ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បានដឹកនាំមន្ត្រីក្រោមឱវ៉ាទ ដង្ហែកឋិនទានសាមគ្គី ទៅកាន់វត្តទេពរង្សី នៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល
Sa,17 Oktober 2020 (Time 03:05 )
ដោយ ៖ ដើម្បីប្រជាជន


បុណ្យកឋិនទានសាមគ្គី កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រមូលបច្ច័យបានប្រមាណ ៤២៧លានរៀល និងបានមូលមតិគ្នាជា ឯកច្ឆ័ន្ទយកថវិកាមួយចំណែក ចំនួន ១២០លានរៀល ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះប្រជាពលដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង!

ខេត្តកណ្តាល៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ នៅព្រឹកថ្ងៃទ៧១០ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ដង្ហែកឋិនទានសាមគ្គីទៅកាន់វត្តទេពរង្សី ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ដើម្បីនាំយកបច្ច័យទៅប្រគេនព្រះសង្ឃ ដែលគង់ចាំវស្សាអស់កាលត្រីមាស។

កឋិនទាននេះបានប្រារព្ធធ្វើឡើងចាប់ពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានជួបជុំមន្ត្រីក្រោមឱវាទគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយនៅក្នុងវត្តទេពរង្សី ដើម្បីចូលរួមពិធីក្រុងពាលីប្រារព្ធធ្វើបទនមស្សការព្រះរតនត្រៃយ៍ និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត រួចសម្តែងធម្មទេសនា លុះព្រឹកឡើងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៦ និង ០០ព្រឹក បានធ្វើពិធីដង្ហែរអង្គកឋិនប្រទក្សិនព្រះវិហារជាកិច្ចបង្ហើយបុណ្យ។

ក្នុងឱកាសនោះផងដែរ លោកនាយឧត្តមសេនីយ៍មេបញ្ជាការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានឃើញមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយបានស្រុះស្រួល មូលមតិគ្នារៀបចំបុណ្យកឋិនទានសាមគ្គីនេះឡើងប្រកបដោយទឹកចិត្តជ្រះថ្លា និងស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធបំផុតក្នុងនាមពុទ្ធសាសនឹកជន។

លោក នាយឧត្តមសេនីយ៍ បានថ្លែងថា «យើងមានឱកាសធ្វើបុណ្យធ្វើទានកសាងនូវសេចក្តីល្អ គឺដោយសារយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី»។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ បានបួងសួងដល់ទេវតាប្រទានពរជ័យ សិរីមង្គល វិបុលសុខ កើតមានដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងសូមជួបតែពុទ្ធពរ ទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជូននូវកុសលផលបុណ្យចំពោះមន្រ្តីរាជការ និងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយទាំងអស់ សូមបានសុខ ចម្រុងចម្រើន មានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជារៀងរហូតតទៅ។

បុណ្យកឋិនទានដែលផ្តួចផ្ដើមដោយលោក នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បានប្រគេនទេយ្យវត្ថុចង្ហាន់ និងប្រមូលបច្ច័យបានចំនួន៤២៧,៥៧៥,០០០៛ (បួនរយម្ភៃប្រាំពីរលានប្រាំរយចិតសិបប្រាំពាន់រៀលគត់) វេរប្រគេនព្រះសង្ឃ និងបានមូលមតិគ្នាជាឯកច្ឆ័ន្ទយកថវិកាមួយចំណែក ចំនួន១២០លានរៀល ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ន រងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ចំនួន ១៣០០ គ្រួសារ នៅក្នុងខេត្តពោធិសាត់

ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកស្រីសន្ធរ បានដង្ហែកឋិនទានសាមគ្គីវេរ ប្រគេនព្រះសង្ឃ នៅវត្តកោះកែវ ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ន រងគ្រោះដោយសារ ទឹកជំនន់ ចំនួន ៩៣ គ្រួសារ នៅក្នុងស្រុកអង្គឈ្នួល ខេត្តកណ្ដាល

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងដែលឈរជើងប្រចាំការ ជួយសង្គ្រោះប្រជាពលរដ្ន រងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមដង្ហែអង្គកឋិនទាន ចូលមកកាន់វត្ត ទួលសុវណ្ណរាម ហៅវត្តទួលសង្កែ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចុះចែកអំណោយ ជូនប្រជាពលរដ្នរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្នសភា ប្រគល់អំណោយ ជាអង្ករ មី ទឹកបរិសុទ្ធ ដល់តំណាងរាស្ត្រ យកទៅចែកជូនប្រជាពលរដ្ន រងគ្រោះដោយ ជំនន់ទឹកភ្លៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យខួបគ្រប់ ៧ថ្ងែ មហាឧបាសិកា គឹម សាងាន់ ដែលត្រូវជាឱពុកបង្កើត ឯកឧត្តម គឹម សន្តិភាព រដ្នលេខាធិការក្រសួងយុត្តិធម៍

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញជាកិត្តិយស ក្នុងពិធីក្រុងពាលីសូត្រមន្ត និងសម្ដែងធម៍ទេសនា ក្នុងអង្គកឋិនទានសាមគ្គី នៅវត្តទួលសុវណ្ណារាម

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់ស្នងការដ្នាននគរបាល ខេត្តស្វាយរៀង

កម្រងរូបភាពសត្វស្លាបនៅកម្ពុជា ជាច្រើនប្រភេទ បានដាក់តាំងបង្ហាញ នៅតាមបណ្ដាយសួនច្បារមាត់ស្ទឹង នៃទីរួមខេត្តសៀមរាប ក្នុងកម្មវិធី ពិព័រណ៍ សត្វស្លាបកម្ពុជាលើកទី២ ក្រោមប្រធានបទ ការមើលសត្វស្លាបផ្សារភ្ចាប់ ជាមួយទេសចរណ៍ធម្មជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី ឆាយ ឈុំ ប្រធានព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ

លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បានដឹកនាំមន្ត្រីក្រោមឱវ៉ាទ ដង្ហែកឋិនទានសាមគ្គី ទៅកាន់វត្តទេពរង្សី នៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល

ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនប្រជាពល រដ្នរងគ្រោះដោយសារទឹកជំនន់ នៅក្នុងសង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញចូលរួមចែកអំណោយ ជូនដល់ប្រជាពលរដ្ន ជាង៧០០ គ្រួសារ ដែលទទួលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ន ជាង៨០០ គ្រួសារ ដែលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់កុដថ្មី និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ វត្តឥន្ទខីលារាម ហៅវត្តថ្មគោល នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះពិនិត្យមើលស្ពានដែក បាក់ស្រុត ដោយសារទឹកជំនន់ នៅឃុំមេសប្រចាស់ នៅស្រុកពារាំង ខេត្តព្រៃវែង

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានអញ្ជើញបន្តដំណើរ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាលជាមួយ ម្ចាស់ស្រែប្រមាណ ៤០០នាក់ នៅក្នុងស្រុកជើងព្រៃ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
349 នាក់
ម្សិលមិញ :
1613 នាក់
សប្តាហ៍នេះ :
13071 នាក់
សរុប :
2031264 នាក់