ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ អញ្ចើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខា លើឯកសារនៃកិច្ចព្រមព្រៀងរវាង សមាជិកនៃក្រុមការងារអនុវត្តគម្រោងស្ដីពី Rice Tech Cambodia
Wed,25 September 2019 (Time 07:01 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅសណ្ឋាគារ Raffles le Royal នារសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រម ព្រៀងរវាងសមាជិកនៃក្រុមការងារអនុវត្តគម្រោងស្តីពី "RiceTechCambodia" ដែលគាំទ្រដោយទីភ្នាក់ងាសហគ្រាសរបស់ប្រទេសហូឡង់។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម Thomas Van Leeuwen តំណាងឯកអគ្គរដ្ឋទូតហូឡង់ប្រចាំព្រះរាជា ណាចក្រកម្ពុជ លោកជំទាវ ច័ន្ទ សូម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងមកពីស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សមាជិក សមាជិកាយ៉ាងច្រើនកុះករ។ ជាបឋម លោកសុង សារ៉ន តំណាងក្រុមហ៊ុន Amru Rice បានមានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីគម្រោងខាងលើដោយសង្កត់ធ្ងន់ទៅលើគោលបំណង ផែនការសកម្មភាព ភាគីពាក់ព័ន្ធ ជំនួយឧបត្ថម្ភ និងលទ្ធផលរំពឹងទុក។ល។ បន្ទាប់មកលោក Robert Vreeman នាយក Sanorice លោកជំទាវ ច័ន្ទ សូម៉ាលី និងឯកឧត្តម Thomas Van Leeuwen ក៏មានចំណាប់អារម្មណ៍ដោយសង្ខេបជាបន្តបន្ទាប់ពាក់ព័ន្ធនឹងគម្រោងនេះផងដែរ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលហូឡង់ដែលបានគាំទ្រហិរញ្ញវត្ថុដើម្បីអនុវត្តគម្រោងនេះ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Amru Rice ដែលបានខិតខំស្វះស្វែងរកដៃគូជាតិនិងអន្តរជាតិបំណងកៀរគរជំនួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុដើម្បីយកមកអនុវត្តគម្រោងក្នុងទិសដៅជួយដល់កសិករខ្នាតតូចនៅខេត្តមណ្ឌលគិរី ដូចបានបញ្ជាក់ជូនយ៉ាងពិស្តារដោយលោក សុង សារ៉ន លោក Robert Vreeman លោកជំទាវច័ន្ទ សូម៉ាលី និងឯកឧត្តម Thomas Van Leeuwen រួចហើយ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្តក្នុងសុទិដ្ឋិ និយមថា គម្រោងនេះបានកើតឡើងស្របពេលដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងចក្ខុវិស័យពិតប្រាកដក្នុងការធ្វើទំនើបភាវូបនីយកម្មកសិកម្ម មានលក្ខណៈបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងជាលក្ខណ:អន្តរជាតិដោយឈរលើគោលការណ៍ធានាគុណភាព អនាម័យ ភូតគាមអនាម័យ (SPS) និងតម្លៃបន្ថែម ដែលតម្រូវឲ្យបានសមស្របទៅនឹងតុល្យភាពនៃការប្រើប្រាស់ធនធានដី ទឹក មនុស្ស និងធាតុចូលកសិកម្មផ្សេងៗទៀតផងដែរ ក្នុងសុឆន្ទ:ជំរុញកំណើនប្រាក់ចំណូលគ្រួសារនៅជនបទដែលភាគច្រើនជាជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគីរី។ លោកបានរម្លេចផងដែរថានៅឆ្នាំ២០១៨ កម្ពុជាបានក្លាយជាប្រទេសនាំចេញអង្ករមួយក្នុង ចំណោមប្រទេសនាំចេញអង្ករធំៗទាំង១០ នៅលើពិភពលោក។ ក្នុងរយៈពេលបួនឆ្នាំជាប់ៗគ្នា អង្ករក្រអូបពូជស្រូវផ្ការំដួលរបស់កម្ពុជាត្រូវបានទទួលស្គាល់ថាមានគុណភាពល្អ និងរសជាតិឆ្ងាញ់ជាងគេបំផុតលើពិភពលោក។ ព្រមជាមួយសមិទ្ធផលនេះ វិស័យស្រូវ-អង្ករកម្ពុជាក៏កំពុងមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលជាឧបសគ្គក្នុងការធ្វើឲ្យសម្រេចគោលនយោបាយនាំចេញអង្គរ ១លានតោន/ឆ្នាំ របស់រាជរដ្ឋាភិបាល ក្នុងនោះមានដូចជា៖ ១-កង្វះទុនសម្រាប់ប្រមូលទិញស្រូវ ខ្វះឡសម្ងួត និងឃ្លាំងស្តុក ២- ការផ្គត់ផ្គង់ធាតុចូលសម្រាប់ធ្វើការកែច្នៃមានតម្លៃខ្ពស់ ព្រមទាំងមធ្យោបាយដឹកជញ្ជូន ៣- ការអនុវត្តវិធានបច្ចេកទេស អនាម័យ និងភូតគាមអនាម័យក្នុងរោងម៉ាស៊ីនកិនស្រូវនៅមានកម្រិត។ល។ ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធដោយត្រង់ និងដោយប្រយោល សហការចូលរួមបំពេញតួនាទី ភារកិច្ច និងកាតព្វកិច្ច ដោយឈរលើស្មារតីទទួលខុសត្រូវ និងរក្សាផលប្រយោជន៍ជាតិ និងប្រជាជនជាចំបង។ ដើម្បីកសាង និងអភិវឌ្ឍផលិតកម្មស្រូវ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យអង្គពិធីគិតពិចារណានូវវិធានការគន្លឹះមួយ ចំនួនជាអាទិ៍៖ ១- ការលើកកម្ពស់ផលិតកម្មស្រូវប្រកបដោយគុណភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន ២- ការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងការកែច្នៃអង្ករ និង ៣- ការធ្វើពិពិធកម្មទីផ្សារអង្ករ និងជំរុញការនាំចេញ ៤- ការរៀបចំចងក្រងសហគមន៍ផលិតដោយឈរលើគោលការណ៍ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងអភិក្រម "រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ-សហគមន៍" ៥- ពង្រឹងភាពទទួលខុសត្រូវលើការផ្គត់ផ្គង់ធាតុចូលកសិកម្មឲ្យបានសុក្រឹត។ បច្ចុប្បន្ន ដោយឆ្វេងយល់លើតម្រូវការចំបាច់ រាជរដ្ឋាភិបាលបានព្យាយាមកាត់បន្ថយតម្លៃសេវាកម្ម និងរបាំងជាច្រើនដើម្បីសម្រួលដល់ការនាំចេញ យកចិត្តទុកដាក់ដោះស្រាយបញ្ហាឡសម្ងួត និងឃ្លាំងស្តុកតាមរយៈគម្រោង Rice-SDP, JICA, គម្រោងជំរុញផលិតកម្មស្បៀង (BFP) គម្រោងហិរញ្ញប្បទានរបស់ចិន និងគម្រោងរបស់ធនាគារអភិវឌ្ឍន៍ជនបទ។ល។ វិស័យឯកជនបានឲ្យដឹងថា ការនាំចេញអង្ករសរីរាង្គទៅទីផ្សារសហភាពអឺរ៉ុបជាប់លំដាប់ថ្នាក់លេខ៥ នេះសរបញ្ជាក់ឲ្យឃើញថាការចុះកិច្ចព្រមព្រៀងថ្ងៃនេះ គឺជាការបោះជំហានទៅមុខមួយកម្រិតទៀតក្នុងការជំរុញផលិតកម្មស្រូវសរីរាង្គ និងការកែច្នៃសម្រាប់នាំចេញ។ គម្រោងសង្ឃឹមថា នឹងមានកសិករខ្នាតតូចនៅតំបន់គោលដៅចំនួន ២ ៤០០គ្រួសារ ទទួលបានផល ហើយកសិករចំនួន១ ៣០០នាក់ នឹងទទួលបានការបណ្តុះបណ្តាលបច្ចេកទេស។ ក្រៅពីនេះសហគមន៍នឹងទទួលបានលានហាលស្រូវ ឃ្លាំងស្តុក និងសម្ភារផ្សេងៗទៀត។ ដូច្នេះគ្រប់តួអង្គពាក់ព័ន្ធ ត្រូវប្តេជ្ញាចិត្តទាំងអស់គ្នាដើម្បីចូលរួមចំណែកជួយជំរុញការអនុវត្តគម្រោងនេះឲ្យទទួលបានជោគជ័យតាមការរំពឹងទុក។

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ចើញមកប្រគល់ផ្ទះជូនលោកស្រី ឡាក់ ថុក ( គ ថ្លង់ ) រស់នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមពិធីបុណ្យសពកូនប្រុស ឯកឧត្តម នាយឧត្តមសេនីយ៏ ទូច ណារ៉ុថ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីដឹកនាំកិច្ច ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង ការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ និងលើក ទិសដៅខែមីនា ឆ្នាំ២០២០

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាស ដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលខណ្ឌមានជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំពិភាក្សាការងារ រវាងតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងក្រសួងការពារជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអនុញ្ញាតឲ្យលោកស្រី Ophelie BOURHIS ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មីនៃរដ្នបាលខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពបញ្ហាប្រឈម និងទិសបន្តដៅក្នុងការ អនុវត្តផលិតកម្មកសិកម្ម

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្នមន្ត្រីក្រសួងព័ត៏មាន អញ្ចើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយព័ត៏មានប្រកបដោយវិជ្ជាជីវៈ និង ក្រមសីលធម៍ ដល់បណ្ដាលអ្នកសារព័ត៏មាន នៅប្រទេសកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការជាតិលើកទី៣ នៅទីស្ដីការក្រសួងការបទេស

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម ឈ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវអង្ករ ក្រុម ឈ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលស្រុកស្រីសន្ធរ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ និងការរៀបចំវេទិការសាធារណៈប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្នានខេត្តស្វាយរៀង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង ឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំក្រុមការងារ ជាមួយវិស័យឯកជនក្រុមការងារ ផ្នែកកសិកម្ម កសិ ឧស្សាហកម្ម ក្រុម ក

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លងសមិទ្អិផលនានា នៅវត្តស្វាយទោង ក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពក្នុង វេទិកាផ្សព្វផ្សាយយេនឌ័រ ក្រោមប្រធានបទ ស្ត្រីបង្វិលចង្ក្រានមិនជុំ នៅមជ្ឈមណ្ឌលកោះពេជ្រ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងកិច្ច ប្រជុំបូកសរុបការងារ គណបក្សនិងក្រុមការងារចុះជួយខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៩ និង លើកទិសដៅបន្តឆ្នាំ២០២០

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្មារតី សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី៥

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញក្នុងពិធីពុទ្ធបរិស័ទបុណ្យមាឃបូជា ស្ថិតនៅវត្តភ្នំព្រះរាជទ្រព្យ ភ្នំឥដ្ឋរឹស្ស ឬភ្នំឧត្តុង្គ ក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាពដឹកនាំ វេទិការសាធារណៈជាមួយប្រជាពលរដ្ន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1097 នាក់
ម្សិលមិញ :
1662 នាក់
សប្តាហ៍នេះ :
10851 នាក់
សរុប :
1614302 នាក់