ថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវអញ្ចើញចុះជួបសំណេះសំណាលជាមួយសមាជិក សហគមន៍នេសាទត្រពាំងសង្កែ ចំនួន៣៣គ្រួសារ នៅក្នុងឃុំព្រែកត្នោត
Sun,08 September 2019 (Time 02:22 PM)
ដោយ ៖ ដើម្បីប្រជាជន


- កម្មវិធីទី០២៖ អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមបង្គារដែលវិនិយោគដោយវិស័យឯកជន ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត រួមជាមួយសហការី បានបន្តដំណើរមកសំណេះសំណាលជាមួយសមាជិកសហគមន៍នេសាទត្រពាំងសង្កែ ចំនួន៣៣គ្រួសារ ឃុំព្រែកត្នោត។ រាយការណ៍ជូនលោក រដ្ឋមន្រ្តីជ្រាប លោកពូ សឹម ហីម ប្រធានសហគមន៍នេសាទ បានឲ្យដឹងថាសហគមន៍នេះបានបង្កើតឡើងនៅឆ្នាំ ២០០៩ ចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងឆ្នាំ២០១១ បច្ចុប្បន្នសមាជិក៧៣៤ នាក់ អញ្ជើញមកពី ៥២៧គ្រួសារ មានផ្ទៃដី ៣៣៧ ហត គ្របដណ្តប់ទូទាំងឃុំព្រែកត្នោត មាន៣ភូមិ ក្នុងនោះមានផ្ទៃដីព្រៃកោងកាង ៣៧ហត ដាំបន្ថែមបាន ៣ម៉ឺនដើម ហើយក៏មានគម្រោងដាំបន្ថែមទៀតដើម្បីពង្រីកផ្ទៃដីឈើកោងកាងសម្រាប់ ជាប្រយោជន៍ដលប្រជាសហគមន៍នាពេលអនាគត។ លោក ហីម បន្ថែមទៀតថាមុនបង្កើតសហគមន៍ក្នុង១ថ្ងៃចេញទៅនេសាទបានចំណូលត្រឹមតែ ១ម៉ឺនរៀល បច្ចុប្បន្នចំណូលកើនដល់៤-៥ម៉ឺនរៀល។ ដោយឡែកចំពោះសហគមន៍អាចរកចំណូលបាន ៤-៥លានរៀល តាមរយ: ការផ្តល់សេវាម្ហូបអាហារ ផ្ទះសំណាក់ ទូកទេសចរណ៍ និងអាជីវកម្មផ្សេងៗទៀត។ ក្រៅពីចំណូល សហគមន៍បានចូលរួមការពារព្រៃកោងកាង ទប់ស្កាត់ការទន្រ្ទានយកដី និងព្រៃកោងកាងធ្វើជាកម្មសិទ្ធិ ការពារផលនេសាទ និងជីវចម្រុះគ្រប់ប្រភេទសម្រាប់ជំនាន់នេះ និងជំនាន់ក្រោយ កាត់ បន្ថយចំណាកស្រុក ក្មួយៗកុមារមានឱកាសចូលរៀនគ្រប់ៗគ្នា។ ជាមួយសមិទ្ធផលដែលសហគមន៍សម្រេចបាន លោក ហីម ក៏បានសម្តែងនូវក្តីបារម្ភទាក់ទងការងារគ្រប់គ្រងសំរាម បទល្មើសនេសាទ ព័ត៌មានស្តីពីគម្រោងអភិវឌ្ឍគម្រោងដែលអាចប៉ះពាល់ដល់សហគមន៍។ ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី និងអភិបាលរងខេត្ត បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ដែលភាគច្រើនជាខ្មែរឥស្លាម ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរដែនដី លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៉ុន រ៉ានីហ៊ុន សែន ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា ហើយសម្តេចទាំង៤ បានជូនពរឲ្យបងប្អូនប្រជាសហគមន៍ទាំង ៥២៧គ្រួសារ ជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នា។ ក្នុងពិធីសំណេះសំណាលនេះ លោកបានសាកសួរនាំអំពីសុខទុក្ខ សកម្មភាពនៃការផ្តល់សេវាកម្មទេសចរណ៍ជូនភ្ញៀវ ការងារបង្កបង្កើនផល សកម្មភាពអភិវឌ្ឍសហគមន៍ លោករដ្ឋមន្ត្រី និងលោកអភិបាលរងខេត្ត បានកោតសរសើរចំពោះឆន្ទះរបស់ប្រជាសហគមន៍ក្នុងការការពារ ថែរក្សា អភិវឌ្ឍ និងអភិរក្សដី និងព្រៃកោងកាងក្នុងតំបន់នេះបានល្អប្រសើរ។ មិនតែប៉ុនណោះ បានខិតខំ ប្រឹងប្រែងអភិវឌ្ឍសហគមន៍ រហូតទទួលបានកេរ្តិ៍ឈ្មោះល្បីថាជាតំបន់ទេសចរណ៍ធម្មជាតិព្រៃ កោងកាងដ៏ល្អប្រណិតក្នុងខេត្តកំពត ហើយទាញយកផលពីការអភិវឌ្ឍនេះធ្វើឲ្យជីវភាពមានការប្រែប្រួលជាវិជ្ជមាន តាមរយ:ចំណូលគ្រួសារមានចីរភាព និងនិរន្តរភាព។ ដោយឃើញពីសក្តានុពលព្រៃកោងកាង លោករដ្ឋមន្រ្តី បានលើកទឹកចិត្ត និងបន្តគាំទ្ររាល់សកម្មភាពអភិវឌ្ឍ និងអភិរក្សរបស់សហគមន៍ ដើម្បីការពារតំបន់នេះដែលជាសម្បត្តិធម្មជាតិរបស់ជាតិ និងនិរន្តរភាព នៃកំណើនសេដ្ឋកិច្ចសហគមន៍ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ក្រៅពីនេះ លោករដ្ឋមន្រ្តីបានណែនាំឲ្យប្រធានសហគមន៍ និងសមាជិក ខិតខំសិក្សារៀនសូត្របន្ថែមទាក់ទងការងារគ្រប់គ្រង ដឹកនាំសហគមន៍ ទេសចរណ៍ ផ្ទះសំណាក់ និងសេវាកម្មផ្សេងៗទៀត ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមអភិវឌ្ឍសហគមន៍នេះឲ្យមានការរីកចម្រើនថែមទៀត។ ដោយឡែក រដ្ឋបាលជលផល សហការជាមួយមន្ទីរសិក្សាពីលទ្ធភាពបង្កើតអាជីពបន្ថែមដូចជាចិញ្ចឹមត្រី ដើម្បីបង្កើនប្រាក់ ចំណូល។ យោងលើសំណូមពររបស់លោកប្រធានសហគមន៍ ទាក់ទងបទល្មើសនេសាទ លោកបានណែនាំឲ្យរដ្ឋបាលជលផល មន្ទីរ និងសហគមន៍ចាត់វិធានការឲ្យបានទាន់ពេលវេលា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញចុះពិនិត្យទីតាំងអគ្គីភ័យ ដែលបានបំផ្លាញផ្ទះប្រជាពលរដ្នចំនួន០៦ខ្នង នៅក្នុងខណ្ឌឬស្សីកែវ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ បាននាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃ ចូលរួមបុណ្យកាន់បិណ្ឌ នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បាននាំយក ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគេនព្រះសង្ឃ ចូលរួមបុណ្យកាន់បិណ្ឌ ទី៤ នៅវត្តបុទុមវត្តីរាជវរារាម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាននាំយកគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅកាន់ បិណ្ឌទី៤ នៅវត្តលង្កាព្រះកុសុមារាម នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខនិងសណ្ដាប់ធ្នាប់

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី និងប្រកាស ផ្លាស់ប្ដូលមុខងារបណ្ដោះអាសន្តមេបញ្ជាការ ស្រុកជលគីរី

ឯកឧត្តម ស សុខា រដ្នលេខាធិការក្រសួងអប់រំ យុវជននិងកីឡា អញ្ចើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីការប្រឆាំងការប្រើប្រាស់សាធាតុដូរ៉ា នៅក្នុងវិស័យកីឡា

លោកឧត្តមសេនីយ៍ឯក ហុង វិណុល ប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំក្រុមការងាររបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិសាត់

រដ្នមន្ត្រីក្រសួងកសិកម្ម ក្នុងនាមរាជរដ្នាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគាពិភពលោក ដែលកន្លងមកជួយគាំទ្រក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា ពិសេសវិស័យកសិកម្ម

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យលោក Luke Arnold ចូលជួបសម្ដែងការគួរសម និងពិភាក្សា ការងារ នៅទីស្ដីការក្រសួងកសិកម្ម

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្នរងគ្រោះដោយទឹកជំនន់ចំនួន៣៧០គ្រួសារ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភាមណ្ឌលរាជធានីភ្នំពេញ អញ្ចើញចូលរួមជាកិត្តិយស ក្នុងពិធីប្រកាស ទទួលស្គាល់គ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មី ភារកិច្ចចំពោះមុខរបស់រាជធានីភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ចើញចុះពិនិត្យអូរប្រឡាយ ដើម្បីធ្វើការប្រមូលសំរាមចេញពីកន្លែងកកស្ទះ នៅតាមអាងចម្រោះទឹក ១៦ហិកតា នៅក្រុងព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានដឹកនាំសហការរី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាទៅចែកជូនដល់កងវរសេនាតូចការពារព្រំដែនលេខ៣ នៅខេត្ត កោះកុង

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ន រងគ្រោះដោយទឹកជំនន់ នៅក្នុងឃុំចំនួន៤ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា មណ្ឌលភ្នំពេញ អញ្ចើញចុះជួបសំណេះសំណាល និងចែកជូនអំណោយដល់ លោកតា លោកយាយ ចំនួន២០០គ្រួសារ នៅក្នុងខណ្ឌជ្រោយចង្វារ

រដ្នមន្ត្រីក្រសួងកសិកម្ម បានដឹកនាំសហការរីបន្តចុះពិនិត្យកសិដ្នានចិញ្ចឹមគោ Dong Sung Farm របស់ប្រជាកសិករ គីម វ៉ុន នៅស្រុកបរសេដ្ឋ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យការដាំបន្លែរបស់ប្រជាកសិករ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកជំទាវ អញ្ចើញបន្ត ដំណើរចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគ បរិភោគនិងថវិកាទៅជូនបងប្អូនកងទ័ពវរៈសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1040 នាក់
ម្សិលមិញ :
942 នាក់
សប្តាហ៍នេះ :
7729 នាក់
សរុប :
1433649 នាក់