ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានបន្តចុះពិនិត្យវឌ្ឍនភាព នៃការស្ដារឡើងវិញដំណាំស្រូវ របស់បងប្អូនប្រជាកសិករ នៅស្រុកថ្មគោក ខេត្តបាត់ដំបង
Sat,21 November 2020 (Time 06:06 PM)
ដោយ ៖ ដើម្បីប្រជាជន


ខេត្តបាត់ដំបងគឺជាទិសដៅចុងក្រោយនៃដំណើរបេសកកម្មសម្រាប់ថ្ងៃទី១ របស់ឯកឧត្តមរដ្ឋមន្ត្រី។ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយ ឯកឧត្តម សឿម ប៉ុនណារិទ្ធ អភិបាលរងខេត្តនិងសហការីបានអញ្ជើញមកពិនិត្យវឌ្ឍនភាពនៃការស្តារឡើងវិញដំណាំស្រូវរបស់បងប្អូនប្រជា កសិករនៅឃុំអូតាគី ស្រុកថ្មគោល។ នៅតំបន់នេះបងប្អូនប្រជាកសិករកំពុងសស្រាក់សស្រាំ ភ្ជួររាស់ ព្រោះពូជស្រូវ ខ្លះទៀតបូមទឹកបញ្ចូលស្រែ។ ខេត្តនេះ ក៏មិនចាញ់ខេត្តពោធិ៍សាត់ប៉ុន្មានទេ ចំពោះគ្រោះមហន្តរាយដោយសារទឹកជំនន់ឆ្នាំនេះ។

មន្ទីរបានឲ្យដឹងថា ផ្ទៃដីដំណាំស្រូវប៉ះពាល់សរុបចំនួន ១២៧ ១៨៩ហ.ត ក្នុងនោះខូចខាតទាំងស្រុងចំនួន ៤២ ៥១៧ហ.ត ក្នុងស្រុកចំនួន១០ ឃុំចំនួន ៦៤ និងកសិករចំនួន ២៧ ៨៤៩គ្រួសារ។ កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បាននាំយកពូជស្រូវចំនួន ១ ០៥០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន មកចែកជូនបងប្អូនប្រជាកសិករចំនួន ១០ ៥០០គ្រួសារ។

ដោយទទួលបានគ្រាប់ពូជស្រូវនេះ បងប្អូនប្រញាប់រួចរះនាំយកពូជស្រូវទៅព្រោះ ដោយគិតមកដល់ថ្ងៃទី២០ សម្រេចធ្វើបាន ៥ ៨៣១ ហ.ត ហើយ ហើយខ្លះទៀតកំពុងញាប់ដៃ ញាប់ជើងទាំងយប់ ទាំងថ្ងៃភ្ជួររាស់ និងព្រោះគ្រាប់ពូជឲ្យបានទាន់ពេលវេលា។ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថាដោយសារទឹកស្រកចុះយឺត ធ្វើឲ្យការភ្ជួររាស់ និងព្រោះពូជស្រូវក៏មានការយឺតយ៉ាវដែរ ហើយសង្ឃឹមថានៅបំណាច់ខែវិច្ឆិកានេះ តួលេខផ្ទៃដីស្តារដំណាំ ស្រូវឡើងវិញនឹងមានការកើនឡើង។

ក្នុងខណ:អញ្ជើញចុះមកតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការស្តារដំណាំស្រូវឡើងវិញនេះ ចំពោះស្រុកឯកភ្នំ បងប្អូនប្រជាកសិករបានជួបបញ្ហាសំខាន់មួយគឺដំណុះគ្រាប់មានកម្រិតទាប ហើយខ្លះទៀតមិនដុះ ធ្វើឲ្យកសិករបង្ខំចិត្តរាស់ចោលតែម្តង។ កសិករទទួលស្គាល់ថា គាត់បានទិញពូជនេះពីប្រភពមិនច្បាស់លាស់ និងពូជមួយចំនួនទៀតគាត់រក្សាទុកយូពេក។

ចំពោះបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំទី១- ចំពោះប្រជាកសិករ មុនទិញពូជស្រូវ គួរពិនិត្យឲ្យបានច្បាស់លាស់ មានប្រភពពីក្រុមហ៊ុន ឬពីសហគមន៍កសិកម្មដែលផលិតពូជ ទទួលស្គាល់ដោយអគ្គនាយកដ្ឋានកសិកម្មត្រឹមត្រូវ និងទី២- ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហ ការជាមួយអគ្គនាយកដ្ឋានកសិកម្ម ចុះពិនិត្យ និងវាយតម្លៃលើគុណភាពគ្រាប់ពូជនៅតាមក្រុមហ៊ុន សហគមន៍កសិកម្ម ដើម្បីលើកកម្ពស់គុណភាពពូជស្រូវ និងផ្តល់ភាពយុត្តិធម៌ជូនអ្នក ប្រើប្រាស់។

ដោយឡែក ក្នុងខេត្តទាំង៣ តំបន់ដែលមិនទទួលរងផងប៉ះពាល់ ដំណាំស្រូវលូតលាស់បានល្អ ខ្លះធ្វើខ្លួន មូលដើម ចេញផ្កា ឱនដាក់គ្រាប់ ហើយតំបន់ខ្លះទៀតបងប្អូនយើងប្រមូលផលជាបណ្តើរៗហើយ។
សូមបញ្ជាក់ថា៖ ការចុះពិនិត្យ និងវាយតម្លៃលើការស្តារឡើងវិញដំណាំស្រូវនៅខេត្តបាត់ដំបង របស់ក្រុមការងារដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី បានចប់សព្វគ្រប់នៅវេលាម៉ោង ៥និង២០នាទី រសៀល។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ចើញចុះពិនិត្យមើលការដ្នាន និងពន្លឿនការស្ថានា សួនពោធិ៍សាត់ ដែលជាអតីតសួនច្បារ ១៤មករា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ បំពេញបន្លែមមួយចំនួនទៀត នៅក្រុងពោធិ៍សាត់

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានអញ្ចើញចូលរួមជាអធិបតី ក្នុងទិវាជាតិអាហារ រូបត្ថម្ភលើកទី៧ ៦ វិច្ឆិកា ២០១៤ ៦ វិច្ឆិកា ២០២០ ក្រោមប្រធានបទ ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព នៅខេត្តកំពង់ចាម

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួត ពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ត ខែធ្នូ ឆ្នាំ២០២០

ឯកឧត្តម ទេសរដ្នមន្ត្រី អូស្មាន ហាស្សាន់ បានអញ្ចើញជួបសំណេះណាល និងចែកកញ្ចប់អាហារ ជូនដល់ប្រជាពលរដ្ន ដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ចំនួន ៧០០ គ្រួសារ នៅក្នុងខណ្ឌដង្កោ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ចើញចូលរួមបន្តសម័យប្រជុំរដ្នសភា លើកទី៥ នីតិលទី៦ ឆ្នាំ២០២០ នៅវិមានរដ្នសភា

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តខែធ្នូ ឆ្នាំ២០២០

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំស្ដីពី ការពង្រឹងលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ក្នុងមូលដ្នានខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ចើញជាអធិបតីក្នុងពិធីបើកវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងចុះត្រួតពិនិត្យការងារសាងសង់វិមាន ឈ្នះ ឈ្នះ

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំ គណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ចើញចុះពិនិត្យការដ្នានសាងសង់ ទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ នៅខេត្តកែប

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមជាមួយ មេបញ្ជាការកងទ័ពជើងគោក នៃបណ្ដាលប្រទេសអាស៊ាន ទាំង០៩ផ្សេងទៀត បានអញ្ចើញចូលរួមប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោក អាស៊ាន លើកទី២១ តាមរយៈប្រព័ន្ធ Virtual Conference

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ត្រួតពិនិត្យពិភាក្សាលើសំណើ របស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការដាក់ឲ្យប្រើប្រាស់ E-VISA នៅទីស្ដីរក្រសួង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំដោះស្រាយបណ្ដឹង នៅទីស្ដីការក្រសួង

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយស្រុកភ្នំស្រួច បានអញ្ចើញជាអធិបតីភាពក្នុងពិធីបើកវេទិកាសាធារណៈ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ចើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ចើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ

ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ជូនចំពោះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន គិត ម៉េង

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីក្នុងពិធីបិទវគ្គ បណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៍ជំនាន់ទី២៥ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ចើញជួបសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៍ ជូនប្រជាពលរដ្នដែលខ្វះខាត ចំនួន ៥០ គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
310 នាក់
ម្សិលមិញ :
1169 នាក់
សប្តាហ៍នេះ :
8803 នាក់
សរុប :
2091607 នាក់