ថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួប ឯកឧត្តម Hide hisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងជំរាបលាបន្ទាប់ពីបញ្ចប់ បេសកម្មការទូត នៅកម្ពុជា
Thu,08 August 2019 (Time 11:54 AM)
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃព្រហស្បតិ៍ ០៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជា ណាចក្រកម្ពុជាដើម្បីសម្តែងការគួរសម និងជម្រាបលាបន្ទាប់ពីបេសកកម្មការទូតរបស់ឯកឧត្តមរយ:ពេល ០៣ឆ្នាំ ត្រូវបានបញ្ចប់។ មានប្រសាសន៍នាឱកាសនេះ តាមរយ:ឯកឧត្តមឯកអគ្គរាជទូត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរ គុណជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនតាមរយ:គម្រោងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យកសិកម្ម រាជ រដ្ឋាភិបាលជប៉ុនក៏បានយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងគាំទ្រយ៉ាងយកចិត្តទុកដាក់ ហើយទទួលបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទន។ ជាងនេះទៅមទៀត ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សំខាន់ៗដូចជាស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយចំនួនត្រូវបានជួយឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលជប៉ុនតាមរយ:អង្គការ JICA ហើយរចនាសម្ព័ន្ធទាំងអស់នោះហើយគឺជាសរសៃឈាមរុញកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងបន្តរក្សាកំណើរនេះឲ្យមាននិរន្តរភាពនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថារាជរដ្ឋា ភិបាលជប៉ុន តាមរយ:ឯកឧត្តមឯកអគ្គរាជទូតថ្មីនឹងបន្តគាំទ្រ និងជួយអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្មឲ្យមានការរីកចម្រើនបន្ថែមទៀតនាពេលអនាគត។ ឯកឧត្តម Hidehisa HORINOUCH បានថ្លែងអំំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហការីដែលបានជួយសហការបានយ៉ាងល្អប្រសើរក្នុងការអនុវត្តគម្រោងនានាទាក់ទងគម្រោងអភិវឌ្ឍវិស័យកសិកម្ម។ ជាក់ស្តែងគម្រោងអភិវឌ្ឍវារីវប្បកម្ម ព្រៃឈើ និងដំណាំបន្លែ ដែលកំពុងអនុវត្តប្រកបដោយផ្លែផ្កា ហើយសង្ឃឹមថាគម្រោងនេះនឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថាវិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ដូច្នេះលោកបានគាំទ្រ លើកទឹកចិត្ត និងជូនពរដល់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងអំឡុងពេលបេសកកម្មដ៏ធំធេងក្នុងការដឹកនាំ និងអភិវឌ្ឍវិស័យមួយនេះនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តី ជាថ្មីម្តងទៀតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមឯកអគ្គរាជទូត និងសហការីសម្រាប់គ្រប់បែបយ៉ាងទាំងការងារការទូត ការងារសង្គម និងបច្ចេកទេស ដែលឯកឧត្តមឯកអគ្គរាជទូតបានលះបង់ដើម្បីជាតិ និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ហើយបានជូនពរឯកឧត្ដម និងក្រុមគ្រួសារឲ្យទទួលបានជោគជ័យ ថ្មីៗបន្ថែមទៀតក្នុងបេសកកម្មការទូតរបស់ឯកឧត្តម។

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជើងព្រៃ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រគល់ផ្ទះសប្បុរសធម៍ទី៦ ជូនលោកយាយ ហ៊ុន ស្រី មានជន្មាយុ៨០ឆ្នាំ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឧកញ៉ា គង់ ក្រឹង និងកូនប្រសារ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តក្រចេះ ចាប់បញ្ជួនទៅកាន់អយ្យការអមសាលាដំបូងខេត្តក្រចេះ ពាក់ព័ន្ធ ករណីបទល្មើសព្រៃឈើ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក នន្ទ សុខា អញ្ចើញជាអធិបតីភាព ប្រគល់ប្រាក់ជូនគ្រួសារយោធិនពលីចំនួន១៧ រូប របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញពីជួរកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អញ្ចើញជាវាគ្មិនកិត្តិយសបាឋកថាចែករំលែកចំណេះដឹង ជូនថ្នាក់ដឹកនាំ សាស្គ្រាចារ្យ គ្រូនគរបាលជាតិ និងនិស្សិត សិក្ខាកាម

រដ្នមន្ត្រីក្រសួងសិកម្ម បានថ្លែងអំណរគុណចំពោះអង្គការ FAO ដែលបានផ្ដល់និងបន្តផ្ដល់កិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមជាកិត្តិយសក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ វិហារឥស្លាមក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជើងព្រៃ អញ្ចើញជាអធិបតីភាពជួបសំណេះសំណាលជាមួយប្រជាពលរដ្នប្រមាណ២០០នាក់ នៅក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានអនុញាតឲ្យ ឯកឧត្តម លាវ ជិនវ៉ុង ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅអគ្គស្នងការនគរបាលជាតិ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ អញ្ចើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ អញ្ចើញចូលរួមជាកិត្តិយស ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មជ្ឍមណ្ឌលកីឡាអាងហែលទឹក និងបណ្ណាល័យ នៅវិទ្យាល័យបាត់ដំបង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញចុះពិនិត្យសិក្សាលើផលប៉ះពាល់បរិស្ថានរបស់ក្រុមហ៊ុនវិនិយោគថ្មភ្នំ នៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម

ឯកឧត្តម កឹម ជាតិ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកំពង់ត្របែក និងលោកជំទាវ អញ្ចើញជាអធិបតីភាពក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ អញ្ចើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើសប្រាស់ជាផ្លូវការស្ពានប្រាំងចោទ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃស្ដីពីលទ្ធផល នៃការអនុវត្តន៍គោលការណ៍តួនាទីភារកិច្ច របស់ប៉ុស្តិ៍រដ្នបាលទូទាំងខេត្តកំពង់ស្ពឺ

ក្រុមការងាររបស់អគ្គនាយកដ្នានកសិកម្ម អញ្ចើញចុះត្រួតពិនិត្យ ផលប៉ះពាល់ដំណាំដោយទឹកជំនន់ទឹកភ្លៀង នៅស្រុកកំពង់ត្រាច

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ អញ្ចើញជាអធិបតីភាពក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អាគារសិក្សាថ្មី ១ខ្នង ២ជាន់ នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញាតឲ្យ ឯកឧត្តម អែនឌីន ហួសៃនី ប៊ីនម៉ូត ហាស៊ីម ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ អញ្ចើញចុះពិនិត្យប្រឡាយទឹក១ខ្សែ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម ហ៊ុន ណេង អញ្ចើញចូលរួមសម័យប្រជុំរដ្នសភាជាវិសាមញ្ញ ដើម្បីបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ិត វ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រាប់អាណថ្មី

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់រានដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
239 នាក់
ម្សិលមិញ :
911 នាក់
សប្តាហ៍នេះ :
6022 នាក់
សរុប :
1405142 នាក់