ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំសហការី អញ្ចើញចុះពិនិត្យ និងវាយតម្លៃលើការងារ បង្កបង្កើនផលស្រូវ រដូវវស្សាដើមរដូវ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ
Mi,08 Juli 2020 (Time 11:22 )
ដោយ ៖ ដើម្បីប្រជាជន


តាកែវ៖នាព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកខាន់ សុខា អភិបាលរងខេត្ត អមដំណើរជាមួយដោយឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល និងខេត្តតាកែវ និងថ្នាក់ដឹកនាំនាយកដ្ឋានដំណាំស្រូវ និងសហការីបានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃលើការងារបង្កបង្កើនផលស្រូវរដូវវស្សាដើមរដូវ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។

ធ្វើដំណើរមកដល់ទីដៅ ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះ សំណាលជាមួយសមាជិកសហគមន៍កសិករប្រើប្រាស់ទឹកប្រឡាយមេតាស៊ូង ក្នុងភូមិព្រៃតាពង ឃុំពោរំចេក ដោយបាននាំយកនូវការផ្តាំសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលលោកតែងតែងនឹកគិត ខ្វល់ខ្វាយពីសុខទុក្ខរបស់បងប្អូនប្រជាកសិករ នៅទូទាំងប្រទេស ជាពិសេសក្នុងកាល:ទេស:ដ៏លំបាកនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។

ទោះជាយ៉ាងណា សម្តេចតែងតែនៅជាមួយកសិករគ្រប់កាល:ទេស: គ្រប់ស្ថានភាព មិនថាស្រាល ឬធ្ងន់ ដោយបានផ្តល់ជាកំលាំងចិត្ត និងគាំទ្រឲ្យបងប្អូនយើងខិតខំជំនះរាល់ឧបសគ្គ ហើយច្បាមយកឱកាសមាសដើម្បីអភិវឌ្ឍ បង្កើនសមត្ថភាពខ្លួនឲ្យបានរឹងមាំក្នុងការផលិតស្បៀង ធានាឲ្យបាននូវសុវត្ថិភាពក្នុងការផ្គត់ផ្គង់តម្រូវការក្នុងស្រុកទាំងបរិមាណ និងគុណភាព។

មិនតែប៉ុណ្ណោះ ត្រូវចាប់យកកាលានុវត្តភាពនេះដើម្បីបង្កើនផលិតភាពផលិតកម្មកសិកម្ម រួមគ្នាបង្កើតការងារ និងបង្កើនចំណូល។ នាឱកាសនេះ លោក ភឿក រ៉ុន ប្រធានសហគមន៍កសិករប្រើប្រាស់ទឹកប្រឡាយមេតាស៊ូង បានថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន និងបានជូនពរសម្តេច លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រា បុត្រី ឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។

លោកប្រធានសហគមន៍បានបន្តថា ក្រោមការដឹកនាំរបស់សម្តេច កសិករធ្វើស្រែ ដាំដុះដំណាំ មានលក្ខណល្អប្រសើរ និងមានការអភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្តែងសហគមន៍មានសមាជិក ១៧គ្រួសារ មានផ្ទៃដីសរុប ១ ៥០២ហត ធ្វើស្រែបាន ២-៣ដងក្នុងមួយឆ្នាំ ទិន្នផលទទួលបាន ពី ៥-៨ត/ហត ដោយប្រើប្រាស់ទឹកពីប្រឡាយមេតាស៊ូង ប្រវែង ៦ ៧៥៩ម៉ សង់នៅឆ្នាំ២០១៧ ក្រោយជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តលី តាមរយ:គម្រោងស្តីពី "កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា CAVAC" ។ ឈប់ប្រើពលកម្មសត្វពាហន: សាប ឬព្រោះ ច្រូតកាត់ បោកបែន ប្រើគ្រឿងយន្តទាំងអស់ ដល់ពេលលក់ស្រូវមានឈ្មួញមកទិញដល់ស្រែតែម្តង។

បច្ចុប្បន្នតម្លៃស្រូវ ៨០០រ/kg ក្នុង ១ហត បន្ទាប់ពីទូទាត់ថ្លៃដើមរួចអាចបានចំណូល ១លានរៀល។ ឆ្លៀតឱកាសនេះ តាមរយ:ឯកឧត្តមរដ្ឋមន្ត្រី លោកប្រធានសហគមន៍ តំណាងឲ្យសមាជិក បានស្នើសុំរាជរដ្ឋាភិបាលជួយបញ្ចុះតម្លៃភ្លើងបូមទឹកដាក់ស្រែ ដោយសារបច្ចុប្បន្នតម្លៃភ្លើងបូមទឹកចំណាយអស់ ៣០ម៉ឺនរៀល/ហត។

ឯកឧត្តមរដ្ឋមន្ត្រី បន្ទាប់ពីបានឃើញស្រូវដើមរដូវលូតលាស់ល្អ ប្រឡាយមេចាក់បេតុង ហូរទឹកចូលស្រែ និងទឹកមុខកសិកររីករាយ សប្បាយចិត្តដោយសារផលស្រូវ លោកបានសម្តែងទឹកចិត្តចូលរួមអបអរសាទរ និងគាំទ្រ លើកទឹកចិត្តដល់សមាជិកសហគមន៍គ្រប់ៗក្រុមគ្រួសារឲ្យបន្តខិត ខំបន្ថែមទៀត ដើម្បីចូលរួមទាំងអស់គ្នាក្នុងការផលិតស្រូវធានាឲ្យបាននូវសន្តិសុខស្បៀង បង្កើន ប្រាក់ចំណូល ឈានទៅកាត់បន្ថយភាពក្រីក្រ។

លោកសុំឲ្យកសិករ យកចិត្តទុកដាក់ផងដែរអំពីពូជ ជី និងថ្នាំកសិកម្ម ធ្វើយ៉ាងណាប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ស្ថានភាពដី និងពេលវេលាដែលត្រូវប្រើ ចៀសវាងប៉ះពាល់ដល់សុខភាពខ្លួនឯង អ្នកបរិភោគ និងបរិស្ថាន។ បញ្ហានេះ លោកបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តចុះជួយផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសដល់ពួកគាត់។ លោកសុំឲ្យសមាជិកសហគមន៍ត្រូវចូលរួមថែរក្សាស្ថានីយ និងប្រឡាយទឹកឲ្យបានគង់វង្ស ដើម្បីទុកប្រយោជន៍យូអង្វែង។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីដែលបាន និងបន្តជួយឧបត្ថម្ភ គាំទ្រលើការអភិវឌ្ឍវិស័យកសិកម្មប្រទេសកម្ពុជា។ ជាក់ស្តែងគម្រោងស្តីពី កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ដែលគម្រោងនេះបាននិងកំពុងចូលរួមអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងយ៉ាងមានប្រសិទ្ធភាព។

គម្រោងនេះពិតជាបានចូលរួមប្រើប្រាស់សក្ដានុពលដែលមានស្រាប់សំដៅលើកកម្ពស់ផលិតភាពផលិតកម្មដំណាំស្រូវ ដើម្បីបង្កើតការងារ ធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងជាពិសេសជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងកាល:ទេស:ដែលកម្ពុជាកំពុងប្រឈមបញ្ហាសេដ្ឋកិច្ចដោយសារជំងឺឆ្លងកូវីដ្-១៩។ ជាក់ស្តែង ដោយសារប្រឡាយទឹកនេះ ធ្វើឲ្យកសិករធ្វើស្រែបានពី ២-៣ដង និងទិន្នផលទទួលបាន ពី ៥-៨ត/ហត។ ទិន្នផលកើន ចំណូលកើន សេដ្ឋកិច្ចគ្រួសាររុងរឿង ទាំងអស់នេះគឺដោយសារសន្តិភាព (អរគុណសន្តិភាព)។

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ អញ្ចើញជាអធិបតី សំណេះសំណាល និង ប្រគល់គោគួរបាន ជូនបងប្អូនប្រជាពលរដ្ន នៅស្រុកក្រគរ ខេត្តពោធិសាត់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោកជំទាវ អញ្ជើញជាគណៈអធិបតីក្នុងពិធី ដាំដើមក្ងោកនៅជុំវិញ បរិវេណវត្តនគរបាជ័យក្រៅ ក្នុងស្រុកកំពង់សៀម

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមក្នុងពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ នៅសាលប្រជុំ សសរ ១០០ សម្ដេចតេជោ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ អញ្ចើញសំណេះសំណាល និងចែកសាច់គោគួរបាន ជូនដល់ប្រជាពលរដ្នចំនួន៤០០ គ្រួសារ នៅក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ចើញចូលរួមក្នុងពិធី សម្ភោធសាលប្រជុំ សសរ ១០០ សម្ដេចតេជោ និងចម្រើន ព្រះបរិត្ត នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ បានអញ្ជើញជួបសំណេះ សំណាល និង នាំយកអំណោយ ផ្ដល់ជូនដល់ក្រុមគ្រួសាររងគ្រោះដោយ អគ្គីភ័យឆេះផ្ទះ នៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌល ស្វាយរៀង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងចែកអំណោយ ជូនប្រជាពលរដ្នក្រីក្រ ចំនួន៣០ គ្រួសារ នៅខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពក្នុងពិធី បិទកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ច របស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង

ឯកឧត្តម បណ្ឌិត្យសភាចារ្យ ហង់ ជួនណារ៉ុន ប្រធានក្រុមការងារ រាជរដ្នាភិបាល ចុះជួយស្រុកកងមាស អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ ស្រុកកងមាស

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ចើញចុះជួបសំណេះ សំណាល និងនាំយក ប្រេងសាំង១០០០ លិត្រ និងថវិកា មួយចំនួន ដើម្បីជួយបូមទឹកសង្គ្រោះស្រូវ របស់ប្រជាពលរដ្ន នៅឃុំពត់ស ស្រុកបាទី

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយ ស្រុកកំពង់សៀម អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រគល់ផ្ទះ សប្បរសធម៍ទី១២ ជូនលោកយាយ យាម អែម និងលោកយាយ យាម អឿន និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ន ចំនួន១០០ គ្រួសារ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំខែកក្ដដា និងលើកទិសដៅបន្តខែសីហា ឆ្នាំ២០២០

ឯកឧត្តម ទេសរដ្នមន្ត្រី អូស្មាន ហាស្សាន់ បានអញ្ជើញថ្វាយបង្គំ Eid Al-Udha និងចូលរួមកម្មវិធីសម្ភោធ សំឡេះគោគួរ និងអាគីកះ នៅសង្កាត់ច្រាំងចំរោះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា បានអញ្ចើញចុះចែក សាច់គោគួរ ដល់ប្រជាពលរដ្នខ្មែរឥស្លាម ចំនួន៣៨៥ គ្រួសារ នៅក្នុងខេត្តក្រចេះ

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈស្នងការ ស្ដីពីការជម្រុញឲ្យលោកស្នងការរងទទួលផែន ការងារគ្រប់ផែន យកចិត្តទុក្ខដាក់ចំពោះពង្រឹង វិន័យកងកម្លាំងនគរបាលជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញចុះទស្សនកិច្ចនិងសំណេះសំណាលជាមួយគណៈគ្រប់គ្រង មន្ត្រី បុគ្គលិក និងជនរងគ្រោះ នៅមណ្ឌលឱកាសខ្ញុំ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង របស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៍និងទេសចរណ៍ នៃរដ្នសភា

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ចើញចូលរួមប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួល ពាក្យបណ្ដឹង អង្កេត និង ទំនាក់ទំនងរដ្នសភា ព្រឹទ្ធសភា នៃរដ្នសភា នៅខេត្តព្រះសីហនុ

លោកជំទាវឧកញ៉ា នាងវិសាខាកិត្តិបណ្ឌិត សៀង ចាន់ហេង សូមគោរពថ្លែងអំណរ អរព្រះគុណចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបត្តីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ សំណង់ក្នុងរាជធានីភ្នំពេញ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
174 នាក់
ម្សិលមិញ :
2317 នាក់
សប្តាហ៍នេះ :
10324 នាក់
សរុប :
1883798 នាក់