ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានអញ្ជើញជួបសំណេះសំណាល និង នាំយកឧបករណ៍ដាំគ្រាប់ស្រូវ ចំនួន ១៣០ គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ចែកជូនប្រជាកសិករ ចំនួន ១៣០នាក់ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ
So,13 September 2020 (Time 11:29 )
ដោយ ៖ ដើម្បីប្រជាជន


កាលពីថ្ងៃទី២១ ខែកក្កដា កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ចើញមកចូលរួមភ្ជួររាស់ សាបព្រោះ និងប្រមូលផលស្រូវវស្សាដើមរដូវ និងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករប្រើប្រាស់ទឹកប្រឡាយមេតាស៊ូង
ក្នុងភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ក្នុងឱកាសនោះ សម្តេចបានសន្យាជាមួយប្រជាកសិករថាជួយឧបត្ថម្ភជាឧបករណ៍ដាំគ្រាប់ស្រូវដើម្បីជួយពន្លឿន ការងារបង្កបង្កើនផល កាត់បន្ថយកំលាំងពលកម្ម ចំណេញពេលវេលា និងជាពិសេសចូលរួមអភិវឌ្ឍន៍វិស័យផលិតកម្មស្រូវតាមរយ:ការប្រើគ្រឿងចក្រទំនើបទាន់សម័យ មានលក្ខណ:ងាយស្រួលសម្រាប់កសិករ។

ដូចដែលបានសន្យា នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវ នឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នេះឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ បាននាំយកឧបករណ៍ដាំគ្រាប់ស្រូវចំនួន ១៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ មកចែកជូនប្រជាកសិករចំនួន ១៣០នាក់ ដែលពិធីនេះបានរៀបចំនៅក្នុងសាលាស្រុកព្រៃកប្បាស។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពី សំណាក់ឯកឧត្តម ថាន់ សុខា អភិបាលរងខេត្ត ឯកឧត្តមរដ្ឋ និងអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នាយកគម្រោងស្តីពី "កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ហៅថា CAVAC" មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។ ជាសង្ខេប លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍ជូនជ្រាបអំពីល្បឿនបង្កបង្កើនផល និងបញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលប្រជាកសិករនៅទូទាំងខេត្តតាកែវកំពុងជួបប្រទះ។

បន្ទាប់មក ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះសំណាលដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត មកជូន ព្រមទាំងជូនពរឲ្យបង ប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ។

ទាក់ទងនឹងកម្មវិធីនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្រ្តីជម្រាបជូនអង្គពិធីថា ឧបករណ៍នេះគឺជាធាតុចូលមួយផ្នែកយ៉ាងសំខាន់សម្រាប់ជួយជំរុញល្បឿនបង្កបង្កើន ផលស្រូវឲ្យបានទាន់ពេលវេលា ស្របទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលបានជំរុញឲ្យប្រជាកសិករ ពិសេសក្រសួងឲ្យខិតខំយកចិត្តទុកដាក់ក្នុងការផលិតស្បៀងដើម្បីធានាឲ្យបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ ឈានជាជំហានៗទៅបង្កើនបរិមាណផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការទីផ្សារ ក្នុងខណ:ដែលវិស័យមួយចំនួនបាននិងកំពុងមានវិបត្តិដោយសារជំងឺឆ្លងកូវីដ- ១៩។

ជាងនេះទៅទៀត អំណោយដ៏ថ្លៃថ្លានេះ វានឹងចូលរួមអភិវឌ្ឍន៍វិស័យផលិតកម្មស្រូវ តាមរយ:ការប្រើប្រាស់គ្រឿងចក្រសមស្រប តម្លៃសមរម្យ ងាយស្រួលប្រើ កាត់បន្ថយកំលាំងពលកម្ម និងចំណេញពេល មិនតែប៉ុណ្ណោះគឺចូលរួមប្រកួតប្រជែងតាមរយ:ការកាត់បន្ថយថ្លៃដើមផលិត។

មានមតិណែនាំបន្ថែម ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអ្នកទទួលជំនួយទាំង ១៣០នាក់ថា បើយកទៅប្រើប្រាស់ឲ្យបានសមស្រប ហើយត្រូវចាត់ទុកថានេះជាកម្មសិទ្ធិរបស់កសិករម្នាក់ៗ ហើយត្រូវចូលរួមថែរក្សាឲ្យបានគង់វង្សល្អ។ ទន្ទឹមនឹងកសិករដែលទទួលបានឧបករណ៍ដាំស្រូវនាថ្ងៃនេះ ប្រសិនជាមានលទ្ធភាព គួរជួយចែករំលែកឲ្យអ្នកភូមិផងរបងជាមួយប្រើប្រាស់ផងដើម្បីបង្កើតភាពសុខដុមរមនាក្នុងសង្គម និងជាពិសេសជួយជំរុញល្បឿនបង្កបង្កើនផលព្រមគ្នា។

ចំពោះក្រុមហ៊ុន កសិកម្មឈ្លាសវៃ (Agri-Smart) ដែលបានចុះកុងត្រាការផលិតឧបករណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៅលើគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងពេលប្រើប្រាស់ និយាយរួមគឺត្រូវធ្វើទំនើបកម្មឧបករណ៍នេះជាជំហានៗឲ្យបានសមស្របតាមការវិវឌ្ឍន៍រីកចម្រើននៃវិស័យគ្រឿងយន្តកសិកម្ម ប្រកបដោយការប្រកួតប្រជែង បរិយាប័ន្ន ធន់និងការប្រែប្រួលអាកាសធាតុ និងនវានុវត្តន៍។

គួរបង្កើតក្រុមជំនាញបច្ចេកទេសចុះតាមដាន និងទទួលយកនូវ រាល់បញ្ហារបស់កសិករដែលប្រើឧបករណ៍ រួចយកមកដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ដល់វិស័យកសិកម្ម ជាពិសេស លោកតែងតែបានជួយដោះស្រាយជូនរបស់ប្រជាជនជនទាន់ពេលវេលា និងគ្រប់កាលទេសៈ ហើយក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបានបួងសួងដ៏គុណបុណ្យព្រះបារមីថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយជ្រោមជ្រែងសម្តេចឲ្យទទួលបានសុខភាពបរិបូណ៍ ឈ្នះមាសត្រូវគ្រប់ទិសទី និងបន្តដឹកនាំប្រទេសទទួលជោគជ័យថ្មីៗថែមទៀត។

សូមជម្រាប់ជូនថា ឧបករណ៍នេះគឺជាការគិតគូច្នៃប្រឌិតផលិតឡើងដោយសមាគមកសិកម្មឈ្លាសវៃ និងសហការផលិតដោយកម្ពុជា។ លក្ខណ:សម្បត្តិរបស់វាគឺជាឧបករណ៍ផលិតក្នុងស្រុក ងាយស្រួលប្រើ ប្រើបានគ្រប់ស្ថានភាពដីស្រែ សាម័ញ្ញ ប្រើគ្រាប់ពូជតិច និងតម្លៃ ១១៤០ដុល្លារ។

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន នាំយកអំណោយទៅប្រគល់ជូនលោក យឹម ម៉ន ជាបរុសពោះម៉ាយ មានជម្ងឺទឹកនោមផ្អែម ក្លាយជាជនពិការ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកភ្នំស្រួច បានអញ្ចើញជាអធិបតីក្នុងពិធី ប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ៦០រូប របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកភ្នំស្រួច

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា និងក្រុមកង់ បានចូលរួមជិះកង់តាមកម្មវិធី ដែលបានកំណត់ ក្នុងគោលបំណងជំរុញ អោយយុវជនថែរក្សា នូវមរតកសន្តិភាព ដឹងគុណអតីតយុទជន និងជួយឧបត្ថម្ភគាំទ្រ ដល់អតីតយុទ្ធជនក្រីក្រ

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកព្រៃនប់ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយ ដល់ប្រជាពលរដ្នរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១៩៨ គ្រួសារ នៅក្នុងស្រុកព្រៃនប់

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា នៅស្រុកព្រៃនប់

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារបក្ស និងសកម្មភាពក្រុមការងារចុះជួយ មូលដ្នានរយៈពេល៩ខែ នៅស្រុកស្ទឹងត្រង់

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ពានរង្វាន់ដល់តារាចំរៀងអាជីព ម្ចាស់ជ័យលាភីដល់ កញ្ញា វី ឌីណែត ក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី២ របស់កម្មវិធីទូរទស្សន៍ហង្សមាស

ក្រុមការងាររាជរដ្នាភិបាល ចុះជួយឃុំព្រែកតានង់ របស់ក្រសួងព័ត៏មាន សហការជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត CMYA ចុះអប់រំសុខភាព ពិនិត្យព្យាបាល ដល់ប្រជាពលរដ្ន ដោយឥគិតថ្លៃ នៅក្នុងស្រុកកោះសូទិន ខេត្តកំពចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បាន ដឹកនាំសហការី អញ្ជើញបន្តដំណើរចុះពិនិត្យ កសិដ្នានចិញ្ជឹមត្រី របស់លោក ហោ ទ្រី នៅក្នុងឃុំក្អមសំណរ ស្រុកលើកដែក

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធី បង្សុលឧទ្ទិសមហាកុសលជូនដល់ ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និង លោកជំទាវ ញ៉ែម សឿន ជាស៊ីម

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយខេត្តព្រះសីហនុ បានអញ្ជើញក្នុងពិធីផ្សព្វផ្សាយ នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោះ និងដំណើរការរៀបចំ ចុះឈ្មោះបោះឆ្នោត នៅខេត្តព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានទទួលអំណោយកុំព្យូទ័រយួរដៃ Iaptop ចំនួន១៥គ្រឿង ពីលោកឧកញ៉ា តែ ហុកសេង និងលោកជំទាវ នៅស្នងការដ្នាន នគរបាលខេត្ត

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំសហការី បន្តចុះពិនិត្យផលិតកម្មដំណាំបន្លែ របស់កសិករ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់យកណ្ដាល

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះជួបសំណេះសំណាល និងនាំយកកូនត្រីអណ្ដែង និងសម្ភារចិញ្ជឹមចែកជូនកសិករ ចំនួន ៥២គ្រួសារ នៅស្រុកកខ្សាច់កណ្ដាល

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្នានអង្គរក្ស ទទួលសញ្ញបត្របណ្ឌិត កិត្តិយសផ្នែកសន្តិសុខ សេដ្ឋកិច្ច ពីសកលវិទ្យាកម្ពុជា

ឯកឧត្តម សួស គង់ រដ្នលេខាធិការ ប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ វគ្គបណ្ដុះបណ្ដាលស្ដីពី ការរៀបចំ និងគ្រប់គ្រងផែនការថវិកា នៅសណ្ឋាគារគ្លរៀស ខេត្តកំពង់ធំ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងប្រព័ន្ធលូបង្ហូរទឹក និប្រឡាយបង្ហូរទឹក នៅស្ថានីបូមទឹកទួលគោកទី២ ក្នុងខណ្ឌទួលគោក

ឃាតកម្មសម្លាប់ថៅកែជនជាតិចិន នៅខណ្ឌសែនសុខ រួចយកសព ច្រកក្នុងថង់ខ្មៅ ដាក់ចូលវ៉ាលីទៅទម្លាក់ចោល នៅខេត្តកំពង់ស្ពឺ ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ

ឯកឧត្តម សាយ សំអាល់ រដ្នមន្ត្រីក្រសួងបរិស្ថាន នឹងចូលរួមក្នុងកិច្ចប្រជុំតាម ប្រព័ន្ធអនឡាញ ក្នុងកិច្ចប្រជុំកំពូលអឺរ៉ុប ស្ដីពីការគ្រប់គ្រងសំណល់

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ជើញចូលរួមក្នុងកិច្ជប្រជុំស្ដាប់របាយការណ៍ ស្ដីពីការងារគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅព្រះរាជាណាចក្រកម្ពុជា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1666 នាក់
ម្សិលមិញ :
1617 នាក់
សប្តាហ៍នេះ :
9173 នាក់
សរុប :
1996018 នាក់