ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្នានអង្គរក្ស ទទួលសញ្ញបត្របណ្ឌិត កិត្តិយសផ្នែកសន្តិសុខ សេដ្ឋកិច្ច ពីសកលវិទ្យាកម្ពុជា
Sa,26 September 2020 (Time 08:04 )
ដោយ ៖ ដើម្បីប្រជាជន


នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ទទួលសញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» ពីសាកលវិទ្យាល័យកម្ពុជា
..........................
ខេត្តកណ្តាលៈ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ទទួលបានសញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» ពីសាកលវិទ្យាល័ យកម្ពុជា (UC) នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។

ពិធីនេះប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងភូមិសា ស្ត្រតំបន់ទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាពលោកបណ្ឌិតកៅ គឹមហួន ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជា។
គិតចាប់ពីពេលបង្កើតសាកលវិទ្យាល័យកម្ពុជា នៅឆ្នាំ២០ ០៣មក នេះជាលើកទី ៥៥ ដែលសាកលវិទ្យាល័យប្រគល់សញ្ញា បត្រជូននិស្សិត និងឥស្សរជន។

ការប្រគល់សញ្ញាបត្រដំបូង គឺធ្វើឡើងនៅឆ្នាំ ២០០៤ ដោយប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។មូលហេតុដែលសាកលវិទ្យាល័យកម្ពុជាសម្រេចប្រគល់សញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» ជូននាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង គឺដោយសារ:

ទី១- លោកបានបម្រើការជាមេ បញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស ក្នុងនោះលោកការពារថ្នាក់ ដឹកនាំ និងស្ថាប័ននានានៃប្រទេសកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសនានា ក្នុងពេលដែលពួកគាត់មកបំពេញទស្សនកិច្ច និងចូលរួមប្រជុំនៅក្នុងប្រទេសកម្ពុជា។

ទី២-លោកចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិភាព សន្ដិសុខ ស្ថិរ ភាពនយោបាយ ដែលមានសារ សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេ សកម្ពុជា។
ទី៣- លោកគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍ និងការជំរុញទំនាក់ទំនងស៊ីងវិល និងយោធា តាម រយៈការជួយដល់ការងារដែលទាក់ទងនឹងគ្រោះមហន្តរាយធម្មជាតិ និងការអភិវឌ្ឍសហគមន៍។

សាកលវិទ្យាល័យកម្ពុជាបានឱ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ សាកលវិទ្យាល័យកម្ពុជាទទួលស្គាល់ និងផ្ដល់តម្លៃខ្ពស់ចំពោះឥស្សរជនដែលមានស្នាដៃឆ្នើម និងបានចូលរួមចំណែកដល់សង្គមទាំងក្នុងវិស័យសាធារណៈ និងឯកជន ក៏ដូចជាក្នុងជួររាជរដ្ឋា ភិបាល យោធា វិស័យសិក្សាធិការ និងច្បាប់ជាដើម៕

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ន រងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ចំនួន ១៣០០ គ្រួសារ នៅក្នុងខេត្តពោធិសាត់

ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកស្រីសន្ធរ បានដង្ហែកឋិនទានសាមគ្គីវេរ ប្រគេនព្រះសង្ឃ នៅវត្តកោះកែវ ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ន រងគ្រោះដោយសារ ទឹកជំនន់ ចំនួន ៩៣ គ្រួសារ នៅក្នុងស្រុកអង្គឈ្នួល ខេត្តកណ្ដាល

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងដែលឈរជើងប្រចាំការ ជួយសង្គ្រោះប្រជាពលរដ្ន រងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមដង្ហែអង្គកឋិនទាន ចូលមកកាន់វត្ត ទួលសុវណ្ណរាម ហៅវត្តទួលសង្កែ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចុះចែកអំណោយ ជូនប្រជាពលរដ្នរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្នសភា ប្រគល់អំណោយ ជាអង្ករ មី ទឹកបរិសុទ្ធ ដល់តំណាងរាស្ត្រ យកទៅចែកជូនប្រជាពលរដ្ន រងគ្រោះដោយ ជំនន់ទឹកភ្លៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យខួបគ្រប់ ៧ថ្ងែ មហាឧបាសិកា គឹម សាងាន់ ដែលត្រូវជាឱពុកបង្កើត ឯកឧត្តម គឹម សន្តិភាព រដ្នលេខាធិការក្រសួងយុត្តិធម៍

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញជាកិត្តិយស ក្នុងពិធីក្រុងពាលីសូត្រមន្ត និងសម្ដែងធម៍ទេសនា ក្នុងអង្គកឋិនទានសាមគ្គី នៅវត្តទួលសុវណ្ណារាម

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់ស្នងការដ្នាននគរបាល ខេត្តស្វាយរៀង

កម្រងរូបភាពសត្វស្លាបនៅកម្ពុជា ជាច្រើនប្រភេទ បានដាក់តាំងបង្ហាញ នៅតាមបណ្ដាយសួនច្បារមាត់ស្ទឹង នៃទីរួមខេត្តសៀមរាប ក្នុងកម្មវិធី ពិព័រណ៍ សត្វស្លាបកម្ពុជាលើកទី២ ក្រោមប្រធានបទ ការមើលសត្វស្លាបផ្សារភ្ចាប់ ជាមួយទេសចរណ៍ធម្មជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី ឆាយ ឈុំ ប្រធានព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ

លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បានដឹកនាំមន្ត្រីក្រោមឱវ៉ាទ ដង្ហែកឋិនទានសាមគ្គី ទៅកាន់វត្តទេពរង្សី នៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល

ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនប្រជាពល រដ្នរងគ្រោះដោយសារទឹកជំនន់ នៅក្នុងសង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញចូលរួមចែកអំណោយ ជូនដល់ប្រជាពលរដ្ន ជាង៧០០ គ្រួសារ ដែលទទួលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ន ជាង៨០០ គ្រួសារ ដែលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់កុដថ្មី និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ វត្តឥន្ទខីលារាម ហៅវត្តថ្មគោល នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះពិនិត្យមើលស្ពានដែក បាក់ស្រុត ដោយសារទឹកជំនន់ នៅឃុំមេសប្រចាស់ នៅស្រុកពារាំង ខេត្តព្រៃវែង

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានអញ្ជើញបន្តដំណើរ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាលជាមួយ ម្ចាស់ស្រែប្រមាណ ៤០០នាក់ នៅក្នុងស្រុកជើងព្រៃ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
428 នាក់
ម្សិលមិញ :
1613 នាក់
សប្តាហ៍នេះ :
13150 នាក់
សរុប :
2031343 នាក់