ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និង នាំយកអំណោយ មនុស្សធម៍ ចែកជូនប្រជាពលរដ្នខ្វះខាតចំនួន ៦០ គ្រួសារ នៅស្រុកស្រីសន្ធរ
Mo,25 Mai 2020 (Time 10:56 )
ដោយ ៖ ដើម្បីប្រជាជន


សកម្មភាពជួយជនរងគ្រោះ ខ្វះខាតជីវភាពនៅស្រុកស្រីសន្ធរ
----------
ស្រុកស្រីសន្ធរ៖នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត លោកជំទាវ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមជាមួយលោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ មន្ត្រីអនុសាខាស្រុក បានអញ្ជើញចុះជួបសំណេះ សំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនដល់ប្រជាពល រដ្ឋងាយរងគ្រោះ ដែលខ្វះខាតជីវភាព ចំនួន ៦០នាក់ មកពី ៥ ឃុំ ក្នុងស្រុកស្រីសន្ធរ ។

រួមមាន គ្រួសារក្រីក្រ ១៧នាក់, ជនចាស់ជរាគ្មានទីពឹង ៨ នាក់, ជនមានពិការភាព ១៨នាក់, ស្ត្រីមេម៉ាយក្រីក្រកូនច្រើន ១០នាក់, កុមារកំព្រា ២នាក់ , អ្នកមានជម្ងឺរ៉ាំរ៉ៃ ៥នាក់ ។ ពិធីនេះបានរៀបចំ និង ប្រព្រឹត្តទៅ នៅក្នុងបរិវេណ សាលាស្រុក ស្រីសន្ធរ ។​

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម​ អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ដោយក្ដីនឹករលឹកបំផុតពីសំណាក់ ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើង វណ្ណៈ មិន ប្រកាន់ ជាតិសាសន៍
ឬ និន្នាការនយោបាយអ្វីឡើយ ។

ហើយសម្តេច តែងតែណែនាំអោយក្រុមការងារកាកបាទក្រហម ឃុំ និងអ្នកស្ម័គ្រចិត្តភូមិ តាមដានពិនិត្យអំពីស្ថានភាព សុខភាព និងជីវភាព បងប្អូន ជាប្រចាំ ហើយតែងបានចាត់តំណាង អោយចុះជួយអន្តរាគមន៍ដោះស្រាយបញ្ហា ជូនបងប្អូន ទាន់ពេលវេលា តាមទិសស្លោក "កាកបាទក្រហម មាននៅគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល " ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្នអោយបានទ្វេដង ដោយមិនត្រូវភ្លេចខ្លួន ឬ មើលស្រាល ចំពោះជម្ងឺកូវីដ១៩​ ដ៏កាចសាហាវនេះ បានឡើយ ។ ដាច់ខាត យើងទាំងអស់គ្នា ត្រូវតែចូលរួម អនុវត្តវិធានការ​ ការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ។

ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ដែលកំពុងចាក់ផ្សាយរៀងរាល់ថ្ងៃតាមវិទ្យុទូរទស្សន៍ និង បណ្តាញព័ត៌មាននានា ជាអាទិ៍ ត្រូវលាងដៃឲ្យបានញឹកញាប់​ ជាមួយសាប៊ូ នឹងទឹកស្អាត ហោចណាស់ឱ្យបាន ១នាទី, ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ , ត្រូវលើកកំពស់ការថែទាំ សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ ហើយត្រូវបរិភោគអាហារដែលចម្អិនបានឆ្អិនល្អ និង ត្រូវពាក់ម៉ាស់ ឬ ប្រើក្រមា ពេលចេញក្រៅផ្ទះ ជាដើម ។

អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ន ងាយរងគ្រោះ ទាំង ៦០ នាក់ ក្នុងម្នាក់ ៗ ទទួលបាន ៖ អង្ករ ២៥ គក្រ , ត្រីខ ១យួរ , ទឹកស៊ីអុីវ​ ១យួរ , ទឹកត្រី ១យួរ, ម៉ាស់ ៥ បន្ទះ និងថវិកាចំនួន ២០,០០០ រៀល ។

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំសហការី អញ្ចើញចុះពិនិត្យ និងវាយតម្លៃលើការងារ បង្កបង្កើនផលស្រូវ រដូវវស្សាដើមរដូវ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ចើញចូលរួមក្នុងកិច្ច ប្រជុំពិនិត្យសេចក្ដីព្រាង កិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃ និង ក្រសួងនគរបាលវៀតណាម

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ពិនិត្យសេចក្ដីព្រាង កិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងកសិកម្មរុក្ខប្រមាញ់ និង នេសាទ សូមចូលរួមអបអរសាទរ ពិធីរុក្ខាទិវា ០៩ កក្ដដា ១៩៥២-២០២០

សម្ដេចពិជ័យ សេនា ទៀ បាញ់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការ យុទ្ធសាស្ត្រថវិកា សម្រាប់ឆ្នាំ ២០២១-២០២៣

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកតា ភោគ សាមីន អតីតមន្ត្រីនៃសាលាក្រុងកំពង់ចាម

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បាន នាំយក ទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន៤វត្ត នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាព ចររាចរណ៍ផ្លូវគោក

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយស្រុកបាណន់ អញ្ចើញជាអធិបតីភាពក្នុងពិធី ប្រកួតបាទាត់ក្របខ័ណ្ឌ ថ្នាក់ស្រុក ថ្នាក់ឃុំ ដណ្ដើមពាន់រង្វាន់ប្រាក់លាន នៅស្រុកបាណន់

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនូវអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងអង្គប្រជុំគណៈរដ្នមន្ត្រី

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការងាររបស់អគ្គលេខាធិការដ្នាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ជនសង្ស័យចំនួន ៥នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលគ្រឿងញៀនខេត្តកែប បញ្ជួនខ្លួនទៅសាលាដំបូងខេត្ត

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឲ្យឯកអគ្គរដ្នទូត ទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានទទួល គ្រឿងឧបភោគ បរិភោគ ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ជា នៅសាលាខេត្តកំពង់ស្ពឺ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពរបស់ក្រសួង ដែលបាន រយៈពេល៦ខែ កន្លងមកនិងលើកទិសដៅបន្ត នៅទីស្ដីការក្រសួង

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយស្រុកស្រីសន្ធរ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន៥២វត្ត នៅក្នុងស្រុកស្រីសន្ធរ

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមនាំយក ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន ៦វត្ត នៅឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមក្នុងពិធី សំណេះសំណាល និង ផ្ដល់ប្រាក់ឧបត្ថម្ភ ជូនកុមារកំព្រាចំនួន ១០៤នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនសពឧត្តមសេនីយ៍ទោ វ៉ែន សាយ មេបញ្ជាការកងពលតូចថ្មើរលេខ៥១

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បាននាំយកទៀន ព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេន សម្ដេចព្រះអភិសេរីសុគន្ធាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
812 នាក់
ម្សិលមិញ :
2533 នាក់
សប្តាហ៍នេះ :
8773 នាក់
សរុប :
1842466 នាក់