ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងកសិកម្មរុក្ខប្រមាញ់ និង នេសាទ សូមចូលរួមអបអរសាទរ ពិធីរុក្ខាទិវា ០៩ កក្ដដា ១៩៥២-២០២០
Mi,08 Juli 2020 (Time 08:03 )
ដោយ ៖ ដើម្បីប្រជាជន


ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួមអបអរសាទរ ពិធីរុក្ខទិវា ០៩ កក្កដា
១៩៥២-២០២០
..................................
ថ្ងៃទី០៩ ខែកក្កដា ជាទិវាដ៏មហានក្ខត្តឬក្សដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី “រុក្ខ-ទិវា” ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យឆ្លៀតព្រះវរោកាសដ៏មានតម្លៃយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី “រុក្ខទិវា”នេះ។

ប៉ុន្តែក្នុងឆ្នាំនេះ ដោយសារហានិភ័យនៃការរាលដាលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឱ្យផ្អាកការរៀបចំព្រះរាជពិធីដ៏ឧត្តុង្គឧត្តម និងមានអត្ថន័យនេះ។
ឆ្លៀតក្នុងឱកាសនេះ រដ្នមន្ត្រីក្រសួងកសិកម្មសូមរំឭកជូនអំពីទស្សនវិស័យ និងព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា “រុក្ខទិវា” នេះឡើងតាមរយៈព្រះរាជក្រឹត្យលេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។

ព្រះអង្គបានបណ្តុះនូវស្មារតីដល់កូនចៅគ្រប់ៗរូបឱ្យយល់ដឹងអំពីបរិស្ថាន អត្ថប្រយោជន៍នៃព្រៃឈើ ហើយព្រះអង្គមានព្រះរាជបន្ទូលថា ”ការចូលរួមចំណែកការពារ និងថែ-រក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានប្រក្រតីភាពជាវិជ្ជមាន ចំពោះវិស័យកសិកម្ម និងមនុស្សជាតិ”។

ផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហត្ថដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនា-បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្កើតឡើងវិញ នូវ “រុក្ខទិវា” តាមសេចក្តីសម្រេចលេខ ០៨ ស.ស.រ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធឡើង នៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំរហូតមក ។


ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ឯកឧត្តមរដ្នមន្ត្រីសូមចូលរួមអបអរសាទរទិវា “រុក្ខទិវា” ថ្ងៃទី០៩ កក្កដា ក្នុងស្មារតីចូលរួមផ្សព្វផ្សាយនិងគ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើឱ្យបានស្ថិតស្ថេរ និងនិរន្តរភាព សម្រាប់កូនចៅរបស់យើងទាំងអស់គ្នា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្នមន្ត្រី សង្ឃឹមថា បងប្អូនជនរួមជាតិទាំងអស់នឹងចងចាំជានិច្ចនូវព្រះរាជានុសាសន៍ដ៏ថ្លៃរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ-មុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានលើកឡើងថា “រុក្ខទិវា” ជាពិធីមួយ បានបង្ហាញឱ្យឃើញនូវទម្លាប់ដ៏ល្អប្រពៃរបស់ប្រជាជនយើងសហការសាមគ្គីគ្នា ការពារ ថែរក្សា ព្រៃឈើ និងដាំដើមឈើ ដើម្បីបរិស្ថានធម្មជាតិល្អ សម្រាប់ជាឧត្តមប្រយោជន៍របស់យើងទាំងអស់គ្នាផង និងជាការសន្សំបុណ្យកុសលដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូបផង។

ជាមួយនេះ ឯកឧត្តម រដ្នមន្ត្រី វេង សាខុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និងដៃគូអភវិឌ្ឍន៍ទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍវិស័យកសិកម្ម នៅកម្ពុជា ពិសេសដើម្បីប្រែក្លាយជា “កសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ ប្រកបដោយវិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា” ។

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ អញ្ចើញជាអធិបតី សំណេះសំណាល និង ប្រគល់គោគួរបាន ជូនបងប្អូនប្រជាពលរដ្ន នៅស្រុកក្រគរ ខេត្តពោធិសាត់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោកជំទាវ អញ្ជើញជាគណៈអធិបតីក្នុងពិធី ដាំដើមក្ងោកនៅជុំវិញ បរិវេណវត្តនគរបាជ័យក្រៅ ក្នុងស្រុកកំពង់សៀម

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមក្នុងពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ នៅសាលប្រជុំ សសរ ១០០ សម្ដេចតេជោ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ អញ្ចើញសំណេះសំណាល និងចែកសាច់គោគួរបាន ជូនដល់ប្រជាពលរដ្នចំនួន៤០០ គ្រួសារ នៅក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ចើញចូលរួមក្នុងពិធី សម្ភោធសាលប្រជុំ សសរ ១០០ សម្ដេចតេជោ និងចម្រើន ព្រះបរិត្ត នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ បានអញ្ជើញជួបសំណេះ សំណាល និង នាំយកអំណោយ ផ្ដល់ជូនដល់ក្រុមគ្រួសាររងគ្រោះដោយ អគ្គីភ័យឆេះផ្ទះ នៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌល ស្វាយរៀង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងចែកអំណោយ ជូនប្រជាពលរដ្នក្រីក្រ ចំនួន៣០ គ្រួសារ នៅខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពក្នុងពិធី បិទកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ច របស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង

ឯកឧត្តម បណ្ឌិត្យសភាចារ្យ ហង់ ជួនណារ៉ុន ប្រធានក្រុមការងារ រាជរដ្នាភិបាល ចុះជួយស្រុកកងមាស អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ ស្រុកកងមាស

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ចើញចុះជួបសំណេះ សំណាល និងនាំយក ប្រេងសាំង១០០០ លិត្រ និងថវិកា មួយចំនួន ដើម្បីជួយបូមទឹកសង្គ្រោះស្រូវ របស់ប្រជាពលរដ្ន នៅឃុំពត់ស ស្រុកបាទី

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយ ស្រុកកំពង់សៀម អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រគល់ផ្ទះ សប្បរសធម៍ទី១២ ជូនលោកយាយ យាម អែម និងលោកយាយ យាម អឿន និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ន ចំនួន១០០ គ្រួសារ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំខែកក្ដដា និងលើកទិសដៅបន្តខែសីហា ឆ្នាំ២០២០

ឯកឧត្តម ទេសរដ្នមន្ត្រី អូស្មាន ហាស្សាន់ បានអញ្ជើញថ្វាយបង្គំ Eid Al-Udha និងចូលរួមកម្មវិធីសម្ភោធ សំឡេះគោគួរ និងអាគីកះ នៅសង្កាត់ច្រាំងចំរោះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា បានអញ្ចើញចុះចែក សាច់គោគួរ ដល់ប្រជាពលរដ្នខ្មែរឥស្លាម ចំនួន៣៨៥ គ្រួសារ នៅក្នុងខេត្តក្រចេះ

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈស្នងការ ស្ដីពីការជម្រុញឲ្យលោកស្នងការរងទទួលផែន ការងារគ្រប់ផែន យកចិត្តទុក្ខដាក់ចំពោះពង្រឹង វិន័យកងកម្លាំងនគរបាលជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញចុះទស្សនកិច្ចនិងសំណេះសំណាលជាមួយគណៈគ្រប់គ្រង មន្ត្រី បុគ្គលិក និងជនរងគ្រោះ នៅមណ្ឌលឱកាសខ្ញុំ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង របស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៍និងទេសចរណ៍ នៃរដ្នសភា

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ចើញចូលរួមប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួល ពាក្យបណ្ដឹង អង្កេត និង ទំនាក់ទំនងរដ្នសភា ព្រឹទ្ធសភា នៃរដ្នសភា នៅខេត្តព្រះសីហនុ

លោកជំទាវឧកញ៉ា នាងវិសាខាកិត្តិបណ្ឌិត សៀង ចាន់ហេង សូមគោរពថ្លែងអំណរ អរព្រះគុណចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបត្តីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ សំណង់ក្នុងរាជធានីភ្នំពេញ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
157 នាក់
ម្សិលមិញ :
2317 នាក់
សប្តាហ៍នេះ :
10307 នាក់
សរុប :
1883781 នាក់