ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ចើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ
Tue,24 November 2020 (Time 01:33 PM)
ដោយ ៖ ដើម្បីប្រជាជន


ព្រះសីហនុ៖នៅព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ Universal Periodic Review (UPR) នៅសណ្ឋាគារឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក មន្ត្រីរាជការក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថាសិក្ខាសាលារៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ចៅក្រម តំណាងអយ្យការ ពន្ធនាគារ ពិសេសអ្នកនាំពាក្យតាមអង្គភាពនីមួយៗអំពីខ្លឹមសារនៃរបាយការណ៍ជាតិស្ដីពីការពិនិត្យជាសកលតាមការកំណត់នៃការរៀបចំរបាយការណ៍ជាតិ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សលើគ្រប់វិស័យនៅកម្ពុជា ។

រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្ដេជ្ញាខិតខំប្រឹងប្រែងលើកស្ទួយវិស័យសិទ្ធិមនុស្សឱ្យស្របនឹងឆន្ទៈដែលខ្លួនទទួលយកលិខិតុបករណ៍ សិទ្ធិមនុស្សអន្តរជាតិសំខាន់ចំនួន៨ ក្នុងចំណោម៩ និងខ្លឹមសារ មាត្រា៣១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា " ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ។

ប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀត ។ការប្រើសិទ្ធិសេរីភាពនេះត្រូវប្រព្រឹត្តតាមលក្ខខ័ណ្ឌកំណត់ក្នុងច្បាប់ " ។ ក្នុងយុត្តិសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភាបានបន្តកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ការរៀបចំក្របខណ្ឌច្បាប់ឱ្យមានស្ថេរភាព នឹងកាន់តែទូលាយបាននូវជំនឿទុកចិត្តពីមហាជនព្រមទាំងពង្រឹងសមត្ថភាព ឯករាជ្យភាព និងភាពមិនលំអៀងរបស់ស្ថាប័នតុលាការដែលជាកត្តាសំខាន់នៃដំណើរការពង្រឹងនីតិរដ្ឋការបែងចែកអំណាចដាច់ពីគ្នាការគោរពសិទ្ធិបុគ្គល និងការធានាភាពយុត្តិធម៌សម្រាប់ប្រជាជន ។

ឯកឧត្តម គួច ចំរើន បន្តថាគិតមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលឯកសារពាក់ព័ន្ធសំណើដីធ្លី និងវិវាទដីធ្លីមកពីស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋមកដាក់ពាក្យស្នើសុំនៅរដ្ឋបាលខេត្តមានចំនួន ១០១៦ករណី ក្នុងនោះរដ្ឋបាលខេត្ត
-បានឆ្លើយតបទៅម្ចាស់សំណើរ បានចំនួន ១៨៣ករណី
-ធ្វើរបាយការណ៍ទៅក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៦០ករណី
-បញ្ជូនទៅស្ថាប័នពាក់ព័ន្ធដើម្បីជាសមត្ថកិច្ចចំនួន ៨៤ករណី
-ដោះស្រាយនិងសម្របសម្រួលចប់ចំនួន ១៥ ករណី
សរុបមានចំនួន ៣៤២ករណី ។
ក្នុងនោះបណ្តឹងមកពីគណ:កម្មាធិការសិទ្ធិមនុស្សពីរករណី ករណីទី១. ស្ថិតក្នុងសមត្ថកិច្ចតុលាការ។
ទី២.មន្ទីរបរិស្ថានកំពុងពិនិត្យស្រាវជ្រាវ ។

ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍បើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជា សកលតាមកាលកំណត់ Universal Periodic Review (UPR) ។ ក្នុងនោះឯកឧត្តម កែវ រ៉េមី បានថ្លែងការកោតសរសើរឯកឧត្តមអភិបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំបំពេញការងារសិទ្ធិមនុស្សបានល្អក្នុងខេត្ត ថ្វីត្បិតតែពាក់ពន្ធ័នឹងបណ្តឹងមានការកើនឡើង គឺមហាជនមានជំនឿទុកចិត្តមកលើការដឹកនាំរបស់រដ្ឋបាលខេត្ត ក្នុងការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា។ ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍន៍ បញ្ហាទំនាស់ដីធ្លីវាតែងតែកើតមានជាក់ជាមិនខាន។

រាជរដ្ឋាភិបាលកម្ពុជា បានបេជ្ញាចិត្តខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិមនុស្សឱ្យស្របនឹងឆន្ទ:ដែលខ្លួនបានទទួលយកលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន៨ ក្នុងចំណោម៩ និងខ្លឹមសារមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ។ កម្ពុជាអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការសហប្រជាជាតិ មានអ្នករាយការណ៍ពិសេស ក្នុងការតាមដានត្រួតពិនិត្យវាយតម្លៃអំពីសិទ្ធិមនុស្សនៅកម្ពុជា ធានាបាននូវការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ៕

ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្តល់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង ជូនស្នងការនគរបាលខេត្តព្រះសីហនុ ដែលជាអំណោយរបស់ទីក្រុង Changwon City Korea

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានអញ្ចើញជួបសំណេះសំណាល ជាមួយសិក្ខាកាមនគរបាលនារីក្នុងផែនការងារសន្តិសុខ ចំនួន ៣៧នាក់ មកពីស្នងការរដ្ឋាននគរបាល ខេត្តចំនួន៧

លោកជំទាវឧកញ៉ានាងវិសាខា អគ្គមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង ឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានទទួលផ្ទាំងសិលាចារិកមួយផ្ទាំង ស្ថិតនៅវត្តគីរីស្តេចគង់ ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានចារក្នុងស.វទី៧ ហើយប្រគល់ជូនសារមន្ទីរជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រតិបត្តិការឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ សម្រាប់ក្រុមការងារស៊ើបអង្កេតបទល្មើសឆ្លងដែន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងយោធិនទាំងអស់ ក្នុងជួរកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំពុះពារជម្នះនូវរាល់ឧបសគ្គ ខិតខំសម្រេចបាននូវស្នាដៃ និងសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង

លោកឧត្តមសេនីយ៍ត្រី​ សែ​ វុទ្ធី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង​ បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្ត

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា នៅសាលាបឋមសិក្សាសម្ដេច ជា ស៊ីម ខេត្តបាត់ដំបង

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបប្រតិភូ អញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group ដឹកនាំដោយ លោក ឧកញ៉ា ឆាវ អ៊ីនទ័រ នៅទីស្ដីការក្រសួង

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងាររយៈពេល ១២ខែ ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ចើញចូលរួមប្រជុំពិភាក្សាការងារ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំភាព ជាដៃគូសភាអាសុី-អឺរ៉ុប​ លេីកទី១១

លោកឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ចើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ ដែលមានជម្ងឺដំបៅពោះវៀនធំ និងពោះវៀនដុះខ្នែង បានធ្វើការវះកាត់ដោយជោគជ័យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋសម្រាលកូនភ្លោះបីនាក់ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតី ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថប្រចាំខែមករា ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១ និងបំពាក់ឋានន្តរសក្ដិ

អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម ចែកជូនគ្រួសារ លោក ហេង តារា ដែលរងគ្រោះដោយភ្លើង ឆេះផ្ទះខូចខាតទាំងស្រុង នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យកម្លាំង បូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ លើកទិសដៅអនុវត្តបន្តឆ្នាំ២០២១

លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា បានចាត់អោយក្រុមការងារ មនុស្សធម៌ បាននាំយកអំណោយ មួយចំនួន ទៅប្រគល់ជូនលោកយាយ អុឹម ឡាត់​ និងចៅដើម្បីសម្រួលក្នុងជីវភាព បានមួយរយៈ នៅបន្ទាយមានជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យបូក សរុបសភាពការណ៍ ការងារកងរាជអាវុធហត្ថ ឆ្នាំ២០២០ និងដាក់ចេញទិសដៅការងារ អនុវត្តបន្តសម្រាប់ ឆ្នាំ២០២១

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពីហិង្សា លើស្ត្រី ២០១៩-២០២៣

លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ត្រួតពិនិត្យបូកសរុបសភាពការណ៍ ការងារកងរាជអាវុធហត្ថ ឆ្នាំ២០២០ និងដាក់ចេញទិសដៅការងារ បន្តសម្រាប់ ឆ្នាំ២០២១

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
412 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
12967 នាក់
សរុប :
2203719 នាក់