ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីស្នាក់ការគណបក្សប្រជាជនឃុំទឹកជ្រៅ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ
Sa,27 Juni 2020 (Time 01:45 )
ដោយ ៖ ដើម្បីប្រជាជន


ទោះបីមានភារកិច្ចមមាញឹកនៅក្រសួងពេញមួយសប្តាហ៍យ៉ាងណាក៏ដោយ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកតែងតែមមៃនឹកគិត ខ្វល់ខ្វាយអំពីសុខទុក្ខ ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលលោកទទួលខុសត្រូវជានិច្ច។

ឆ្លៀតយកពេលសម្រាកចុងសប្តាហ៍ នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមប្រធានក្រុមការងារ និងលោកជំទាវ ម៉ក់ ស៊ីថា ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ អមដំណើរជាមួយដោយសហការីបានអញ្ជើញមកសម្ភោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទឹកជ្រៅ និងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀងចំនួន ១៥០គ្រួសារ មកពីឃុំទឹកជ្រៅ និងឃុំនាងទើត ស្រុកតំបែរ និងប្រគេនទៀនវស្សាជូនវត្តទូទាំងស្រុកតំបែរចំនួន ២៩វត្ត។

ជាបឋមលោក សុខ សារិទ្ធ អភិបាលនៃគណអភិបាលស្រុក បានអានរបាយការណ៍ជូនអង្គពិធីជ្រាបអំពីសមិទ្ធផលសំខាន់ៗដែលស្រុកតំបែរ ជាពិសេសឃុំទឹកជ្រៅ និងឃុំនាងទើត សម្រេចបានក្នុងរយ:ពេលកន្លងមកមានជាអាទិ៍៖ ការងារបង្កបង្កើនផល វិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ សន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន ការផ្តល់សេវាសាធារណ: ការបង្គ្រាបបទល្មើសគ្រឿងញាណ ល្បែងស៊ីសង ការដោះស្រាយបញ្ហាជីវភាពជូនប្រជាជន។ល។

លោកបញ្ជាក់ថាកិច្ចការទាំងអស់នេះសម្រេចទទួលបានលទ្ធផលល្អ គឺអាស្រ័យដោយមានការចង្អុលបង្ហាញ ណែនាំ ឧបត្ថម្ភ គាំទ្រដោយផ្ទាល់ពីឯកឧត្តមប្រធានក្រុមការងារ និងសហការី ដែលជានិច្ចកាលមិនថាឡើយមានធុរ:មមាញឹកដឹកនាំការងារនៅក្រសួង សូម្បីថ្ងៃឈប់សម្រាកចុងសប្តាហ៍ ក៏ឯកឧត្តមប្រធាន អនុប្រធាន សមាជិក សមាជិកាបានព្យាយាមចុះមូលដ្ឋានដែលលោកទទួល ខុសត្រូវ ដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយ:វេទិការសាធារណ:

ក្នុងបំណងពិនិត្យតាមដានការងារទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ បញ្ហាជីវភាព សេចក្តីសុខចម្រើន ទុក្ខលំបាក និងគិតគូដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋបំណងចូលរួមអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើន បង្កើតភាពសុខដុមរមនាក្នុងសង្គម ជាពិសេសសកម្មភាពមនុស្សធម៌ ដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ រន្ទះបាញ់ ខ្យល់កន្រ្ទាក់ ចាស់ជរាគ្មានទីពឹង និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងជួសជុលផ្លូវលំ សាលារៀន លូទឹក បង្គោលភ្លើង របងសាលា ចាក់ដី។ល។

សកម្មភាពទាំងអស់នេះ បានស្តែងឲ្យឃើញថាស្រុកតំបែរនាពេលបច្ចុប្បន្នមាន ការកែ ប្រែមុខមាត់ថ្មីជាដុំកំភួនគួរឲ្យកត់សម្គាល់ (ផ្លូវលំជនបទ សាលារៀន វត្តអារាម បណ្តាញអគ្គីសនី ស្នាក់ការគណបក្ស មន្ទីរពេទ្យបង្អែក និងជីវភាពត្រូវបានកែលម្អជាបន្តបន្ទាប់)។

ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំង ១៥០គ្រួសារ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក និងសមាជិក សមាជិកា ជាប្រធាន អនុប្រធាន សមាជិកក្រុមការងារគណ:បក្សចុះមូលដ្ឋានឃុំទឹក ជ្រៅ និងឃុំនាងទើតប្រមាណ ២៥០នាក់ ឯកឧត្តមប្រធានបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិតមកជូនបងប្អូនឃុំទឹកជ្រៅ និងឃុំនាងទើត ហើយសម្តេចបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងមានសុខភាពល្អ ចៀសឆ្ងាយពីជំងឺកូវីដ-១៩ គ្រប់ៗក្រុមគ្រួសារ។

បន្ទាប់ មក ឯកឧត្តមប្រធានបានជម្រាបជូនប្រជាពលរដ្ឋអំពីសភាពការណ៍របស់ប្រទេសជាតិ ស្ថានភាពជំងឺកូវីដ-១៩ ជីវភាព ការងារបង្កបង្កើនផលការទទួលសេវាសាធារណ: ការអនុវត្តគោលនយោ បាយភូមិឃុំមានសុវត្ថិភាព ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ការអនុវត្តគោលន យោបាយ ក៣ និងការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទប្បញ្ញាត្តិរបស់រាជរដ្ឋាភិបាលទាក់ទងនឹងវិធានការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងសកលកូវីដ-១៩។ល។

ភ្ជាប់ទៅនឹងពិធីចែកអំណោយនាព្រឹកនេះ ឯកឧត្តមប្រធានក្រុមការងារមានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី "យើងត្រូវតែប្រឹងប្រែង! ដើម្បីធានាថាប្រជាជនកម្ពុជាយើងគ្មាននណាម្នាក់ អត់ឃ្លានដាច់បាយរហូតដល់ស្លាប់ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ" ក្នុងនាមប្រធានក្រុមការងារ អាជ្ញាធរមូលដ្ឋាន

ឯកឧត្តមបានខិតខំយកអស់កំលាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវលើរាល់បញ្ហាគ្រប់បែប យ៉ាងនៅមូលដ្ឋាន ជាពិសេសបញ្ហាជីវភាព ហើយជាក់ស្តែងគិតមកទល់ថ្ងៃនេះ ប្រជាពលរដ្ឋដែលមានបញ្ហាជីវភាពចំនួន ១១០០គ្រួសារ ត្រូវបានទទួលអំណោយជាគ្រឿងឧបភោគ-បរិភោគ ពីក្រុមការងារបានទាន់ពេលវេលា ហើយសង្ឃឹមថាសកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះនឹងមានជាបន្ត បន្ទាប់ទៀតនៅទូទាំងស្រុក។

ភ្ជាប់ទៅនឹងសមិទ្ធផលដ៏ថ្មីរបស់បងប្អូន គឺស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលប្រគល់ជូនសមាជិកគណបក្សសម្រាប់ប្រើប្រាស់នាថ្ងៃនេះ លោកបានថ្លែងអំណរគុណដល់ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានឃុំទឹកជ្រៅ និងអាជ្ញាធរមូលដ្ឋាន ដែលបានចូល រួមបរិច្ចាគជាថវិកា ជាកំលាំង ដើម្បីជួសជុលទីស្នាក់ការនេះឡើងសម្រាប់ប្រើប្រាស់ជាប្រយោជន៍បម្រើឱ្យសកម្មភាពការងារគណបក្ស និងសកម្មភាពសង្គមផ្សេងៗទៀត។

ឯកឧត្តមស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានជួយមើលថែរក្សា ការពារឲ្យបានគង់វង្សយូអង្វែងទុកជាសម្បត្តិរួមរបស់បក្សទាំងពេលបច្ចុប្បន្ន និងអនាគត។ ដោយឡែក សម្រាប់សម្រាប់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការងារគ្រប់គ្រងអនាម័យ និងបរិស្ថាន (ទឹក និងសំរាម) ចាត់វិធានការទប់ស្កាត់ និងបង្គ្រាបឲ្យកាន់តែមានប្រសិទ្ធភាពលើសកម្មភាពជួញដូរ និងប្រើប្រាស់ គ្រឿងញាណ ល្បែងស៊ី សង ជល់មាន់ បងធំ។ល។

ធ្វើយ៉ាងណាធានាសន្តិសុខ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋាន ឯកឧត្តមប្រធានស្នើឱ្យបងប្អូនចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្ស ដើម្បីឲ្យប្រទេសជាតិយើងធ្វើការអភិវឌ្ឍឲ្យកាន់តែមានការរីកចម្រើនប្រកបដោយចីរភាព និងនិរន្តរភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

សម្រាប់អំណោយនាព្រឹកនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូ មី១កេះ ត្រីខ ១យួ ទឹកត្រី ១យួ ទឹកស៊ីអីវ ១យួ ឆៃប៉ូវ ២គីឡូ និងថវិកា ២ម៉ឺនរៀល។ ដោយឡែក ព្រះតេជគុណ ព្រះចៅអធិការដែលបាននិមន្តមកពី ២៩វត្ត នៅក្នុងស្រុកតំបែរ ដែលក្នុងមួយវត្តៗទទួលបានទានព្រះវស្សាមួយគូរ គ្រឿងបរិក្ខាមួយចំនួន និងបច្ច័យចំនួន ១លានរៀលផងដែរ។

លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង អញ្ចើញជាអធិបតីក្នុងពិធី សម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវមូលដ្នានកងរាជអាវុធហត្ថស្រុករំដួល

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំសហការី អញ្ចើញចុះពិនិត្យ និងវាយតម្លៃលើការងារ បង្កបង្កើនផលស្រូវ រដូវវស្សាដើមរដូវ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ចើញចូលរួមក្នុងកិច្ច ប្រជុំពិនិត្យសេចក្ដីព្រាង កិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃ និង ក្រសួងនគរបាលវៀតណាម

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ពិនិត្យសេចក្ដីព្រាង កិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងកសិកម្មរុក្ខប្រមាញ់ និង នេសាទ សូមចូលរួមអបអរសាទរ ពិធីរុក្ខាទិវា ០៩ កក្ដដា ១៩៥២-២០២០

សម្ដេចពិជ័យ សេនា ទៀ បាញ់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការ យុទ្ធសាស្ត្រថវិកា សម្រាប់ឆ្នាំ ២០២១-២០២៣

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកតា ភោគ សាមីន អតីតមន្ត្រីនៃសាលាក្រុងកំពង់ចាម

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បាន នាំយក ទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន៤វត្ត នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាព ចររាចរណ៍ផ្លូវគោក

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយស្រុកបាណន់ អញ្ចើញជាអធិបតីភាពក្នុងពិធី ប្រកួតបាទាត់ក្របខ័ណ្ឌ ថ្នាក់ស្រុក ថ្នាក់ឃុំ ដណ្ដើមពាន់រង្វាន់ប្រាក់លាន នៅស្រុកបាណន់

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនូវអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងអង្គប្រជុំគណៈរដ្នមន្ត្រី

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការងាររបស់អគ្គលេខាធិការដ្នាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ជនសង្ស័យចំនួន ៥នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលគ្រឿងញៀនខេត្តកែប បញ្ជួនខ្លួនទៅសាលាដំបូងខេត្ត

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឲ្យឯកអគ្គរដ្នទូត ទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានទទួល គ្រឿងឧបភោគ បរិភោគ ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ជា នៅសាលាខេត្តកំពង់ស្ពឺ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពរបស់ក្រសួង ដែលបាន រយៈពេល៦ខែ កន្លងមកនិងលើកទិសដៅបន្ត នៅទីស្ដីការក្រសួង

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយស្រុកស្រីសន្ធរ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន៥២វត្ត នៅក្នុងស្រុកស្រីសន្ធរ

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមនាំយក ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន ៦វត្ត នៅឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមក្នុងពិធី សំណេះសំណាល និង ផ្ដល់ប្រាក់ឧបត្ថម្ភ ជូនកុមារកំព្រាចំនួន ១០៤នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនសពឧត្តមសេនីយ៍ទោ វ៉ែន សាយ មេបញ្ជាការកងពលតូចថ្មើរលេខ៥១

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
841 នាក់
ម្សិលមិញ :
2533 នាក់
សប្តាហ៍នេះ :
8802 នាក់
សរុប :
1842495 នាក់