ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ក្រសួងកសិកម្មកំពុងយកចិត្តទុក ដាក់អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្នាភិបាល និងគោលនយោបាយ អភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា
Fri,06 September 2019 (Time 06:59 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំដើម្បីធ្វើការផ្សព្វផ្សាយសភាពការណ៍ទូទៅ និងលទ្ធផលការងារដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៩។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខធិការ ទីប្រឹក្សា ប្រតិភូរាជរដ្ឋាភិបាល លោក លោកស្រីប្រធាននាយកដ្ឋាន និងមន្រ្តីរាជការជាង ៥០០នាក់ផងដែរ។ មានមតិសំណេះសំណាលនាពេលនេះ ឯកឧត្ដមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ បានខិតខំប្រឹងប្រែងក្នុងស្មារតីទទួល ខុសត្រូវបំពេញភារកិច្ចក្នុងវិស័យកសិកម្មក្នុងឆមាសទី១ ទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់ ជាពិសេសសកម្មភាពការងារនៅឯមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។ លោកបានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលដ៏ធំធេងដែលក្រសួងសម្រេចបាន ក៏ដោយសារមានការចូលរួម យ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម ជាពិសេសតាមការចង្អុលបង្ហាញ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគុណសម្បត្តិនៃម្លប់សុខសន្តិភាព ស្ថិរភាពយ៉ាងពេញលេញទូទាំងប្រទេស។ ឆ្លៀតយកឱកាសនៃការជួបជំុមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ លោកបានលើកយកសភាពការណ៍ទូទៅរបស់ប្រទេសជាតិ ស្ថានការណ៍នយោបាយ សេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស ជាពិសេសសភាពការណ៍ថ្មីៗដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច នយោបាយ និងការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ។ តែទោះជាយ៉ាងណា លោកបានបញ្ជាក់ថាក្រសួងបាននិងកំពុងយកចិត្តទុកដាក់អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម តាមរយ:ការធ្វើទំនើបកម្មកសិកម្ម កសិពាណិជ្ជកម្ម ពិពិធកម្មកសិកម្ម និងអភិបាលកិច្ចល្អ។ ព្រមជាមួយគ្នានេះ ក្រសួងក៏បាននិងកំពុងធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ ស្រពតាមអភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ ងួតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ ក្នងន័យនេះ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ត្រូវយកស្មារតីទទួលខុសត្រូវលើភារកិច្ចចំបងរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណ:ជូនសាធារណ:ជនឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានដាក់ទិសដៅការងារសម្រាប់ឆមាសទី២ ជូនថ្នាក់ដឹកនាំ និងមន្រ្តីដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ ក្នុងនោះមានជាអាទិ៍÷ ១. ពង្រឹងការគ្រប់គ្រង ដឹកនាំ ផ្សព្វផ្សាយ អប់រំ និងជំរុញដំណើរការកែទម្រង់ផ្ទៃក្នុងក្រសួងដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាពការងារ។ ២. បង្កើនភាពម្ចាស់ការក្នុងការដោះស្រាយ និងឆ្លើយតបឲ្យទាន់ពេលវេលាប្រកបដោយស្មារតីប្រុងប្រយ័ត្នចំពោះបញ្ហាអសកម្មផ្សេងៗក្នុងវិស័យកសិកម្ម។ ៣. ពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍតាមអភិក្រម "រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍"។ ៤. បន្តយកចិត្តទុកដាក់ ខិតខំកសាង និងពង្រឹងប្រសិទ្ធភាពដឹកនាំស្រមតាមលក្ខន្តិកមន្រ្តីរាជការស៊ីវិលនៅតាមអង្គភាព។ រួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមឲ្យបានស្រុះដៃគ្នា ប្រកបដោយឆន្ទះមុតស្រួច ជាពិសេសអនុវត្តគោលការណ៍ សមូហភាពដឹកនាំ បុគ្គលៗទទួលខុសត្រូវ និងអនុវត្តតាមតួនាទី ភារកិច្ច សិទ្ធិ និងរបៀបរបបការងារដែលរាជរដ្ឋាភិបាល និងក្រសួងប្រគល់ជូន។ ៥. បង្កើនប្រសិទ្ធភាពការងាររបស់អង្គភាពនីមួយៗតាមរយៈការពង្រីងសមត្ថភាពដឹកនាំ ការ អនុវត្តយន្តការសម្របសម្រួល ដោះស្រាយរាល់បញ្ហាក្នុងអង្គភាពខ្លួន។ ៦. គ្រប់អង្គភាព ត្រូវតាមដានពិនិត្យមើលលើការបញ្ជូនមន្រ្តីចូលរួមក្នុងវគ្គអប់រំ និងបណ្តុះ បណ្តាលទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាពលើការអភិវឌ្ឍធនធានមនុស្ស។ ៧. ត្រូវបន្តថែរក្សាសមគ្គីភាព ឯកភាពផ្ទៃក្នុង និងផ្សារភ្ជាប់ជិតស្និតជាមួយមន្រ្តី និងប្រជាកសិករនៅមូលដ្ឋានដើម្បីបង្កើនជំនឿជឿជាក់ ទុកចិត្ត និងគាំទ្រ។ ៨. ពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំនៅគ្រប់ជាន់ថ្នាក់ក្នុងក្រសួង ក្នុងការត្រួតពិនិត្យ និងវាយតម្លៃ ឧទ្ទេសនាមមន្រ្តីដែលទទួលតំណែងក្នុងស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ ស្របតាមគោលការណ៍រដ្ឋ ព្រមទាំងលើកកម្ពស់ភាពស្អាតស្អំ និងរឹងមាំរបស់មន្រ្តីរបស់ក្រសួង។ ៩. ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពេញលេញ ស៊ីជម្រៅលើការផលិតផលិតផលជាមួយគ្រប់ភាគីពាក់ព័ន្ធ សមស្របតាមសភាពការណ៍ជាក់ស្តែង និងបរិបទនៃកំណើនសេដ្ឋកិច្ច ប្រជាជន ការប្រកួតប្រជែង តម្រូវការ និងតម្រូវចិត្តរបស់ទីផ្សារក្នុង និងក្រៅ ប្រទេស។ ១០. បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង អនុវត្តកម្មវិធី ឬគម្រោងនានា ធ្វើយ៉ាងណាទាញយកប្រយោជន៍ឲ្យបានជាអតិបរមាសម្រាប់ប្រជាពលរដ្ឋនៅឯមូលដ្ឋានផ្ទាល់ ហើយក៏ត្រូវរៀនសូត្រ ដកស្រង់បទពិសោធន៍ពីគម្រោង ដើម្បីបង្កើនសមត្ថភាពខ្លួន សម្រាប់ជាទុកពុទ្ធិក្នុងការអភិវឌ្ឍ អង្គភាពខ្លួន។

ប្រជាពលរដ្នទូទាំងឃុំគៀនជ្រៃ បានសម្ដែងនូវអំណរសាទរ សប្បាយរីករាយ និង អរគុណជូនចំពោះ ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ចើញមកប្រគល់ផ្ទះជូនលោកស្រី ឡាក់ ថុក ( គ ថ្លង់ ) រស់នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមពិធីបុណ្យសពកូនប្រុស ឯកឧត្តម នាយឧត្តមសេនីយ៏ ទូច ណារ៉ុថ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីដឹកនាំកិច្ច ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង ការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ និងលើក ទិសដៅខែមីនា ឆ្នាំ២០២០

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាស ដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលខណ្ឌមានជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំពិភាក្សាការងារ រវាងតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងក្រសួងការពារជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអនុញ្ញាតឲ្យលោកស្រី Ophelie BOURHIS ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មីនៃរដ្នបាលខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពបញ្ហាប្រឈម និងទិសបន្តដៅក្នុងការ អនុវត្តផលិតកម្មកសិកម្ម

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្នមន្ត្រីក្រសួងព័ត៏មាន អញ្ចើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយព័ត៏មានប្រកបដោយវិជ្ជាជីវៈ និង ក្រមសីលធម៍ ដល់បណ្ដាលអ្នកសារព័ត៏មាន នៅប្រទេសកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការជាតិលើកទី៣ នៅទីស្ដីការក្រសួងការបទេស

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម ឈ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវអង្ករ ក្រុម ឈ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលស្រុកស្រីសន្ធរ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ និងការរៀបចំវេទិការសាធារណៈប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្នានខេត្តស្វាយរៀង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង ឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំក្រុមការងារ ជាមួយវិស័យឯកជនក្រុមការងារ ផ្នែកកសិកម្ម កសិ ឧស្សាហកម្ម ក្រុម ក

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លងសមិទ្អិផលនានា នៅវត្តស្វាយទោង ក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពក្នុង វេទិកាផ្សព្វផ្សាយយេនឌ័រ ក្រោមប្រធានបទ ស្ត្រីបង្វិលចង្ក្រានមិនជុំ នៅមជ្ឈមណ្ឌលកោះពេជ្រ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងកិច្ច ប្រជុំបូកសរុបការងារ គណបក្សនិងក្រុមការងារចុះជួយខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៩ និង លើកទិសដៅបន្តឆ្នាំ២០២០

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្មារតី សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី៥

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញក្នុងពិធីពុទ្ធបរិស័ទបុណ្យមាឃបូជា ស្ថិតនៅវត្តភ្នំព្រះរាជទ្រព្យ ភ្នំឥដ្ឋរឹស្ស ឬភ្នំឧត្តុង្គ ក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1240 នាក់
ម្សិលមិញ :
1662 នាក់
សប្តាហ៍នេះ :
10994 នាក់
សរុប :
1614445 នាក់