ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ អញ្ចើញចុះពិនិត្យដំណាំបន្លែរបស់កសិករ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម
Sa,30 November 2019 (Time 05:18 )
ដោយ ៖ ដើម្បីប្រជាជន


នៅរសៀលថ្ងៃដដែល ឯកឧត្តមប្រធានក្រុមការងារ អមដំណើរដោយសហការី បានអញ្ជើញចុះមកពិនិត្យដំណាំបន្លែរបស់កសិករនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម។ កសិករភាគច្រើនពួកគាត់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីគម្រោងស្តីពីការជំរុញផលិតកម្មស្បៀង និងគម្រោងស្តីពីការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ

ហៅកាត់ថា ASPIRE ដែលគម្រោងទាំងពីរនេះអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម ក្នុងបំណងសំខាន់គឺផលិតបន្លែសុវត្ថិភាពប្រកបដោយនិរន្តរភាពក្នុងទិសដៅផ្គត់ផ្គង់បន្លែសុវត្ថិភាព រួចឈានទៅកាត់បន្ថយការនាំចូល និងជាពិសេសផ្តោតជាសំខាន់លើការលើកកម្ពស់កម្រិតជីវភាព បង្កើនផលិត ភាពផលិតកម្ម

ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើប វៃឆ្លាតឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម។

សមាជិកបណ្តុំកសិករផលិតបន្លែ បានឲ្យដឹងថាបច្ចុប្បន្នមានសមាជិក ៣៧ គ្រួសារ កសិករតំបន់នេះនិយមដាំបន្លែចម្រុះបន្ទាប់ពីទឹកស្រកដូចជាខ្ទឹមក្រហម ម្ទេស សណ្តែកកួរ ស្ពៃក្តោប ពោតបារាំង និងឱឡឹក។ល។

ពួកគាត់បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ដោយសារទទួលបានបច្ចេកទេសដាំដុះថ្មីៗ ល្អ ងាយស្រួលក្នុងការគ្រប់គ្រងស្មៅ សត្វល្អិត ប្រើប្រព័ន្ធដំណក់ទឹក កាត់ បន្ថយកំលាំងពលកម្ម ចំណេញពេល បានទិន្នផលខ្ពស់ ធានាបានគុណភាព សុវត្ថិភាពស្របតាមអ្វីដែលអតិថិជនត្រូវការនាពេលបច្ចុប្បន្ន។

កត្តាទាំងអស់នេះ បានជួយឲ្យពួកគាត់មានមុខរបរច្បាស់លាស់ និរន្តរភាពនៃចំណូលគ្រួសារ ហើយតាមរយ:ការពង្រីកផលិតភាពផលិតកកម្មនេះ គ្រួសារភាគច្រើនទទួលបានចំណូល ៥០០០ដុល្លារ/ឆ្នាំ និងមួយចំនួនទៀតបាន ២-៣ពាន់ដុល្លារ/ឆ្នាំ រួចទៅហើយនាពេលបច្ចុប្បន្ន។

បន្ទាប់ពីបានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃក្រុមបណ្តុំបន្លែ ឯកឧត្ដមរដ្ឋមន្រ្តីបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលប្រជាកសិករយើងទទួលបាននាពេលនេះ ហើយនេះគឺការទទួលយកបច្ចេកវិទ្យាកសិកម្មថ្មីៗមកអនុវត្ត ផលដំណាំ និងប្រាក់ ចំណូលកើនឡើង

ជីវភាពធូរធារ ហើយអ្វីទាំងអស់នេះគឺជាឆន្ទ: និងបំណងប្រាថ្នារបស់រាជ រដ្ឋា ភិបាល ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត និងមានសុភមង្គល។

លោកបានបញ្ជាក់ជូនបងប្អូនប្រជាកសិករថា ជាក់ស្តែងសមិទ្ធផលទាំងអស់នេះគឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បងប្អូនផ្ទាល់ ម្ចាស់ជំនួយ អ្នកអនុវត្តគម្រោង រួមផ្សំជាមួយការយកចិត្តទុកដាក់អនុវត្តបច្ចេកទេសបានត្រឹមត្រូវ

ហើយពិតណាស់គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេញ ដែលបង្កលក្ខណ:ងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋ កិច្ចក្នុងគ្រួសារ។

ដូច្នេះ លោកបានស្នើសុំឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារនេះធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើក កម្ពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពក្នុងពិធី បើកសន្តិបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងទំនាក់ទំនងរដ្នសភា ព្រឹទ្ធសភា និង អធិការកិច្ច

ឯកឧត្តម វេង សាខុន រដ្នមន្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អញ្ចើញជាអធិបតីភាព ក្នុងពិធីបើកវគ្គ បណ្ដុះបណ្ដាលដល់មន្ត្រីក្របខណ្ឌឆ្នាំ២០១៩ នៅទីស្ដីការក្រសួង

សម្ដេចក្រឡាហោម ស ខេង អញ្ចើញដឹកនាំប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ត្រឡប់មកពីបំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញប្រកបដោយ សុវត្ថិភាព

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងពិធីចុះហត្ថ លេខារួមគ្នាលើឯកសារ ផែនការសហប្រតិបត្តិការ ឆ្នាំ២០២០

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាគណៈអធិបតីក្នុងពិធី សម្ភោធ ផ្លូវលំក្រាលគ្រួសក្រហម មួយខ្សែប្រវែង៦០០០ម៉ែត្រ នៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូអញ្ចើញចុះពិនិត្យ ការដ្នានស្ថាបនាផ្លូវ នៅក្រុងព្រះសីហនុ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញជាគណៈអភិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវអាទិភាពរថយន្តក្រុងដឹកជញ្ជួនសាធារណៈ City Bus

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានដឹកនាំប្រតិភូអគ្គបញ្ជាការ ទៅជូនពរឆ្នាំថ្មីឯកអគ្គរដ្នទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានស្វាគមន៍ និងកោតសសើរចំពោះការអនុវត្តផែកការ វិនិយោធសម្បទានដីសេដ្ឋកិច្ច ដាំដុះកៅស៊ូនៅកម្ពុជា របស់សម្ព័ន្ធកៅស៊ូវៀតណាម ទទួលបានជោគជ័យ

សម្ដេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួប៤១ ឆ្នាំ នៃថ្ងែជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២០ នៅខេត្តកោះកុង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ចើញចុះល្បាត ត្រួតពិនិត្យរុករក និងបង្ក្រាបបទល្មើស នៅតំបន់កន្ទុយនាគ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អញ្ចើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារវិស័យជលផល ដែលសម្រេចបានក្នុងឆ្នាំ២០១៩ និង លើកទិសដៅបន្តឆ្នាំ២០២០

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបរ រថយន្តធុនធ្ងន់ និង ជំនាញកំព្យូទ័រ រដ្នបាល របស់កងពលតូចដឹកជញ្ចួន៩០ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ចើញចុះពិនិត្យ ស្ថានភាព ជីវភាព និង ការអភិវឌ្ឍក្រុងកោះរ៉ុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ដល់អានុសាសន៍៤ចំនុច ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ សមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងកិច្ចការនារី

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអនុញាត ឲ្យម្ចាស់មេដៃមាស ស៊ន សៀវម៉ី ចូលជួបសម្ដែងការគួរសម នៅអគ្គស្នងការ នគរបាលជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ អញ្ចើញជាអធិបតីដឹកនាំកិច្ច ប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពក្នុងពិធីសម្ភោធបើកឲ្យដំណើរការ រោងចក្រវេចខ្ចប់កែឆ្នៃនិងនាំចេញផ្លែឈើស្រស់ នៅខេត្តកំពង់ស្ពឺ

ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និង លោកជំទាវ បាននាំយកថវិកាប្រគល់ជូនគ្រួសារសព ជនរងគ្រោះស្លាប់និងគ្រួសាររងរបួស ក្នុងឧបទ្ទវហេតុបាក់ រលំអគារនៅខេត្តកែប

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពដឹកនាំ កិច្ចប្រជុំសេចក្ដីព្រាងច្បាប់ វិសោធនកម្ម ស្ដីពីអន្តោប្រវេសន៍ និងកែសម្រួលលិខិតបទដ្នាន គតិយុត្តពាក់ព័ន្ធនានា នៅទីស្ដីការក្រសួងមហាផ្ទៃ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
953 នាក់
ម្សិលមិញ :
1021 នាក់
សប្តាហ៍នេះ :
8355 នាក់
សរុប :
1578261 នាក់