ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានអញ្ជើញដឹកនាំគណៈប្រតិភូ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមថ្វាយកម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ខួប៨ឆ្នាំ ព្រះករុណា ព្រះបរមតនកោដ្ឋ នៅសួរច្បារជិតវិមានឯករាជ្យ
Fr,16 Oktober 2020 (Time 09:00 )
ដោយ ៖ ដើម្បីប្រជាជន


រាជធានីភ្នំពេញ​:នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងែទី១៥ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ ប្រធានស្តីទី​ បានអញ្ជើញដឹកនាំគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅមណ្ឌលតម្កល់ព្រះបរមរូប ស្ថិតនៅសួនច្បារជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។

ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ​ ព្រះ​បរម​រតនកោដ្ឋ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញនិងយាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មា៩០ព្រះវស្សា។ ការយាងសោយទិវង្គតរបស់ព្រះអង្គបានក្លាយមហាទុក្ខសោកប្រកបដោយសេចក្ដីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានរបស់សម្ដេចព្រះមហាក្សត្រិយ៍ ព្រះករុណាព្រះមហាក្សត្រ ព្រះញាតិវង្សានុវង្ស និងប្រជារាស្រ្តខ្មែរជាកូនចៅ ចៅតួត និងមិត្តបរទេស។

ព្រះរាជស្នាព្រះហស្ថដ៏ឧត្តុងឧត្តមរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ ដែលប្រជារាស្ត្រខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចជារៀងរហូតនោះ គឺព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជូនប្រជាជាតិខ្មែរពីនឹមអាណានិគមបារាំង រហូតទទួលបានជោគជ័យនូវឯករាជ្យទាំងស្រុង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។ ព្រះអង្គបានបន្តព្រះរាជកិច្ចដឹកនាំប្រទេសក្នុងសម័យសង្គមរាស្ត្រនិយម ធ្វើឲ្យមាតុភូមិកម្ពុជាស្គាល់ការរីកចំរើន និងភាពស៊ីវិល័យយ៉ាងឆាប់រហ័ស ដោយទទួលបានការសាទរទាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិ។

ជាកិច្ចតបស្នងព្រះមហាករុណាទិគុណ និងព្រះទសពិធរាជធម៌ដ៏ថ្លៃថ្លាវិសេសវិសាលរបស់ព្រះអង្គ រាជរដ្ឋាភិបាល បានសម្រេចកំណត់យកថ្ងៃទី១៥ ខែតុលា ជាថ្ងៃកាន់បុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខនៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គ ដោយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេសតែងប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌប ឬប្រសាទតូចតម្កល់ព្រះបរមរូបស្ថិតនៅសួនច្បារវិមានឯករាជ និងនៅតាមក្រសួង ស្ថាប័ន អង្គភាព វត្តអារាម និងមណ្ឌលសាសនានានា ៕

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ន រងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ចំនួន ១៣០០ គ្រួសារ នៅក្នុងខេត្តពោធិសាត់

ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកស្រីសន្ធរ បានដង្ហែកឋិនទានសាមគ្គីវេរ ប្រគេនព្រះសង្ឃ នៅវត្តកោះកែវ ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ន រងគ្រោះដោយសារ ទឹកជំនន់ ចំនួន ៩៣ គ្រួសារ នៅក្នុងស្រុកអង្គឈ្នួល ខេត្តកណ្ដាល

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងដែលឈរជើងប្រចាំការ ជួយសង្គ្រោះប្រជាពលរដ្ន រងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមដង្ហែអង្គកឋិនទាន ចូលមកកាន់វត្ត ទួលសុវណ្ណរាម ហៅវត្តទួលសង្កែ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចុះចែកអំណោយ ជូនប្រជាពលរដ្នរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្នសភា ប្រគល់អំណោយ ជាអង្ករ មី ទឹកបរិសុទ្ធ ដល់តំណាងរាស្ត្រ យកទៅចែកជូនប្រជាពលរដ្ន រងគ្រោះដោយ ជំនន់ទឹកភ្លៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យខួបគ្រប់ ៧ថ្ងែ មហាឧបាសិកា គឹម សាងាន់ ដែលត្រូវជាឱពុកបង្កើត ឯកឧត្តម គឹម សន្តិភាព រដ្នលេខាធិការក្រសួងយុត្តិធម៍

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញជាកិត្តិយស ក្នុងពិធីក្រុងពាលីសូត្រមន្ត និងសម្ដែងធម៍ទេសនា ក្នុងអង្គកឋិនទានសាមគ្គី នៅវត្តទួលសុវណ្ណារាម

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់ស្នងការដ្នាននគរបាល ខេត្តស្វាយរៀង

កម្រងរូបភាពសត្វស្លាបនៅកម្ពុជា ជាច្រើនប្រភេទ បានដាក់តាំងបង្ហាញ នៅតាមបណ្ដាយសួនច្បារមាត់ស្ទឹង នៃទីរួមខេត្តសៀមរាប ក្នុងកម្មវិធី ពិព័រណ៍ សត្វស្លាបកម្ពុជាលើកទី២ ក្រោមប្រធានបទ ការមើលសត្វស្លាបផ្សារភ្ចាប់ ជាមួយទេសចរណ៍ធម្មជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី ឆាយ ឈុំ ប្រធានព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ

លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បានដឹកនាំមន្ត្រីក្រោមឱវ៉ាទ ដង្ហែកឋិនទានសាមគ្គី ទៅកាន់វត្តទេពរង្សី នៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល

ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនប្រជាពល រដ្នរងគ្រោះដោយសារទឹកជំនន់ នៅក្នុងសង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញចូលរួមចែកអំណោយ ជូនដល់ប្រជាពលរដ្ន ជាង៧០០ គ្រួសារ ដែលទទួលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ន ជាង៨០០ គ្រួសារ ដែលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់កុដថ្មី និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ វត្តឥន្ទខីលារាម ហៅវត្តថ្មគោល នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះពិនិត្យមើលស្ពានដែក បាក់ស្រុត ដោយសារទឹកជំនន់ នៅឃុំមេសប្រចាស់ នៅស្រុកពារាំង ខេត្តព្រៃវែង

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានអញ្ជើញបន្តដំណើរ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាលជាមួយ ម្ចាស់ស្រែប្រមាណ ៤០០នាក់ នៅក្នុងស្រុកជើងព្រៃ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
439 នាក់
ម្សិលមិញ :
1613 នាក់
សប្តាហ៍នេះ :
13161 នាក់
សរុប :
2031354 នាក់