ថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជើងព្រៃ អញ្ចើញជាអធិបតីភាព ជួបសំណេះសំណាលជាមួយប្រជាពលរដ្ន នៅឃុំស្រម៉ ស្រុកជើងជើងព្រៃ ខេត្តកំពង់ចាម
Wed,07 August 2019 (Time 06:57 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ ៣០០នាក់ ក្នុងវេទិកា សាធារណ:ដែលបានរៀបចំធ្វើក្នុងបរិវេណវត្តគុកពង្រ ហៅវត្តស្រាម នៅឃុំស្រម៉ ស្រុកជើងព្រៃ។ ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានយកពេលវេលាដ៏មានតម្លៃក្នុងការដឹកនាំ និងគ្រប់គ្រងការងារជំនាញក្នុងក្រសួង ឆ្លៀតចុះមកមូលដ្ឋានដើម្បីធ្វើការតាមដានការអនុវត្តគោនយោបាយភូមិ ឃុំមានសុវត្ថិភាព តាមដានការងារបង្កបង្កើនផល ការអនុវត្តអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ការសាកសួរសុខទុក្ខ ការប្រមូល ទទួលយកនូវរាល់សំណូមពរ និងបញ្ហាផ្សេងៗយកទៅពិចារណាដោះស្រាយជាជំហានៗតាមការចាំបាច់ឲ្យបានទាន់ពេលវេលា និងជាពិសេសយកឱកាដនេះថ្លែងអំណរគុណជូនសមាជិក សមាជិកា និងប្រជាពលរដ្ឋទូទាំងស្រុកជើងព្រៃដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំកន្លង។ បន្ទាប់ពីមេឃុំស្រម៉រាយការណ៍ជូនអង្គពិធីបានជ្រាបដោយសង្ខេបអំពីស្ថានភាពទូទៅទាក់ទងការងារបង្កបង្កើនផល បញ្ហាជីវភាព ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការវិវឌ្ឍន៍រីកចម្រើនលើវិស័យផ្សេងៗ។ល។ រួចមក ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលបានសម្តែងនូវក្តីកង្វល់គិតគូពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងសូមជូនពរឲ្យជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នា។ នាឱកាសនេះ ឯកឧត្តមបានជម្រាបជូនបងប្អូនអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្នុងពេលបច្ចុប្បន្ន និងផែនការអភិវឌ្ឍនាពេលអនាគត ស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោសែន ជានាយករដ្ឋមន្ត្រី។ ជាសក្ខីភាព ស្ពាន ផ្លូវទឹក ផ្លូវគោក និងអាកាស ដែលជាសរសៃឈាមសេដ្ឋកិច្ច និងជាចលករជំរុញកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ សេចក្តីត្រូវការនៃការកសាងហេដ្ឋា រចនាសម្ព័ន្ធគ្រប់បែបយ៉ាងសម្រាប់ធ្វើការអភិវឌ្ឍនាពេលអនាគតបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្ពស់ពីរាជរដ្ឋាភិបាល និងរកមធ្យោបាលដោះស្រាយជាបន្តបន្ទាប់ ជាក់ស្តែងផែនការសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិ កំពង់ផែរទឹកជ្រៅ ផែនការសាងសង់ស្ពានពីរឆ្លងកាត់ដៃទន្លេមេគង្គ។ គោលនយោបាយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ ស្រ្តីឆ្លងទន្លេ ចាស់ជរា និងប្រាក់បៀវត្សមន្ត្រីរាជការ។ល។ គោលនយោបាយអនុគ្រោះលើការវិនិយោគវិស័យកសិកម្មបំណងធ្វើការទាក់ទាញអ្នកវិនិយោគលើការសាងសង់រោងចក្រកែច្នៃកសិផលសម្រាប់ធ្វើការនាំចេញ។ កសិផលមានទីផ្សារ បងប្អូនមានចំណូល មានចំណូលកម្រិតជីវភាពមានការកែប្រែ បើដូច្នេះនោះយើងនឹងអាចសម្រេចបានតាមផែនការរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ គឺប្រែក្លាយប្រទេសមួយនេះឲ្យមានចំណូលមធ្យមកម្រិតខ្ពស់ និងកម្រិតខ្ពស់នាឆ្នាំ២០៥០។ ពិតណាស់ដើម្បីឈានទៅសម្រេចបាននូវគោលដៅដ៏សំខាន់នេះ លោកសូមបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាឲ្យបានគង់វង្សនូវសមិទ្ធផលសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយកម្មវត្ថុទាំងបីនេះមានតែសម្តេចតេជោហ៊ុន សែន ទេទើបអាចដឹកនាំ និងថែរក្សាបានគង់វង្ស។ ដូច្នេះ ដើម្បីបន្តរក្សាជ័យជំនះនេះ ឯកឧត្តមបានផ្តាំផ្ញើសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ និងភូមិឲ្យបន្តអនុវត្តគោលនយោបាយរបស់រាជរ ដ្ឋាភិបាល ពិសេសប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលបានលើកឡើងថា៖ ១-ត្រូវបន្តចុះជួយពលរដ្ឋនៅមូលដ្ឋានឈរលើស្មារតីស្មោះត្រង់ ទទួលខុសត្រូវខ្ពស់ និងកាន់តែសកម្ម ទូលំទូលាយ និងមានប្រសិទ្ធភាពថែមទៀតដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដោះស្រាយបញ្ហាតាមតម្រូវការជាក់ស្តែង និងចាំបាច់ជាបន្តបន្ទាប់។ ២-អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយទាំង០៩ ចំណុចរបស់គណបក្សប្រជាជនឲ្យបានល្អប្រសើរ។ ៣-បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ហើយសមាជិកក្រុមការងារថ្នាក់ជាតិត្រូវបន្តអនុវត្តគោលន យោបាយ ក៣ ដោយមិនត្រូវធ្វើការរើសអើង ប្រកាន់និន្នាការនយោបាយ លាបពណ៌ ចោទ ប្រកាន់គ្នា ដែលអាចឈានទៅបែកបាក់សាមគ្គីជាតិយើង។ ក្នុងពិធីសំណេះសំណាលនេះផងដែរក៏មានសំណួរ និងសំណូមពរមួយចំនួនពីបងប្អូនប្រជាពល រដ្ឋដូចជាជួសជុលផ្លូវលំ អគារសិក្សា ស្តារប្រឡាយ សុំដី និងគ្រួសក្រហមចាក់ផ្លូវ ពូជស្រូវ បង្គោលភ្លើង អណ្តូងទឹក និងបច្ច័យមួយចំនួនទៀត។ សំណួរ និងសំណូមពរមួយចំនួនធំត្រូវបានដោះស្រាយជូននៅហ្នឹងកន្លែង ហើយមួយចំនួនទៀតលោកបានឲ្យសមាជិកក្រុមការងារចុះពិនិត្យ និងវាយតម្លៃជាក់ស្តែង រួចដោះស្រាយជូនជាបន្តបន្ទាប់តាមការចាំបាច់។

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជើងព្រៃ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រគល់ផ្ទះសប្បុរសធម៍ទី៦ ជូនលោកយាយ ហ៊ុន ស្រី មានជន្មាយុ៨០ឆ្នាំ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឧកញ៉ា គង់ ក្រឹង និងកូនប្រសារ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តក្រចេះ ចាប់បញ្ជួនទៅកាន់អយ្យការអមសាលាដំបូងខេត្តក្រចេះ ពាក់ព័ន្ធ ករណីបទល្មើសព្រៃឈើ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក នន្ទ សុខា អញ្ចើញជាអធិបតីភាព ប្រគល់ប្រាក់ជូនគ្រួសារយោធិនពលីចំនួន១៧ រូប របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញពីជួរកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អញ្ចើញជាវាគ្មិនកិត្តិយសបាឋកថាចែករំលែកចំណេះដឹង ជូនថ្នាក់ដឹកនាំ សាស្គ្រាចារ្យ គ្រូនគរបាលជាតិ និងនិស្សិត សិក្ខាកាម

រដ្នមន្ត្រីក្រសួងសិកម្ម បានថ្លែងអំណរគុណចំពោះអង្គការ FAO ដែលបានផ្ដល់និងបន្តផ្ដល់កិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមជាកិត្តិយសក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ វិហារឥស្លាមក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជើងព្រៃ អញ្ចើញជាអធិបតីភាពជួបសំណេះសំណាលជាមួយប្រជាពលរដ្នប្រមាណ២០០នាក់ នៅក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានអនុញាតឲ្យ ឯកឧត្តម លាវ ជិនវ៉ុង ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅអគ្គស្នងការនគរបាលជាតិ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ អញ្ចើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ អញ្ចើញចូលរួមជាកិត្តិយស ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មជ្ឍមណ្ឌលកីឡាអាងហែលទឹក និងបណ្ណាល័យ នៅវិទ្យាល័យបាត់ដំបង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញចុះពិនិត្យសិក្សាលើផលប៉ះពាល់បរិស្ថានរបស់ក្រុមហ៊ុនវិនិយោគថ្មភ្នំ នៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម

ឯកឧត្តម កឹម ជាតិ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកំពង់ត្របែក និងលោកជំទាវ អញ្ចើញជាអធិបតីភាពក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ អញ្ចើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើសប្រាស់ជាផ្លូវការស្ពានប្រាំងចោទ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃស្ដីពីលទ្ធផល នៃការអនុវត្តន៍គោលការណ៍តួនាទីភារកិច្ច របស់ប៉ុស្តិ៍រដ្នបាលទូទាំងខេត្តកំពង់ស្ពឺ

ក្រុមការងាររបស់អគ្គនាយកដ្នានកសិកម្ម អញ្ចើញចុះត្រួតពិនិត្យ ផលប៉ះពាល់ដំណាំដោយទឹកជំនន់ទឹកភ្លៀង នៅស្រុកកំពង់ត្រាច

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ អញ្ចើញជាអធិបតីភាពក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អាគារសិក្សាថ្មី ១ខ្នង ២ជាន់ នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញាតឲ្យ ឯកឧត្តម អែនឌីន ហួសៃនី ប៊ីនម៉ូត ហាស៊ីម ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ អញ្ចើញចុះពិនិត្យប្រឡាយទឹក១ខ្សែ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម ហ៊ុន ណេង អញ្ចើញចូលរួមសម័យប្រជុំរដ្នសភាជាវិសាមញ្ញ ដើម្បីបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ិត វ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រាប់អាណថ្មី

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់រានដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
236 នាក់
ម្សិលមិញ :
911 នាក់
សប្តាហ៍នេះ :
6019 នាក់
សរុប :
1405139 នាក់