ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
Wed,07 August 2019 (Time 11:00 AM)
ដោយ ៖ ដើម្បីប្រជាជន


នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ :ការអនុវត្តផែនការយុទ្ធនា​ការប្រយុទ្ធ​ប្រឆាំ​ង​គ្រឿងញៀនខុសច្បាប់បានធ្វើឲ្យបទល្មើសទូទៅមានការថយចុះ ! ក្នុងឱកាសថ្លែងបេីកកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងែទី០៧​ ខែ សីហា​ ឆ្នាំ​ ២០១៩ នេះ ​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងថា​ ការអនុវត្តផែនការយុទ្ធនា​ការប្រយុទ្ធ​ប្រឆាំ​ង​គ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល បានជះឥទ្ធិ​ពលជាវិជ្ជមានធ្វើឲ្យបទល្មើសទូទៅមានការថយចុះ ជាពិសេសបទល្មើសព្រហ្មទណ្ឌមានការថយចុះគួរកត់សម្គាល់ ការបើកកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស​គ្រឿ​ង​​​ញៀនជាទ្រង់ទ្រាយធំនៅតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយដ្ឋាន បានផ្តល់នូវបទពិសោធន៍​ល្អៗក្នុង​ការបង្រួ​ម​ទីផ្សារជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅផ្ទៃក្នុងប្រទេស ហើយក៏ជាសក្ខីកម្មឆ្លុះបញ្ចាំងអំពីឆន្ទះមុត​ស្រួច​របស់កម្លាំងអនុវត្តច្បាប់ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ ។ ជាមួយនឹងការថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់មានវត្តមាននៅក្នុងកិច្ចប្រជុំថ្ងៃនេះ​ ដែលបានធ្វើការផ្លាស់ប្តូរយោបល់ទៅលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងឆមាសទី១ ឆ្នាំ២០១៩ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានធ្វេីការណែនាំចំនួន៧ចំនុច​ : ១. អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវប្រមូលផ្តុំកិច្ចប្រតិបត្តិការពហុវិស័យនៅតំបន់ភូមិភាគឦសាននៃប្រទេស បន្តរៀបចំបណ្តាញទប់ស្កាត់​កាត់ផ្តាច់ផ្លូវចរាចរគ្រឿងញៀនចូលមកកម្ពុជា​ និងពិនិត្យរដ្ឋបាលប្រចាំទៅលើគោលដៅងាយកើតបទល្មើសគ្រឿងញៀន​ និងបន្តចុះពិនិត្យអប់រំដល់ម្ចាស់គោលដៅទាំងនោះឲ្យបានគ្រប់ៗគ្នា។ ត្រូវលុបបំបាត់ដាច់ខាតនូវការប្រើប្រាស់ ជួញដូរ និងចែកចាយ គ្រឿងញៀននៅតាមកន្លែងសប្បាយដ្ឋាននានា ទូទាំងប្រទេស។ បន្ថែមពីនេះទៀត ត្រូវរៀបចំកសាងបញ្ចូលនូវទិន្នន័យចំនួន កន្លែងសប្បាយដ្ឋាន ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីងាយស្រួលតាមដាននិងគ្រប់គ្រង ។ ២. ត្រូវចងចាំនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវពាក្យស្លោករបស់សម្តេចក្រឡាហោម គឺ កុំ៤ (កុំពាក់ព័ន្ធ កុំធ្វើជាខ្នងបង្អែក កុំបន្ធូបន្ថយទោស និងកុំអន្តរាគមន៍ នៅក្នុងករណីបទល្មេីសគ្រឿងញៀន)។ ៣. ត្រូវបន្តអប់រំផ្សព្វផ្សាយឲ្យបានជាប្រចាំនិងចំគោលដៅ និងបន្តជម្រុញវិស័យផលិតកម្ម សិប្បកម្ម បន្តផ្សាយដាក់សារអប់រំ អំពីគ្រោះថ្នាក់គ្រឿងញៀនទៅលើផលិតផលផ្សេងៗ ឲ្យបានជាប្រចាំ និងជម្រុញផ្សព្វផ្សាយការអប់រំដល់គ្រប់កម្មវិធីតន្រ្តី កម្មវិធីបុណ្យនានានៅតាមវត្តអារាម កន្លែងកំសាន្ត ផ្ទះសំណាក់ សណ្ឋាគារ រថយន្តក្រុង ។ល។ ជាមួយនេះត្រូវជម្រុញការរៀបចំមណ្ឌលជាតិសម្រាប់ការអប់រំផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន​ថ្នាក់ជាតិនៅរាជធានីភ្នំពេញ និងបន្ទប់អប់រំគ្រឿងញៀន នៅគ្រប់សាលា ចាប់ពីអនុវិទ្យាល័យទូទាំងប្រទេស ដោយរៀបចំឲ្យមានជនបង្គោល ដើម្បីបន្តការ អប់រំផ្សព្វផ្សាយតាមគោលដៅទាំងនោះ។ ៤. ដាក់ឲ្យដំណើរការនូវមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្តនិងផ្អែកលេីសហគមន៍ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុឲ្យបាននៅចុងឆ្នាំ២០១៩នេះ រៀបចំទិន្នន័យអ្នកញៀនគ្រឿងញៀន ដែលកំពុងព្យាបាលតាមមណ្ឌលរបស់រដ្ឋទាំងអស់ ដើម្បីបញ្ជូនទៅមណ្ឌលថ្នាក់ជាតិផ្តល់ការណ្តុះបណ្តាលវិជ្ជាជីវៈ និងការធ្វើសមាហរណកម្ម។ ធ្វើការបណ្តុះបណ្តាលដល់នគរបាលប៉ុស្ត៍រដ្ឋបាល ដើម្បី មានសមត្ថភាពក្នុងការចូលរួមជាមួយអាជ្ញាធរដែនដី អប់រំផ្សព្វផ្សាយនិងណែនាំពួកគេឲ្យទទួលសេវាព្យាបាលនៅតាមសហគមន៍និងមណ្ឌលដែលនៅជិត។ ៥. ពង្រឹងយន្តការនៅថ្នាក់ក្រោមជាតិចាប់ពីថ្នាក់រាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក ឃុំ សង្កាត់និងភូមិឃុំសង្កាត់ស គ្មានគ្រឿងញៀន ការធ្វើបច្ចុប្បន្នភាពឃុំ សង្កាត់គោលដៅ ដើម្បីចាត់តាំងប្រតិបត្តិការ ឲ្យមានប្រសិទ្ធភាព។ ជាមួយនេះត្រូវពង្រឹងយន្តការសហប្រតិបត្តិការជាមួយអង្គការក្រៅរដ្ឋាភិបាល នានា ដែលធ្វើការវិស័យគ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួន។ ៦. អនុវត្តវិធានការច្បាប់ឲ្យបានតឹងរឹង តាមរយៈការធ្វើវិសោធនកម្មច្បាប់ត្រួតពិនិត្យគ្រឿងញៀន។ ៧. ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាប់ព្រំដែន កម្ពុជា-ឡាវ កម្ពុជា-វៀតណាម កម្ពុជា- ថៃ ពិសេសខេត្តភូមិភាគឦសាន និងខិតខំបន្តកៀគរជំនួយសម្រាប់ការកសាងមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្តនិងផ្អែកលេីសហគមន៍ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ។ ជាមួយនឹងការដាក់ចេញនូវការណែនាំទាំង៧ចំណុច​ដែរ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងបន្តដោយក្តីសង្ឈឹមជឿជាក់ថា​ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួងស្ថាប័ន មានសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងយកស្មារតីដែលបានឯកភាពគ្នានេះ ទៅចាត់ចែងអនុវត្តប្រកបដោយប្រសិទ្ធិភាព ដើម្បីអនាគតរបស់កូនចៅយើង ទាំងអស់គ្នារួចផុតពីផលលំបាកដែលបង្កឡើងដោយគ្រឿងញៀន។

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអនុញាតឲ្យ Mr Wang yeqiao នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន មកពីខេត្តហាយណាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន អញ្ចើញជាអធិបតីភាពដឹកនាំ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីឆ្លងផែនការជាតិ៥ឆ្នាំ នៅសាលប្រជុំក្រសួងមហាផ្ទៃ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញចូលរួមឡើងធ្វើបទអន្តរាគមន៍ដើម្បីចែករំលែកនូវបទពិសោធិ៍លើការងារ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញចូលរួមមហាសន្និបាតប្រចាំឆ្នាំ នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំង

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ អញ្ចើញជាអធិបតីក្នុងពិធីចុះ ហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នា MOU ស្ដីពីការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាពក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិកម្ម

ឯកឧត្តម ទេសរដ្នមន្ត្រី បណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានស្នើឲ្យផ្សព្វផ្សាយខ្លឹមសារអំពើពុករលួយ១៣ចំណុចតាមទីតាំង របងក្រសួង ស្ថាប័ន និងអង្គភាពចំណុះ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពបើកបវេសនកាល ឆ្នាំសិស្សា២០១៩ -២០២០ នៃវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមគោរពជូនពរ និង អបអរសាទរចំពោះ មហាឧបាសិកា ប៊ុន ស៊ាងលី ត្រូវបានព្រះមហាក្សត្រ ប្រោសរាជទានគោរមងារ ជាអ្នកឧញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមប្រារព្វទិវា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាព ប្រារព្វទិវាពិភពលោក ប្រយុទ្ធជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៩ នៅសាលមហាស្រពចតុមុខ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកតំបែរ អញ្ចើញជាអធិបតីភាពប្រារព្វពិធីមីទ្ទីញមហាជន អបអរសាទរខួបលើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ចើញជាអធិបតីភាពក្នុងពិធី អបអរសាទរខួបលើកទី៤១ថ្ងែកំណើត ស ស យ ក ២ធ្នូ ១៩៧៨ ២ធ្នូ ២០១៩

រដ្នមន្ត្រីក្រសួងកសិកម្ម បានលើកទឹកចិត្តឲ្យប្រជានេសាទ បង្កើនការចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយក៏ត្រូវចូលរួមអភិរក្ស ប្រភេទត្រីជិតផុតពូជ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ អញ្ចើញចុះពិនិត្យដំណាំបន្លែរបស់កសិករ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម អញ្ចើញជាអធិបតីភាពប្រារព្វពិធីមីទ្ទីញមហាជន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ២ធ្នូ-១៩៧៨ -២ធ្នូ ២០១៩ នៅស្រុកកំពង់សៀម

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទអង្គសិក្ខាសាលាស្ដីពីប្រតិបត្តិការបច្ចេកវិទ្យា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះប្រជាជន និងរាជរដ្នាភិបាលចិន ដែលបានរួមចំណែក ឧបត្ថម្ភគាំទ្រ ដល់ដំណើរការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអនុញាតឲ្យលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅអគារមិត្តភាពទីស្ដីការគណៈរដ្នមន្ត្រី

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជប់លៀងទទួលស្វាគមន៍គណៈប្រតិភូសន្និសីទ្ធសេដ្នកិច្ច ប្រចាំឆ្នាំ២០១៩នៃសហព័ន្ធពាណិជ្ជករចិន

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1312 នាក់
ម្សិលមិញ :
2203 នាក់
សប្តាហ៍នេះ :
10139 នាក់
សរុប :
1516702 នាក់