ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សា ខុន អញ្ចើញជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើ ឯកសារផែនការ ៤ឆ្នាំ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាមួយវិទ្យាស្ថានស្រាវជ្រាវ ដំណាំស្រូវអន្តរជាតិ នៅទីស្ដីការក្រសួង
Mi,20 Mai 2020 (Time 12:00 )
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១០ព្រឹក ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំជួត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ មានរៀបចំ ពិធីចុះហត្ថលេខាលើឯកសារផែនការ ៤ឆ្នាំស្តីពី " កិច្ចសហការរួមគ្នាក្នុងភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត បច្ចេកទេស ក្នុងការស្រាវជ្រាវ និងការបណ្តុះបណ្តាលអំពីផលិតកម្មដំណាំស្រូវ និងស្រូវជាមូលដ្ឋានក្នុងប្រព័ន្ឋផលិតកម្មស្បៀង" រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (International Rice Research Institute, IRRI)

ដែលឯកសារនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជាមួយបណ្ឌិត Dr. Yurdi Yasmi តំណាងអង្គការ IRRI ប្រចាំកម្ពុជា និងដោយមានឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងនាយកវិទ្យាស្ថាន CARDI អញ្ជើញចូលរួមផងដែរ។

នាឱកាសដ៏មាសារ:សំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ និងគាំទ្រលើផែនការនេះ ហើយតាមរយ: Dr. Yurdi Yasmi ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងរូបលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះវិទ្យាស្ថាន IRRI ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងកាអភិវឌ្ឍផលិតកម្មដំណាំស្រូវនៅកម្ពុជា ជាងនេះទៅទៀតបានរួមចំណែកធ្វើឱ្យគុណភាពអង្ករកម្ពុជាត្រូវបានទីផ្សារអន្តរជាតិទទួលស្គាល់ថាជាអង្ករមានគុណភាពល្អបំផុត។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា IRRI នឹងនៅតែបន្តជួយដល់ផលិតកម្មដំណាំស្រូវឱ្យមានការរីកចម្រើនមួយកម្រិតទៀតរួមទាំងបច្ចេកវិទ្យា និងពូជ ជាពិសេសពូជគ្រឹះ (Foundation Seed) ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មដំណាំស្រូវឱ្យមានការរីកចម្រើន ឈានទៅបង្កើនសមត្ថភាពប្រកួតប្រជែងទីផ្សារជាមួយប្រទេសក្នុងតំបន់ និងជាពិសេសជាមួយប្រទេសជិតខាង។

ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការលើការអនុវត្តផែន ការ៤ឆ្នាំ ត្រូវតែពង្រឹង និងពង្រីកបន្ថែមមួយកម្រិតទៀតទាំងការងារវិទ្យាសាស្រ្ត បច្ចេកទេស និងផែនការជាយុទ្ធសាស្រ្តភាពជាដៃគូ ដើម្បីឈានទៅសម្រេចគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ ក៏ដូចជាគោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលផងដែរ។ អ្វីដែលសំខាន់គឺត្រូវគាំទ្រ និងលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមក្នុងការផលិត គ្រប់គ្រង និងផ្គត់ផ្គង់ពូជស្រូវឱ្យដៃគូផលិត ធ្វើយ៉ាងនេះទើបយើងអាចធានាបានទាំងបរិមាណ និងគុណភាពអង្ករតាមតម្រូវការទីផ្សារ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ឯកសារផែនការ ៤ឆ្នាំ ដែលបានចុះហត្ថលេខានាពេលនេះ គឺមានសារសំខាន់ក្នុងការបំពេញ និងពង្រឹងបន្ថែមទៅលើចំណុចខ្វះខាតនៃការអនុវត្តបច្ចេកទេស ការងារបណ្តុះបណ្តាល ការស្រាវជ្រាវ និងការផ្សព្វផ្សាយពូជស្រូវកម្ពុជា ក្នុងទិសដៅបង្កើនផលិតភាពផលិតកម្មដំណាំស្រូវ លើកកម្ពស់គុណភាពអង្ករ ពង្រឹងខ្សែច្រវាក់តម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ឈានទៅសម្រេចគោលនយោបាយនៃការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកនាពេលអនាគតដ៏ខ្លី។

ឆ្លៀតយកឱកាសនេះ Dr. Yurdi Yasmi បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានចំណាយពេលវេលាដ៏មានតម្លៃ ធ្វើការចុះហត្ថលេខាលើឯកសារផែនការ៤ឆ្នាំ ដែលទាក់ទងនឹង
"កិច្ចសហការរួមគ្នាក្នុងភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត បច្ចេកទេស ក្នុងការស្រាវជ្រាវ និងការបណ្តុះបណ្តាលអំពីផលិតកម្មដំណាំស្រូវ និងស្រូវជាមូលដ្ឋានក្នុងប្រព័ន្ឋផលិតកម្មស្បៀង"។

Dr. YASMI បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវិទ្យាស្ថាន CARDI និងអគ្គនាយកដ្ឋានកសិកម្មដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរ ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងត្រូវពង្រឹង និងពង្រីកដើម្បីចូលរួមអភិវឌ្ឍវិស័យផលិតកម្មស្រូវកម្ពុជាឱ្យមានការរីកចម្រើនបន្ថែមទៀត តាមរយ:ពង្រីកការងារស្រាវជ្រាវ ផ្សព្វផ្សាយ បណ្តុះ បណ្តាលបច្ចេកទេសផលិត និងជ្រើសរើសពូជ ផលិតកម្ម និងការរៀបចំគោលនយោបាយសំខាន់ៗទាក់ទងផលិតកម្មស្រូវកម្ពុជា និងការនាំចេញ។

សូមអនុញ្ញាតជម្រាបជូនថា វិទ្យាស្ថាន IRRI បានធ្វើកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជាលើការអភិវឌ្ឍផលិតកម្មដំណាំស្រូវតាំងពីឆ្នាំ១៩៦៣។ បន្ទាប់ពីរបបប៉ុលពតត្រូវបានបញ្ចប់ នៅឆ្នាំ១៩៨៥ ទើបកិច្ចសហប្រតិបត្តិការចាប់ផ្តើមដំណើរការឡើងវិញ។ នៅឆ្នាំ១៩៨៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើឯកសារ MOU ជាមួយ IRRI ហើយ MOU នេះត្រូវបានពន្យារសុពលភាពរៀងរាល់ ៥ឆ្នាំម្តង។

ក្នុងកិច្ចសហប្រតិបត្តិការនេះ ភាគីកម្ពុជាទទួលបាននូវអត្ថប្រយោជន៍សំខាន់ៗចំនួន០៤ គឺទី១- ការអភិវឌ្ឍធនធានមនុស្ស ទី២- ការកសាងហេដ្ឋរចនាសម្ព័ន្ធស្រាវជ្រាវ និងមន្ទីរពិសោធន៍ ទី៣- ការស្រាវជ្រាវ និងបញ្ចេញពូជស្រូវល្អៗជូនដល់កសិករ និងទី៤- ការងារអភិរក្ស ពូជស្រូវប្រពៃណីរបស់កម្ពុជាជាង៦ ០០០សំណាក យកមកធ្វើការវាយតម្លៃ និងកំណត់លក្ខណៈក្សេត្រវិទ្យា ព្រមទាំងមានការចង ក្រងឯកសារវិទ្យាសាស្រ្តតម្កល់រក្សាទុកឱ្យអ្នកវិទ្យាសាស្រ្តជំនាន់ក្រោយទៀតផង។ល។

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានអញ្ចើញជាអធិបតីភាព ក្នុងពិធី សម្ភោធជាផ្លូវការ សមាគមវារីវប្បករកម្ពុជា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី MIYAHARA Ai អនុប្រធានអង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងរាយការណ៍ នៅទីស្ដីការក្រសួង

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញចុះពិនិត្យការដ្នានសំណង់ស្តូបសមិទ្ធផលសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព នៅវិមានឈ្នះឈ្នះ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សាលើ សេចក្ដីព្រាងច្បាប់ចំនួន៣ នៅវិមានរដ្នសភា

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអនុញ្ញាតឲ្យ ឯកឧត្តម នាយនគរបាលជាន់ខ្ពស់ អែនធើនី មីកក្វាយ នគរបាលសហព័ន្ធអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្នាននគរបាលខេត្តកំពង់ធំ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអុជធុបថ្វាយគ្រឿងសក្ខារៈ និងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅរមណីដ្នានប្រវត្តិសាស្ត្រ វត្តភ្នំ

ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ហ៊ុន ម៉ាលី បាននាំយកអំណោយ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ វិឌ្ឍនា ប៊ុន សៀងលី ប្រគល់ជូនមណ្ឌលកុមារកំព្រាចំនួន៨ នៅក្នុងខេត្តតាកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមបុណ្យខួបគម្រប់៧ថ្ងែ សពលោកជំទាវ វ៉ា សារិត និងសពលោកស្រី អុក សំភន នៅខេត្តស្វាយរៀង

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការចិញ្ជឹម កូនកង្កែប និងកូនត្រីអណ្ដែង នៅស្រុកកោះញែក ខេត្តមណ្ឌលគីរី

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញក្នុងពិធីបង្សុកូល ឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខ័ន្ធបុព្វការីជន យុទ្ធជន យុទ្ធនារី នៅចេតីយ៍ពាមអំពិល ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន និងលោកជំទាវ បានអញ្ជើញក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងសំណេះសំណាលជាមួយប្រជាពលរដ្ន នៅវត្តលលកសចាស់ ក្នុងក្រុងពោធិសាត់ ខេត្តពោធិសាត់

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តរតនៈភ្នំប្រុស ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមសូត្រមន្តក្នុងវេនកាន់បិណ្ឌទី១៤ នៅវត្តសំរោងអណ្ដែត ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញចូលរួមចុះពិនិត្យសកម្មភាពខតាន់ ដល់កុមារា នៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការ ការពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ឯកឧត្តម សាយ សំអាល់ រដ្នមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល ជាមួយកងទ័ពនៃយោធភូមិភាគទី១ នៅទីបញ្ជាការដ្នានខេត្តស្ទឹងត្រែង

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តបទុមវតីរាជវរារាម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញប្រារព្វ ពិធីបុណ្យជីវិកភត្តទាន ជូនឧបាសក លាវ ហន ឧបាសិកា ឌឿក គីម ហុង បុព្វការីជនទាំងឡាយដែលកំពុងមានជន្មារស់នៅក្នុងបច្ចុប្បន្ននេះ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ និងក្រុមគ្រូពេទ្យ និងមន្ត្រីកិច្ចសន្យា នៅសាលាខេត្តព្រះសីហនុ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
821 នាក់
ម្សិលមិញ :
957 នាក់
សប្តាហ៍នេះ :
10648 នាក់
សរុប :
1988623 នាក់