ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានអញ្ជើញជួបសំណេះសំណាល និងនាំយកកូនត្រីអណ្ដែង និងសម្ភារចិញ្ចឹមមួយចំនួន ចែកជូនកសិករ ចំនួន៦៣ គ្រួសារ នៅស្រុកព្រៃនប់
Sa,12 September 2020 (Time 12:08 )
ដោយ ៖ ដើម្បីប្រជាជន


អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីកាលពីថ្ងៃទី១៨ ខែកុម្ភ: និងថ្ងៃទី១៤ ខែកក្កដាកន្លងមក សម្តេចបានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យខិតខំជំរុញឲ្យប្រជាពលរដ្ឋឲ្យខិតខំបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការផលិត ធានាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារ តាមរយ:ការចិញ្ចឹមត្រី-កង្កែប ជាលក្ខណគ្រួសារក្នុងក្របខណ្ឌបច្ចេកទេសសម ស្រប សាម័ញ្ញ ដោយប្រើប្រាស់រយៈ ពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩
មិនតែប៉ុណ្ណោះសម្តេចតេជោបានជួយឧបត្ថម្ភថវិកាចំនួន ២០០០លានរៀលជូនក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ សម្រាប់អនុវត្តកម្មវិធីនេះ។

ចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា នៅខេត្តឧត្តរមាន ជ័យគឺជាថ្ងៃទីមួយនៃយុទ្ធនាការចុះអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី មិនថាឡើយថ្ងៃឈប់សម្រាកចុងសប្តាហ៍ លោកបានអញ្ជើញចុះបំពេញ បេសកកម្មនៅតាមបណ្តាខេត្តគោលដៅទាំង១១ (មណ្ឌលគីរី រតន:គីរី ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ កំពង់ស្ពឺ កំពត ស្វាយរៀង ត្បូងឃ្មុំ កណ្តាល និងខេត្តព្រះសីហនុ) ដើម្បីនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារសម្រាប់ ចិញ្ចឹមមួយចំនួនទៀតមកចែកជូនប្រជាកសិករនៅតាមខេត្តគោលដៅទាំងនោះ។

សម្រាប់ខេត្តព្រះសីហនុ គឺជាខេត្តចុងក្រោយនៃដំណើរបេសកកម្ម នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ ហ៊ី ហៀកមុន្លី អភិបាលនៃគណអភិបាលខេត្ត និងសហការីបានអញ្ជើញមកជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន ៦៣គ្រួសារ នៅភូមិតាអោកធំ ឃុំសាមគ្គី ស្រុកព្រៃនប់។ ពិធីនេះក៏មានអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។

ជាបឋមលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអានមតិស្វាគមន៍ និងរាយ ការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីវឌ្ឍនភាពនៃវិស័យកសិកម្មនៅទូទាំងខេត្ត ដោយបានរំលេចឲ្យឃើញថាវារីវប្បកម្មទឹកប្រៃមាន ១៧៦៧បែរ និង ១៩៩ស្រះ និងទឹកសាបមាន ១៦៣ ស្រះ ហើយទាំងទឹកប្រៃ និងទឹកសាបមានលទ្ធភាពផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្ត និងនាំទៅកាន់រាជ ធានីភ្នំពេញ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះសំណាលដោយបានពាំ នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិតមកជូនប្រជាពលរដ្ឋ ព្រមទាំងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។ ឯកឧត្តមរដ្ឋមន្រ្តីជម្រាបជូនអង្គពិធីផងដែរអំពីការងារបង្កបង្កើន ផល (ស្រូវ បន្លែ ដំណាំ មាន់ ទា ជ្រូក ត្រី និងកង្កែប) និងស្ថានភាពជារួមរបស់ប្រទេសជាតិ (សន្តិសុខ សេដ្ឋកិច្ច និងវិធានការសំខាន់ៗទាក់ទងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ -១៩។

ដោយឡែក ការងារវារីវប្បកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ក្រសួងដែលមានរដ្ឋបាលជលផលជាសេនាធិការបានខិតខំយកអស់កំលាំងកាយចិត្តក្នុងស្មារតីទទួលខុសត្រូវខ្ពស់អនុវត្តអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោធ្វើយ៉ាងណាចូលរួមធានាសន្តិសុខស្បៀងក្នុងគ្រួសារ និងបង្កើនការផ្គត់ផ្គង់ ដោយសម្រេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

ក្នុងខណ:នេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរ មន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានត្រូវខិតខំពុះពារគ្រប់បែបយ៉ាងចុះមកជួយជំរុញការចិញ្ចឹមត្រី និងកង្កែប ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង តាមរយ:ការបង្កើនផលិតភាពផលិត ដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមតាមគ្រប់រូបភាព។ មួយវិញទៀត ត្រូវធ្វើការតាមដាននូវរាល់សកម្មភាពរបស់វារីវប្បករដែលនឹងយកកូនត្រីទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាង ណាឲ្យការចិញ្ចឹមទទួលបានផលល្អ។

ព្រមជាមួយគ្នានេះ មន្រ្តីជំនាញរដ្ឋបាលជលផលត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច ហើយត្រូវបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម។ សម្រាប់ថ្ងៃនេះ កសិករចំនួន ៦៣គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រីអណ្តែង ៧០០ក្បាល ចំណី ៤បាវ និងតង់ប្លាស្ទិកចិញ្ចឹមត្រី១។

សរុបលទ្ធផលដែលទទួលបានពីយុទ្ធនាការចលនាជំរុញផលិតកម្មស្បៀងជាលក្ខណគ្រួសារ តាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែប ក្នុងរយ:ពេលជិត ២ខែ ក្នុងខេត្តគោលដៅទាំង ១១ សម្រេចទទួលបាន ៖ មានគ្រួសារកសិករ ៥៨០ ក្នុងនោះ ២០៧គ្រួសារទទួលបានកូនកង្កែបសរុបកូនកង្កែប ៨២៨ ០០ក្បាល និង ៣៧៣គ្រួសារ បានទទួលកូនត្រីអណ្តែង សរុបកូនត្រីអណ្តែង ២៦១ ១០០ ក្បាល ចំណី ៥៨តោន វីតាមីន ១៧១៩កញ្ចប់ និងតង់ប្លាស្ទីក ៥៨០តង់។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធជាផ្លូវការ សមាគមមិត្តភាព ប្រជាជនចិនអាំងស៊ូ នៅកម្ពុជា

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន នាំយកអំណោយទៅប្រគល់ជូនលោក យឹម ម៉ន ជាបរុសពោះម៉ាយ មានជម្ងឺទឹកនោមផ្អែម ក្លាយជាជនពិការ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកភ្នំស្រួច បានអញ្ចើញជាអធិបតីក្នុងពិធី ប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ៦០រូប របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកភ្នំស្រួច

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា និងក្រុមកង់ បានចូលរួមជិះកង់តាមកម្មវិធី ដែលបានកំណត់ ក្នុងគោលបំណងជំរុញ អោយយុវជនថែរក្សា នូវមរតកសន្តិភាព ដឹងគុណអតីតយុទជន និងជួយឧបត្ថម្ភគាំទ្រ ដល់អតីតយុទ្ធជនក្រីក្រ

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកព្រៃនប់ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយ ដល់ប្រជាពលរដ្នរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១៩៨ គ្រួសារ នៅក្នុងស្រុកព្រៃនប់

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា នៅស្រុកព្រៃនប់

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារបក្ស និងសកម្មភាពក្រុមការងារចុះជួយ មូលដ្នានរយៈពេល៩ខែ នៅស្រុកស្ទឹងត្រង់

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ពានរង្វាន់ដល់តារាចំរៀងអាជីព ម្ចាស់ជ័យលាភីដល់ កញ្ញា វី ឌីណែត ក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី២ របស់កម្មវិធីទូរទស្សន៍ហង្សមាស

ក្រុមការងាររាជរដ្នាភិបាល ចុះជួយឃុំព្រែកតានង់ របស់ក្រសួងព័ត៏មាន សហការជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត CMYA ចុះអប់រំសុខភាព ពិនិត្យព្យាបាល ដល់ប្រជាពលរដ្ន ដោយឥគិតថ្លៃ នៅក្នុងស្រុកកោះសូទិន ខេត្តកំពចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បាន ដឹកនាំសហការី អញ្ជើញបន្តដំណើរចុះពិនិត្យ កសិដ្នានចិញ្ជឹមត្រី របស់លោក ហោ ទ្រី នៅក្នុងឃុំក្អមសំណរ ស្រុកលើកដែក

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធី បង្សុលឧទ្ទិសមហាកុសលជូនដល់ ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និង លោកជំទាវ ញ៉ែម សឿន ជាស៊ីម

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយខេត្តព្រះសីហនុ បានអញ្ជើញក្នុងពិធីផ្សព្វផ្សាយ នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោះ និងដំណើរការរៀបចំ ចុះឈ្មោះបោះឆ្នោត នៅខេត្តព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានទទួលអំណោយកុំព្យូទ័រយួរដៃ Iaptop ចំនួន១៥គ្រឿង ពីលោកឧកញ៉ា តែ ហុកសេង និងលោកជំទាវ នៅស្នងការដ្នាន នគរបាលខេត្ត

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំសហការី បន្តចុះពិនិត្យផលិតកម្មដំណាំបន្លែ របស់កសិករ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់យកណ្ដាល

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះជួបសំណេះសំណាល និងនាំយកកូនត្រីអណ្ដែង និងសម្ភារចិញ្ជឹមចែកជូនកសិករ ចំនួន ៥២គ្រួសារ នៅស្រុកកខ្សាច់កណ្ដាល

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្នានអង្គរក្ស ទទួលសញ្ញបត្របណ្ឌិត កិត្តិយសផ្នែកសន្តិសុខ សេដ្ឋកិច្ច ពីសកលវិទ្យាកម្ពុជា

ឯកឧត្តម សួស គង់ រដ្នលេខាធិការ ប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ វគ្គបណ្ដុះបណ្ដាលស្ដីពី ការរៀបចំ និងគ្រប់គ្រងផែនការថវិកា នៅសណ្ឋាគារគ្លរៀស ខេត្តកំពង់ធំ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងប្រព័ន្ធលូបង្ហូរទឹក និប្រឡាយបង្ហូរទឹក នៅស្ថានីបូមទឹកទួលគោកទី២ ក្នុងខណ្ឌទួលគោក

ឃាតកម្មសម្លាប់ថៅកែជនជាតិចិន នៅខណ្ឌសែនសុខ រួចយកសព ច្រកក្នុងថង់ខ្មៅ ដាក់ចូលវ៉ាលីទៅទម្លាក់ចោល នៅខេត្តកំពង់ស្ពឺ ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

ឯកឧត្តម សាយ សំអាល់ រដ្នមន្ត្រីក្រសួងបរិស្ថាន នឹងចូលរួមក្នុងកិច្ចប្រជុំតាម ប្រព័ន្ធអនឡាញ ក្នុងកិច្ចប្រជុំកំពូលអឺរ៉ុប ស្ដីពីការគ្រប់គ្រងសំណល់

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1810 នាក់
ម្សិលមិញ :
1617 នាក់
សប្តាហ៍នេះ :
9317 នាក់
សរុប :
1996162 នាក់