ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញក្នុងពិធីពុទ្ធបរិស័ទបុណ្យមាឃបូជា ស្ថិតនៅវត្តភ្នំព្រះរាជទ្រព្យ ភ្នំឥដ្ឋរឹស្ស ឬភ្នំឧត្តុង្គ ក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល
So,09 Februar 2020 (Time 09:43 )
ដោយ ៖ ដើម្បីប្រជាជន


មាឃបូជាឆ្នាំនេះ ប្រារព្វធ្វើឡើង នៅភ្នំព្រះរាជទ្រព្យ (ភ្នំឥដ្ឋរឹស្ស ឬភ្នំឧត្តុង្គ ) ក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន
===========
ភ្នំពេញៈ ជារៀរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្វពិធីបុណ្យបែបព្រះពុទ្ធសាសនាមិនដែលអាក់ខានឡើយ ។ ដោយឡែកសំរាប់ឆ្នាំនេះ បុណ្យមាឃបូជា បានធ្វើឡើងនៅក្នុងបរិវេណព្រះមហាសក្យមុនីចេតីយ៍ ភ្នំព្រះរាជទ្រព្យ ឬភ្នំឥដ្ឋរឹស្ស ( ភ្នំឧត្តុង្គ ) ស្រុកពញ្ញាឮ ខេត្តកណ្តាល ដូចជារៀងរាល់ឆ្នាំកន្លងទៅនោះដែរ ។

បុណ្យមាឃបូជាឆ្នាំនេះ បានធ្វើឡើងចំថ្ងៃសៅរ៍ ១៥កើត ខែមាឃ ត្រូវនឹងឆ្នាំកុរ ឯកស័ក ពសគរាជ ២៥៦៣ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជាកិត្តិយស ឲ្យចូលរួមជាមួយព្រះសង្ឃ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ។

បើតាមឯកសារពុទ្ធប្រវត្តិបានឲ្យដឹងថាៈ បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ងទី ១៥​កើត ខែមាឃ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែគត់។

ការ​បង្កើត​ព្រះពុទ្ធសាសនា ក្នុង​ឋានៈ​ជា​អង្គ​ការ​សាសនា​មួយ​នេះ ធ្វើ​ឡើង​នៅ ក្នុង​ចំណោម ព្រះ​សង្ឃ​ចំនួន ១២៥០ អង្គ ជា​សមាជិក ក្នុង​អង្គមហាសន្និបាត​មួយ ដែល​បាន​និមន្ត​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់។

នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បាន​ប្រកាស​នៅ​គោល​ការណ៍ ចំនួន​១១ ប្រការ មាន​ឈ្មោះ​ជា​ភាសាបាលី​ថា "ឱវាទ​បាដិមោក្ខ" ដែល​ពុទ្ធសាសនិក​ជន​ម្មាក់​ៗ ត្រូវ​យក​មក សិក្សា​ឲ្យ យល់​ដឹង និង​អនុវត្ត​ ។

ឯកសារប្រវត្តិដដែលនេះបានឲ្យដឹងទៀតថាៈ នេះគោល​បំណង​របស់​ព្រះពុទ្ធសាសនា ឬ​ក៏​ដូច​ជា គោល​បំណង​របស់ ពុទ្ធសាសនិក​ម្នាក់​ៗ គឺ សែ្វង​រកនិព្វាន​ដែល​ប្រែថា​ សភាវ​ប្រាស​ចាក ទុក្ខ​មិន​មាន សេចក្តី​ទុក្ខ មិន​មាន​បញ្អា នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន ពាក្យ​និព្វាន​​នេះ មាន​ន័យ​ស្មើ​និង ពាក្យ​ថា "សន្តិ "ដែល​ប្រែ​ថា" សេច​ក្តី​ស្ងប់ " ។

គោលដៅ សន្តិភាព ប្ញនិញ្វន មិន​មែន​កើត​ឡើង​ដោយ​ការ​សុំ​បន់​ស្រន់​បួង​សួង​ទេ ហើយក៏​មិន​អាច​កើតឡើង​ដោយ​សារ​ផ្តល់ ឬ​ប្រទាន​ឲ្យដោយ​ចិត្ត​ស្រឡាញ់ មេត្តា​របស់អាទិទេព ឬ​ព្រះជាម្ចាស់ អង្គ​ណា​មួយ​ឡើយ ។

សន្តិភាព​នេះ កើត​ដោយ​សារ​ការ​សន្សំ របស់​សកម្មភាព​៣​យ៉ាង​គឺ: ការ​មិន​ធ្វើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ និង​ការពារ​អំពើ​អាក្រក់​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់​នៅ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។

ការ​ធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អ​ឲ្យ ស្ថិត​សេ្ថរ​គង់​វង្ស​ក្នុង ជីវិត​រស់​នៅ​ប្រចាំ​ថៃ្ង ទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។ ពង្រឺង​ចិត្ត​ដែល​ជាមូល​ដ្ឋាន​នៃ​អំពើ ដោយ​​កម្ចាត់​កិលេស ឬ​មេរោគ​ដែល​តោង ចិត្ត​ឲ្យ​អស់​ទៅ រហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធ មិន​មាន​សភាវៈ​អាក្រក់​ស្ថិត​នៅ។

បើតាមការឲ្យដឹងពីគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បញ្ជាក់ថា មាឃបូជា ឆ្នាំនេះ មានព្រះសង្ឃចំនួនជាង៣០០អង្គ និងដូនជី តាជី ជាង២០០នាក់ ដើម្បីទទួលបាននូវការបំពេញកុសលពីប្រាជាពុទ្ធបរិស័ទមកពីគ្រប់ទឹសទី ទាំងក្នុងប្រទេស និងក្រៅប្រទេស ស្របពេលដែលប្រជាជនដែលជាអ្នកកាន់ព្រះពុទ្ធសាសនានៅលើសកលលោក ប្រាក្នុងថ្ងៃតែមួយដូចគ្នា ។

សូមបញ្ជាក់ថាៈ នៅកនុងឱកាសនៃពិធីបុណ្យនេះ ឯកឧត្តម ជួន កុល និងលោកជំទាវ ម៉ីទិដ្ឋា អគ្គនាយក្រុមហ៊នម៉ែន សារុន មានសទ្ធាជ្រះថ្លាចូលរួមឧបត្ថម្ភមីយើង៤០០កេះ ខណៈដែលសប្បុរសជនជាច្រើនរូបទៀត បានមគ្គផលតាមទឹកចិត្តសទ្ធាជ្រះថ្លារៀងៗខ្លួមនដើម្បីតំកល់ទុកក្នុងព្រះពុទ្ធសាសនា ។

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ អាជ្ញាធរ មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ចើញចុះសួរសុខទុក្ខលោក ងិន សុផាត អតីតយុវជន ដែលកំពុងមានជម្ងឺធ្ងន់ធ្ងរ សម្រាកនៅគេហដ្នាន ក្នុងខណ្ឌមានជ័យ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុមុខ ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

សម្ដេចតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានចាត់បញ្ជួនឧបករណ៍សម្រាប់បាញ់ វាសកំដៅចំនួន ៤២សម្រាប់ និងអាល់កុលចំនួន៣២កាន ជូនទៅស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្នានអន្តរជាតិ ភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីចាត់វិធានការបន្ទាន់ ក្នុងការបន្ការ ទប់ស្កាត់ការពារ ការរាលដាលជំងឺកូវីដ១៩ នៅស្រុកកងមាស

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីបំពាក់មេដាយសហមេត្រី ថ្នាក់អស្សឬទ្ធី ជូនលោកស្រី NAOMI BINSTEAD នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលីប្រចាំកម្ពុជា

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ១៩ និងវិធានការចំពោះប្រជាពលរដ្ន ដែលបានត្រលប់មកពីប្រទេសថៃ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជា ដល់មន្ត្រីតាមច្រកព្រំដែនទាំងអស់ និងមន្ត្រីពាក់ពន្ធ័ ត្រូវចូលរួមទប់ស្កាត់និងបន្សាបបញ្ហាបង្អើលនៃ COVID19 ដល់ប្រជាជនទាំងអស់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំត្រៀមវិធានការ បន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រៀម វិធានការបន្ទាន់សម្រាប់ការបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវអោយ ម្ចាស់ទីតាំងជួល អគារចុងភៅ កុំស៊ីដាច់លុយកក់ កូនកំលោះ កូនក្រមុំ បានស្នើសុំពន្យាពេលរៀបការ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រី ក្រសួងមហាផ្ទៃ បានធ្វើការណែនាំ អភិបាល នៃគណៈអភិបាលខេត្ត ជាប់ព្រំដែន កម្ពុជា-វៀតណាម ត្រូវអនុវត្តការណែនាំផ្អាកធ្វើដំណើរចេញ-ចូលប្រទេសទាំងពីរជាបណ្ដោះអាសន្ន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួប ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី ប្រធានសមាគមនជប៉ុន-កម្ពុជា ដើម្បីសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្នុងការការពារ ទប់ស្កាត់រាលដាលវីរុស COVID19 នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្នទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទទួលជួបលោក Alexandre Huynh តំណាងអង្គការស្បៀង និង កសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា FAO នៅទីស្ដីការក្រសួង

លោកឧត្តមសេនីយ៍ត្រី សូរ សារិន បាននាំយកថវិកាចំនួន ១១,៣១០,០០០៛ ប្រគល់ជូនលោក វរសេនីយ៍ទោ មាន សំអាត ដែលទទួលរង ភ្លើងឆេះផ្ទះ នៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អ្នកតំណាងរាស្ត្រមណ្ឌល ភ្នំពេញ បានអំពាវនាវឲ្យខ្មែរ ឥស្លាមដែល បានទៅម៉ាឡេស៊ី ត្រូវប្រញាប់មកធ្វើតេស មើលវីរុសកូរ៉ូណា ឬកូវីដ១៩

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
407 នាក់
ម្សិលមិញ :
1367 នាក់
សប្តាហ៍នេះ :
10273 នាក់
សរុប :
1686246 នាក់