ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសារអំបុក ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ នៅរមណីយ ដ្នានប្រវត្តិសាស្ត្រវត្តភ្នំ
Sa,09 November 2019 (Time 04:35 )
ដោយ ៖ ដើម្បីប្រជាជន


អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបានប្រារព្ធឡើងនៅរមណីយដ្ឋនប្រវត្តិសាស្រ្តវត្តភ្នំ និង៨៨៩កន្លែងទៀត នៃរាជធានីភ្នំពេញ
=============
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីពិសារអំបុកដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ នាព្រឹកថ្ងៃព្រឹកថ្ងៃសៅរ៍១៣កើត ខែកត្តិក ឆ្នាំកុរ សំរឹទ្ធស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។

ពិធីពិសារអំបុកគឺត្រូវប្រារព្ធឡើងនៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ និងតាមមូលដ្ឋាន ភូមិ ឃុំសង្កាត់ និងវត្តអារាមចំនួន ៨៨៩កន្លែង ដែលមានចូលរួមប្រមាណជាង ១០ម៉ឺននាក់ នៅក្នុងរាជធានីភ្នំពេញ បានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយ​រីករាយបំផុត គឺស្របពេលដែលថ្ងៃនេះគឺជាថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃ​កំណើតកងទ័ពជាតិ​និងត្រៀមអបអរសាទរព្រះរាជ​ពិ​ធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែលនឹងប្រារព្ធ​ធ្វើ​ថ្ងៃ​ទី​១០-១១-១២ ខែវិច្ឆិកា ខាង​មុខ​នេះ ដែលជាបុណ្យប្រពៃណី​ជាតិ​របស់​ប្រជា​ជ​ន​ខ្មែរ ដែលមានតាំងពី​យូរ​លង់​មក​ហើយ។
ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនា​បតីតេ​ជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានទទួល​សុខ​សន្ដិភាព​ពេញបរិបូរណ៍ និងមានការ​អភិវឌ្ឍ​ន៍រីកចម្រើន​ឈាន​ឡើ​ង​​លើ​​គ្រប់​វិស័​យ ហើយ​ប្រជាជនទូទាំងប្រទេស​​កាន់តែមានជីវភាព​ល្អ​ប្រសើរ​ឡើង ​មាន​សុភមង្គ​ល និងមាន​សិទ្ធិ​សេរី​ភាព​ពេញលេញ​ ក្នុងជំនឿសាសនា និងការ​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​ ប្រពៃណី​ និងបុណ្យ​សាសនាផ្សេងៗ​យ៉ាង​សប្បាយ​​​រីករាយ។

ជាក់ស្តែង រាជធានីភ្នំពេញ​​​​យើងថ្ងៃនេះបានរៀបចំ​ពិធី​ពិសារអំបុក ដើម្បី​អបអរ​សាទរថ្ងៃឯករាជ្យជាតិផង និងដើម្បីរួបរួមគ្នាការពារជាតិ សាសនា ព្រះមហាក្សត្រផង។ ទិវានេះ មានអត្ថន័យ ធំធេងណាស់ ព្រោះឱ​កា​ស​​​នេះ​យើង​ធ្វើ​ឡើង ​​​ដើ​ម្បី​ទប់ស្កាត់ជនក្បត់ជាតិ​មួយ​ចំនួន ដែលមានបំណង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាលស្របច្បាប់ និង​បង្ក​ចលាចល អសន្តិសុខ និង​​វិនាសកម្មដល់​ប្រទេស​ជាតិយើង។ ម៉្យាងទៀត ក៏ចង់ក្រឿនរំលឹកដល់យុវជនជំនាន់ក្រោយៗ​ទៀត​ឲ្យបានយល់កាន់តែច្បាស់ និងស្គាល់អត្តសញ្ញាណជាតិផងដែរ ព្រោះថា យុវជនយើងស្ថិតក្នុងបរិបទសម័យថ្មី យុវជនខ្លះគាត់ទំនើបពេកទៅ គាត់ស្គាល់​របៀបអឺរ៉ុបច្រើនជាង ក៏ភ្លេចអត្តសញ្ញាណជាតិ។ ពេលនេះគឺពួកគាត់អាចស្វែង​យល់បន្ថែមទៀត​អំពីប្រវត្តិ និងប្រពៃណីពីបុរណរបស់ខ្មែរយើង និងបានស្គាល់​អំពី​របៀប​ដាល់​អំបុក ឬក៏ការធ្វើអំបុក កាន់តែច្បាស់ ។ យើងទាំងអស់អស់គ្នា ត្រូវ រួមគ្នាថែរក្សា និងអភិរក្សនូវអ្វីដែលជាមរតករបស់ដូនតាខ្មែរឲ្យនៅស្ថិតស្ថេរគង់វង្សផងដែរ ។

លោកជំទាវក៏បានអំពាវនាឲ្យប្រជាពលរដ្ឋទាំងអស់គ្នា​ដោយ «យើង​ប្រែក្លាយថ្ងៃ៩ ខែវិច្ឆិកា របស់យើង ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ជាថ្ងៃ​កំណើត​កងយោធពល​ខេមរភូមិន្ទ ឲ្យទៅជាថ្ងៃទី០៩ វិច្ឆិកា ទទួល​ទាន​អំបុក​ទាំងអស់គ្នា អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ »។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្យ ឆ្នាំ២០១៩ និង លើកទិសដៅ ឆ្នាំ២០២០

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពីការរៀបចំពិធី រំលឹកខួបលើកទី៤៣ ទិវាចងចាំឆ្ពោះទៅការផ្ដួលរំលំរបប ប្រល័យពូជសាសន៍ប៉ុលពត

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ឌសពមហាឧបាសិកា សំយឿង ត្រូវជាមាតា ឯកឧត្តម ថោង សុគន្ធា

ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឬស្សីកែវ អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្នក្រីក្រ ចំនួន ១០០គ្រួសារ នៅសង្កាត់ ទួលសង្កែទី១ ខណ្ឌឬស្សីកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគេនទៀនព្រះវស្សា និង ទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សារយៈពេលត្រីមាសចំនួន ០៥វត្ត នៅក្នុងរាជធានី ភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការព្រមានជាចុងក្រោយ ដល់ស្នងការ រាជធានី- ខេត្ត មិនត្រូវដាក់បារ៉ាស់ ចាប់រថយន្តគេបន្តទៀតនោះទេ ខណៈដែលរថយន្តកំពុងធ្វើចរាចរណ៍ធម្មតា ពុំមានខុសនឹងបទល្មើសចរាចរណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី បើកការដ្នានសាងសង់ស្ថានីយ៍ទឹកស្អាត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ

ខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប សហការណ៍ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ឃាត់ រថយន្តមួយគ្រឿង ដឹកឈើប្រណិតឆ្នង់ ចំនួន ២១២ ដុំ គ្មានលិខិតអនុញ្ញាតពីរដ្នបាលព្រៃឈើ

លោកជំទាវឧកញ៉ាអគ្គមហាឧបាសិ កាកិត្តិបណ្ឌិត សៀង ចាន់ហេង អញ្ចើញចូលរួមក្នុងពិធីបុណ្យ ព្រះសព ព្រះឥន្ទមុនី ភិន ចន្ថា ព្រះគ្រូអនុគណស្រុកអង្គស្នួល ខេត្តកណ្ដាល

ឯកឧត្តម ឧត្តមសេនីយ៍ឯក អួន សាវឿន មេបញ្ជាការរងកងទ័ពជើងគោក បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក្ខដាក់ របស់សិក្ខាកាមពលទាហានថ្មីចំនួន ១៥៣ នាក់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និង ឯកឧត្តម ដួង តារ៉ា អញ្ចើញជាអធិបតី ក្នុងពិធីសន្នីសីទសារព័ត៏មាន ស្ដីពីលទ្ធផល ដោះស្រាយបញ្ចប់វិវាទដីធ្លី ទំហំ១.១០០ ហិកតា នៅស្រុកភ្នំស្រួច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី និង បញ្ចុះបឋមសិលាសាងសង់ អគាសិស្សាថ្មី នៅបឋមសិក្សាជុបព្រីង នៅខេត្តស្វាយរៀង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និង នាំយកអំណោយ មនុស្សធម៍ ចែកជូនប្រជាពលរដ្នខ្វះខាតចំនួន ៦០ គ្រួសារ នៅស្រុកស្រីសន្ធរ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ ហេង សូមចូលរួមរំលែកនូវមរណៈទុក្ខយ៉ាងក្រៀមក្រំ ដោយព្រះឥន្ទមុនីញាណ ភិន ចន្ថា ព្រះរាជាគណៈកិត្តិយស បានទទួលអនិច្ចធម្ម ដោយព្រះរោគាពាធ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញបន្តដំណើរចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍភាព នៃការអភិវឌ្ឍ ដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផល សម្រាប់នាំចេញរបស់ក្រុមហ៊ុន Greenrich group Co.Ltb នៅស្រុកកោះកុង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ មណ្ឌលចិញ្ចឹមអណ្ដើក សរសៃ អណ្ដើកហ្លូង របស់អង្គការសមាគមអភិរក្សសត្វព្រៃ នៅខេត្តកោះកុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និង នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ន ចំនួន៥៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ ស្រុកបាណន់ បាននាំយកបច្ច័យចំនួន ៤៥០០ដុល្លា និងទេយ្យវត្ថុមួយចំនួន ប្រគេនព្រះចៅអធិការវត្តគីរីជុំ នៅក្នុងឃុំតាគ្រាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីបួងសួងសុំសេចក្ដីសុខ ចូលមានដល់ប្រជាពលរដ្ន ទូទាំងប្រទេស និង បញ្ជៀសជម្ងឺកូវីដ-១៩ ចេញពីកម្ពុជា ស្ថិតនៅខេត្តតាកែវ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានបន្តដំណើរចុះពិនិត្យសកម្មភាព ចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់លោក សេង ចន្ថា នៅខេត្តកោះកុង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
865 នាក់
ម្សិលមិញ :
921 នាក់
សប្តាហ៍នេះ :
7336 នាក់
សរុប :
1784249 នាក់