ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ចើញចូលរួម ក្នុងកិច្ចប្រជុំថ្នាក់ ដឹកនាំជាន់ខ្ពស់ “High Level Segment - Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
Wed,13 October 2021 (Time 06:21 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment - Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
===========================
នៅ​ថ្ងៃ​អង្គារ​ ៦កើត​ ខែ​អស្សុជ​ ឆ្នាំ​ឆ្លូវ​ ត្រី​ស័ក​ ពុទ្ធ​សករាជ​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០២១​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជាចំនួន៥០រូប មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment - Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)។

កិច្ចប្រជុំនេះដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម Huang Runqiu រដ្ឋមន្ត្រីអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីថ្នាក់ដឹកនាំដែលជាតំណាងនៃប្រទេសជាសមាជិក និងអ្នកពាក់ព័ន្ធរាប់ពាន់នាក់។ កិច្ចប្រជុំនេះរៀបចំឡើងដោយសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយនឹងលេខាធិការដ្ឋាន UN-CBD ក្នុងគោលបំណងធានាបាននូវការគាំទ្រសម្រាប់កម្រិតនយោបាយពីបណ្តាថ្នាក់ដឹកនាំនៅលើពិភពលោក លើដំណើរការរៀបចំក្របខណ្ឌការងារជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (Post-2020 GBF) រួមទាំងការពិនិត្យ និងសម្រេចលើសេចក្តីថ្លែងការរួមទីក្រុងគួនមីង (Kunming Declaration)។

ជាកិច្ចចាប់ផ្តើមសម្រាប់កិច្ចប្រជុំនេះ បណ្តាថ្នាក់ដឹកនាំនៅលើពិភពលោក បានធ្វើសេចក្តីថ្លែងការណ៍ដើម្បីបង្ហាញពីឆន្ទៈ និងជំហររួមក្នុងការគាំទ្រដល់ការរៀបចំ និងជម្រុញលើការអនុម័តក្របខណ្ឌការងារជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ នេះ រួមទាំងមធ្យោបាយធនធានដើម្បីគាំទ្រ​ និងធានាបាននូវប្រសិទ្ធភាពក្នុងពេលអនុវត្ត សំដៅឈានឆ្ពោះទៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ព្រមទាំងចក្ខុវវិស័យឆ្នាំ២០៥០ ស្តីពីការរស់នៅដោយភាពសុខដុមរមនាជាមួយធម្មជាតិ។

ជាលទ្ធផល កិច្ចប្រជុំបានផ្តោតសំខាន់លើការលើកកំពស់ការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី (ការកសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់នៅលើផែនដី) និងបានពិនិត្យ និងពិភាក្សាលើសកម្មភាពការងារ រួមមាន៖ ១/ការលើកកំពស់ប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាមធ្យោបាយដល់ការធានាបាននូវអាហារ សុខភាព ការងារ ពាណិជ្ជកម្ម និងការអប់រំ; ២/ការផ្សាភ្ជាប់រវាងថវិកា និងការកសាងសមត្ថភាពដើម្បីកំពស់ប្រព័ន្ធអេកូឡូស៊ី; និង ៣/ការលើកកំពស់សកម្មភាព និងគំនិតផ្តួចផ្តើមក្នុងការអនុវត្តរួមគ្នារវាងជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុ និងដី/សមុទ្រ។

ទន្ទឹមនឹងនេះ និងតាមរយៈកិច្ចប្រជុំតុមូល បណ្តាថ្នាក់ដឹកនាំក៏បានបន្តកិច្ចពិភាក្សាលើប្រធានបទចំនួន៤ ជាបន្តទៀត រួមមាន៖ ១/ការយកចិត្តទុកដាក់ស្តារធនធានជីវៈចម្រុះឡើងវិញ; ២/ការលុបបំបាត់បញ្ហា និងកង្វះខាតហិរញ្ញប្បទានជីវៈចម្រុះ និងការធានានូវមធ្យោបាយសម្រាប់ការអនុវត្ត; ៣/ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍ដោយចីរភាព; និង ៤/ចំណេះដឹង អវានុវត្ត និងការបែងចែកផលប្រយោជន៍។

ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិក គណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីជួបសំណេះសំណាល ជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជា ចំនួនប្រមាណជាង ៣ពាន់នាក់ នៅវិមាន៧មករា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជា ចំនួនប្រមាណជាង ៣ពាន់នាក់ នៅក្នុងរាជធានីភ្នំពេញ នៅវិមាន៧មករា

ឯកឧត្តម សាយ សំអាល់ អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួម ក្នុងមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

ឯកឧត្តម ឌី វិជ្ជា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី នៅសណ្ឋាគារហ្គាដិនស៊ីធី

ឯកឧត្តម អ៊ុន ចាន់ដា សមាជិក គណៈកម្មធិការអចិន្ត្រៃយ៍ សហភាពសហព័ន្ធ យុវជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញចូលរួម ក្នុងមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំអំពី ការត្រៀមលក្ខណៈសម្រាប់ ការទទួលការចុះ On-site Visit នៅកម្ពុជា របស់ក្រុមការងារ ICRG-JG

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសល ផលបុណ្យជូន សម្តេចឧត្តមទេពញាន ហ៊ុន ណេង

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មការ រៀបចំស្តង់ ពិព័រណ៌សន្តិភាព និងកងយោធពលខេមរភូមិន្ទ ចូលរួមពិធីអបអរសាទរ ខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី បញ្ហាវិវាទដីធ្លី នៅក្នុងដែនគម្រប ព្រៃឈើ ឆ្នាំ២០០២ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

មឈូសលើកទី ២១៨ និងអង្ករ ចំនួន ០១ បាវ ដែលជាសទ្ធាដ៏ជ្រះថ្លា របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ​ និងលោកស្រី ដើម្បីចូលរួម រំលែក ​មរណទុក្ខដ៏ក្រៀមក្រំ ទៅប្រគល់ជូន ក្រុមគ្រួសារសពឈ្មោះ ណុប ចាន់រ៉ា នៅក្នុងស្រុកទឹកឈូ

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំ កិច្ចប្រជុំ គណៈកម្មាធិការនយោបាយ នៃមហាសន្និបាត អាយប៉ា

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ពិនិត្យផ្ទៀងផ្ទាត់គ្រួសារ សមាជិក អតីតយុទ្ធជន ជួបការ លំបាក ដើម្បីត្រៀមរៀបចំ ចាប់ឆ្នោត ប្រគល់ជូនដីឡូត៍ និងផ្ទះ ដែលបានសាងសង់ រួចរាល់ ចំនួន ១០០ខ្នង

ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យសំណើ របស់រដ្ឋបាលខេត្ត សុំកែសម្រួល ព្រំប្រទល់តំបន់២ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ឯកឧត្តម ទេសរដ្នមន្ត្រី ប៉ា សុជាតិវង្ស បានអញ្ជើញចូលរួម ក្នុងពិធីបើក ការដ្ឋានសាងសង់ សាលាជាតិ វិជ្ជាជីវៈទេសចរណ៍ រាជធានីភ្នំពញ​ និងខេត្តព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ ៖ ការកំណត់ទស្សន វិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការសិក្សាលើទិន្នន័យ នៃការប្រើប្រាស់ដីនេះ គឺដើម្បីដឹងឱ្យបានច្បាស់លាស់ ពីកម្រិត នៃការ ប្រើប្រាស់ដី នៅកម្ពុជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ អញ្ជើញប្រកាស កែសម្រួល និងបំពេញបន្ថែម សមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ

​ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និង​បំពាក់ ​ឋាន្តរស័ក្តិជូន មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល​ ​ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ និង ​ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ប៉ែន​ វិបុល​

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជេីញជួបពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅវិមានសន្តិភាព

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួម ក្នុងពិធីបើកការដ្ឋាន សាងសង់សាលាជាតិ វិជ្ជាជីវៈទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
933 នាក់
ម្សិលមិញ :
2123 នាក់
សប្តាហ៍នេះ :
16773 នាក់
សរុប :
3677563 នាក់