ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះជួបសំណេះសំណាល និងនាំយកកូនត្រីអណ្ដែង និងសម្ភារចិញ្ជឹមចែកជូនកសិករ ចំនួន ៥២គ្រួសារ នៅស្រុកកខ្សាច់កណ្ដាល
Sa,26 September 2020 (Time 10:01 )
ដោយ ៖ ដើម្បីប្រជាជន


នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃអណអភិបាលខេត្តកណ្តាល បានអញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន ៥២គ្រួសារ នៅភូមិព្រះ ប្រសប់ ឃុំព្រះ ប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ពិធីនេះក៏មានអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។ ជាបឋម លោក ប៊ុន ផេង អភិបាលស្រុកបានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីវឌ្ឍនភាពនៃវិស័យកសិកម្មនៅទូទាំងស្រុក ស្ថានភាពភូមិសាស្រ្ត សន្តិសុខ សណ្តាប់ធ្នាប់សង្គម សេវាសាធារណ: ជាពិសេសផលិតកម្មបន្លែ និងចិញ្ចឹមមាន់ជាលក្ខណគ្រួសារ។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះសំណាលដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មកជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល ព្រមទាំងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីជម្រាបជូនអង្គពិធីអំពីសកម្មភាពនៃយុទ្ធនាការជំរុញផលិតកម្មស្បៀងមានជាអាទិ៍៖ ស្រូវ បន្លែ ដំណាំ មាន់ ជ្រូក ត្រី និងកង្កែបជាលក្ខណគ្រួសារតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៨ ខែកុម្ភ: និងកាលពីថ្ងៃទី១៤ ខែ កក្កដាកន្លងមក ។

ដោយសហការជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ធ្វើយ៉ាងណាដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយ:ការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ដាំដំណាំ និងបន្លែបង្កាជាលក្ខណ:គ្រួសារដើម្បីបង្កើនចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយចំនួនទៀតកំពុងប្រឈមបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩ ហើយសម្រាប់យុទ្ធនាការដ៏មានសារសំខាន់នេះ សម្តេចតេជោបានជួយឧបត្ថម្ភថវិកាចំនួន ២០០០លានរៀលផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថាស្រុកខ្សាច់កណ្តាល ជាស្រុកមួយក្នុងចំណោមស្រុកទាំង ១១ ក្នុងខេត្តកណ្តាលដែលមានសក្តានុពលផ្នែកផលិតកម្មបន្លែសម្រាប់ផ្គត់ផ្គង់ឲ្យរាជធានីភ្នំពេញ ហេតុនេះហើយឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យប្រជាកសិករត្រូវឆ្លៀតទាញយកប្រយោជន៍ពីឱកាសមាសនេះ តាមរយ:ខិតខំបង្កើនផលិតភាពផលិតកម្មបន្លែ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំរួមផ្សំ ដើម្បីធានានូវនិរន្តរភាពនៃការផ្គត់ផ្គងឲ្យទីផ្សារ និងសន្តិសុខស្បៀង។

ចំពោះការចិញ្ចឹមត្រី ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរ មន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានត្រូវចុះមកជួយជំរុញការចិញ្ចឹមត្រី ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមតាមគ្រប់រូបភាព។ ត្រូវធ្វើការតាមដាននូវរាល់សកម្មភាពរបស់វារីវប្បករដែលនឹងយកកូនត្រីទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឲ្យការចិញ្ចឹម ទទួលបានផលល្អ។

ព្រមជា មួយគ្នានេះ មន្រ្តីជំនាញរដ្ឋបាលជលផលត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច រៀបចំបណ្តុំផលិតកម្មចិញ្ចឹមដើម្បីធានាការផ្គត់ផ្គង រៀបចំផែនការចិញ្ចឹមច្បាស់លាស់ និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ត្រូវតែបន្តយុទ្ធនាការនៃការជំរុញផលិតកម្មស្បៀងនេះឲ្យមាននិរន្តរភាព តាមរយ:បង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម។ រដ្ឋបាលជលផលត្រូវពិនិត្យលើគោលការណ៍នាំចូលត្រីគ្រប់ប្រភេទដើម្បីធ្វើការកាត់បន្ថយបរិមាណ ឬបញ្ឈប់ការនាំចូល ដែលនាំឲ្យប៉ះពាល់ដល់ផលិតកម្មត្រីក្នុងស្រុក។ សម្រាប់ថ្ងៃនេះ កសិករចំនួន ៥២គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រីអណ្តែង ៧០០ក្បាល ចំណី ៤បាវ និងតង់ប្លាស្ទិកចិញ្ចឹមត្រី ១។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជួយប្រេង ១០០០លីត្រ ទុកជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី ឆាយ ឈុំ ប្រធានព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ

លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បានដឹកនាំមន្ត្រីក្រោមឱវ៉ាទ ដង្ហែកឋិនទានសាមគ្គី ទៅកាន់វត្តទេពរង្សី នៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល

ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនប្រជាពល រដ្នរងគ្រោះដោយសារទឹកជំនន់ នៅក្នុងសង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញចូលរួមចែកអំណោយ ជូនដល់ប្រជាពលរដ្ន ជាង៧០០ គ្រួសារ ដែលទទួលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ន ជាង៨០០ គ្រួសារ ដែលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់កុដថ្មី និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ វត្តឥន្ទខីលារាម ហៅវត្តថ្មគោល នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះពិនិត្យមើលស្ពានដែក បាក់ស្រុត ដោយសារទឹកជំនន់ នៅឃុំមេសប្រចាស់ នៅស្រុកពារាំង ខេត្តព្រៃវែង

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានអញ្ជើញបន្តដំណើរ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាលជាមួយ ម្ចាស់ស្រែប្រមាណ ៤០០នាក់ នៅក្នុងស្រុកជើងព្រៃ

ឯកឧត្តម សាយ សំអាល់ រដ្នមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតអោយលោក Wu Chuabing អគ្គកុងស៊ុល អគ្គរដ្នទូតនៃសាធារណៈរដ្ន ប្រជាមានិតចិនប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់ប៉ុស្តិនគរបាល ចំណុះអធិការនគរបាល ស្រុកកណ្ដៀង នៃស្នងការនគរបាល ខេត្តពោធិសាត់

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះពិនិត្យស្ថានភាព និងការសង្គ្រោះប្រជាពលរដ្ន ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅតំបន់ទំនប់តំបន់ នៅក្នុងឃុំសំរោង ស្រុកព្រៃឈរ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមថ្លែងអំណរគុណចំពោះកញ្ញា មាស ពួយហ្កិច អគ្គនាយិការង ក្រុមហ៊ុនផលិតបំពង់ទីបជ័រ KAP ដែលបានឧបត្ថម្ភថវិកា ចំនួន ១០ លានរៀល និងអង្ករចំនួន ១០តោន ដល់កាកបាទក្រហមកម្ពុជា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី៤០ នៃទិវាស្បៀងអាហារពិភពលោក ក្រោមប្រធានបទ រួមគ្នាផលិត ស្បៀងសម្រាប់មនុស្ស នៅខេត្តសៀមរាប

ប្រជាពលរដ្នរងគ្រោះដោយ សារទឹកភ្លៀងជន់លិចផ្ទះ៤០ គ្រួសារ សម្ដែងនូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ដែលបានទទួលអំណោយមនុស្សធម៍ ពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង ឯកឧត្តម ស សុខា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ រៀបចំយន្តការសម្របសម្រួល ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងកិច្ច ប្រជុំគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាម បណ្ដុះបណ្ដាល នៅក្នុង និងក្រៅប្រទេស របស់កងយោធពលខេមរភូមិន្ទ

លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍ ស្ដីពីកិច្ចសហប្រតិបត្តិការ តាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ សម្រាប់អង្គុយទស្សនាការដើរព្យុហយាត្រា ការប្រកួតបាល់ទាត់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
351 នាក់
ម្សិលមិញ :
3439 នាក់
សប្តាហ៍នេះ :
12894 នាក់
សរុប :
2029653 នាក់