ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
Mi,25 März 2020 (Time 02:14 )
ដោយ ៖ ដើម្បីប្រជាជន


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបគ្រូពេទ្យស្ម័គ្រចិត្ត ប្រមាណជាង៤០០នាក់ មុនចេញទៅព្យាបាលជម្ងឺកូវីដ១៩

ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤២២នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។

តាមរបាយការណ៍របស់ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលបានក្រុមគ្រូពេទ្យស័គ្រចិត្តសម្តេចតេជោបានអោយដឹងថា ក្រោយពីការមានការពីការអំពាវនាវពីក្រសួងសុខាភិបាល ក្នុងការចូលរួមជាកម្លាំងក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ នោះ ក៏មានអ្នកប្រកបវិជ្ជាជីវៈពេទ្យ សិស្ស និងនិស្សិត ដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សា ក៏បានដាក់ពាក្យចូលរួមសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ជាបន្តបន្ទាប់។

ក្រោយបានទទួលអ្នកស្ម័គ្រចិត្តហើយនោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានបើកវគ្គបណ្តុះបណ្តាល និងបំពាក់បំប៉នបច្ចេកទេសបន្ថែមទៅលើការបង្ការ និងត្រួតពិនិត្យការចម្លងជំងកូវីដ១៩នេះ។ បានចាត់ទុកការចូលរួមរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធជំងឺកូវីដ១៩ ថាជាខ្សែត្រៀមទី១ ដើម្បីសង្គមជាតិ និងគ្រួសារ ហើយការចូលរួមនេះ គឺប្រកបដោយទឹកចិត្តដ៏អង់អាច។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកជួបក្រុមគ្រូពេទ្យប្រឆាំងជម្ងឺកូវីដនាពេលនេះ ហើយក៏ជាពេលវេលាមួយដែលសម្តេចតេជោបានថ្លែងជូនសារដ៏សំខាន់ៗទៅដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោបានអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមលះបង់កម្លាំងកាយចិត្ត បើទោះបីជាដឹងថាជម្ងឺនេះជាឃាតករលាក់មុខក៏ដោយ។ ការលះបង់របស់ក្មួយៗក្រុមគ្រូពេទ្យគឺជាតម្លៃដ៏ធំធេងសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស។ សម្តេចតេជោក៏បានអរគុណដល់អាណាព្យាបាលរបស់ក្មួយៗទាំងអស់ដែលបានអនុញ្ញាតកូនៗមកចូលរួមក្នុងប្រតិបត្តិការនេះ។

សម្តេចតេជោបានបញ្ជាក់ពីមូលហេតុ ដែលត្រូវយកក្រុមគ្រូពេទ្យនេះស្ម័គ្រចិត្តនេះ គឺយើងបន្ថែមលើកក្រុមគ្រូពេទ្យជំនាញដែលមានជាង២,០០០នាក់នោះ ហើយយើងមិនត្រឹមតែព្យាបាលតែកូវីដ១៩ទេ គឺយើងមានជម្ងឺផ្សេងៗទៀត ហើយប្រតិបត្តិការនេះក៏ជាពេលអោយពួកគាត់បានទទួលការបណ្តុះ
បណ្តាលជំនាញវិជ្ជសាស្ត្រផងដែរ។

នៅថ្ងៃនេះសម្តេចតេជោបានមានប្រសាសន៍ថា ពេលយើងបានរៀបបន្ទប់ចំនួន ៣,០០០បន្ទប់ហើយ សម្រាប់ត្រៀបដាក់អ្នកជម្ងឺ មានទាំងសណ្ឋាគារ សាសារៀន និងអគារស្នាក់នៅរបស់សិស្សផងដែរ។ សម្តេចតេជោបានធានាពីសុវត្ថិភាពក្រុមគ្រូពេទ្យទាំងអស់ ដែលសម្រេចចិត្តមកនេះ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា បើគ្មានអាវុធមិនគ្រប់គ្រាន់ទេ គឺមិនអោយចូលប្រយុទ្ធទេ បើគ្មានបរិក្ខាពេទ្យគ្រប់គ្រាន់ទេ គឺមិនអោយចេញព្យាបាលអ្នកជម្ងឺនោះឡើយ។

ទន្ទឹមនឹងនេះ សម្តេចតេជោបានថ្លែងនូវការអរព្រះគុណចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែដែលបានព្រះរាជទានអំណោយជាថវិកាក្នុងសកម្មភាពប្រឆាំងជម្ងឺកូវីដ១៩ និងអរគុណបណ្តាសប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ដែលចូលរួមបរិចាគក្នុងសកម្មភាពនេះ ដែលរហូតមកដល់ពេលនេះ យើងទទួលបានថវិកាប្រមាណជាង៨លានដុល្លារ និងនៅទទួលជាបន្តបន្ទាប់ទៀត ហើយបើថវិកានេះសល់ក្រោយបញ្ចប់កូវីដ១៩ យើងនឹងបង្វែរចូលមូលនិធីគន្ធបុប្ផា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈការវិវត្តនៃជម្ងឺនេះ កម្ពុជាបានដាក់វិធានការដល់ដំណាក់កាលទី២ហើយ។ ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ សម្តេចតេជោបានជំរុញអោយអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ត្រូវប្រមូលការខិតខំចុះមូលដ្ឋានដើម្បីផ្សព្វផ្សាយពីការការពារជម្ងឺនេះ នៅតាមស្រុកភូមិអោយប្រជាពលរដ្ឋយើងបានដឹង ជាពិសេសអ្នកដែលទើបមកពីក្រៅប្រទេស ។ សម្តេចតេជោបន្តថា ក្នុងដំណាក់កាលទី២នេះយើងមានកិច្ចការសំខាន់៣ គឺ៖

កិច្ចការទី១) គឺត្រូវទប់ស្កាត់ការរីករាលដាលអ្នកមកពីក្រៅប្រទេស។ សម្តេចតេជោបានបញ្ជាក់ថា ជនជាតិបរទេសទាំងអស់ដែលកើតជម្ងឺនេះនៅកម្ពុជាត្រូវបានទទួលការព្យាបាលដោយមិនគិតថ្លៃនោះទេ។ ជាមួយគ្នានេះផងដែរ កម្ពុជាមិនត្រូវការជម្លៀសនិស្សិតដែលកំពុងសិក្សានៅក្រៅប្រទេសឡើយ។ ត្រូវមានការគ្រប់គ្រង់ពលករដែលមកពីប្រទេសថៃ ត្រូវដាក់ពួកគាត់អោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃសិន។ កម្ពុជាក៏ មិនអោយមានមន្ត្រីកម្ពុជាទៅប្រជុំនៅខាងក្រៅប្រទេសឡើយ ។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអោយអាជ្ញាធរកម្ពុជាត្រូវសហការជាមួយអាជ្ញាធរថៃក្នុងការធ្វើមាតុភូមិនិវត្តប្រកបដោយសុវត្តិភាពនៃពលករខ្មែរ។

កិច្ចការទី២) គឺការពារអ្នកឆ្លងកុំអោយឆ្លងទៅអ្នកដ៏ទៃ និងបន្តរកអ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺ ត្រូវយកគាត់មកដាក់ដោយឡែក មុនពេលដឹងលទ្ធផលនៃការធ្វើតេស្ត។ ត្រូវខិតខំផ្សព្វផ្សាយគ្រប់មធ្យោបាយពីវិធីបង្កាការពារជម្ងឺកូវីដ១៩។ សម្តេចតេជោបន្តថា រហូតមកដល់ពេលនេះ កន្លែងដែលអាចប្រឈមយើងបានបិទមួយចំនួនហើយ តែយើងមិនអាចបិទបានទេនៅកន្លែងសំខាន់ៗមួយចំនួនដូចជាផ្សារ រោងចក្រ ភោជនីយដ្ឋាន ហាងកាហ្វេ ពិធីបុណ្យចូលឆ្នាំនៅប្រារព្ធធ្វើដដែល តែហាមជួបជុំគ្នាច្រើន គឺឆ្នាំនេះកម្ពុជាមិនបានធ្វើព្រឹត្តិការណ៍សង្ក្រាន្តទេ តែសូមឲ្យបងប្អូនប្រជាពលរដ្ឋសប្បាយជាមួយក្រុមគ្រួសារនៅតាមផ្ទះ។

សម្តេចតេជោសូមកុំអោយប្រជាពលរដ្ឋកុំប្រើអបីយជំនឿបណ្តេញជម្ងឺកូវីដ ដូចជាការអុចភ្លើងជាដើម ពីព្រោះវាអាចបង្កនូវហានិភ័យខ្ពស់។ សម្តេចតេជោ អំពាវនាវសូមអោយអាជ្ញាធរចុះចែកម៉ាស់ ឬក្រមារអោយប្រជាពលរដ្ឋតាមបណ្តាខេត្ត បើអាចធ្វើបាន។ សម្តេចតេជោក៏បានប្រកាសថា សម្តេតតេជោអាចនឹងបិទកន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុ ហើយនឹងអាចនឹងបិទមិនអោយធ្វើអាជីវកម្មរហូតតែម្តង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវមិនអោយមានការរើសអើង អ្នកជម្ងឺកូវីដនោះ ជាពិសេសក្រោយពេលដែលគាត់បានជាសះស្បើយ។

កិច្ចការទី៣) ត្រូវខិតខំព្យាបាលអ្នកជម្ងឺអោយជាសះស្បើយ។ ត្រូវរៀបចំបញ្ជើឈ្មោះអ្នកជម្ងឺ អោយបានត្រឹមត្រូវ ទាំងអ្នកជម្ងឺបរទេស និងខ្មែរ។ ការបែងចែកទីតាំងសំរាប់ព្យាបាលអ្នកដែលបានឆ្លង ជម្ងឺ និងទីតាំងសម្រាប់អ្នកដែលសង្ស័យ ដែលត្រូវដាក់អោយនៅដាច់ដោយឡែក គឺយើងត្រូវយកចិត្តទុកដាក់សម្រាប់ពួកគាត់ ដោយមានរៀបចំជាគ្រែ កន្ទេល ម៉ុង ភួយ ខ្នើយ ត្រឹមត្រូវ និងរៀបចំអាហារ៣ពេលអោយគាត់។

ចំពោះគ្រូពេទ្យដែលចេញប្រតិបត្តិការទាំងអស់ ត្រូវបំពាក់សម្ភារអោយបានគ្រប់គ្រាន់ មុននឹងចេញប្រយុទ្ធ ហ្វឹកហាត់អោយបានច្បាស់លាស់ មិនត្រូវធ្វេសប្រហែសនោះទេ ត្រូវគិតពីសុខភាពខ្លួនឯង។ ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយដៃគ្រូអន្តរជាតិដូចជាអង្គការសុខភាពពិភពលោក ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសចិន និងក្រុមប្រទេសផ្តល់ជំនួយមកយើង។

សម្តេចតេជោសូមអោយប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមក្នុងប្រតិបត្តិការប្រឆាំងកូវីដនេះទាំងអស់គ្នា។ សូមប្រែក្លាយវិបត្តិនៃជម្ងឺនេះអោយក្លាយទៅជាកាលានុវត្តភាព នៃការយកចិត្តទុកដាក់ថែទាំសុខភាពរបស់ប្រជាពលរដ្ឋយើងម្នាក់ៗ។ ក្នុងប្រតិបត្តិនេះ សម្តេចតេជោបានផ្តល់ជូនម្នាក់១លានរៀល សសម្រាប់ថ្ងៃដំបូង និងបន្ទាប់មកទៀត សម្តេចតេជោបានទទួលរ៉ាប់រងចិញ្ជឹមក្មួយៗពេទ្យស្ម័គ្រចិត្តក្នុងប្រតិបត្តិការនេះទាំងអស់១០០ថ្ងៃ ដោយម្នាក់ៗទទួលបានការឧបត្តម្ភ ១ខែចំនួន១លាន២សែន រៀលដែលជាថវិការក្រុមគ្រួសារសម្តេចតេជោផ្ទាល់។ ហើយសម្រាប់ពេលហ្វឹកហាត់វិញក្រសួងនឹងផ្តល់ជូនពួកគាត់ ចំនួន៨ម៉ឺនរៀលក្នុង១ថ្ងៃ និងពេលចេញប្រតិបត្តិការគឺទទួលបាន១៤ម៉ឺនរៀល ដូចគ្រូពេទ្យធម្មតាដែរ៕

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ មណ្ឌលចិញ្ចឹមអណ្ដើក សរសៃ អណ្ដើកហ្លូង របស់អង្គការសមាគមអភិរក្សសត្វព្រៃ នៅខេត្តកោះកុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និង នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ន ចំនួន៥៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ ស្រុកបាណន់ បាននាំយកបច្ច័យចំនួន ៤៥០០ដុល្លា និងទេយ្យវត្ថុមួយចំនួន ប្រគេនព្រះចៅអធិការវត្តគីរីជុំ នៅក្នុងឃុំតាគ្រាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីបួងសួងសុំសេចក្ដីសុខ ចូលមានដល់ប្រជាពលរដ្ន ទូទាំងប្រទេស និង បញ្ជៀសជម្ងឺកូវីដ-១៩ ចេញពីកម្ពុជា ស្ថិតនៅខេត្តតាកែវ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានបន្តដំណើរចុះពិនិត្យសកម្មភាព ចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់លោក សេង ចន្ថា នៅខេត្តកោះកុង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍភាព នៃការអភិវឌ្ឍ ឧស្សាហកម្ម ឈើដាំលើដីសម្បទាន សេដ្ឋកិច្ចរបស់ក្រុមហ៊ុន ខេមម៉ាហ្គ្រា អិន វេមេនគ្រុប នៅខេត្តកោះកុង

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសទិវាដ៏ មហានក្ខត្តឬក្សគម្រប់ ខួបកំណើត ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអនុញ្ញាឲ្យ ឯកឧត្តម វ៉ាង វីនធាន ឯកអគ្គរដ្នទូតចិនប្រចាំនៅកម្ពុជា បានដឹកនាំគ្រូពេទ្យ ឯកទេសចិន ចូលជួបសម្ដែងការគួរសម និងជម្រាបលា

លោកនាយឧត្តសេនីយ៍ សៅ សុខា បានអនុញ្ញាឲ្យលោក វរសេនីយ៍ឯក ជូសែល ជេហ្សូនីហ្គា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីបានបំពេញ បេសកម្មនៅកម្ពុជារយៈពេល៣ឆ្នាំ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម អញ្ចើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា រវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មការ មូលបត្រកម្ពុជា

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល អញ្ចើញចូលរួមចុះសួរសុខទុក្ខ ប្រជាពលរដ្នក្នុងសង្កាត់ដើមមៀន សង្កាត់ព្រែកឬស្សី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង អញ្ចើញប្រគល់ផ្ទះចំនួន ០៤ខ្នង និង សម្ភារៈមួយចំនួន ជូនដល់ប្រជាពលរដ្ន ទីទល់ក្រ នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកភ្នំស្រួច អញ្ចើញក្នុងពិធីដង្ហែរព្រះមុនី សត្ថាកោសលចារ្យ កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យ អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីជូនដំណឹងលេខ ០២២/ ២០ ស.ជ.ណ. ច្រ ចុះថ្ងែទី១៨ ខែឧសភា ឆ្នាំ២០២០ របស់សាលារាជធានី ភ្នំពេញ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាល ចុះជួយស្រុកបាណន់ បានឧបត្ថម្ភសម្ភារៈ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជូនដល់យុវជន ស.ស.យ.ក ស្រុកបាណន់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជួបសំណេះ សំណាល និងចែកអំណោយ មនុស្សធម៍ជូនប្រជាពលរដ្ន ខ្វះខាតចំនួន៦០នាក់ រស់នៅក្នុងស្រុកបាធាយ

លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ អញ្ចើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៍ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ផ្ដល់ជូនលោកយាយ គឹម លី អាយុ ៩៦ ឆ្នាំ មានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ព្រែកប្រា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មការជាតិលើកទី៤ នៅទីស្ដីការក្រសួងការបរទេស

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបើក វគ្គហ្វឹកហ្វឺនបំប៉នជំនាញលើកទី២ ឆ្នាំ ២០២០

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្ត្រៃរដ្នសភា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
215 នាក់
ម្សិលមិញ :
922 នាក់
សប្តាហ៍នេះ :
6846 នាក់
សរុប :
1778894 នាក់