្បីដាក់ជូនក្រុមការងាររបស់ភាគីទាំងពីរពិនិត្យ និងចុះហត្ថលេខាប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ខាងមុខ។

សម្ដេចពិជ័យសេនាទៀ បាញ់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ របស់កងទ័ពជើងទឹក

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យ Mr. Park Kiwook និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក អញ្ចើញចូលរួមក្នុងពិធីបើកអង្គសិក្ខាសាលា បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និង លើកទិសដៅបន្តឆ្នាំ២០២០ របស់កងទ័ពជើងទឹក

ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ចើញចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ អៀង សាក់ឡូ ដែលកំពុងសំរាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពក្នុងពិធី បើកសន្តិបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងទំនាក់ទំនងរដ្នសភា ព្រឹទ្ធសភា និង អធិការកិច្ច

ឯកឧត្តម វេង សាខុន រដ្នមន្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អញ្ចើញជាអធិបតីភាព ក្នុងពិធីបើកវគ្គ បណ្ដុះបណ្ដាលដល់មន្ត្រីក្របខណ្ឌឆ្នាំ២០១៩ នៅទីស្ដីការក្រសួង

សម្ដេចក្រឡាហោម ស ខេង អញ្ចើញដឹកនាំប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ត្រឡប់មកពីបំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញប្រកបដោយ សុវត្ថិភាព

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងពិធីចុះហត្ថ លេខារួមគ្នាលើឯកសារ ផែនការសហប្រតិបត្តិការ ឆ្នាំ២០២០

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាគណៈអធិបតីក្នុងពិធី សម្ភោធ ផ្លូវលំក្រាលគ្រួសក្រហម មួយខ្សែប្រវែង៦០០០ម៉ែត្រ នៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូអញ្ចើញចុះពិនិត្យ ការដ្នានស្ថាបនាផ្លូវ នៅក្រុងព្រះសីហនុ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញជាគណៈអភិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវអាទិភាពរថយន្តក្រុងដឹកជញ្ជួនសាធារណៈ City Bus

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានដឹកនាំប្រតិភូអគ្គបញ្ជាការ ទៅជូនពរឆ្នាំថ្មីឯកអគ្គរដ្នទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានស្វាគមន៍ និងកោតសសើរចំពោះការអនុវត្តផែកការ វិនិយោធសម្បទានដីសេដ្ឋកិច្ច ដាំដុះកៅស៊ូនៅកម្ពុជា របស់សម្ព័ន្ធកៅស៊ូវៀតណាម ទទួលបានជោគជ័យ

សម្ដេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួប៤១ ឆ្នាំ នៃថ្ងែជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២០ នៅខេត្តកោះកុង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ចើញចុះល្បាត ត្រួតពិនិត្យរុករក និងបង្ក្រាបបទល្មើស នៅតំបន់កន្ទុយនាគ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អញ្ចើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារវិស័យជលផល ដែលសម្រេចបានក្នុងឆ្នាំ២០១៩ និង លើកទិសដៅបន្តឆ្នាំ២០២០

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបរ រថយន្តធុនធ្ងន់ និង ជំនាញកំព្យូទ័រ រដ្នបាល របស់កងពលតូចដឹកជញ្ចួន៩០ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ចើញចុះពិនិត្យ ស្ថានភាព ជីវភាព និង ការអភិវឌ្ឍក្រុងកោះរ៉ុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ដល់អានុសាសន៍៤ចំនុច ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ សមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងកិច្ចការនារី

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអនុញាត ឲ្យម្ចាស់មេដៃមាស ស៊ន សៀវម៉ី ចូលជួបសម្ដែងការគួរសម នៅអគ្គស្នងការ នគរបាលជាតិ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
121 នាក់
ម្សិលមិញ :
1201 នាក់
សប្តាហ៍នេះ :
7193 នាក់
សរុប :
1580785 នាក់