ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ជនសង្ស័យឈ្មោះ រ៉ា ឌីណា ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ចាប់ខ្លួនពីបទគាស់ទ្វារ ក្រុមហ៊ុន លួចយក ទ្រព្យសម្បត្តិ នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ
Sat,21 November 2020 (Time 06:41 AM)
ដោយ ៖ ដើម្បីប្រជាជន


ស្តីពីករណី ៖ លួច មានស្ថានទម្ងន់ទោស ដោយការគាស់ទំលុះទំលាយ(គាស់ទ្វារក្រុមហ៊ុនលួចយកទ្រព្យសម្បត្តិ) កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០០និង៣៧នាទី ត្រង់ចំណុចផ្ទះលេខ២៦C ផ្លូវលេខ០២C បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ពាក្យបណ្ដឹងរបស់ឈ្មោះ ទួន ប៉ូលី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរគ្រប់គ្រងក្រុមហ៊ុន ទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តំណាងអោយជនរងគ្រោះ ឈ្មោះ កៅ តុលា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ជាអគ្គនាយកក្រុមហ៊ុនថេនសៃយូឈី ខេមបូឌា ទីលំនៅភូមិអូរឫស្សី សង្កាត់កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

*ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖ ឈ្មោះ រ៉ា ឌីណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិទូលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
*វត្ថុតាងចាប់យក៖ គ្មាន

*ហេតុការណ៍៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី ឈ្មោះ ទួន ប៉ូលី ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកគ្រប់គ្រងក្រុមហ៊ុននិងបុគ្គលិកផ្សេងៗទៀតបានបិតទ្វារចាក់សោរការិយាល័យក្រុមហ៊ុន ផ្ទះលេខ២៦C ផ្លូវលេខ០២C បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបានត្រឹមត្រូវ ហើយនាំគ្នាទៅផ្ទះដេករៀងៗខ្លួន។រហូតដល់ ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៧ និង៣០នាទីព្រឹក ទើបឈ្មោះ ទួន ប៉ូលី បានមកក្រុមហ៊ុនចាក់សោរទ្វារដើរចូលទៅក្នុងការិយាល័យក្រុមហ៊ុនដើម្បីធ្វើការស្រាប់តែឃើញសំភារនៅក្នុងក្រុមហ៊ុនមានភាពរប៉ាត់រប៉ាយនិងមានបាត់ប័ណ្ណចាក់សាំងហើយមានដោះខ្សែរក្បាលអាគុយរថយន្តនិងដោះអាវម៉ូតូដែលទុកនៅក្នុងក្រុមហ៊ុនខាងលើ ។

ពេលនោះទួន ប៉ូលីក៏បានឆែកមើលកាមេរ៉ាសុវត្តិភាពដែលបានបំពាក់នៅក្នុងក្រុមហ៊ុនក៏ឃើញជនសង្ស័យឈ្មោះ រ៉ា ឌីណា ភេទប្រុស អាយុ៣៧ឆ្នាំ ជាអតីតបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនថេនសៃយូឈិ ខេមបូឌា ដែលក្រុមហ៊ុនបានបញ្ឈប់ពីការងារនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ដោយសារជនសង្ស័យបានកឹបកេងនិងលួចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន បានចូលមកក្នុងក្រុមហ៊ុនហើយគាស់ទ្វារឃ្លាំងសំភារ:និងទ្វារការិយាល័យកកូរកកាយលួចយកសំភារៈមានដូចជា កាត់សាំង កាត់ស្គែនសាំង អាគុយឡាននិងសំភារៈផ្សេងៗទៀតអស់ជាច្រើននៅវេលាម៉ោង ០០ និង៣៧ នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ រួចរត់គេចខ្លួនបាត់ ។

រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១០និង០០នាទី ឈ្មោះ ទួន ប៉ូលីតំណាងអោយជនរងគ្រោះ ឈ្មោះ កៅ តុលា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បានមករាយការណ៍និងដាក់ពាក្យបឹ្ដងនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីអោយជួយស្រាវជ្រាវរកជនសង្ស័យ។

លុះដល់វេលាម៉ោង១៦និង៣០នាទីថ្ងៃខែឆ្នាំដដែល កម្លាំងអធិការនគរបាលខណ្ឌដង្កោបានសហការជាមួយកម្លាំងអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ត្រង់ចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទូលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការនគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់តែម្តង។
(ជនសង្ស័យឈ្មោះ រ៉ា ឌីណាមានសារធាតុញៀន)

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ចើញចុះពិនិត្យមើលការដ្នាន និងពន្លឿនការស្ថានា សួនពោធិ៍សាត់ ដែលជាអតីតសួនច្បារ ១៤មករា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ បំពេញបន្លែមមួយចំនួនទៀត នៅក្រុងពោធិ៍សាត់

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានអញ្ចើញចូលរួមជាអធិបតី ក្នុងទិវាជាតិអាហារ រូបត្ថម្ភលើកទី៧ ៦ វិច្ឆិកា ២០១៤ ៦ វិច្ឆិកា ២០២០ ក្រោមប្រធានបទ ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព នៅខេត្តកំពង់ចាម

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួត ពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ត ខែធ្នូ ឆ្នាំ២០២០

ឯកឧត្តម ទេសរដ្នមន្ត្រី អូស្មាន ហាស្សាន់ បានអញ្ចើញជួបសំណេះណាល និងចែកកញ្ចប់អាហារ ជូនដល់ប្រជាពលរដ្ន ដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ចំនួន ៧០០ គ្រួសារ នៅក្នុងខណ្ឌដង្កោ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ចើញចូលរួមបន្តសម័យប្រជុំរដ្នសភា លើកទី៥ នីតិលទី៦ ឆ្នាំ២០២០ នៅវិមានរដ្នសភា

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តខែធ្នូ ឆ្នាំ២០២០

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំស្ដីពី ការពង្រឹងលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ក្នុងមូលដ្នានខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ចើញជាអធិបតីក្នុងពិធីបើកវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងចុះត្រួតពិនិត្យការងារសាងសង់វិមាន ឈ្នះ ឈ្នះ

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំ គណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ចើញចុះពិនិត្យការដ្នានសាងសង់ ទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ នៅខេត្តកែប

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមជាមួយ មេបញ្ជាការកងទ័ពជើងគោក នៃបណ្ដាលប្រទេសអាស៊ាន ទាំង០៩ផ្សេងទៀត បានអញ្ចើញចូលរួមប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោក អាស៊ាន លើកទី២១ តាមរយៈប្រព័ន្ធ Virtual Conference

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ត្រួតពិនិត្យពិភាក្សាលើសំណើ របស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការដាក់ឲ្យប្រើប្រាស់ E-VISA នៅទីស្ដីរក្រសួង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំដោះស្រាយបណ្ដឹង នៅទីស្ដីការក្រសួង

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយស្រុកភ្នំស្រួច បានអញ្ចើញជាអធិបតីភាពក្នុងពិធីបើកវេទិកាសាធារណៈ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ចើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ចើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ

ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ជូនចំពោះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន គិត ម៉េង

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីក្នុងពិធីបិទវគ្គ បណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៍ជំនាន់ទី២៥ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ចើញជួបសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៍ ជូនប្រជាពលរដ្នដែលខ្វះខាត ចំនួន ៥០ គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
329 នាក់
ម្សិលមិញ :
1169 នាក់
សប្តាហ៍នេះ :
8822 នាក់
សរុប :
2091626 នាក់