ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម
Do,30 Juli 2020 (Time 03:45 )
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម
..........................
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងែទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្ត ព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រការអភិវឌ្ឍនៅកម្ពុជា ជាពិសេសនៅក្នុងទឹកដីនៃខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ខេត្តព្រះសីហនុជាខេត្តទេសចរណ៍ ហើយការអភិវឌ្ឍន៍ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលមានវិស័យសំខាន់ៗដូចជា វិស័យសំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន និងទេសចរណ៍។ ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែក និងផ្លូវគោកជាដើម។

ឯកឧត្តមបន្តទៀតថា តាមលទ្ធភាពឆ្នាំនេះរដ្ឋបាលខេត្តមាន គម្រោងស្តារប្រព័ន្ធអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ដើម្បីរំដោះជំនន់ទឹកភ្លៀង ហើយយើងក៏មានបំណងចង់ ចាក់បេតុងជើងទេតាមអូរ ប្រឡាយ តែមិនទាន់មានថវិកាគ្រប់គ្រាន់។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បានស្នើសុំដល់ឯកឧត្តមអគ្គរាជទូតជប៉ុន ជួយគាំទ្រគម្រោងសាងសង់កំពង់ផែទេសចរណ៍នៅក្នុងក្រុងព្រះសីហនុ និងជួយសាងសង់មណ្ឌលសុខភាពនៅរាម និងនៅកោះរ៉ុង តាមរយៈកម្មវិធីជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនផងដែរ។

ឯកឧត្តអភិបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុមានសក្តានុពលលើគ្រប់វិស័យ ក៏ប៉ុន្តែមិនទាន់ទំនើប ក្នុងនោះរាជរដ្ឋាភិបាល បានសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ ផ្តល់ភាពអនុគ្រោះដល់វិស័យទេសចរណ៍ និងវិនិយោគនៅពេលខាងមុខផងដែរ។

ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នេះជាលើកទីពីរហើយ ដែលឯកឧត្តមមកទស្សនកិច្ចនៅខេត្តព្រះសីហនុ បន្ទាប់ពីឯកឧត្តមបានឡើងកាន់តំណែងជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

កាលពីរឆ្នាំមុន ឯកឧត្តម ក៏បានមកភ្នំពេញចូលរួមកិច្ចប្រជុំអាស៊ាន ហើយមកដល់បច្ចុប្បន្ន កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងខ្លាំង និយាយរួមគឺខេត្តព្រះសីហនុ តែម្តងចាប់តាំងពីឯកឧត្តម គួច ចំរើន បានឡើងជាអភិបាលខេត្តព្រះសីហនុនេះមក។ ខេត្តព្រះសីហនុមានការអភិវឌ្ឍន៍យ៉ាងកំហុក ថ្វីត្បិតតែពិភពលោកកំពុងមាន ជំងឺកូវីដ-១៩ ឆ្លងរីករាលដាលយ៉ាងណាក៏ដោយចុះ។

ឯកឧត្តម MIKAMI MASAHIRO បានបន្តទៀតថាកម្ពុជាឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំ មកដល់ពេលនេះសម្រេចបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ពិសេស ខេត្តព្រះសីហនុ មានអគារខ្ពស់ៗជាច្រើនកន្លែងកំពុងមានការអភិវឌ្ឍន៍ខ្លាំងគួរឱ្យចាប់អារម្មណ៍ មានកំពង់ផែ ដែលមានសក្តានុពលអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។

រាជរដ្ឋាភិបាលជប៉ុន មានកិច្ចសហប្រតិបត្តិការល្អ ពិសេសជាមួយកម្ពុជា និងប្រជាជនជប៉ុន ដែលមករកស៊ីនៅខេត្តព្រះសីហនុ រងគ្រោះដោយសារការរលំបាក់អគារកាលពីកន្លងមក ហើយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយបានទាន់ពេលវេលា។

ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ចង់ដឹងពីការអភិវឌ្ឍខេត្ត លើបញ្ហាផ្លូវទឹក ប្រព័ន្ធលូ ទឹកស្អុយ ភ្លើងបំភ្លឺផ្លូវ និង មានគម្រោងអភិវឌ្ឍន៍ខេត្តបែបណា ហើយឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណ រដ្ឋបាលខេត្តដែលបានសហការ សម្របសម្រួលក្នុងការចូលចតរបស់នាវាកងទ័ពជើងទឹកជប៉ុន នៅខេត្តព្រះសីហនុ

ដែលគ្រោងនៅខែសីហា តែនាវានេះអាក់ខានមិនបានចូលចតនោះទេ ដោយសារមានជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលខ្លាំង នៅពាសពេញពិភពលោក តែទោះជាយ៉ាងណាក៏ដោយ នៅពេលខាងមុខនឹងមាននាវាជាច្រើនទៀតចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។

ឯកឧត្តម ក៏បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុន ដើម្បីស្វែងឱកាសវិនិយោគ និងដើរទេសចរណ៍កំសាន្ត នៅក្នុងខេត្តដែលមានសក្តានុពលខាងវិស័យទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ៕

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ អញ្ចើញជាអធិបតី សំណេះសំណាល និង ប្រគល់គោគួរបាន ជូនបងប្អូនប្រជាពលរដ្ន នៅស្រុកក្រគរ ខេត្តពោធិសាត់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោកជំទាវ អញ្ជើញជាគណៈអធិបតីក្នុងពិធី ដាំដើមក្ងោកនៅជុំវិញ បរិវេណវត្តនគរបាជ័យក្រៅ ក្នុងស្រុកកំពង់សៀម

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមក្នុងពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ នៅសាលប្រជុំ សសរ ១០០ សម្ដេចតេជោ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ អញ្ចើញសំណេះសំណាល និងចែកសាច់គោគួរបាន ជូនដល់ប្រជាពលរដ្នចំនួន៤០០ គ្រួសារ នៅក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ចើញចូលរួមក្នុងពិធី សម្ភោធសាលប្រជុំ សសរ ១០០ សម្ដេចតេជោ និងចម្រើន ព្រះបរិត្ត នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ បានអញ្ជើញជួបសំណេះ សំណាល និង នាំយកអំណោយ ផ្ដល់ជូនដល់ក្រុមគ្រួសាររងគ្រោះដោយ អគ្គីភ័យឆេះផ្ទះ នៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌល ស្វាយរៀង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងចែកអំណោយ ជូនប្រជាពលរដ្នក្រីក្រ ចំនួន៣០ គ្រួសារ នៅខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពក្នុងពិធី បិទកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ច របស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង

ឯកឧត្តម បណ្ឌិត្យសភាចារ្យ ហង់ ជួនណារ៉ុន ប្រធានក្រុមការងារ រាជរដ្នាភិបាល ចុះជួយស្រុកកងមាស អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ ស្រុកកងមាស

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ចើញចុះជួបសំណេះ សំណាល និងនាំយក ប្រេងសាំង១០០០ លិត្រ និងថវិកា មួយចំនួន ដើម្បីជួយបូមទឹកសង្គ្រោះស្រូវ របស់ប្រជាពលរដ្ន នៅឃុំពត់ស ស្រុកបាទី

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយ ស្រុកកំពង់សៀម អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រគល់ផ្ទះ សប្បរសធម៍ទី១២ ជូនលោកយាយ យាម អែម និងលោកយាយ យាម អឿន និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ន ចំនួន១០០ គ្រួសារ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំខែកក្ដដា និងលើកទិសដៅបន្តខែសីហា ឆ្នាំ២០២០

ឯកឧត្តម ទេសរដ្នមន្ត្រី អូស្មាន ហាស្សាន់ បានអញ្ជើញថ្វាយបង្គំ Eid Al-Udha និងចូលរួមកម្មវិធីសម្ភោធ សំឡេះគោគួរ និងអាគីកះ នៅសង្កាត់ច្រាំងចំរោះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា បានអញ្ចើញចុះចែក សាច់គោគួរ ដល់ប្រជាពលរដ្នខ្មែរឥស្លាម ចំនួន៣៨៥ គ្រួសារ នៅក្នុងខេត្តក្រចេះ

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈស្នងការ ស្ដីពីការជម្រុញឲ្យលោកស្នងការរងទទួលផែន ការងារគ្រប់ផែន យកចិត្តទុក្ខដាក់ចំពោះពង្រឹង វិន័យកងកម្លាំងនគរបាលជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញចុះទស្សនកិច្ចនិងសំណេះសំណាលជាមួយគណៈគ្រប់គ្រង មន្ត្រី បុគ្គលិក និងជនរងគ្រោះ នៅមណ្ឌលឱកាសខ្ញុំ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង របស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៍និងទេសចរណ៍ នៃរដ្នសភា

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ចើញចូលរួមប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួល ពាក្យបណ្ដឹង អង្កេត និង ទំនាក់ទំនងរដ្នសភា ព្រឹទ្ធសភា នៃរដ្នសភា នៅខេត្តព្រះសីហនុ

លោកជំទាវឧកញ៉ា នាងវិសាខាកិត្តិបណ្ឌិត សៀង ចាន់ហេង សូមគោរពថ្លែងអំណរ អរព្រះគុណចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបត្តីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ សំណង់ក្នុងរាជធានីភ្នំពេញ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
171 នាក់
ម្សិលមិញ :
2317 នាក់
សប្តាហ៍នេះ :
10321 នាក់
សរុប :
1883795 នាក់