ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយខេត្តព្រះសីហនុ បានអញ្ជើញក្នុងពិធីផ្សព្វផ្សាយ នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោះ និងដំណើរការរៀបចំ ចុះឈ្មោះបោះឆ្នោត នៅខេត្តព្រះសីហនុ
Sa,26 September 2020 (Time 12:25 )
ដោយ ៖ ដើម្បីប្រជាជន


ក្រុមការងាររាជរដ្ឋាភិបាល ផ្សព្វផ្សាយនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះនិងដំណើរត្រៀមរៀបចំការបោះឆ្នោតដល់មន្រ្តីមូលដ្ឋានខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ពិធីផ្សព្វផ្សាយស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងដំណើរការរៀបចំការបោះឆ្នោត បានរៀបចំឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋានខេត្តព្រះសីហនុ គណៈអភិបាលខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តព្រះសីហនុ។

ពិធីផ្សព្វផ្សាយស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងដំណើរការរៀបចំការបោះឆ្នោត នៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅដោយមានបទបង្ហាញពីវាគ្មិនសំខាន់ៗអញ្ជើញមកពីក្រសួង ស្ថាប័នជំនាញ លើប្រធានបទសំខាន់ៗដូចជាៈ គណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប) ជាស្នូលប្រជាធិបតេយ្យ គោលការណ៍ទូទៅសម្រាប់ពិនិត្យការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោត ការចែករំលែកបទពិសោធន៍ទាក់ទងនិងការងារបោះឆ្នោត និងទិសដៅការងារសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា វេទិកាដែលរៀបចំឡើងនៅពេលនេះ មានសារៈសំខាន់ សម្រាប់មន្រ្តីតាមមូលដ្ឋានខេត្តព្រះសីហនុ ស្វែងយល់កាន់តែច្បាស់អំពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងដំណើរការរៀបចំការបោះឆ្នោតនៅក្នុងការត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភាឆ្នាំ២០២៣ ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានបញ្ជាក់ពីប្រវត្តិនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមការបោះឆ្នោត និងទទួលបានជ័យជំនះរហូតមក ព្រមទាំងមានការបង្រួបបង្រួមជាតិ ការទទួលយករបបសេរីនិយមពហុបក្សអាស្រ័យរដ្ឋធម្មនុញ្ញ ការបញ្ចប់សង្គ្រាម និងនាំនូវសន្តិភាព ជូនប្រទេសកម្ពុជា ដែលមិនធ្លាប់មានរយៈពេល៥០0ឆ្នាំកន្លងមក៕

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ន រងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ចំនួន ១៣០០ គ្រួសារ នៅក្នុងខេត្តពោធិសាត់

ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកស្រីសន្ធរ បានដង្ហែកឋិនទានសាមគ្គីវេរ ប្រគេនព្រះសង្ឃ នៅវត្តកោះកែវ ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ន រងគ្រោះដោយសារ ទឹកជំនន់ ចំនួន ៩៣ គ្រួសារ នៅក្នុងស្រុកអង្គឈ្នួល ខេត្តកណ្ដាល

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងដែលឈរជើងប្រចាំការ ជួយសង្គ្រោះប្រជាពលរដ្ន រងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមដង្ហែអង្គកឋិនទាន ចូលមកកាន់វត្ត ទួលសុវណ្ណរាម ហៅវត្តទួលសង្កែ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចុះចែកអំណោយ ជូនប្រជាពលរដ្នរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្នសភា ប្រគល់អំណោយ ជាអង្ករ មី ទឹកបរិសុទ្ធ ដល់តំណាងរាស្ត្រ យកទៅចែកជូនប្រជាពលរដ្ន រងគ្រោះដោយ ជំនន់ទឹកភ្លៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យខួបគ្រប់ ៧ថ្ងែ មហាឧបាសិកា គឹម សាងាន់ ដែលត្រូវជាឱពុកបង្កើត ឯកឧត្តម គឹម សន្តិភាព រដ្នលេខាធិការក្រសួងយុត្តិធម៍

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញជាកិត្តិយស ក្នុងពិធីក្រុងពាលីសូត្រមន្ត និងសម្ដែងធម៍ទេសនា ក្នុងអង្គកឋិនទានសាមគ្គី នៅវត្តទួលសុវណ្ណារាម

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់ស្នងការដ្នាននគរបាល ខេត្តស្វាយរៀង

កម្រងរូបភាពសត្វស្លាបនៅកម្ពុជា ជាច្រើនប្រភេទ បានដាក់តាំងបង្ហាញ នៅតាមបណ្ដាយសួនច្បារមាត់ស្ទឹង នៃទីរួមខេត្តសៀមរាប ក្នុងកម្មវិធី ពិព័រណ៍ សត្វស្លាបកម្ពុជាលើកទី២ ក្រោមប្រធានបទ ការមើលសត្វស្លាបផ្សារភ្ចាប់ ជាមួយទេសចរណ៍ធម្មជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី ឆាយ ឈុំ ប្រធានព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ

លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បានដឹកនាំមន្ត្រីក្រោមឱវ៉ាទ ដង្ហែកឋិនទានសាមគ្គី ទៅកាន់វត្តទេពរង្សី នៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល

ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនប្រជាពល រដ្នរងគ្រោះដោយសារទឹកជំនន់ នៅក្នុងសង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញចូលរួមចែកអំណោយ ជូនដល់ប្រជាពលរដ្ន ជាង៧០០ គ្រួសារ ដែលទទួលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ន ជាង៨០០ គ្រួសារ ដែលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់កុដថ្មី និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ វត្តឥន្ទខីលារាម ហៅវត្តថ្មគោល នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះពិនិត្យមើលស្ពានដែក បាក់ស្រុត ដោយសារទឹកជំនន់ នៅឃុំមេសប្រចាស់ នៅស្រុកពារាំង ខេត្តព្រៃវែង

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានអញ្ជើញបន្តដំណើរ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាលជាមួយ ម្ចាស់ស្រែប្រមាណ ៤០០នាក់ នៅក្នុងស្រុកជើងព្រៃ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
437 នាក់
ម្សិលមិញ :
1613 នាក់
សប្តាហ៍នេះ :
13159 នាក់
សរុប :
2031352 នាក់