ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតី ធ្វើសាក្សីក្នុងពិធី ចុះកិច្ចសន្យាផលិតកម្ម កសិកម្ម ស្ដីពីការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វត លីលី ខាមេដា ជាមួយក្រុម ផលិតផ្គត់ផ្គង់ ចែកចាយផលិតផលកសិកម្ម
Do,25 Juni 2020 (Time 12:25 )
ដោយ ៖ ដើម្បីប្រជាជន


នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត ផ្គត់ផ្គង់ ចែកចាយផលិត ផលកសិកម្ម និងបានអញ្ជើញពិនិត្យខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្រផលិតរបស់ក្រុមហ៊ុនដែលមានទីតាំងនៅសង្កាត់កាកាប រាជធានីភ្នំពេញផងដែរ។

ជាបឋមលោកជំទាវឧកញ៉ា ជា មុំ នាយកក្រុមហ៊ុន បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីប្រវត្តិក្រុមហ៊ុន ខ្សែច្រវាក់ផលិតកម្ម ស្តង់ដារផលិត កម្ម កិច្ចសហប្រតិបត្តិការ ការប្រើប្រាស់វត្ថុធាតុដើម និងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិចំនួន ១៣ប្រទេសរួចហើយ។ ថ្មីៗនេះ ដោយសារអង្គរកម្ពុជាជាប់លំដាប់ថ្នាក់លេខ១ បានទាក់ទាញក្រុមហ៊ុនជប៉ុន "ខាមេដា" មកចូលរួមសហការវិនិយោគផលិតនំស្រួយដោយប្រើអង្ករខ្មែរ រួចធ្វើការនាំចេញទៅកាន់ប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់។ រៀងរាល់ឆ្នាំក្រុមហ៊ុនបានប្រើប្រាស់វត្ថុធាតុដើមជាអង្ករ ពោត និងដំឡូងមីសរុបចំនួន ៤០០០តោន ដោយឡែកក្រុម ហ៊ុន លីលីខាមេដា ប្រើអង្ករ ៣០០០តោន។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវបីតិសោមនស្ស ដោយបានអញ្ជើញចូលរួមក្នុងពិធីចុះកិច្ចសន្យានាព្រឹកនេះ។ ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន រហូតសម្រេចទទួលបានជោគជ័យនាថ្ងៃនេះ ហើយភាពជោគ ជ័យនេះមិនអាចកាត់ផ្តាច់បានពីការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានឡើយ។

ទាក់ទងនឹងខ្លឹមសារនៃពិធីនេះ លោកបានបញ្ជាក់ថាកិច្ចសន្យាផលិតកម្មកសិកម្មបានជួយជំរុញខ្សែច្រវាក់តម្លៃផលិតកម្មកែច្នៃដោយប្រើប្រាស់វត្ថុធាតុដើមចេញពីផលិតផលកសិកម្មដែលកំពុងមានសក្តានុពលឱ្យបានកាន់តែច្រើនឡើងដើម្បីធ្វើការប្រកួតប្រជែងទីផ្សារនាំចេញ ក្នុងទិសដៅចំបងគឺលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ប្រើប្រាស់វត្ថុធាតុដើមឱ្យអស់លទ្ធភាព កាត់ បន្ថយការនាំចូល ផ្តល់ឱកាសដល់ប្រជាកសិករដែលជាអ្នកផលិតវត្ថុធាតុដើម និងបង្កើតការងារ។

ការចូលរួមយ៉ាងសកម្មពីដៃគូឯកជន គឺប្រាកដបានជួយលើកស្ទួយវិស័យកសិកម្មតាមរយ:ការបន្តជំរុញការធ្វើពាណិជ្ជូបនីយកម្ម និងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មដែលនឹងជួយបង្កើនតម្លៃ បន្ថែមលើកសិផល រក្សានិរន្តរភាពនៃការផលិត ការផ្គត់ផ្គង់ និងបន្តចូលរួមបង្កើនចំណូលដល់គ្រួសារ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គឺត្រូវជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ និងជាពិសេសស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម "២០១៩-២០២៣”។

ក្នុងកាល:ទេស:ដែលកម្ពុជាកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ ដើម្បីចូលរួមដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជំរុញ និងលើកទឹកចិត្តដល់ដំណើរការរបស់សហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយ:ពង្រឹងបរិយាកាសវិនិយោគឱ្យបាន ល្អប្រសើរដើម្បីស្រូបយកកំលាំងពលកម្ម ផ្តល់ប្រាក់ចំណូល និងប្រើប្រាស់វត្ថុធាតុដើមកសិកម្ម។

ជាក់ស្តែង ការប្រើប្រាស់ផលិតផលកសិកម្មបាននិងកំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការជួយជំរុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននូវឥរិយាបទផលិតពីការផលិតដើម្បីហូបចុកក្នុងគ្រួសារ មកផលិតដើម្បីទីផ្សារដែលត្រូវធានាឱ្យបាននូវនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ស្តង់ដារផលិត គុណភាព សុវត្ថិភាព និងស្ថិរភាពតម្លៃ ដែលគ្រប់និន្នាការទាំងអស់នេះប្រាកដជានឹងចូល រួមធ្វើឱ្យប្រសើរឡើងទាំងផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាន ការប្រែប្រួលអាកាសធាតុ បរិយាប័ន និង នវារនុវត្តន៍ ក្នុងបរិបទនៃដំណើរឆ្ពោះទៅសម្រេចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នាឆ្នាំ២០២៣-២០៥០។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ពិធីនាថ្ងៃនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នា ឆ្លើយតបទៅនឹងអភិក្រម “រដ្ឋ- ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដែលជាគំរូមួយដ៏ល្អសម្រាប់ឈានទៅបន្តអនុវត្តកិច្ចសន្យានេះឱ្យបានទូលំទូលាយគ្រប់ផ្នែកនៃវិស័យកសិកម្ម។ ជាក់ស្តែង មកទល់ពេល នេះ វិស័យឯកជនបានចុះកិច្ចសន្យាផលិតកម្មកសិកម្មជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្មក្នុងឆ្នាំ២០១៩ សរុបចំនួន ៤៩៨ ហើយគ្រាន់តែ ៦ខែដើមឆ្នាំ២០២០នេះ យើងបានចុះកិច្ចសន្យាចំនួន ៥១៦ករណី ដូចដែលបានរាយការណ៍ដោយលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកមម្ម។

ឆ្លៀតយកឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ សំខាន់ៗមួយចំនួនផងដែរពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឱ្យបានទូលំទូលាយ និងមាន ប្រសិទ្ធភាព ដោយត្រូវសហការ និងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍នានា ក្រុមហ៊ុន រោងចក្រ សហគ្រាសកែច្នៃផលិតផលកសិកម្ម ទាំងអស់នេះគឺដើម្បីពង្រឹង និងពង្រីកយន្តការផលិតកម្មកសិកម្មធានាឱ្យបានទាំងបរិមាណ គុណភាព ស្តង់ដារផលិតដោយអនុវត្តបច្ចេកវិទ្យាចុងក្រោយ និងនវានុវត្តន៍ថ្មី ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងបរិបទបច្ចុប្បន្ននេះ ។

និងជាពិសេសនោះគឺចូលរួមជំរុញអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងទទួលរងនូវហានិភ័យពីវិបត្តិនៃការរាលដាលជំងឺឆ្លងកូវីដ១៩នេះ ដោយត្រូវ “ធ្វើការបណ្តុះ បណ្តាល អប់រំ ណែនាំបច្ចេកទេសដល់កសិករ ក្រុមហ៊ុន និងអ្នកចិញ្ចឹមសត្វ ដាំដំណាំក្នុងស្រុក ក្នុងគោលដៅបង្កើនការផលិតស្បៀងអាហារ ដើម្បីត្រៀមស្បៀងបម្រុងទុកសម្រាប់តម្រូវការនៅ ក្នុងស្រុកឱ្យបានគ្រប់គ្រាន់ សំដៅធានាសន្តិសុខស្បៀង និងស្ថិរភាពតម្លៃសត្វ-សាច់ បន្លែ និងត្រីជាដើមដោយត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល”។

លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង អញ្ចើញជាអធិបតីក្នុងពិធី សម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវមូលដ្នានកងរាជអាវុធហត្ថស្រុករំដួល

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំសហការី អញ្ចើញចុះពិនិត្យ និងវាយតម្លៃលើការងារ បង្កបង្កើនផលស្រូវ រដូវវស្សាដើមរដូវ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ចើញចូលរួមក្នុងកិច្ច ប្រជុំពិនិត្យសេចក្ដីព្រាង កិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃ និង ក្រសួងនគរបាលវៀតណាម

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ពិនិត្យសេចក្ដីព្រាង កិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងកសិកម្មរុក្ខប្រមាញ់ និង នេសាទ សូមចូលរួមអបអរសាទរ ពិធីរុក្ខាទិវា ០៩ កក្ដដា ១៩៥២-២០២០

សម្ដេចពិជ័យ សេនា ទៀ បាញ់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការ យុទ្ធសាស្ត្រថវិកា សម្រាប់ឆ្នាំ ២០២១-២០២៣

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកតា ភោគ សាមីន អតីតមន្ត្រីនៃសាលាក្រុងកំពង់ចាម

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បាន នាំយក ទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន៤វត្ត នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាព ចររាចរណ៍ផ្លូវគោក

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយស្រុកបាណន់ អញ្ចើញជាអធិបតីភាពក្នុងពិធី ប្រកួតបាទាត់ក្របខ័ណ្ឌ ថ្នាក់ស្រុក ថ្នាក់ឃុំ ដណ្ដើមពាន់រង្វាន់ប្រាក់លាន នៅស្រុកបាណន់

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនូវអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងអង្គប្រជុំគណៈរដ្នមន្ត្រី

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការងាររបស់អគ្គលេខាធិការដ្នាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ជនសង្ស័យចំនួន ៥នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលគ្រឿងញៀនខេត្តកែប បញ្ជួនខ្លួនទៅសាលាដំបូងខេត្ត

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឲ្យឯកអគ្គរដ្នទូត ទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានទទួល គ្រឿងឧបភោគ បរិភោគ ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ជា នៅសាលាខេត្តកំពង់ស្ពឺ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពរបស់ក្រសួង ដែលបាន រយៈពេល៦ខែ កន្លងមកនិងលើកទិសដៅបន្ត នៅទីស្ដីការក្រសួង

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយស្រុកស្រីសន្ធរ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន៥២វត្ត នៅក្នុងស្រុកស្រីសន្ធរ

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមនាំយក ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន ៦វត្ត នៅឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមក្នុងពិធី សំណេះសំណាល និង ផ្ដល់ប្រាក់ឧបត្ថម្ភ ជូនកុមារកំព្រាចំនួន ១០៤នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនសពឧត្តមសេនីយ៍ទោ វ៉ែន សាយ មេបញ្ជាការកងពលតូចថ្មើរលេខ៥១

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
862 នាក់
ម្សិលមិញ :
2533 នាក់
សប្តាហ៍នេះ :
8823 នាក់
សរុប :
1842516 នាក់