ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ដួង តារ៉ា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ៖ ករណីកំពតឆារ៉ា និងជនអង់គ្លេស JOSHEP BOYD
Tue,12 October 2021 (Time 01:29 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ដួង តារ៉ា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ៖ ករណីកំពតឆារ៉ា និងជនអង់គ្លេស JOSHEP BOYD

ឯកឧត្តម ដួង តារ៉ា បានឃើញបងប្អូនប្រជាពលរដ្ន និងអ្នកកាសែត មួយចំនួនផ្សាយអំពីករណី ម៉ៃ ស្រីពៅ (ហៅកំពតឆារ៉ា) ដែលគេស្គាល់ថាជាកូនធម៌របស់លោក ថម (សែន សំណាង) នៅខេត្តកំពត។ សារបង្ហោះជាច្រើនគឺបាននិយាយថា ម៉ៃ ស្រីពៅ បានបោកលុយសង្សារជាជនជនជាតិអង់គ្លេសឈ្មោះ JOSHEP BOYD ជាច្រើនម៉ឺនដុល្លារ។

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម ដួង តារ៉ា បានជួប ម៉ៃ ស្រីពៅ (កំពតឆារ៉ា) ដែលបានប្រាប់ ឯកឧត្តម ដួង តារ៉ា ពីរឿងរ៉ាវអំពីអតីតសង្សារចាស់ JOSHEP BOYD ដែលបានរស់នៅជាមួយគ្នាអស់រយៈពេលជាង ២ឆ្នាំកន្លងទៅ ដែលអ្នកទាំងពីរបានយល់ព្រមវិនិយោគរួមគ្នាលើការទិញដីចំនួន ២៤១ ម៉ែត្រការ៉េ ដើម្បីធ្វើបឹងកាឡូគ្រាន់ជួលយកកម្រៃចិញ្ចឹមជីវិត។ ម៉ៃ ស្រីពៅ បានទទួលស្គាល់ថា ប្រាក់ចំនួន $ ២៨,០០០ គឺជាលុយរបស់អតីតសង្សារពិតប្រាកដមែន។

ប៉ុន្តែគាត់បានចំណាយពេលវេលា គំនិតប្រាជ្ញា ការសាងសង់ និងការមើលថែដីគម្រោងខាងលើ។ ក្រៅពីចំនួនទឹកប្រាក់ខាងលើគឺ JOSHEP BOYD ពុំមានប្រាក់ឯណាផ្សេងទៀតឡើយ។ ប្រសិនបើភាគីអតីតសង្សារមានភស្តុតាងបញ្ជាក់ថាខ្លួនបានដាក់ប្រាក់ច្រើនជាងនេះ គឺសូមបង្ហាញភស្តុតាង ភាគី ម៉ៃ ស្រីពៅ យល់ព្រមដោះស្រាយ ដោយគ្មានការគេចវេសឡើយ។

ឯកឧត្តម ដួង តារ៉ា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកសារព័ត៌មាន ប្រសិនបើមិនដឹងរឿងរ៉ាវផ្ទៃក្នុងគេអស់ទេ សូមកុំយករឿងគេមកអធិប្បាយធ្វើការកាត់ក្តីតែម្នាក់ឯងដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គេ។

ឯកឧត្តម ដួង តារ៉ា ក៏បានប្រាប់ទៅលោក JOSHEP BOYD ដែលសព្វថ្ងៃកំពុងរស់នៅប្រទេស SPAIN សូមផ្ញើឯកសារភស្តុតាងដែលមានទាំងអស់ដើម្បី ឯកឧត្តមអាចជួយសម្របសម្រួលបញ្ចប់បញ្ហាវិវាទនេះ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ភូតកុហក់ និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិក គណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីជួបសំណេះសំណាល ជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជា ចំនួនប្រមាណជាង ៣ពាន់នាក់ នៅវិមាន៧មករា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជា ចំនួនប្រមាណជាង ៣ពាន់នាក់ នៅក្នុងរាជធានីភ្នំពេញ នៅវិមាន៧មករា

ឯកឧត្តម សាយ សំអាល់ អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួម ក្នុងមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

ឯកឧត្តម ឌី វិជ្ជា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី នៅសណ្ឋាគារហ្គាដិនស៊ីធី

ឯកឧត្តម អ៊ុន ចាន់ដា សមាជិក គណៈកម្មធិការអចិន្ត្រៃយ៍ សហភាពសហព័ន្ធ យុវជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញចូលរួម ក្នុងមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំអំពី ការត្រៀមលក្ខណៈសម្រាប់ ការទទួលការចុះ On-site Visit នៅកម្ពុជា របស់ក្រុមការងារ ICRG-JG

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសល ផលបុណ្យជូន សម្តេចឧត្តមទេពញាន ហ៊ុន ណេង

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មការ រៀបចំស្តង់ ពិព័រណ៌សន្តិភាព និងកងយោធពលខេមរភូមិន្ទ ចូលរួមពិធីអបអរសាទរ ខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី បញ្ហាវិវាទដីធ្លី នៅក្នុងដែនគម្រប ព្រៃឈើ ឆ្នាំ២០០២ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

មឈូសលើកទី ២១៨ និងអង្ករ ចំនួន ០១ បាវ ដែលជាសទ្ធាដ៏ជ្រះថ្លា របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ​ និងលោកស្រី ដើម្បីចូលរួម រំលែក ​មរណទុក្ខដ៏ក្រៀមក្រំ ទៅប្រគល់ជូន ក្រុមគ្រួសារសពឈ្មោះ ណុប ចាន់រ៉ា នៅក្នុងស្រុកទឹកឈូ

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំ កិច្ចប្រជុំ គណៈកម្មាធិការនយោបាយ នៃមហាសន្និបាត អាយប៉ា

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ពិនិត្យផ្ទៀងផ្ទាត់គ្រួសារ សមាជិក អតីតយុទ្ធជន ជួបការ លំបាក ដើម្បីត្រៀមរៀបចំ ចាប់ឆ្នោត ប្រគល់ជូនដីឡូត៍ និងផ្ទះ ដែលបានសាងសង់ រួចរាល់ ចំនួន ១០០ខ្នង

ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យសំណើ របស់រដ្ឋបាលខេត្ត សុំកែសម្រួល ព្រំប្រទល់តំបន់២ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ឯកឧត្តម ទេសរដ្នមន្ត្រី ប៉ា សុជាតិវង្ស បានអញ្ជើញចូលរួម ក្នុងពិធីបើក ការដ្ឋានសាងសង់ សាលាជាតិ វិជ្ជាជីវៈទេសចរណ៍ រាជធានីភ្នំពញ​ និងខេត្តព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ ៖ ការកំណត់ទស្សន វិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការសិក្សាលើទិន្នន័យ នៃការប្រើប្រាស់ដីនេះ គឺដើម្បីដឹងឱ្យបានច្បាស់លាស់ ពីកម្រិត នៃការ ប្រើប្រាស់ដី នៅកម្ពុជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ អញ្ជើញប្រកាស កែសម្រួល និងបំពេញបន្ថែម សមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ

​ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និង​បំពាក់ ​ឋាន្តរស័ក្តិជូន មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល​ ​ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ និង ​ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ប៉ែន​ វិបុល​

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជេីញជួបពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅវិមានសន្តិភាព

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួម ក្នុងពិធីបើកការដ្ឋាន សាងសង់សាលាជាតិ វិជ្ជាជីវៈទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
998 នាក់
ម្សិលមិញ :
2123 នាក់
សប្តាហ៍នេះ :
16838 នាក់
សរុប :
3677628 នាក់