ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន និងលោកជំទាវ បានអញ្ជើញក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងសំណេះសំណាលជាមួយប្រជាពលរដ្ន នៅវត្តលលកសចាស់ ក្នុងក្រុងពោធិសាត់ ខេត្តពោធិសាត់
Fr,18 September 2020 (Time 09:44 )
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ អញ្ជេីញចូលរួមបុណ្យភ្ជុំបិណ្ឌ​និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅវត្តលលកស​ចាស់​ ខេត្តពោធិសាត់
..........................,,,.
ខេត្តពោធិ៍សាត់​​:​ នៅព្រឹកថ្ងៃទី១៧​​ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​និងលោកជំទាវ​ហេមចិន្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ ​ព្រមទាំងឯកឧត្តម លោកជំទាវ លោក​ លោកស្រី​ជាក្រុមការងារពីថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ និងអាជ្ញាធរមូលដ្ឋាន​ នៃខេត្ត​ពោធិ៍សាត់​

អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តលលកស​ចាស់​ ក្នុងសង្កាត់រលាប​ ​ក្រុង​ពោធិ៍សាត់​ ខេត្តពោធិសាត់​ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ នគរបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ​ និងទទួលមរណភាពទៅកាន់លោកខាងមុខ​ និងបានសំណេះសំណាល​ជាមួយប្រជាពលរដ្ឋ​ ស្តាប់ពីវឌ្ឍនភាពការកសាងសាលាឆាន់​និងសមិទ្ធិផលនានាក្នុងវត្តលលកសចាស់​ និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយសម្តេចតេជោ​ ហ៊ុន​ សែន​ បន្តថែរក្សាសន្តិភាព​ សុខភាព​ និងបន្តកសាងមូលដ្ឋានរបស់យេីងឱ្យមានការរីកចម្រេីនបន្ថែមទៀត។

ក្នុងទិវាប្រកបដោយមហាកុសលនៃពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តលលកសចាស់​នេះដែរ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ និង​ លោកជំទាវ​ហេមចិន្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ ព្រមទាំងក្រុមការងារ​បានអញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈថ្វាយព្រះរតនត្រ័យ វត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាមលលកសចាស់ និងបង្សុកូល​វេភត្តាហារ ពហូដារឆ្លង និងផ្សាយផល្លាអានិសង្ឃជូនលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជនជាតិ យុទ្ធជន យុទ្ធនារី ជាអ្នកមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ​សូមកុសលដែលកេីតចេញពីសទ្ធាជ្រះថ្លានៃបុណ្យភ្ជុំបិណ្ឌនេះជួយសណ្តោងយោងដួងវិញ្ញាណក្ខន្ធអស់លោកទាំងអស់នោះឆ្ពោះកាន់ទីស្ងប់សុខកុំបីឃ្លៀងឃ្លាតឡេីយ។

ភ្ជាប់នឹងចង្ហាន់បិណ្ឌបាត្រ​ ប្រគេនក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ​និង លោកជំទាវ​ហេមចិន្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ ព្រមទាំងក្រុមការងារបាននាំយកប្រគេននូវទេយ្យទាន គ្រឿងបរិក្ខា ព្រមទាំងបច្ច័យ វេរប្រគេនព្រះសង្ឃសម្រាប់ការកសាងទីសេនាសេនៈ និងទ្រទ្រង់ទីអារាមវត្តលលកសចាស់រួមមាន:
១.អង្ករ ៥០០គីឡូក្រាម មី២កេសធំ ទឹកសុទ្ធ១០កេស តែ១០កព្ចាប់ធំ ទឹកក្រូច១០កេ​ស​ស្ករស២៥គីឡូក្រាម ទឹកសុីអុីវ១០យួរ ទឹកត្រី១០យួរ ត្រីខ ១០យួរ ទឹកដោះគោ ១កេស កាហ្វេ ២កេស ទៀន ធូប​ ។
២.ប្រគេនបច្ច័យកសាងសរុប ២១.៤០០.០០០រៀល និង១៦,៣០០ ដុល្លារអាមេរិក។
៣.ប្រពលរដ្ឋចូលរួមទាំងអស់ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា១មុឺនរៀល។
៣.កងកម្លាំងទាំង៣ប្រភេទ និងប្រជាការពារ​ ក្នុងមួយអង្គភាពៗ/ក្រុមទទួលបាន ថវិកា​ ៨០០,០០០រៀល។
៥.អ្នកគ្រប់គ្រងមើលថែនៅបូជនីយដ្ឋានលោកតា ឃ្លាំង មឿង ថវិកា៤០០,០០០រៀល។

ក្នុងថ្ងៃដដែលនេះដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ និងលោកជំទាវ​ហេមចិន្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ ព្រមទាំងក្រុមការងារ​ បានអុចធូប​ ដាក់ផ្កាភ្ញី​ គ្រឿងសក្ការ:បូជា​ សុំបារមីលោកតាឃ្លាំង​ មឿង​ ជួយប្រោសព្រំប្រសិទ្ធពរជ័យដល់ប្រជាពលរដ្ឋទាំងអស់ទទួលបាននូវសេចក្តីសុខចម្រេីនគ្រប់ប្រការ​ គ្រប់ៗគ្នា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី ឆាយ ឈុំ ប្រធានព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ

លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បានដឹកនាំមន្ត្រីក្រោមឱវ៉ាទ ដង្ហែកឋិនទានសាមគ្គី ទៅកាន់វត្តទេពរង្សី នៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល

ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនប្រជាពល រដ្នរងគ្រោះដោយសារទឹកជំនន់ នៅក្នុងសង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញចូលរួមចែកអំណោយ ជូនដល់ប្រជាពលរដ្ន ជាង៧០០ គ្រួសារ ដែលទទួលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ន ជាង៨០០ គ្រួសារ ដែលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់កុដថ្មី និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ វត្តឥន្ទខីលារាម ហៅវត្តថ្មគោល នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះពិនិត្យមើលស្ពានដែក បាក់ស្រុត ដោយសារទឹកជំនន់ នៅឃុំមេសប្រចាស់ នៅស្រុកពារាំង ខេត្តព្រៃវែង

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានអញ្ជើញបន្តដំណើរ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាលជាមួយ ម្ចាស់ស្រែប្រមាណ ៤០០នាក់ នៅក្នុងស្រុកជើងព្រៃ

ឯកឧត្តម សាយ សំអាល់ រដ្នមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតអោយលោក Wu Chuabing អគ្គកុងស៊ុល អគ្គរដ្នទូតនៃសាធារណៈរដ្ន ប្រជាមានិតចិនប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់ប៉ុស្តិនគរបាល ចំណុះអធិការនគរបាល ស្រុកកណ្ដៀង នៃស្នងការនគរបាល ខេត្តពោធិសាត់

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះពិនិត្យស្ថានភាព និងការសង្គ្រោះប្រជាពលរដ្ន ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅតំបន់ទំនប់តំបន់ នៅក្នុងឃុំសំរោង ស្រុកព្រៃឈរ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមថ្លែងអំណរគុណចំពោះកញ្ញា មាស ពួយហ្កិច អគ្គនាយិការង ក្រុមហ៊ុនផលិតបំពង់ទីបជ័រ KAP ដែលបានឧបត្ថម្ភថវិកា ចំនួន ១០ លានរៀល និងអង្ករចំនួន ១០តោន ដល់កាកបាទក្រហមកម្ពុជា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី៤០ នៃទិវាស្បៀងអាហារពិភពលោក ក្រោមប្រធានបទ រួមគ្នាផលិត ស្បៀងសម្រាប់មនុស្ស នៅខេត្តសៀមរាប

ប្រជាពលរដ្នរងគ្រោះដោយ សារទឹកភ្លៀងជន់លិចផ្ទះ៤០ គ្រួសារ សម្ដែងនូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ដែលបានទទួលអំណោយមនុស្សធម៍ ពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង ឯកឧត្តម ស សុខា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ រៀបចំយន្តការសម្របសម្រួល ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងកិច្ច ប្រជុំគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាម បណ្ដុះបណ្ដាល នៅក្នុង និងក្រៅប្រទេស របស់កងយោធពលខេមរភូមិន្ទ

លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍ ស្ដីពីកិច្ចសហប្រតិបត្តិការ តាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ សម្រាប់អង្គុយទស្សនាការដើរព្យុហយាត្រា ការប្រកួតបាល់ទាត់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
349 នាក់
ម្សិលមិញ :
3439 នាក់
សប្តាហ៍នេះ :
12892 នាក់
សរុប :
2029651 នាក់