ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានដឹកនាំសហការរីបន្តចុះជួប សំណេះសំណាលជាមួយប្រជាពលរដ្ន ប្រមាណ២០០គ្រួសារ នៅក្នុងឃុំបន្ទាយព្រាល ស្រុករលាប្អៀ
Fri,27 September 2019 (Time 06:41 AM)
ដោយ ៖ ដើម្បីប្រជាជន


បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅបណ្តុំកសិករផលិតបន្លែ និងកសិដ្ឋានពហុដំណាំទាំងពីររួចមក ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្ត ដំណើរមកចូលរួមក្នុងកម្មវិធីសំណេះ សំណាលជាមួយប្រជាពលរដ្ឋចំនួនប្រមាណ២០០គ្រួសារ នៃក្រុមអ្នកទទួលផលពីជំនួយឧបត្ថម្ភពីកម្មវិធី ASPIRE និងគម្រោង S-RET ដែលបានប្រារព្វធ្វើនៅក្នុងភូមិឬស្សីដូច ឃុំបន្ទាយព្រាល ស្រុករលាប្អៀ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការ លោក អម សុភា អភិបាលរងខេត្ត តំណាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជ កម្ម នាយកកម្មវិធី ASPIRE និងគម្រោង S-RET តំណាងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (IFAD) អភិបាលស្រុក ឃុំ វិស័យឯកជននិងកសិករចំនួនប្រមាណ២០០នាក់។ ជាបឋម ឯកឧត្តមប្រធានគម្រោង បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីកម្មវត្ថុរបស់គម្រោង និងលទ្ធផលសម្រេចបាន ជាបន្តបន្ទាប់លោកអភិបាលរងខេត្ត លោកតំណាងអង្គការ IFAD តំណាងឲ្យវិស័យឯកជនដែលជាអ្នកចុះកិច្ចសន្យាប្រមូលទិញ រួមទាំងលោកពូ គង់ ឃី ផងដែរបានធ្វើចំណាប់អារម្មណ៍ដោយសង្ខេបពាក់ព័ន្ធនឹងសកម្មភាពរបស់គម្រោង ដំណើរការអនុវត្ត គោលដៅ ការរំពឹងទុក និងចុងក្រោយគឺចំណូលក្នុងគ្រួសារ។ល។ មានមតិសំណេះសំណាលនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល តាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការ IFAD ដែលបានផ្តល់ហរិញ្ញប្បទាន និងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តកម្មវិធី និងគម្រោងទាំងពីរ S-RET និង ASPIRE ដែលបាននិងកំពុងធ្វើការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីៗដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ថាមពលកកើតឡើងវិញ ពិពិធកម្មកសិកម្ម ធុរកិច្ចកសិកម្ម នរវានុវត្តន៍ និងបរិយាប័ន ស្របតាមយុទ្ធសាស្រ្តអភវិឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ និងជាពិសេសស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលគឺបង្កើនផលិតភាពផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីចីរភាព និងនិរន្តរ ភាពនៃសេដ្ឋកិច្ចគ្រួសារ និងការបន្ថយការនាំចូល។ លោកបានបន្តទៀតថា ដោយបានទទួលការគាំទ្រពីដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធធ្វើឲ្យវិស័យផលិតកម្មបន្លែគ្រប់ប្រភេទមានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ រហូតឈានដល់ធ្វើការផ្គត់ផ្គង់ក្នុងស្រុកនូវបន្លែសុវត្ថិភាព និងសរីរាង្គ និងធ្វើការនាំចេញទៅកាន់ទីផ្សារ EU ផងដែរ។ សមិទ្ធផលទាំងអស់នេះ និងជាពិសេសតាមរយ:ចំណូលរបស់លោកពូ គង់ ឃី និងកសិករផ្សេងៗទៀត ជាក្តីមោទនភាពរបស់រាជរដ្ឋា ភិបាល ក៏ដូចជាក្រសួង ដោយសារយើងអាចព្យាករណ៍បានថាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ពិតជាអាចសម្រេចបាន។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីស្នើសុំឲ្យរដ្ឋ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្ម ត្រូវចូលរួមសហការខិតខំសិក្សាស្រាវជ្រាវលើការ ងារបច្ចេកទេសទាក់ទងការដាំ ថែរទាំ ប្រមូលផល កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក និងទីផ្សារបន្ថែមទៀត ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗដើម្បីគោលបំណងធំមួយគឺបង្កើនផលិតភាពផលិតកម្ម បង្កើនចំណូល កែប្រែជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន អញ្ចើញជាអធិបតីភាព សំណេះសំណាលជាមួយប្រជាពលរដ្នរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ Mr. Arnaud Darc ប្រធានសភាពាណិជ្ជកម្មអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពជា

ឯកឧត្តម ស សុខា ចេញសេចក្ដីបដិសេធ និងថ្កោលទោស ព្រមទាំងស្នើសុំឲ្យអាជ្ជាធរមានសមត្ថកិច្ច មេត្តាចាត់ វិធានការតាមផ្លូវច្បាប់ចំពោះជនដែលបាន យកឈ្មោះឯកឧត្តម ស សុខា ទៅពាក់ព័ន្ធនឹងល្បែងភ្នាល់ល្មើសច្បាប់តាមអនឡាញ

សម្ដេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាកុសុមារាម បានឧបត្ថមនូវកុំព្យូទ័រ ចំនួន១២គ្រឿងជូនផ្នែកពុទ្ធិកមធ្យម សិក្សា នៃអគ្គធិការដ្នានពុទ្ធិកសិក្សាជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Kanji KATO អនុរដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជប៉ុន នៅទីស្ដីការក្រសួង

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពក្នុងពិធី បិទវត្តបំប៉នបើកបរ រថពាសដែក ប្រើប្រាស់គ្រឿងសព្វាវុធ និងបាញ់គ្រាប់ពិតរថពាសដែក ជំនាន់ទី២ នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអា វុធហត្ថភ្នំជំរាយ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលនិងផ្ដល់រង្វាន់ លើកទឹកចិត្តដល់សិស្សនិទ្ទេសA ចំនួន៤៤៣នាក់ នៅវិមានសន្តិភាព

លោកជំទាវ កិត្តសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោគដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ចូលទៅរមណីយដ្នានប្រាសាទព្រៃបាក់ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចុះជួបសំណេះសំណាលនិងពិសារនំបញ្ចុកសាមគ្គីជាមួយប្រជាពលរដ្ន នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ មូលដ្នានស្រុកជើងព្រៃ អញ្ចើញជាអធិបតី ភាពបើកវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ន ប្រមាណ៤០០នាក់ នៅក្នុងឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានអនុញាតឲ្យMr Ung Kim នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CamMJ Agricultural Park Co Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ចើញបំពាក់មេដាយសហមេត្រីថ្នាក់សេនាជូនលោក JOHN D. WILSON និងលោកSEANL.YAN

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី ចំរើន មុទិតា នាយកគម្រោង LASEDII របស់ធនាគារពិភពលោក WB ប្រចាំកម្ពុជា នៅទីស្ដីការក្រសួង

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មាធិការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្នសភា អញ្ចើញចូលរួមសម័យប្រជុំរដ្នសភា លើកទី៣ នីតិកាលទី៦ នៅវិមានរដ្នសភា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចុះសួរសុខទុក្ខលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមក្នុងសម័យប្រជុំ រដ្នសភាលើកទី៣ នីតិកាលទី៦ នៅវិមាន រដ្នសភា

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចនិងការងារ កងរាជអាវុធហត្ថ៩ខែ និងផ្សព្វផ្សាយទិសដៅត្រីមាសទី៤ ឆ្នាំ២០១៩

ឯកឧត្តម សួស គង់ រដ្នលេខាធិការប្រចាំការ ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ វឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អ ផ្លូវជនបទជំហានទី២ នៅទីស្ដីការក្រសួង

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្នសភា បានអនុញាតឲ្យឯកឧត្តម សាអ៊ួត អាល់ សូវ៉េលីម ឯកអគ្គរដ្នទូត អារ៉ាប៊ី សាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមានរដ្នសភា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានជម្រាបជូនអង្គប្រជុំថាចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍វិស័យកសិកម្ មគឺត្រូវប្រែក្លាយ កសិកម្មឲ្យទៅជាកសិកម្មទំនើបមាន លក្ខណៈប្រកួតប្រជែងបរិប័ន្ន លើកស្ទួយកំណើនប្រាក់ចំណូលគ្រួសារកសិករ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
118 នាក់
ម្សិលមិញ :
1221 នាក់
សប្តាហ៍នេះ :
8069 នាក់
សរុប :
1461369 នាក់