ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញរាប់បាត្រឧទ្ទិសកុសលផលបុណ្យ ដល់ព្រលឹងអ្នកស្លាប់ នៅសារមន្ទីរប្រល័យ ពូជសាសន៍ទួលស្លែង
Sa,12 September 2020 (Time 01:10 )
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវ កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យដល់ព្រលឹងអ្នកស្លាប់ នៅសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង
=================
លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យដល់ព្រលឹងអ្នកស្លាប់ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងវេនកាន់បិណ្ឌទី១០ នាថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

ពិធីនេះក៏មានការចូលរួមពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌វិចិត្រសិល្បៈ រួមជាមួយគណៈគ្រប់គ្រងមជ្ឈមណ្ឌល ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ទួលស្លែង បានដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមក្នុងពិធីនេះយ៉ាងមហោឡារឹក។

លោកជំទាវ កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវ ភឿង សកុណា តែងនាំមន្ត្រីរាជការបានរៀបចំពិធីបង្សុកូល រាប់បាត្រ ឧទ្ទិសកុសលផលបុណ្យដល់ជនរងគ្រោះ ដែលបាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងនៅពេលកាន់បិណ្ឌ ភ្ជុំបិណ្ឌដើម្បីឧទ្ទិសដល់ប្រជាជនខ្មែរទាំងអស់ ដែលបានបាត់បង់ជីវិត នៅក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មទួលស្លែងនេះ និងក៏ឧទ្ទិសដល់អ្នកដែលបាត់បង់ជីវិតរាប់លាន អ្នកនៅទូទាំងប្រទេសផងដែរ ។

ដូចអ្វីដែលបានធ្វើជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានប្រារព្ធឡើងតាមសំណូមពរ និងការស្នើសុំរបស់ប្រជាពលរដ្ឋ ទៅតាមគន្លងព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសផល្លាមហាកុសល ដែលកើតឡើងពីការ ប្រគេនចង្ហាន់បិណ្ឌបាត ដល់ព្រះសង្ឃឧទ្ទិសកុសល ដល់អ្នកដែលបានរងគ្រោះ ស្លាប់ទាំងវេទនា នៅក្នុងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃក្នុងគុកទួលស្លែងកាលពីអំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងក្រសួងវប្បធម៌ និងវិចិត្រិល្បៈ តែងនាំមន្ត្រីរាជការក្រសួងរៀបចំពិធីបង្សុកូល រាប់បាត្រ ឧទ្ទិសកុសលផលបុណ្យដល់ជនរងគ្រោះ ដែលបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងនៅពេលកាន់បិណ្ឌ~ភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសដល់បងប្អូនប្រជាជនខ្មែរទាំងអស់ ដែលអ្នកខ្លះស្លាប់ទៅដោយពុំមានក្រុមគ្រួសារដើម្បីធ្វើពិធីបុណ្យឲ្យអ្នកខ្លះក៏បានបាត់បង់ជីវិតទាំងគ្រួសារតែម្តង ហើយការឧទ្ទិសនៅថ្ងៃនេះ គឺឧទ្ទិសដល់អ្នកបាត់បង់ជីវិត នៅក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មទួលស្លែងនេះ និងក៏ឧទ្ទិសដល់អ្នកដែលបាត់បង់ជីវិតរាប់លានអ្នកនៅទូទាំងប្រទេស។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបួងសួង បួងសួងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។

ជាមួយគ្នានេះដែរ លោកស្រីក៏បានអំពាវនាវឲ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ ។

សូមរំលឹកផងដែរថា ជាលើកទី១៣ ដែលនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដែលបានរៀបចំពិធីកាន់បិណ្ឌ ហើយជាលើកទី១២ ដែលលោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន នាំយកអំណោយទៅប្រគល់ជូនលោក យឹម ម៉ន ជាបរុសពោះម៉ាយ មានជម្ងឺទឹកនោមផ្អែម ក្លាយជាជនពិការ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកភ្នំស្រួច បានអញ្ចើញជាអធិបតីក្នុងពិធី ប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ៦០រូប របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកភ្នំស្រួច

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា និងក្រុមកង់ បានចូលរួមជិះកង់តាមកម្មវិធី ដែលបានកំណត់ ក្នុងគោលបំណងជំរុញ អោយយុវជនថែរក្សា នូវមរតកសន្តិភាព ដឹងគុណអតីតយុទជន និងជួយឧបត្ថម្ភគាំទ្រ ដល់អតីតយុទ្ធជនក្រីក្រ

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកព្រៃនប់ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយ ដល់ប្រជាពលរដ្នរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១៩៨ គ្រួសារ នៅក្នុងស្រុកព្រៃនប់

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា នៅស្រុកព្រៃនប់

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារបក្ស និងសកម្មភាពក្រុមការងារចុះជួយ មូលដ្នានរយៈពេល៩ខែ នៅស្រុកស្ទឹងត្រង់

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ពានរង្វាន់ដល់តារាចំរៀងអាជីព ម្ចាស់ជ័យលាភីដល់ កញ្ញា វី ឌីណែត ក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី២ របស់កម្មវិធីទូរទស្សន៍ហង្សមាស

ក្រុមការងាររាជរដ្នាភិបាល ចុះជួយឃុំព្រែកតានង់ របស់ក្រសួងព័ត៏មាន សហការជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត CMYA ចុះអប់រំសុខភាព ពិនិត្យព្យាបាល ដល់ប្រជាពលរដ្ន ដោយឥគិតថ្លៃ នៅក្នុងស្រុកកោះសូទិន ខេត្តកំពចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បាន ដឹកនាំសហការី អញ្ជើញបន្តដំណើរចុះពិនិត្យ កសិដ្នានចិញ្ជឹមត្រី របស់លោក ហោ ទ្រី នៅក្នុងឃុំក្អមសំណរ ស្រុកលើកដែក

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធី បង្សុលឧទ្ទិសមហាកុសលជូនដល់ ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និង លោកជំទាវ ញ៉ែម សឿន ជាស៊ីម

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយខេត្តព្រះសីហនុ បានអញ្ជើញក្នុងពិធីផ្សព្វផ្សាយ នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោះ និងដំណើរការរៀបចំ ចុះឈ្មោះបោះឆ្នោត នៅខេត្តព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានទទួលអំណោយកុំព្យូទ័រយួរដៃ Iaptop ចំនួន១៥គ្រឿង ពីលោកឧកញ៉ា តែ ហុកសេង និងលោកជំទាវ នៅស្នងការដ្នាន នគរបាលខេត្ត

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំសហការី បន្តចុះពិនិត្យផលិតកម្មដំណាំបន្លែ របស់កសិករ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់យកណ្ដាល

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះជួបសំណេះសំណាល និងនាំយកកូនត្រីអណ្ដែង និងសម្ភារចិញ្ជឹមចែកជូនកសិករ ចំនួន ៥២គ្រួសារ នៅស្រុកកខ្សាច់កណ្ដាល

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្នានអង្គរក្ស ទទួលសញ្ញបត្របណ្ឌិត កិត្តិយសផ្នែកសន្តិសុខ សេដ្ឋកិច្ច ពីសកលវិទ្យាកម្ពុជា

ឯកឧត្តម សួស គង់ រដ្នលេខាធិការ ប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ វគ្គបណ្ដុះបណ្ដាលស្ដីពី ការរៀបចំ និងគ្រប់គ្រងផែនការថវិកា នៅសណ្ឋាគារគ្លរៀស ខេត្តកំពង់ធំ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងប្រព័ន្ធលូបង្ហូរទឹក និប្រឡាយបង្ហូរទឹក នៅស្ថានីបូមទឹកទួលគោកទី២ ក្នុងខណ្ឌទួលគោក

ឃាតកម្មសម្លាប់ថៅកែជនជាតិចិន នៅខណ្ឌសែនសុខ រួចយកសព ច្រកក្នុងថង់ខ្មៅ ដាក់ចូលវ៉ាលីទៅទម្លាក់ចោល នៅខេត្តកំពង់ស្ពឺ ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

ឯកឧត្តម សាយ សំអាល់ រដ្នមន្ត្រីក្រសួងបរិស្ថាន នឹងចូលរួមក្នុងកិច្ចប្រជុំតាម ប្រព័ន្ធអនឡាញ ក្នុងកិច្ចប្រជុំកំពូលអឺរ៉ុប ស្ដីពីការគ្រប់គ្រងសំណល់

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ជើញចូលរួមក្នុងកិច្ជប្រជុំស្ដាប់របាយការណ៍ ស្ដីពីការងារគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅព្រះរាជាណាចក្រកម្ពុជា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1693 នាក់
ម្សិលមិញ :
1617 នាក់
សប្តាហ៍នេះ :
9200 នាក់
សរុប :
1996045 នាក់