ថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
រដ្នមន្ត្រីក្រសួងកសិកម្ម និងឯកឧត្តមអភិបាលខេត្តតាកែវ អញ្ចើញចុះពិនិត្យកសិដ្នានចិញ្ចឹមទា និងសមាគមភ្ញាស់ពងទាកូន នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ
Sat,07 September 2019 (Time 03:29 PM)
ដោយ ៖ ដើម្បីប្រជាជន


-កម្មវិធីទី០៥÷ នៅរសៀលថ្ងៃដដែល ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន និងលោកជទាវ និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទារបស់លោក អ៊ុំ ឃាង (លេខទូរស័ព្ទទាក់ទង ០១២ ៦៥ ៤០ ១៤) និងសមាគមភ្ញាស់ពងទាកូន នៅភូមិក្រាំងស្វាយ ឃុំស្រែននោង ស្រុកត្រាំកក់។ លោក អ៊ុំ ឃាង បានឲ្យដឹងថាបច្ចុប្បន្នគាត់ចិញ្ចឹមមេទា ១០ ០០០ក្បាល ក្នុង១ថ្ងៃមេទាអាចផ្តល់ពងបាន ៧ ០០០-៨០០០ពាន់គ្រាប់ តម្លៃស៊ុតបច្ចុប្បន្ន ៣៨០-៤០០រៀល/គ្រាប់។ ដោយឡែក លោក សូត្រ សុផល ប្រធានសមាគនភ្ញាស់ស៊ុតទា (លេខទូរស័ព្ទទាក់ទង ០១២ ៦២ ៤៧ ២០) បានជម្រាបជូនថា សមាគមមានសមាជិក ២៦គ្រួសារ គ្រប់ៗគ្រួសារប្រកបអាជីវកម្មភ្ញាស់ស៊ុតទាយកកូនលក់ ៩០០រៀល/ក្បាល និងលក់ជាពងទាកូន /គ្រាប់។ សម្រាប់ឡភ្ញាស់របស់លោក សុផល អាចទទួលទិញស៊ុត ៩-១០ម៉ឺនគ្រាប់ក្នុង១ថ្ងៃ។ ក្នុងរដូវចិញ្ចឹម ១ថ្ងៃជាមធ្យមអាចរក ចំណូលបាន ៣៨០ ០០០រៀល ក្នុង ១ខែប្រមាណ ១១ ៤០០ ០០០ រៀល បន្ទាប់ពីទូទាត់ថ្លៃដើមរួច។ លោកក៏បានបញ្ជាក់ជូនលោករដ្ឋមន្ត្រីជ្រាបផងដែរពីកត្តាចំបងដែលធ្វើឲ្យលោកទទួលបានជោគ ជ័យគឺមានចំណង់ចំណូលចិត្ត ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់ និងមានផែនការច្បាស់លាស់។ ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី និងលោកអភិបាលខេត្ត បានជួបសំណេះសំណាលជាមួយសមាជិកសមាគម ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំនៅមូលដ្ឋាន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា បើទោះបីសម្តេចមិនបានអញ្ជើញចុះមកដោយផ្ទាល់ ប៉ុន្តែទឹកចិត្តគោរព ស្រឡាញ់ និងបេះដូងរបស់សម្តេចគឺស្ថិតនៅជាប់បងប្អូនគ្រប់ពេលវេលា និងគ្រប់កាល:ទេស: ហើយសម្តេចទាំង៤ បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋយើងជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នា។ សាកសួរនាំអំពីសុខទុក្ខ សកម្មភាពការងារបង្កបង្កើនផល ជាពិសេសការងារចិញ្ចឹម និងភ្ញាស់ស៊ុតទាដែលជារបរប្រចាំគ្រួសារ និងប្រចាំតំបន់ (ពងទាកូនស្រែននោង) រួចមក លោករដ្ឋមន្ត្រី និងលោកអភិបាលខេត្តក្តាប់បានពីចំណុចខ្លាំង និងចំណុចខ្សោយ និងសំណូមពរ ក៏ដូចជាសេចក្តីត្រូវការជាក់ស្តែងដែលទាមទារឲ្យគ្រប់តួអង្គពាក់ព័ន្ធរួមសហការគ្នាដោះស្រាយជួនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ដោយឡែកចំពោះការងារបច្ចេកទេសចិញ្ចឹម និងភ្ញាស់ស៊ុតទា លោករដ្ឋមន្ត្រីបានធ្វើការណែនាំឲ្យមន្ទីរ សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ធ្វើការផ្សព្វផ្សាយ ឬបំពាក់បំប៉នបច្ចេកទេសចិញ្ចឹម វិធានការការពារជំងឹ ការលើកកម្ពស់អនាម័យ និងការអនុវត្តវិធានជីវសុវត្ថិភាពនៅឡភ្ញាស់ស៊ុតទាឲ្យបានប្រសើរ ក្នុងបំណងបង្កើនគុណភាព និងការជឿទុកចិត្តពីអតិថិជន ដែលនិយមបរិភោគពងទាកូន។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញចុះពិនិត្យទីតាំងអគ្គីភ័យ ដែលបានបំផ្លាញផ្ទះប្រជាពលរដ្នចំនួន០៦ខ្នង នៅក្នុងខណ្ឌឬស្សីកែវ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ បាននាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃ ចូលរួមបុណ្យកាន់បិណ្ឌ នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បាននាំយក ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគេនព្រះសង្ឃ ចូលរួមបុណ្យកាន់បិណ្ឌ ទី៤ នៅវត្តបុទុមវត្តីរាជវរារាម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាននាំយកគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅកាន់ បិណ្ឌទី៤ នៅវត្តលង្កាព្រះកុសុមារាម នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខនិងសណ្ដាប់ធ្នាប់

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី និងប្រកាស ផ្លាស់ប្ដូលមុខងារបណ្ដោះអាសន្តមេបញ្ជាការ ស្រុកជលគីរី

ឯកឧត្តម ស សុខា រដ្នលេខាធិការក្រសួងអប់រំ យុវជននិងកីឡា អញ្ចើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីការប្រឆាំងការប្រើប្រាស់សាធាតុដូរ៉ា នៅក្នុងវិស័យកីឡា

លោកឧត្តមសេនីយ៍ឯក ហុង វិណុល ប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំក្រុមការងាររបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិសាត់

រដ្នមន្ត្រីក្រសួងកសិកម្ម ក្នុងនាមរាជរដ្នាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគាពិភពលោក ដែលកន្លងមកជួយគាំទ្រក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា ពិសេសវិស័យកសិកម្ម

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យលោក Luke Arnold ចូលជួបសម្ដែងការគួរសម និងពិភាក្សា ការងារ នៅទីស្ដីការក្រសួងកសិកម្ម

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្នរងគ្រោះដោយទឹកជំនន់ចំនួន៣៧០គ្រួសារ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភាមណ្ឌលរាជធានីភ្នំពេញ អញ្ចើញចូលរួមជាកិត្តិយស ក្នុងពិធីប្រកាស ទទួលស្គាល់គ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មី ភារកិច្ចចំពោះមុខរបស់រាជធានីភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ចើញចុះពិនិត្យអូរប្រឡាយ ដើម្បីធ្វើការប្រមូលសំរាមចេញពីកន្លែងកកស្ទះ នៅតាមអាងចម្រោះទឹក ១៦ហិកតា នៅក្រុងព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានដឹកនាំសហការរី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាទៅចែកជូនដល់កងវរសេនាតូចការពារព្រំដែនលេខ៣ នៅខេត្ត កោះកុង

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ន រងគ្រោះដោយទឹកជំនន់ នៅក្នុងឃុំចំនួន៤ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា មណ្ឌលភ្នំពេញ អញ្ចើញចុះជួបសំណេះសំណាល និងចែកជូនអំណោយដល់ លោកតា លោកយាយ ចំនួន២០០គ្រួសារ នៅក្នុងខណ្ឌជ្រោយចង្វារ

រដ្នមន្ត្រីក្រសួងកសិកម្ម បានដឹកនាំសហការរីបន្តចុះពិនិត្យកសិដ្នានចិញ្ចឹមគោ Dong Sung Farm របស់ប្រជាកសិករ គីម វ៉ុន នៅស្រុកបរសេដ្ឋ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យការដាំបន្លែរបស់ប្រជាកសិករ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកជំទាវ អញ្ចើញបន្ត ដំណើរចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគ បរិភោគនិងថវិកាទៅជូនបងប្អូនកងទ័ពវរៈសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1027 នាក់
ម្សិលមិញ :
942 នាក់
សប្តាហ៍នេះ :
7716 នាក់
សរុប :
1433636 នាក់