ថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អញ្ចើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ
Wed,07 August 2019 (Time 11:28 AM)
ដោយ ៖ ដើម្បីប្រជាជន


នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ មានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទថ្មី ក្រោមអធិបតីភាព ឯកឧត្ដម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ឈន់ ឈាន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មន្ត្រីរាជការតំណាងឲ្យមន្ទីរជុំវិញខេត្តយ៉ាងច្រើនកុះករ។ ជាកិច្ចចាប់ផ្ដើម លោកធីវ វណ្ណធី ប្រធានមន្ទីរបានរាយការណ៍អំពីវឌ្ឍនភាពការងាររដ្ឋបាលបច្ចេក ទេស ច្បាប់ និងបញ្ហាប្រឈមក្នុងរយ:ពេលកន្លងមក ជាពិសេសបានរំលេចឲ្យឃើញពីសមិទ្ធផលសំខាន់ៗដែលមន្ទីរសម្រេចបានក្នុងអាណត្តិរបស់លោក។ នាឱកាសនេះ ឯកឧត្តម សុខ លូ ក៏ បានធ្វើចំណាប់អារម្មណ៍អំពីសមិទ្ធផលដ៏ធំធេងដែលមន្ទីរសម្រេចបាន និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីក្រោមឱវាទក្នុងស្មារតីទទួលខុសត្រូវអនុវត្តនូវរាល់គោលនយោបាយរបស់ក្រសួង ក៏ដូចជារបស់ខេត្តផងដែរ ដែលធ្វើឲ្យវិស័យកសិកម្មក្នុងខេត្តកំពង់ធំមានការវិវឌ្ឍន៍រីកចម្រើនគួរជាទីមោទន:នាពេលបច្ចុប្បន្ន។ លោកបានធ្វើការណែនាំលោកប៉ែន វណ្ណរិទ្ធ ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរថ្មីឲ្យខិតខំថែរក្សាសមិទ្ធផលដែលសម្រេចនាពេលកន្លងមក និងត្រូវរួមសហការ សាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរជាមួយមន្ទីរជំុវិញខេត្ត អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទដើម្បីបន្តអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាលឲ្យកាន់តែរីកចម្រើនថែមទៀតសមស្របតាមនិន្នាការវិវឌ្ឍន៍របស់ប្រទេសជាតិ។ បន្ទាប់ពីលោកប្រធានមន្ទីរថ្មីធ្វើការប្តេជ្ញាចិត្តរួចមក ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ទីរសម្រេចបាន និងបានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមសហការ ឧបត្ថម្ភ និងគាំទ្រសព្វបែបយ៉ាងលើរាល់សកម្មភាពអភិវឌ្ឍវិស័យកសិកម្មនៅទូ ទាំងខេត្តឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះសំណាលជាមួយអង្គពិធីដោយផ្តោតជាសំខាន់ទៅលើស្ថានការណ៍ថ្មីៗរបស់ប្រទេសជាតិ និងសកលលោកទាំងសេដ្ឋកិច្ច និងនយោបាយ។ ដោយឡែក វិស័យកសិកម្ម ឯកឧត្តមរដ្ឋន្រ្តីបានធ្វើការបូកសរុបដោយសង្ខេបជូនអង្គពិធីជ្រាបអំពីការវិវឌ្ឍន៍រីកចម្រើន បញ្ញាប្រឈម និងយន្តការដោះស្រាយជាបន្តបន្ទាប់។ល។ ធ្វើយ៉ាងណាឈានទៅសម្រេចឲ្យបាននូវផែនការ និងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងនិរន្តរភាព និងឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ដើម្បីឈានទៅសម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុក និងជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ គឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដោយផ្តោតសំខាន់លើអភិក្រមទាំង៥គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនា ២ ទៀតគឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯក រាជ្យ ឯកឧត្តមរដ្ឋមន្ត្រីបានក្រើនរំលឹកឲ្យថ្នាក់ដឹកនាំមន្ទីរគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាពគ្រប់គ្រង ចំណេះជំនាញ និងបទពិសោធន៍។ ក្រៅពីនេះ ដើម្បីទទួលបាននូវពុទ្ធិថ្មី៑ និងធាតុចូលសំខាន់ៗសម្រាប់យកទៅធ្វើជាគន្លឹះទាំងក្នងការដឹកនាំ និងការអនុវត្តភារកិច្ចឲ្យទទួលបានជោគជ័យតាមគោលដៅរំពឹងទុកស្របតាមបរិបទនៃការរីកចម្រើនវិទ្យា សាស្រ្ត និងបច្ចេកវិទ្យាដែលត្រូវបានគេហៅថា “បដិវត្តន៍ឧស្សាហកម្មទី៤” និងឌីជីថលភាវូបនីយ កម្ម ឆ្លើយតបចំពោះទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ជាអនុ សាសន៍មួយចំនួនដែលមានខ្លឹមសារដោយសង្ខេបជាបន្តបន្ទាប់ដូចខាងក្រោម÷ ទី១-ត្រូវបន្ដប្រពៃណីសហប្រតិបត្ដិការល្អជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍កសិកម្មនានាឱ្យបានល្អប្រសើរ ជាពិសេសជាមួយគណៈអភិបាល ខេត្តដើម្បីធ្វើយ៉ាងណាឲ្យផែនការសកម្មភាពអនុវត្តប្រចាំថ្ងៃប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ទី២-ត្រូវពង្រឹង និងកែលម្អការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែមានសមត្ថភាព វិជ្ជាជីវៈ និងប្រសិទ្ធភាពក្នុងការបំពេញការងារ។ ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រគល់ការងារតាមសមត្ថភាពដោយអនុលោមតាមច្បាប់ស្តីពីសហលន្តិកៈមន្ត្រីរាជការស៊ីវិល។ ទី៣-ផ្ទេរបច្ចេកទេសទំនើបសមស្របដល់ដៃកសិករ លើកទឹកចិត្តលើការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ លើកកម្ពស់គុណភាពកសិផលដើម្បីធ្វើការប្រកួតប្រជែង និងយកចិត្តទុកដាក់ដល់ការអនុវត្តកសិកម្មល្អដោយភាពវៃឆ្លាត។ បង្កើនការផ្តល់សេវាព័ត៌មានទីផ្សារកសិកម្មឲ្យកាន់តែទូលាយ ពិសេសការធ្វើពិពិធកម្ម និងកសិកម្មសរីរាង្គតាមស្តង់ដារ ដោយផ្សារភ្ជាប់នឹងការស្រាវ ជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ផែនការដាំដុះ ប្រមូលផល និងកែច្នៃជាមួយនឹងការបន្តពង្រឹងការកសាងសមត្ថភាពផ្នែកអនាម័យ និងភូតគាមអនាម័យ។ ទី៤-ត្រូវចាត់វិធានការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ គ្រប់អនុវិស័យឲ្យបានទាន់ពេលវេលា។ លើកកម្ពស់ស្តង់ដារអនាម័យនៅតាមបណ្តាសត្តឃាតដ្ឋាន ក៏ដូចជាភូតគាមអនាម័យនៃកសិផលផ្សេងៗទៀតទាំងក្នុងស្រុក និងនាំចូលពីខាងក្រៅដើម្បីធានាសុខុមាលភាពសាធារណៈ។ ត្រូវអនុវត្តនូវវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក តាមរយៈសារាចរណែនាំលេខ០៧ ស.រ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩របស់រាជរដ្ឋាភិបាល ដោយត្រូវសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងអាជ្ញាធរមូលដ្ឋាន។ ទី៥-ត្រូវតាមដានសភាពការណ៍ប្រចាំថ្ងៃ ជាពិសេសទៅលើមតិយោបល់របស់ប្រជាជន និងការ វាយប្រហារចេញពីគ្រប់មជ្ឈដ្ឋាន និងបញ្ហាប្រឈមផ្សេងៗទៀត។ មន្ទីរ និងអង្គភាពក្រោមឱវាទគួរមានបណ្តាញមួយដើម្បីទទួលនូវព័ត៌មាន និងសំណូមពររបស់សហគមន៍ សង្គមស៊ីវិល និងដៃគូទាំងអស់ដើម្បីយកមកពិនិត្យ និងដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ទី៦-បន្តអនុវត្តដំណើរការកែទម្រង់ដោយឆន្ទៈមុតស្រួច និងកាន់តែមានប្រសិទ្ធភាពដោយគិតគូរអំពីការរៀបចំប្រព័ន្ធតាមដានត្រួតពិនិត្យមានភាពប្រទាក់ក្រឡាគ្នា គ្រប់ជ្រុងជ្រោយ និងសង្គតិភាពដែលគ្របដណ្តប់លើគ្រប់វិស័យដោយមិនត្រូវមើលរំលងអំពីការពង្រឹងរដ្ឋបាលសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជារដ្ឋបាលទំនើប ស្អាតស្អំ និងប្រកបដោយគុណភាព ដើម្បីធានាសាមគ្គីភាព និងប្រសិទ្ធភាពស្ថាប័ន ការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការផ្តល់សេវាកាន់តែប្រសើរជូនប្រជាពលរដ្ឋក៏ដូចជាវិស័យឯកជន។

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជើងព្រៃ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រគល់ផ្ទះសប្បុរសធម៍ទី៦ ជូនលោកយាយ ហ៊ុន ស្រី មានជន្មាយុ៨០ឆ្នាំ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឧកញ៉ា គង់ ក្រឹង និងកូនប្រសារ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តក្រចេះ ចាប់បញ្ជួនទៅកាន់អយ្យការអមសាលាដំបូងខេត្តក្រចេះ ពាក់ព័ន្ធ ករណីបទល្មើសព្រៃឈើ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក នន្ទ សុខា អញ្ចើញជាអធិបតីភាព ប្រគល់ប្រាក់ជូនគ្រួសារយោធិនពលីចំនួន១៧ រូប របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញពីជួរកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អញ្ចើញជាវាគ្មិនកិត្តិយសបាឋកថាចែករំលែកចំណេះដឹង ជូនថ្នាក់ដឹកនាំ សាស្គ្រាចារ្យ គ្រូនគរបាលជាតិ និងនិស្សិត សិក្ខាកាម

រដ្នមន្ត្រីក្រសួងសិកម្ម បានថ្លែងអំណរគុណចំពោះអង្គការ FAO ដែលបានផ្ដល់និងបន្តផ្ដល់កិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមជាកិត្តិយសក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ វិហារឥស្លាមក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជើងព្រៃ អញ្ចើញជាអធិបតីភាពជួបសំណេះសំណាលជាមួយប្រជាពលរដ្នប្រមាណ២០០នាក់ នៅក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានអនុញាតឲ្យ ឯកឧត្តម លាវ ជិនវ៉ុង ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅអគ្គស្នងការនគរបាលជាតិ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ អញ្ចើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ អញ្ចើញចូលរួមជាកិត្តិយស ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មជ្ឍមណ្ឌលកីឡាអាងហែលទឹក និងបណ្ណាល័យ នៅវិទ្យាល័យបាត់ដំបង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញចុះពិនិត្យសិក្សាលើផលប៉ះពាល់បរិស្ថានរបស់ក្រុមហ៊ុនវិនិយោគថ្មភ្នំ នៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម

ឯកឧត្តម កឹម ជាតិ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកំពង់ត្របែក និងលោកជំទាវ អញ្ចើញជាអធិបតីភាពក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ អញ្ចើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើសប្រាស់ជាផ្លូវការស្ពានប្រាំងចោទ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃស្ដីពីលទ្ធផល នៃការអនុវត្តន៍គោលការណ៍តួនាទីភារកិច្ច របស់ប៉ុស្តិ៍រដ្នបាលទូទាំងខេត្តកំពង់ស្ពឺ

ក្រុមការងាររបស់អគ្គនាយកដ្នានកសិកម្ម អញ្ចើញចុះត្រួតពិនិត្យ ផលប៉ះពាល់ដំណាំដោយទឹកជំនន់ទឹកភ្លៀង នៅស្រុកកំពង់ត្រាច

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ អញ្ចើញជាអធិបតីភាពក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អាគារសិក្សាថ្មី ១ខ្នង ២ជាន់ នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញាតឲ្យ ឯកឧត្តម អែនឌីន ហួសៃនី ប៊ីនម៉ូត ហាស៊ីម ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ អញ្ចើញចុះពិនិត្យប្រឡាយទឹក១ខ្សែ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម ហ៊ុន ណេង អញ្ចើញចូលរួមសម័យប្រជុំរដ្នសភាជាវិសាមញ្ញ ដើម្បីបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ិត វ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រាប់អាណថ្មី

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់រានដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
267 នាក់
ម្សិលមិញ :
911 នាក់
សប្តាហ៍នេះ :
6050 នាក់
សរុប :
1405170 នាក់