ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង លោកជំទាវ បានបន្តដំណើរ ចុះពិនិត្យកសិដ្នានភ្ញាស់កូនមាន់ស្រែ និង សិប្បកម្មទូភ្ញាស់ ជាលក្ខណគ្រួសារ របស់បងស្រី កង ភារម្យ នៅខេត្តតាកែវ
Sa,08 August 2020 (Time 01:32 )
ដោយ ៖ ដើម្បីប្រជាជន


អញ្ជើញចេញពីខេត្តកំពត ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីមកពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ស្រែ និងសិប្បកម្មទូភ្ញាស់ ជាលក្ខណគ្រួសាររបស់បងស្រី កង ភារម្យ នៅភូមិអូរផុត ឃុំអង្គតាសោម។

បងស្រី ភារម្យ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា បងស្រីចាប់ផ្តើមចិញ្ចឹមមាន់ស្រែតាំងពីឆ្នាំ២០១៧ ផ្តើមចេញពីមេមាន់ ៥ក្បាល ជាបណ្តើរៗដោយមានការគាំទ្រពីគម្រោងស្តីពី "សន្តិសុខស្បៀងសម្រាប់គ្រួសារក្រីក្រ" គាំទ្រដោយរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន និងគម្រោងស្តីពី " ការផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)" គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ IFAD។

មានសមាជិក ៧០គ្រួសារ សម្រាប់បងស្រីបច្ចុប្បន្នមានមេមាន់ ២០០ក្បាល បា ៤០ក្បាល។ ដោយប្រមូលទិញស៊ុតពីសមាជិកយកមកភ្ញាស់ ១គ្រាប់ថ្លៃ ១៣០០រៀល ក្នុង១ថ្ងៃភ្ញាស់បាន ២០ ០០០កូន លក់ទៅកាន់ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កំពង់ស្ពឺ កំពត និងតំបន់ជិតខាង ក្នុងតម្លៃ ៣៥០០រៀល/ក្បាល។

សម្រាប់បងស្រី ភារម្យ លក់ទូភ្ញាស់ កូនមាន់ និងស៊ុតមាន់ផង ក្នុង ១ខែអាចរកបានចំណូល ជាង ២៥០០ដុល្លារ/ខែ ដោយឡែងក្នុងក្រុមទាំងមូលជាមធ្យមទទួល ៣០១លានរៀល/ខែ ក្រោយពេលដកចំណាយថ្នាំការពារ ចំណី និងអគ្គីសនី នៅសល់ជាង ៩១ លានរៀល/ខែ។

តាមរយ:ឯកឧត្តមរដ្ឋមន្ត្រី បងស្រីបានសម្តែងនូវអំណរគុណសន្តិភាព ម្ចាស់ជំនួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានថែរក្សា ការពារសន្តិភាពបង្កលក្ខណងាយស្រួលឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបរបស់កសិកម្មចិញ្ចឹមជីវិត និងរស់នៅជួបជុំគ្រួសារប្រកបដោយសុខដុមរមនា និងបានទទួលបច្ចេកទេសកសិកម្ម (ចិញ្ចឹម និងភ្ញាស់) មាន់ស្រែបានទទួលជោគជ័យដូចថ្ងៃនេះ។ តាមរយ:ឯកឧត្តមរដ្ឋមន្ត្រី បងស្រីបានស្នើឲ្យអាជ្ញាធរ ឬក្រសួងពាក់ព័ន្ធជួយគិតគូដោះស្រាយបញ្ហាតម្លៃភ្លើង ចំណីមាន់ ផ្លូវលំក្នុងភូមិ។

បានឃើញជាក់ច្បាស់ថាអាជីវកម្មរបស់បងស្រី ភារម្យពិតជាទទួលបានជោគជ័យមែន រួមទាំងសមាជិកផង ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងគាំទ្រឲ្យបងស្រី និងសមាជិកទាំង ៧០ គ្រួសារ ខិតខំបន្ថែមទៀត ដើម្បីចូលរួមសម្រេចឲ្យបាននូវចក្ខុវិស័យនាឆ្នាំ២០៣០ និង២០៥០។ នាឱកាសនេះ ដើម្បីជួយលើកទឹកចិត្ត ឯកឧត្តមរដ្ឋមន្ត្រីបានជួយឧបត្ថម្ភឲ្យដល់បណ្តុំអាជីវកម្មចំនួន ១លានរៀលផងដែរ។

ចំពោះបងប្អូនដែលមានបំណងចង់សិក្សាស្វែងយល់អំពីបច្ចេកទេសចិញ្ចឹម ភ្ញាស់ សួរនាំតម្លៃស៊ុតមាន់ មាន់សាច់ និងជាវទូភ្ញាស់សូមអញ្ជើញទាក់ទងបងស្រីផ្ទាល់តាមរយ:លេខ ០៩៥ ៤១៤៤៩៧/០៩៦ ៣២៦១៣០៧/០៨៨ ៨៨៣៨៦៥៥។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធជាផ្លូវការ សមាគមមិត្តភាព ប្រជាជនចិនអាំងស៊ូ នៅកម្ពុជា

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន នាំយកអំណោយទៅប្រគល់ជូនលោក យឹម ម៉ន ជាបរុសពោះម៉ាយ មានជម្ងឺទឹកនោមផ្អែម ក្លាយជាជនពិការ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកភ្នំស្រួច បានអញ្ចើញជាអធិបតីក្នុងពិធី ប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ៦០រូប របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកភ្នំស្រួច

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា និងក្រុមកង់ បានចូលរួមជិះកង់តាមកម្មវិធី ដែលបានកំណត់ ក្នុងគោលបំណងជំរុញ អោយយុវជនថែរក្សា នូវមរតកសន្តិភាព ដឹងគុណអតីតយុទជន និងជួយឧបត្ថម្ភគាំទ្រ ដល់អតីតយុទ្ធជនក្រីក្រ

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកព្រៃនប់ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយ ដល់ប្រជាពលរដ្នរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១៩៨ គ្រួសារ នៅក្នុងស្រុកព្រៃនប់

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា នៅស្រុកព្រៃនប់

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារបក្ស និងសកម្មភាពក្រុមការងារចុះជួយ មូលដ្នានរយៈពេល៩ខែ នៅស្រុកស្ទឹងត្រង់

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ពានរង្វាន់ដល់តារាចំរៀងអាជីព ម្ចាស់ជ័យលាភីដល់ កញ្ញា វី ឌីណែត ក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី២ របស់កម្មវិធីទូរទស្សន៍ហង្សមាស

ក្រុមការងាររាជរដ្នាភិបាល ចុះជួយឃុំព្រែកតានង់ របស់ក្រសួងព័ត៏មាន សហការជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត CMYA ចុះអប់រំសុខភាព ពិនិត្យព្យាបាល ដល់ប្រជាពលរដ្ន ដោយឥគិតថ្លៃ នៅក្នុងស្រុកកោះសូទិន ខេត្តកំពចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បាន ដឹកនាំសហការី អញ្ជើញបន្តដំណើរចុះពិនិត្យ កសិដ្នានចិញ្ជឹមត្រី របស់លោក ហោ ទ្រី នៅក្នុងឃុំក្អមសំណរ ស្រុកលើកដែក

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធី បង្សុលឧទ្ទិសមហាកុសលជូនដល់ ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និង លោកជំទាវ ញ៉ែម សឿន ជាស៊ីម

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយខេត្តព្រះសីហនុ បានអញ្ជើញក្នុងពិធីផ្សព្វផ្សាយ នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោះ និងដំណើរការរៀបចំ ចុះឈ្មោះបោះឆ្នោត នៅខេត្តព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានទទួលអំណោយកុំព្យូទ័រយួរដៃ Iaptop ចំនួន១៥គ្រឿង ពីលោកឧកញ៉ា តែ ហុកសេង និងលោកជំទាវ នៅស្នងការដ្នាន នគរបាលខេត្ត

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំសហការី បន្តចុះពិនិត្យផលិតកម្មដំណាំបន្លែ របស់កសិករ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់យកណ្ដាល

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះជួបសំណេះសំណាល និងនាំយកកូនត្រីអណ្ដែង និងសម្ភារចិញ្ជឹមចែកជូនកសិករ ចំនួន ៥២គ្រួសារ នៅស្រុកកខ្សាច់កណ្ដាល

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្នានអង្គរក្ស ទទួលសញ្ញបត្របណ្ឌិត កិត្តិយសផ្នែកសន្តិសុខ សេដ្ឋកិច្ច ពីសកលវិទ្យាកម្ពុជា

ឯកឧត្តម សួស គង់ រដ្នលេខាធិការ ប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ វគ្គបណ្ដុះបណ្ដាលស្ដីពី ការរៀបចំ និងគ្រប់គ្រងផែនការថវិកា នៅសណ្ឋាគារគ្លរៀស ខេត្តកំពង់ធំ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងប្រព័ន្ធលូបង្ហូរទឹក និប្រឡាយបង្ហូរទឹក នៅស្ថានីបូមទឹកទួលគោកទី២ ក្នុងខណ្ឌទួលគោក

ឃាតកម្មសម្លាប់ថៅកែជនជាតិចិន នៅខណ្ឌសែនសុខ រួចយកសព ច្រកក្នុងថង់ខ្មៅ ដាក់ចូលវ៉ាលីទៅទម្លាក់ចោល នៅខេត្តកំពង់ស្ពឺ ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

ឯកឧត្តម សាយ សំអាល់ រដ្នមន្ត្រីក្រសួងបរិស្ថាន នឹងចូលរួមក្នុងកិច្ចប្រជុំតាម ប្រព័ន្ធអនឡាញ ក្នុងកិច្ចប្រជុំកំពូលអឺរ៉ុប ស្ដីពីការគ្រប់គ្រងសំណល់

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1724 នាក់
ម្សិលមិញ :
1617 នាក់
សប្តាហ៍នេះ :
9231 នាក់
សរុប :
1996076 នាក់