ថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍ ស្ដីពីវឌ្ឍនភាពបញ្ហាប្រឈមនិងទិសដៅអនុវត្តបន្តលើផលិតកម្មកសិកម្ម តាមកិច្ចសន្សាប្រចាំឆមាសទី១ ឆ្នាំ២០១៩
Mon,02 September 2019 (Time 03:30 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពី វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តលើផលិតកម្មកសិកម្មតាមកិច្ចសន្យា ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ។ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម ហើយពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជនជាតិ និងអន្តរជាតិ។ កិច្ចប្រជុំនេះមានគោលបំណង ធ្វើការពិភាក្សារួមគ្នារវាងសមាជិក សមាជិកានៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យា ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធដើម្បីស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមដែលបាន និងកំពុងជួបប្រទះ និងការបន្តកិច្ចខិតខំប្រឹងប្រែងរួមសហការគ្នាដើម្បីស្វែងរកដំណោះស្រាយ ក្នុងន័យស្ថាបនា ដោយតម្រង់ចក្ខុវិស័យគិតគូរក្នុងការពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មសំដៅឈានទៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម” ឲ្យទទួលបានជោគជ័យតាមការរំពឹងទុក។ សូមបញ្ជាក់ថា សម្រាប់០៨ខែ ក្នុងឆ្នាំ២០១៩ លេខាធិការដ្ឋានបានជួយសម្របសម្រួលកិច្ច សន្យាផលិតកម្មរវាងអ្នកផលិត សហគមន៍កសិកម្ម និងក្រុមហ៊ុន សរុបបានចំនួន ៩១ កិច្ចសន្យា ក្នុងនោះមាន ផលិតផលស្រូវ អំពៅស្ករ ផលិតកម្មសត្វ និងមានគ្រួសារកសិករចំនួន ៧ ៨៩៧ គ្រួសារចូលរួម នៅតាមបណ្តាខេត្តមួយចំនួនមានអាទិ៍ខេត្តព្រះវិហារ ព្រៃវែង កំពង់ធំ ប៉ៃលិន កំពង់ចាម កំពង់ឆ្នាំង សៀមរាប បាត់ដំបង កំពង់ស្ពឺ តាកែវ និងមណ្ឌលគីរី។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញចុះពិនិត្យទីតាំងអគ្គីភ័យ ដែលបានបំផ្លាញផ្ទះប្រជាពលរដ្នចំនួន០៦ខ្នង នៅក្នុងខណ្ឌឬស្សីកែវ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ បាននាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃ ចូលរួមបុណ្យកាន់បិណ្ឌ នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បាននាំយក ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគេនព្រះសង្ឃ ចូលរួមបុណ្យកាន់បិណ្ឌ ទី៤ នៅវត្តបុទុមវត្តីរាជវរារាម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាននាំយកគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅកាន់ បិណ្ឌទី៤ នៅវត្តលង្កាព្រះកុសុមារាម នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខនិងសណ្ដាប់ធ្នាប់

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី និងប្រកាស ផ្លាស់ប្ដូលមុខងារបណ្ដោះអាសន្តមេបញ្ជាការ ស្រុកជលគីរី

ឯកឧត្តម ស សុខា រដ្នលេខាធិការក្រសួងអប់រំ យុវជននិងកីឡា អញ្ចើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីការប្រឆាំងការប្រើប្រាស់សាធាតុដូរ៉ា នៅក្នុងវិស័យកីឡា

លោកឧត្តមសេនីយ៍ឯក ហុង វិណុល ប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំក្រុមការងាររបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិសាត់

រដ្នមន្ត្រីក្រសួងកសិកម្ម ក្នុងនាមរាជរដ្នាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគាពិភពលោក ដែលកន្លងមកជួយគាំទ្រក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា ពិសេសវិស័យកសិកម្ម

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យលោក Luke Arnold ចូលជួបសម្ដែងការគួរសម និងពិភាក្សា ការងារ នៅទីស្ដីការក្រសួងកសិកម្ម

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្នរងគ្រោះដោយទឹកជំនន់ចំនួន៣៧០គ្រួសារ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភាមណ្ឌលរាជធានីភ្នំពេញ អញ្ចើញចូលរួមជាកិត្តិយស ក្នុងពិធីប្រកាស ទទួលស្គាល់គ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មី ភារកិច្ចចំពោះមុខរបស់រាជធានីភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ចើញចុះពិនិត្យអូរប្រឡាយ ដើម្បីធ្វើការប្រមូលសំរាមចេញពីកន្លែងកកស្ទះ នៅតាមអាងចម្រោះទឹក ១៦ហិកតា នៅក្រុងព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានដឹកនាំសហការរី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាទៅចែកជូនដល់កងវរសេនាតូចការពារព្រំដែនលេខ៣ នៅខេត្ត កោះកុង

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ន រងគ្រោះដោយទឹកជំនន់ នៅក្នុងឃុំចំនួន៤ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា មណ្ឌលភ្នំពេញ អញ្ចើញចុះជួបសំណេះសំណាល និងចែកជូនអំណោយដល់ លោកតា លោកយាយ ចំនួន២០០គ្រួសារ នៅក្នុងខណ្ឌជ្រោយចង្វារ

រដ្នមន្ត្រីក្រសួងកសិកម្ម បានដឹកនាំសហការរីបន្តចុះពិនិត្យកសិដ្នានចិញ្ចឹមគោ Dong Sung Farm របស់ប្រជាកសិករ គីម វ៉ុន នៅស្រុកបរសេដ្ឋ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យការដាំបន្លែរបស់ប្រជាកសិករ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកជំទាវ អញ្ចើញបន្ត ដំណើរចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគ បរិភោគនិងថវិកាទៅជូនបងប្អូនកងទ័ពវរៈសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1039 នាក់
ម្សិលមិញ :
942 នាក់
សប្តាហ៍នេះ :
7728 នាក់
សរុប :
1433648 នាក់