ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលស្រុកស្រីសន្ធរ
Mi,12 Februar 2020 (Time 11:25 )
ដោយ ៖ ដើម្បីប្រជាជន


រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកស្រីសន្ធរ ត្រូវបានប្រកាសឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ

ស្រុកស្រីសន្ធរ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរ កងកំលាំងប្រដាប់អាវុធទាំង៣ ក្រុមប្រឹក្សាស្រុក និងប្រជាពលរដ្ឋ ព្រឹកថ្ងៃ ពុធ ០៤រោច ខែ មាឃ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ នៅសាលាស្រុកស្រីសន្ធរ ។

លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានរាយការណ៍ពីលទ្ធផលដែលទទួលបានរយៈពេលមួយឆ្នាំកន្លងមក ពិសេសការងារផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានល្អប្រសើរ ។
ថ្លែងក្នុងកម្មវិធីនេះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា ផ្តាំផ្ញើដល់រដ្ឋបាលស្រុក ឃុំ ត្រូវយកចិត្តទុកដាក់និងជំរុញឲ្យសមាសភាពដែលប្រកាសថ្មីចំនួន ៤៧ នាក់នេះត្រូវតែអនុវត្តការងារបន្តជូនប្រជាពលរដ្ឋនៅក្នុងស្រុក ស្រីសន្ធរទាំងមូល ។

រដ្ឋបាលស្រុក ត្រូវតែអនុវត្តតាម អនុក្រឹត្យលេខ ១៨៤ អនក្រ.បក ចុះថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលស្រុកឲ្យបានល្អប្រសើរ និងត្រូវតែអនុវត្តតាមសៀវភៅណែនាំស្ដីពីកិច្ចការរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌដែលបានដាក់ឱ្យអនុវត្តតាមរយៈសេចក្តីសម្រេចលេខ ១០០.២៩ ស.ស.រ របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី ០១ខែធ្នូឆ្នាំ ២០១៦ ស្ដីពីការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្ដីពីកិច្ចការរដ្ឋបាល។

ឯកឧត្តមបានបន្តទៀតថា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវជួយជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។ ពង្រឹងវិធានការរដ្ឋបាលនិងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ។ បន្តលើកកម្ពស់ពង្រឹងសណ្ដាប់ធ្នាប់សុវត្ថិភាពសាធារណៈពិសេសសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ទប់ស្កាត់នូវបទល្មើសផ្សេងៗដែលរីករាលដាលទូទាំងស្រុកពិសេសល្បែងស៊ីសងគ្រប់ប្រភេទត្រូវមានវិធានការបង្ក្រាបជាបន្ទាន់ ។

ឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមទៀតទៅលើក្រុមការងារថ្នាក់ស្រុកទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ប្រជុំលើកផែនការបន្តទៀត ដើម្បីសម្រេចនូវគោលបំណងនិងគោលដៅឲ្យបានច្បាស់លាស់ ។ លើកកម្ពស់ការចូលរួមនិងភាពម្ចាស់ការ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេច ពាក់ព័ន្ធការគ្រប់គ្រង ការដឹកនាំ និងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ។

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ អាជ្ញាធរ មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ចើញចុះសួរសុខទុក្ខលោក ងិន សុផាត អតីតយុវជន ដែលកំពុងមានជម្ងឺធ្ងន់ធ្ងរ សម្រាកនៅគេហដ្នាន ក្នុងខណ្ឌមានជ័យ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុមុខ ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

សម្ដេចតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានចាត់បញ្ជួនឧបករណ៍សម្រាប់បាញ់ វាសកំដៅចំនួន ៤២សម្រាប់ និងអាល់កុលចំនួន៣២កាន ជូនទៅស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្នានអន្តរជាតិ ភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីចាត់វិធានការបន្ទាន់ ក្នុងការបន្ការ ទប់ស្កាត់ការពារ ការរាលដាលជំងឺកូវីដ១៩ នៅស្រុកកងមាស

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីបំពាក់មេដាយសហមេត្រី ថ្នាក់អស្សឬទ្ធី ជូនលោកស្រី NAOMI BINSTEAD នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលីប្រចាំកម្ពុជា

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ១៩ និងវិធានការចំពោះប្រជាពលរដ្ន ដែលបានត្រលប់មកពីប្រទេសថៃ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជា ដល់មន្ត្រីតាមច្រកព្រំដែនទាំងអស់ និងមន្ត្រីពាក់ពន្ធ័ ត្រូវចូលរួមទប់ស្កាត់និងបន្សាបបញ្ហាបង្អើលនៃ COVID19 ដល់ប្រជាជនទាំងអស់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំត្រៀមវិធានការ បន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រៀម វិធានការបន្ទាន់សម្រាប់ការបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវអោយ ម្ចាស់ទីតាំងជួល អគារចុងភៅ កុំស៊ីដាច់លុយកក់ កូនកំលោះ កូនក្រមុំ បានស្នើសុំពន្យាពេលរៀបការ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រី ក្រសួងមហាផ្ទៃ បានធ្វើការណែនាំ អភិបាល នៃគណៈអភិបាលខេត្ត ជាប់ព្រំដែន កម្ពុជា-វៀតណាម ត្រូវអនុវត្តការណែនាំផ្អាកធ្វើដំណើរចេញ-ចូលប្រទេសទាំងពីរជាបណ្ដោះអាសន្ន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួប ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី ប្រធានសមាគមនជប៉ុន-កម្ពុជា ដើម្បីសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្នុងការការពារ ទប់ស្កាត់រាលដាលវីរុស COVID19 នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្នទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទទួលជួបលោក Alexandre Huynh តំណាងអង្គការស្បៀង និង កសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា FAO នៅទីស្ដីការក្រសួង

លោកឧត្តមសេនីយ៍ត្រី សូរ សារិន បាននាំយកថវិកាចំនួន ១១,៣១០,០០០៛ ប្រគល់ជូនលោក វរសេនីយ៍ទោ មាន សំអាត ដែលទទួលរង ភ្លើងឆេះផ្ទះ នៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អ្នកតំណាងរាស្ត្រមណ្ឌល ភ្នំពេញ បានអំពាវនាវឲ្យខ្មែរ ឥស្លាមដែល បានទៅម៉ាឡេស៊ី ត្រូវប្រញាប់មកធ្វើតេស មើលវីរុសកូរ៉ូណា ឬកូវីដ១៩

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
477 នាក់
ម្សិលមិញ :
1367 នាក់
សប្តាហ៍នេះ :
10343 នាក់
សរុប :
1686316 នាក់