ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយ ស្រុកកំពង់សៀម អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រគល់ផ្ទះ សប្បរសធម៍ទី១២ ជូនលោកយាយ យាម អែម និងលោកយាយ យាម អឿន និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ន ចំនួន១០០ គ្រួសារ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម
Sa,01 August 2020 (Time 11:12 )
ដោយ ៖ ដើម្បីប្រជាជន


នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមជាសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក និងឃុំបានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី១២ ជូនលោកយាយ
យាម អែម និងលោកយាយ យាម អឿន (ត្រូវជាបងប្អូនបង្កើត) និងជួបសំណេះសំណាលជា មួយបងប្អូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម។

ផ្ទះនេះត្រូវបានឯកឧត្តមប្រធានក្រុមការងារ និងលោកជំទាវ ម៉ក់ ស៊ីថា ឯកឧត្តម ចាយ បូរិន និងលោកជំទាវ ព្រះនាគមុនីព្រះមេគុណខេត្ត ប៊ត តាំងឆេង ព្រះមេគណខេត្តកំពង់ចាម និងសមាជិកក្រុមប្រឹក្សាស្រុក និងសប្បុរសជនជិតឆ្ងាយសហការីបានជួយឧបត្ថម្ភថវិកាចំនួនជាង ៨លានរៀល សម្រាប់ធ្វើការកសាងផ្ទះថ្មីមួយខ្នងនេះ។ លោកយាយ យាម អែម បានសម្តែងនូវទឹកចិត្តរំភើបសប្បាយ រីករាយឥតឧបមា និងបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម លោកជំទាវ និងសមាជិកក្រុមការងារ និងសប្បុរសជនទាំងអស់ចំពោះសណ្តានចិត្តមនុស្សធម៌ដ៏ប្រពៃនេះ។

លោក ប៊ិន ឡាដា អភិបាលស្រុកបានរាយការណ៍ជូនអង្គពិធីជ្រាបពីដំណើរការសាងសង់ផ្ទះសប្បុរសធម៌ជូនលោកយាយពីរនាក់បងប្អូននេះ និងសកម្មភាពការងារសប្បុរសធម៌សំខាន់ៗមួយចំនួនទៀតដែលឯកឧត្តមប្រធានក្រុុមការងារ លោកជំទាវ និងសហការីបានយកចិត្តទុកដាក់ និងគិតគូដោះស្រាយជូនបងប្អូនបានទាន់ពេលវេលាដូចជា៖ គ្រោះថ្នាក់ចរាចរ រន្ទះបាញ់ ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ បាក់ច្រាំងទន្លេ ជួយដល់ចាស់ជរា ក្មេងកំព្រា ជនពិការ និងស្រ្តីមេមាយទីទាល់ក្រ ងាយរងគ្រោះ។

កាយវិការប្រកបដោយគុណធម៌ មនុស្សធម៌ គិតគូខ្វល់ខ្វាយ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដ៏ប្រពៃនេះ និងជាពិសេសស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារចុះស្រុកកំពង់សៀម ធ្វើឲ្យប្រជាពលរដ្ឋស្រុកកំពង់សៀមទាំងមូលមានក្តីរំភើប កក់ក្តៅ សប្បាយរីករាយ និងជឿជាក់លើការដឹកនាំរបស់ឯកឧត្តមប្រធាន និងសហការីក្រោមម្លប់សុខសន្តិភាព។

មានមតិសំណេះសំណាលជាមួយបងប្អូនដែលបានអញ្ជើញមកចូលរួមអបអរសាទរនាឱកាសនេះ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មកជូនបងប្អូន ពិសេសលោកយាយ និងសូមចូលរួមអបអរសាទរលោកយាយ ដែលទទួលបានផ្ទះថ្មី ហើយសម្តេចបានជូនពរឲ្យលោកយាយ និងបងប្អូនប្រជាពលរដ្ឋយើងជួបតែពុទ្ធពរទាំង៤ ប្រការ គ្រប់ៗគ្នា។

ភ្ជាប់ជាមួយសមិទ្ធផលនេះ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម និងសមាជិកក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានយកចិត្ដទុកដាក់ គិតគូពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងជាពិសេសបានចុះដោះ ស្រាយបញ្ហាជូនលោកយាយបានទាន់ពេលវេលា ហើយកាយវិការសប្បុរសធម៌ និងវប្បធម៌ចែក រំលែកនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានចំពោះបញ្ហាជីវភាព សេចក្តីសុខទុក្ខប្រចាំថ្ងៃរបស់បងប្អូន។

ភ្ជាប់ទៅនឹងការងារមនុស្សធន៌នេះ លោកបានលើកទឹក ចិត្ត និងគាំទ្រគ្រប់សកម្មភាពទាំងអស់ដែលចូលរួមដោះស្រាយទុក្ខលំបាក ដើម្បីចូលរួមកែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានផ្ទាល់ឲ្យកាន់តែរីកចម្រើន ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសំណូមពរឲ្យប្រជាពលរដ្ឋថែរក្សា និងការពារឲ្យបាននូវសន្តិភាពនេះ។

ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន ឯកឧត្តមប្រធានបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការថែរក្សាសុខភាព អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋានរបស់ខ្លួនឲ្យបាន។

ចំពោះបញ្ហាជីវភាពប្រចាំថ្ងៃ ឯកឧត្តមប្រធានបានណែនាំដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់លើការងារបង្កបង្កើនផល (ស្រូវ ដំណាំ បន្លែ ចិញ្ចឹមសត្វ និងត្រី) នៅតាមគ្រួសារនីមួយៗបើមិនបានលក់ដូរ ក៏បានត្រឹមផ្គត់ផ្គង់នៅក្នុងគ្រួសារឲ្យបានគ្រប់គ្រាន់ដើម្បីកាត់បន្ថយការចំណាយ និងធានាសន្តិសុខស្បៀងក្នុងគ្រួសារ ប៉ុន្តែបើមានលទ្ធភាពគួរតែពង្រីកផលិតកម្មដូចជាដាំបន្លែ ចិញ្ចឹមមាន់ ត្រី និងកង្កែប ដើម្បីចូលរួមផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារ បង្កើតការងារ និងចំណូលសម្រាប់គ្រួសារ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមានអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រង់ចាំជួយទាំងផ្នែកបច្ចេកទេស។

ចំពោះកិច្ចការនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ញើសារជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងក្មួយៗនិស្សិតដែលទើបបញ្ចប់ការសិក្សា ហើយមានបំណងចង់បង្កើតអាជីវកម្ម (ចិញ្ចឹមមាន់ ចិញ្ចឹមត្រីអណ្តែង និងកង្កែប) និងចង់បានព័ត៌មានបន្ថែមអំពីការងារបច្ចេកទេស និងពូជ សូមអញ្ជើញទាក់ទងទៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសាមីរបស់ខ្លួន ឬមន្ត្រីផ្សព្វផ្សាយកសិកម្មនៅតាមស្រុក ហើយសម្រាប់ក្មួយៗនិស្សិតអាចចូលមើល ឬស្រាវជ្រាវក្នុង Websites ឬ Facebook របស់ក្រសួងបាន។

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានអញ្ចើញចូលរួមជាអធិបតី ក្នុងទិវាជាតិអាហារ រូបត្ថម្ភលើកទី៧ ៦ វិច្ឆិកា ២០១៤ ៦ វិច្ឆិកា ២០២០ ក្រោមប្រធានបទ ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព នៅខេត្តកំពង់ចាម

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួត ពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ត ខែធ្នូ ឆ្នាំ២០២០

ឯកឧត្តម ទេសរដ្នមន្ត្រី អូស្មាន ហាស្សាន់ បានអញ្ចើញជួបសំណេះណាល និងចែកកញ្ចប់អាហារ ជូនដល់ប្រជាពលរដ្ន ដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ចំនួន ៧០០ គ្រួសារ នៅក្នុងខណ្ឌដង្កោ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ចើញចូលរួមបន្តសម័យប្រជុំរដ្នសភា លើកទី៥ នីតិលទី៦ ឆ្នាំ២០២០ នៅវិមានរដ្នសភា

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តខែធ្នូ ឆ្នាំ២០២០

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំស្ដីពី ការពង្រឹងលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ក្នុងមូលដ្នានខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ចើញជាអធិបតីក្នុងពិធីបើកវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងចុះត្រួតពិនិត្យការងារសាងសង់វិមាន ឈ្នះ ឈ្នះ

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំ គណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ចើញចុះពិនិត្យការដ្នានសាងសង់ ទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ នៅខេត្តកែប

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមជាមួយ មេបញ្ជាការកងទ័ពជើងគោក នៃបណ្ដាលប្រទេសអាស៊ាន ទាំង០៩ផ្សេងទៀត បានអញ្ចើញចូលរួមប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោក អាស៊ាន លើកទី២១ តាមរយៈប្រព័ន្ធ Virtual Conference

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ត្រួតពិនិត្យពិភាក្សាលើសំណើ របស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការដាក់ឲ្យប្រើប្រាស់ E-VISA នៅទីស្ដីរក្រសួង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំដោះស្រាយបណ្ដឹង នៅទីស្ដីការក្រសួង

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយស្រុកភ្នំស្រួច បានអញ្ចើញជាអធិបតីភាពក្នុងពិធីបើកវេទិកាសាធារណៈ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ចើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ចើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ

ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ជូនចំពោះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន គិត ម៉េង

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីក្នុងពិធីបិទវគ្គ បណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៍ជំនាន់ទី២៥ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ចើញជួបសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៍ ជូនប្រជាពលរដ្នដែលខ្វះខាត ចំនួន ៥០ គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សា សេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយ លើកលេងទោស នៅទីស្ដីការក្រសួងមហាផ្ទៃ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
848 នាក់
ម្សិលមិញ :
1115 នាក់
សប្តាហ៍នេះ :
9827 នាក់
សរុប :
2090976 នាក់