ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ មណ្ឌលចិញ្ចឹមអណ្ដើក សរសៃ អណ្ដើកហ្លូង របស់អង្គការសមាគមអភិរក្សសត្វព្រៃ នៅខេត្តកោះកុង
So,24 Mai 2020 (Time 06:21 )
ដោយ ៖ ដើម្បីប្រជាជន


នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ តាមផ្លូវទៅកាន់ក្រុមហ៊ុន Greenrich ដែលជាទិសដៅចុងក្រោយនៃកម្មវិធីបេសកកម្មចុងសប្តាហ៍របស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការីអញ្ជើញមកកាន់ខេត្តកោះកុង។ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវអភិបាលនៃគណអភិបាលខេត្ត រួមជាមួយសហការីបានអញ្ជើញមកពិនិត្យមណ្ឌលចិញ្ចឹមអណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society,WCS) នៅភូមិទួលគគី ឃុំទួលគគី ស្រុកមណ្ឌលសីម៉ា ។

តាមអ្វីដែលលោក អិត ហ៊ុល អ្នកបច្ចេកទេស បានធ្វើអត្ថាធិប្បាយ ជូនភ្ញៀវជ្រាបថាមណ្ឌលនេះគឺជាគម្រោងមួយសហការជាមួយរដ្ឋបាលជលផល ប្រមូលដណ្តើកមកចិញ្ចឹម បង្កាត់ពូជ និងអភិរក្ស។ គម្រោងចាប់ដំណើការក្នុងឆ្នាំ ២០០១ ដោយទទួលបានការឧបត្ថមថវិកា និងបច្ចេកទេសពីអង្កការ WCS និងបានធ្វើការវិវឌ្ឍន៍ជាបន្តបន្ទាប់ បច្ចុប្បន្នកសិដ្ឋានមានមេបាពូជចំនួន ២០៤ក្បាល។

អណ្តើកហ្លូង លោកហ៊ុល បញ្ជាក់ថាជាប្រភេទសត្វមានដោយកម្រ និងជិតផុតពូជ (គ្រប់គ្រងដោយអនុសញ្ញាសាយតេស្ត យ៉ាងម៉ឺងម៉ាត់ ហាមធ្វើការជួញដូរ) បច្ចុប្បន្នមានតែនៅក្នុងខេត្តកោះកុង ហើយនៅលើពិភពលោកមានតែនៅប្រទេសឥណ្ឌា ម៉ាឡេស៊ី បង់ក្លាដេស និងកម្ពុជា ហើយមានតែនៅខេត្តកោះកុងដែលមានលក្ខណ:បរិស្ថាន ធម្មជាតិទឹក ចំណី និងខ្សាច់ពងកូន ល្អប្រសើរសម្រាប់សត្វនេះរស់នៅបន្តពូជបាន។

រហូតមកទល់បច្ចុប្បន្នកសិដ្ឋានភ្ញាស់កូនបាន ៤៥៦ក្បាល ថែរក្សាក្នុងមណ្ឌលអភិរក្ស ២០៤ក្បាល ចិញ្ចឹមថែរក្សាក្នុងមណ្ឌលខេត្តសៀម រាប ២៧ក្បាល លែងចូលក្នុងព្រែកធម្មជាតិដោយបំពាក់ឧបករណ៍តាមដានចំនួន ៨៦ក្បាល និងចំនួន ១៣៩ក្បាលទៀត បានលែងចូលតាមបឹង ព្រែកធម្មជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវអភិបាលខេត្ត បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពអភិរក្សសត្វអណ្តើកលួង ដែលជាសត្វមានដោយកម្រ និងជិតផុតពូជ និងជាពិសេស ជាសត្វប្រចាំភូមិសាស្រ្តនៃដឹកដីខេត្តកោះកុង។

លោកសុំឱ្យរដ្ឋបាលជលផល និងសាកលវិទ្យា ល័យភូមិន្ទកសិកម្មបញ្ជូនមន្រ្តី និងនិស្សិតមកសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ក្នុងបំណងលើកកម្ពស់សមត្ថភាពការងារស្រាវជ្រាវ បង្កាត់ពូជ ចំណី ក្សេត្របរិស្ថាននៃជីវិតរស់នៅ និងអភិរក្ស ដើម្បីបង្កើនចំនួនកូនញាស់ សម្រាប់យកទៅលែងក្នុងបឹង ព្រែក និងដៃសមុទ្រធម្មជាតិ។ លោកបានណែនាំឱ្យ រដ្ឋបាលជលផលសហការជាមួយអង្គការដើម្បីរៀបចំចងក្រងឯកសារផ្លូវ ច្បាប់ក្នុងបំណងការពារ និងអភិរក្សសត្វអណ្តើកហ្លូងយើងឱ្យបានគង់វង្សតរៀងទៅ។

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំសហការី អញ្ចើញចុះពិនិត្យ និងវាយតម្លៃលើការងារ បង្កបង្កើនផលស្រូវ រដូវវស្សាដើមរដូវ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ចើញចូលរួមក្នុងកិច្ច ប្រជុំពិនិត្យសេចក្ដីព្រាង កិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃ និង ក្រសួងនគរបាលវៀតណាម

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ពិនិត្យសេចក្ដីព្រាង កិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងកសិកម្មរុក្ខប្រមាញ់ និង នេសាទ សូមចូលរួមអបអរសាទរ ពិធីរុក្ខាទិវា ០៩ កក្ដដា ១៩៥២-២០២០

សម្ដេចពិជ័យ សេនា ទៀ បាញ់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការ យុទ្ធសាស្ត្រថវិកា សម្រាប់ឆ្នាំ ២០២១-២០២៣

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកតា ភោគ សាមីន អតីតមន្ត្រីនៃសាលាក្រុងកំពង់ចាម

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បាន នាំយក ទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន៤វត្ត នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាព ចររាចរណ៍ផ្លូវគោក

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយស្រុកបាណន់ អញ្ចើញជាអធិបតីភាពក្នុងពិធី ប្រកួតបាទាត់ក្របខ័ណ្ឌ ថ្នាក់ស្រុក ថ្នាក់ឃុំ ដណ្ដើមពាន់រង្វាន់ប្រាក់លាន នៅស្រុកបាណន់

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនូវអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងអង្គប្រជុំគណៈរដ្នមន្ត្រី

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការងាររបស់អគ្គលេខាធិការដ្នាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ជនសង្ស័យចំនួន ៥នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលគ្រឿងញៀនខេត្តកែប បញ្ជួនខ្លួនទៅសាលាដំបូងខេត្ត

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឲ្យឯកអគ្គរដ្នទូត ទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានទទួល គ្រឿងឧបភោគ បរិភោគ ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ជា នៅសាលាខេត្តកំពង់ស្ពឺ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពរបស់ក្រសួង ដែលបាន រយៈពេល៦ខែ កន្លងមកនិងលើកទិសដៅបន្ត នៅទីស្ដីការក្រសួង

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយស្រុកស្រីសន្ធរ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន៥២វត្ត នៅក្នុងស្រុកស្រីសន្ធរ

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមនាំយក ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន ៦វត្ត នៅឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមក្នុងពិធី សំណេះសំណាល និង ផ្ដល់ប្រាក់ឧបត្ថម្ភ ជូនកុមារកំព្រាចំនួន ១០៤នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនសពឧត្តមសេនីយ៍ទោ វ៉ែន សាយ មេបញ្ជាការកងពលតូចថ្មើរលេខ៥១

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បាននាំយកទៀន ព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេន សម្ដេចព្រះអភិសេរីសុគន្ធាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
624 នាក់
ម្សិលមិញ :
2533 នាក់
សប្តាហ៍នេះ :
8585 នាក់
សរុប :
1842278 នាក់